រក្សាព្រះត្រៃបិដក !
សិក្សាបិដកមរតកព្រះ មានជ័យជម្នះឈ្នះមោហា
គឺជាកុសលផ្ដល់បញ្ញា ឆ្លងវដ្ដសង្សារឆ្ពោះនិព្វាន។
ដូច្នេះយើងត្រូវថែរក្សា បិដកថ្លៃថ្លាជាធម្មទាន
ព្រះធម្មចេតិយប្រាជ្ញាញាណ សាស្ដានៅមានយើងត្រូវប្រឹង។
រក្សាបិដកមានគុណក្រៃ លកលៃបែងចែកញែកឲ្យដឹង
ប្រាំពីរប្រការគិតជញ្ជឹង ល្អម្ល៉ឹងប្រឹងថែខ្មែរមានធម៌។
មួយគឺរក្សាព្រះសាសនា មរតកអស្ចារ្យជាពុទ្ធពរ
ពាក្យពិតពាក្យពុទ្ធសុទ្ធបវរ ចេតិយព្រះធម៌ វិ.សុ.អ.។
ពីរគឺរក្សាព្រះសាស្ដា វិន័យធម៌អាថ៌ចារទុកដាក់
ឋិតនៅជាគ្រូដ៏សមសក្តិ ប្រចក្សធម្មាជាសាស្ដា។
បីគឺរក្សាការងារសង្ឃ ទ្រទ្រង់តម្រង់ព្រះសាសនា
សង្គាយនាធម៌វិន័យណា ត្រាស់អស់វស្សាសែសិបប្រាំ។
បួនគឺរក្សាគុណសម្បត្តិ នៃពុទ្ធបរិស័ទចាត់ជាឆ្មាំ
ព្រះធម៌វិន័យព្រះអង្គផ្ដាំ ឋិតច្រើនពាន់ឆ្នាំព្រោះបរិស័ទ។
ប្រាំគឺរក្សាត្រៃសទ្ធម្ម បរិយត្តិនាំចំបដិបត្តិ
បដិវេធៈជាក់កម្ចាត់ កិលេសបង់បាត់ស្ងាត់សន្ដាន។
ប្រាំមួយរក្សាត្រៃរតនៈ ឋិតនៅប្រចក្សសរណដ្ឋាន
ព្រះពុទ្ធព្រះធម៌នាំសុខសាន្ត ព្រះសង្ឃកល្យាណមានវិន័យ។
ប្រាំពីររក្សាត្រៃសិក្ខា សាសនាចារជាប់ដួងហឫទ័យ
សីលសមាធិធម៌ប្រពៃ ផុតភ័យអាស្រ័យដោយបញ្ញា។
ព្រះត្រៃបិដកមានប្រវត្តិ រឿងរ៉ាវបានកត់ចារអក្ខរា
អរិយធម៌វប្បធម៌មនុស្សទេវតា បុព្វេយ៉ាងណាចារឲ្យដឹង។
បិដកជាច្បាប់ប្រាប់ភពត្រៃ អ្នកមាននិស្ស័យលៃលកប្រឹង
សិក្សាបដិបត្តិកម្ចាត់ខឹង ជញ្ជឹងសម្លឹងដឹងត្រៃលក្ខណ៍។
បិដកច្បាប់ដើមព្រះសាសនា បាលីអក្ខរាសាស្ដាជាក់
បដិបត្តិបូជាធានាមគ្គ កំណត់ត្រៃលក្ខណ៍លាត្រៃលោក។
កសាងចេតិយបិដកខ្មែរ យើងនាំគ្នាហែព្រះមានជោគ
សាធុ! សាធុ! សាធុ! ផុតចាករោគ សាធុផុតលោក អនុមោទនា។

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

Subscribe to:
Post Comments (Atom)

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment