គោលធម៌នៃអ្នកគ្រប់គ្រងគ្រួសារ - Business Buddhism

Website

គោលធម៌នៃអ្នកគ្រប់គ្រងគ្រួសារ

ចែករំលែកចំណេះដឹង

 

គោលធម៌នៃអ្នកគ្រប់គ្រងគ្រួសារ

ការបង្កើតគ្រួសារឡើងមកវាមិនមែនជារឿងលំបាកទេ តែអ្វីដែលលំបាកនោះគឺនៅពេលគេ

មានគ្រួសារហើយ សួរថាតើចេះគ្រប់គ្រងគ្រួសារឬទេ? ចេះទទួលខុសត្រូវក្នុងតួនាទីទេ?ចេះ

ថែរក្សាការពារឬទេ?ឬក៏គិតថាវាត្រឹមតែជារឿងកំសាន្នសប្បាយលេងសើចប្រុសហើយនឹងស្រី?

សត្វលោកគឺចិត្តជាអ្នកដឹកនាំគឺក្រោយពីចិត្តដឹកនាំបណ្តាលអោយមានគូស្វាមីភរិយាកើតបាន

ជាគ្រួសារមួយឡើងមកហើយបន្ទាប់មកគេមានការចាប់ផ្តើមបង្កើតគម្រោងមាគ៌ាជីវិតគ្រួសារតែទោះបី

ជាយ៉ាងណាគ្រួសារនីមួយៗតែងមាននូវបញ្ហាកើតឡើងគឺជាពិសេសពាក្យសំដីចិត្តគំនិតគិតមិនត្រូវគ្នា

និងការមិនចេះទុកចិត្តគ្នាជាដើម ដូចនេះដើម្បីអោយគ្រួសារមានការចៀសវាងពីបញ្ហាទាំងនោះ

ត្រូវមានគោលធម៌នៃអ្នកគ្រប់គ្រងគ្រួសារដែលមានខ្លឹមសារដូចតទៅនេះគឺ៖

 

1. ឃរាវាសធម៌ ៤ (Virtues for a Good Household Life)ដែលជាធម៌ឬច្បាប់របស់គ្រហស្ថ អ្នកគ្រប់គ្រងផ្ទះ

សម្រាប់កាន់ឬប្រតិបត្តិតាមគឺ៖

១) សច្ចៈ (Truth and Honesty)សេចក្តីទៀងត្រង់ដល់គ្នានិងគ្នា ភាពស្មោះត្រង់វចំពោះខ្លួនឯងគ្រួសារ

កិច្ចការតំណែងតួនាទីរបស់ខ្លួន និងមានការចេះទទួលខុសត្រូវ មានភាពស្មោះត្រង់ដល់សង្គមជាតិ

ព្រមទាំងអ្នកដទៃមានសេចក្តីពិតដោយចិត្តដោយកាយ និងវាចា។

២) ទមៈ (Taming Oneself)ទូន្មានចិត្តឲ្យទន់ភ្លន់តែមិនទន់ជ្រាយ មានអហិង្សា និងការហ្វឹកអប់រំខ្លួន

ដុសខាត់ចិត្តគំនិត អត្តចរិតនិស្ស័យ ចេះសម្របខ្លួនចូលគ្នាក្នុងការរស់រួមគ្នាជាគូស្វាមីភរិយា។

៣)ខន្តី (Tolerance) អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចនិងតួនាទី ខន្តីជាសេចក្តីអត់ធន់

សេចក្តីអត់ធន់តស៊ូវាគឺជានិមិត្តសញ្ញានៃកម្លាំង ស៊ូទ្រាំពុះពាប្រឆាំងយកជ័យជំនះលើការលំបាកផ្សេងៗ

ទៅជាមួយគ្នាព្រមទាំងមិនត្រូវត្រចៀកស្តើងជឿ នូវពាក្យអុចអាលចាក់ដោតពីមារទាំងទាំងឡាយ

ដែលព្យាយាមបង្កឲ្យគូស្វាមីភរិយាបែកបាកគ្នាបានឡើយ ហើយប្រឹងប្រែខ្នះខ្នែងស្វះស្វែងក្នុងកិច្ចការ

តំណែងតួនាទីដោយសុចរិតយុត្តិធម៌។

៤) ចាគៈ ( Generosity or Liberality )ចេះលះបង់ទ្រព្យសម្បត្តិឲ្យអ្នកដទៃដែលគួរឲ្យ

មានទឹកចិត្តមានរង្វាន់លើកទឹកចិត្តគ្នានឹងគ្នា អាចលះបង់សេចក្តីសុខសម្រាន្តជាទីគាប់ចិត្តដើម្បីគ្រួសារ

គូស្វាមីភរិយារបស់ខ្លួនបានដូចជា លះបង់ពេលវេលាថែរក្សាគ្នានៅពេលណាមានជម្ងឺដម្កាត់ជាដើម

ព្រមទាំងមានចិត្តជួយសង្គ្រោះដល់ញាតិមិត្តសំឡាញ់គូគ្រងដោយមិនចង្អៀតចង្អល់ចិត្ត។

2. ព្រហ្មវិហារធម៌ ៤ (The four noble sentiments)ព្រហ្មវិហារធម៌ គឺជាគ្រឿងអាស្រ័យ

យ៉ាងកក់ក្តៅដ៏ប្រសើរ ជាទីជម្រកដ៏ប្រសើរ ធម៌ជាថ្នាំប្រចាំចិត្តដ៏ប្រសើរ គោលការណ៍ប្រព្រឹត្តិ

ដែលប្រសើរបរិសុទ្ធិ ដែលចាំបាច់ត្រូវតែមាន សម្រាប់ជាម្លប់ដ៏ប្រសើរដល់គ្រួសារសង្គមជាតិ ព្រមទាំង

សង្គមពិភពលោកទាំងមូលផងគឺ៖

១) មេត្តា (Loving-kindness, friendliness) សេចក្តីស្រឡាញ់ ប្រាថា្នចង់ឲ្យគ្រួសារមានសេចក្តីសុខ

ព្រមទាំងប្រាថ្នាត្រូវការចង់ជួយសង្គ្រោះអោយអ្នករាល់គ្នាមានសេចក្តីសុខ មានចិត្តមេត្រី

និងគិតធ្វើប្រយោជន៍ដល់មនុស្សសត្វទូទៅ។

២) ករុណា (Compassion) សេចក្តីអាណិត គិតចង់ជួយអ្នកដទៃឲ្យរួចផុតចាកទុក្ខ

មានចិត្តអាសូរជួយបំបាត់សេចក្តីទុក្ខលំបាករបស់សព្វសត្វ។

៣) មុទិតា (Sympathetic Joy altruistic joy) សេចក្តីពេញចិត្ត ខណៈពេល

ដែលគ្រួសារមានសេចក្តីសុខ អ្នកដទៃមានសេចក្តីសុខ មានចិត្តស្អាតបរិសុទ្ធិ ប្រកបដោយ

អាការៈរីករាយ ស្រស់បំព្រងជានិច្ចចំពោះសត្វទាំងឡាយ ជាអ្នកតាំងនៅក្នុងមុទិតាធម៌

បណ្តោយចិត្តសោមនស្សត្រេកអរតាម។

៤) ឧបេក្ខា (Equanimity; neutrality; poise)ការដំកល់ចិត្តជាកណ្តាល ដែលឲ្យតាំងនៅក្នុងធម៌

តាមដែលពិចារណាដោយបញ្ញា គឺមានចិត្តរាបត្រង់តាមធម៌ មិនលំអៀងដោយការស្រឡាញ់និងស្អប់

ពិចារណា ឃើញកម្មដែលសត្វទាំងឡាយធ្វើហើយ គួរទទួលនូវផលល្អឬអាក្រក់នោះ

សមគួរដល់ហេតុដែលខ្លួនបំពេញ ព្រមទាំងមិនប្រកាន់បក្សពួកនិយម។

3. កុលចិរដ្ឋិតិធម៌ ៤  (Reasons for lastingness of a wealthy family)

ធម៌សម្រាប់ធ្វើការបណ្តាលអោយគ្រួសារមានការគងវង់ស្ដុកស្ដម្ភបានយូរអង្វែងគឺ៖

១) នដ្ឋគវេសនា (Seeking for what is lost)ចេះស្វែងរករបស់ដែលបាត់បង់ទៅ។

២) ជិណ្ណបដិសង្ខារណា (Repairing what is worn out) ជួសជុលរបស់ដែលខូចខាត

ឬរបស់ចាស់មិនទាន់សម័យ ធ្វើអោយទាន់សម័យឡើង ចេះកែឆ្នៃដើម្បីប្រើកាជាប្រយោជន៍ទៀតបាន។

៣) បរិមិតបានភោជនា (Moderation in spending)ស្គាល់ប្រមាណក្នុងការប្រើប្រាស់គឺមិនខ្ជះ

ខ្ជាយទ្រព្យរបស់។

៤) អធិបច្ចយសីលវន្តស្ថាបនា (Putting in authority a virtuous woman or man)តាំងបុរសឬ

ស្ត្រី ដែលមានគុណធម៌ សីលធម៌ជាមេផ្ទះ។

4. កល្យាណធម៌ (Good doctrine, good conduct)ធម៌ដែលល្អ ដឹកនាំអ្នកប្រតិបត្តិ

អោយដល់នូវសេចក្តីសុខចំរើន រស់មានន័យក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរនិងគួរគោរព

កោតក្រែងស្ញប់ស្ញែងពីសំណាក់មហាជន ព្រះសម្មាសម្ពុទ្ធទ្រង់អោយឈ្មោះថាកល្យាណធម៌

មាន៥យ៉ាងដូចតទៅគឺ៖

១) មេត្តា (Kindfulness) គិតប្រាថ្នាចង់ឲ្យគេបានសុខ និងករុណាចង់ឲ្យគេបា្រសចាកទុក្ខ

ឃើញជីវិតជនដទៃស្មើនឹងជីវិតរបស់ខ្លួន ហើយជួយសង្គ្រោះអោយបានរួចផុតពីសេចក្តីទុក្ខវេទនា

លំបាកអត់ឃ្លាត ល្ងិតល្ងង់ខ្លៅ ជាដើម ។

២) សម្មាអាជីវៈ (Right livelihood)ចិញ្ចឹមជីវិតប្រពៃ គឺចិញ្ចឹមជីវិតប្រកបទៅដោយរបរសុចរិត

មិនជិះជាន់កេងប្រវញ្ច សង្កត់សង្កិនគេងបន្លំ បោកប្រាស់បោកបញ្ឆោតលួចប្លន់អ្នកដទៃ

ដើម្បីទ្រព្យសម្បតិ្តនិងសេចក្តីសុខផ្ទាល់ខ្លួន។

៣) សទារសន្តោសៈ (Sexual Restraint)សន្តោសគឺត្រកអរចំពោះតែភរិយា ឬ

ស្វាមីរបស់ខ្លួនមិនលាក់បំពួនផិតក្បត់ សាហាយស្មន់ ចេះគោរពសិទ្ធគ្នានឹងគ្នា គឺស្មោះត្រង់នឹងគ្នា ។

៤) សច្ចៈ (Truth and Honesty) ប្រព្រឹត្តខ្លួនជាមនុស្សស្មោះត្រង់ និយាយពិត ធ្វើពិត

មិនប្រឌិតការពិត មិនភូតភរកុហក ក្រឡិចក្រឡុចបាតដៃជាខ្នងដៃ ។

៥) សតិៈ (Mindfulness)មានស្មារតីបរបូណ៌ ភ្ញាក់រលឹកគ្រប់កិច្ចការងារទាំងពួង

ដែលខ្លួនធ្វើ មិនរាយមាយមិនខ្ជះខ្ជាយ  មានមនសិការនិងឧត្តមគតិខ្ជាប់ខ្ជួនរឹងប៉ឹង។

5.ទិដ្ឋធម្មិកត្ថសំវត្តនិកធម្ម (The four principles that lead to immediate benefit)

គឺជាគោលធម៌ នាំទៅដើម្បីប្រយោជន៍បច្ចុប្បន្ន ៤ប្រការគឺ៖

១.ឧដ្ឋានសម្បទា (Endowment of industry) ការឧស្សាព្យាយាម ប្រឹងប្រែងខ្នះខ្នែងស្វះស្វែង

ប្រកបកិច្ចការងារ មុខរបររកស៊ីក្នុងតំណែងតួនាទីផ្សេងៗ។

២.អារក្ខសម្បទា(endowment of protection ) ដល់ព្រមដោយការថែរក្សា

គឺចេះការពាររបស់របរទ្រព្យសម្បត្តិទាំងឡាយដែលខ្លួនមាន ដែលខិតខំរកបានដោយសុចរិត

យុត្តិធម៌ ហើយនឹងចេះការពារ ថែរក្សាជីវិតគ្រួសារ។

៣.កល្យាណមិត្តតា(association with good friends ) ការសេពគប់ជាមួយមិត្តល្អដែលនាំទៅរក

ភាពចំរើន ផ្លូវត្រឹមត្រូវ បុគ្គលមានសមត្ថភាព មានគុណធម៌ ចំណេះដឹង បុគ្គលគួរអោយគោរព

ហើយនឹងមានគុណសម្បត្តិស្រឡាញ់ការងារតួនាទី ចេះសង្គ្រោះគ្នា ជាដើម។

៤.សមជីវិតា(balanced life-styled )ចិញ្ចឹមជីវិតមានតុល្យភាព សមល្មមតាមធន់ធាន

ចេះកំណត់ដឹងនូវចំណូល និងចំណាយបានច្បាស់លាស់ក្នុងការប្រើប្រាស់ចិញ្ចឹមជីវិត ។

ជីវិតគឺជាការតស៊ូ ការតស៊ូព្យាយាមប្រឹងប្រែងនៅទីណា ជោគជ័យនៅទីនោះ។

គោលធម៌នៃអ្នកគ្រប់គ្រងគ្រួសារបង្ហាញនូវមាគ៌ានៃជីវិតគ្រួសារដើម្បីដើរទៅរកជោគជ័យ

តាមគោលការណ៍នៃជីវិតគ្រួសារប្រាថ្នានូវសេចក្តីសុខ សុភមង្គល។គូស្វាមីភរិយាល្អ គ្រួសារល្អ

ការសិក្សាល្អ  ការគ្រប់គ្រងល្អ សង្គមល្អ សេដ្ឋកិច្ចល្អ រមែងនាំមកនូវសេចក្តីសុខ។

No comments:

Post a Comment