ស្ត្រី​គ្រប់លក្ខណ៍ត្រូវ​ប្រកបដោយ​លក្ខណៈ​ប៉ុន្មាន​ប្រការ? - Business Buddhism

Website

ស្ត្រី​គ្រប់លក្ខណ៍ត្រូវ​ប្រកបដោយ​លក្ខណៈ​ប៉ុន្មាន​ប្រការ?

ចែករំលែកចំណេះដឹង

 

ស្ត្រី​គ្រប់លក្ខណ៍ត្រូវ​ប្រកបដោយ​លក្ខណៈ​ប៉ុន្មាន​ប្រការ?
ស្ត្រី​ខ្មែរ​ត្រូវ​តែ​មាន​ចរិត​បូក​រួម​នឹង​ឥរិយាបថ​សុភាព​រាបសា​រម្យទម​ជា​និច្ច​ដើម្បី​លើកតម្កើង​កេរដំណែល​ពី​ដូនតា​របស់​យើង​រក្សា​ទុក​ឱ្យ​បាន​យូរអង្វែង ព្រោះ​ជា​ប្រពៃណី​ដែល​ល្អ​សម្រាប់​បច្ឆាជន ។
ខាងក្រោម​នេះ​ជា​លក្ខណៈ​៣១​ប្រការ​ហៅ​ថា ស្ត្រី​គ្រប់លក្ខណ៍​គឺៈ
១-​មិន​ចេះ​អេចអូច និយាយដើម​គេ
២-​ចេះ​រៀបចំផ្ទះ​សម្បែង​ឲ្យ​បាន​សមរម្យ
៣-​ចេះ​តុបតែង​គ្រឿង​ឧបភោគ គឺ​សិល្បៈ​នៃ​ការ​ធ្វើ​ម្ហូបអាហារ
៤-​ខ្លាចចិត្ត​ស្វាមី មាតាបិតា ហើយ​គោរព​តាម​ឱវាទ​ជា​និច្ច
៥-​មិន​ចេះ​គេង​ពេល​ថ្ងៃ
៦-​មិន​វង្វេង​ភ្លេចមុខភ្លេចក្រោយ
៧-​ចេះ​ថែទាំ​ទ្រព្យសម្បត្តិ ដែល​ស្វាមី​រកបាន​មក
៨-​មិន​រំសាយសក់​ឲ្យ​គេ​ឃើញ
៩-​មានចិត្ត​អត់ធន់​ធ្ងន់ធ្ងរ
១០-​មិន​ទម្រន់​ក្នុង​ការងារ ធ្វើ​ទាល់តែ​ហើយ​ក្នុង​ការងារ​នោះ
១១-​មាន​ជើង​ស្រាល​មិន​ទ​ន្ត្រាំ​ក្ដុងក្ដាំង
១២-​មិន​ឈរ ឬ​អង្គុយ​សម្ញែង​កាយ​ឲ្យ​គេ​ឃើញ​តាម​ចិត្ត
១៣-​មិន​ដើរ​កាច់ឫក កាច់រាង
១៤-​ចេះ​សង្រួម​ភ្នែក​មិន​ក្រ​ឡេ​ម​ក្រឡឺម ក្រឡាប់ចាក់
១៥-​មិន​ផឹ​ត​ក្បត់ចិត្ត​ស្វាមី
១៦-​មិន​ចេះ​ប្រចណ្ឌ​ស្វាមី​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់
១៧-​មានដំណើរ​ល្អ​មិន​គ្រលែង​កាយ​ទយគូទ
១៨-​មិន​បង់បោយ​ញាក់ស្មា​វាស​ជើងដៃ​ឱ្យ​ហួសប្រមាណ
១៩-​មាន​សំឡេង​ស្រាល​ពីរោះ​ច្បាស់លាស់
២០-​មិន​ចេះ​ឡេះឡោះ​លេងសើច
២១-​មិន​និយាយ​ក្លែមសម្តី​ផ្ដោះផ្តង​ចំពោះ​បុរស
២២-​ចេះ​គួរសម​ទទួល​មាតាបិតា និង​ស្វាមី
២៣-​ដឹងគុណ តបគុណ​មាតាបិតា​ញាតិសន្ដាន​ទាំង​សងខាង
២៤-​ទៅ​ណា​ឆាប់​ត្រឡប់​មក​វិញ
២៥-​ចេះ​រៀបចំ​ទុកដាក់​អីវ៉ាន់​ឱ្យ​បាន​ល្អ​ប្រពៃ
២៦-​បរិភោគ​ចំណីអាហារ​ក្រោយ​មាតាបិតា និង​ស្វាមី
២៧-​ឈប់​បរិភោគ​អាហារ​មុន​មាតាបិតា និង​ស្វាមី
២៨-​ចូល​គេង​ក្រោយ​ស្វាមី
២៩-​ក្រោកពីដំណេក​មុន​ស្វាមី
៣០-​មាន​មេត្តាករុណា​ចេះ​ធ្វើបុណ្យ​ទាន
៣១-​គ្មាន​កល​មាយា ។
សុភាព​នារី​ដែល​ប្រកបដោយ​លក្ខណៈ​៣១​ប្រការ​ពេញលេញ​បែប​នេះ​ហៅ​ថា​ស្ត្រី​គ្រប់លក្ខណ៍​។ តែ​ទោះជា​យ៉ាងណា​លក្ខណៈ​គ្រប់លក្ខណ៍​ដូច​ខាងលើ​នេះ បើ​ធៀប​នឹង​សម័យ​បច្ចុប្បន្ន​វិញ​ឃើញ​ថា ចំណុច​ខ្លះ​វា​បុរាណ​ពេក​ហើយ​សម្រាប់​នារី​សម័យ​ថ្មី​នេះ ប៉ុន្តែ​បើ​ស្ត្រី​ណា​ធ្វើ​បាន​ក៏​គួរ​រាប់​ថា​ជា​មនុស្ស​ស្រី​គ្រប់លក្ខណ៍​បាន​ដោយ​បរិបូណ៌ និង​បាន​ជាទី​រាប់អាន​អំពី​មហាជន​ផង​ដែរ ។https://kohsantepheapdaily.com.kh/article/680008.html

No comments:

Post a Comment