ព្រះបាទជ័យវរ្ម័នទី៧សោយទិវង្គតក្នុងអាថ៌កំបាំង - Business Buddhism

Website

ព្រះបាទជ័យវរ្ម័នទី៧សោយទិវង្គតក្នុងអាថ៌កំបាំង

ចែករំលែកចំណេះដឹង


ក្រោយព្រះបាទជ័យវរ្ម័នទី ៧ សោយទិវង្គតទៅ ជម្លោះផ្ទៃក្នុងនៅតែបន្តទៀតធ្វើឱ្យស្ថានភាពនយោបាយកាន់តែដុនដាបទៅ បន្ថែមលើការគំរាមកំហែងរបស់ពួកថៃ ។
និយាយឱ្យមានទែនទៅ ក្សត្រដ៏ធំនេះសោយទិវង្គតក្នុងអាថ៌កំបាំងទៅទៀត គេពុំដឹងព័ត៌មានអ្វី សោះទេថា ព្រះអង្គសោយទិវង្គតដោយរោគាពាធ ឬដោយប្រការណាមួយទេ ហើយពុំដឹងជានៅឆ្នាំណាច្បាស់ផង ។ នៅពេលដែល ជីវ តាក្វាន់ មកដល់ប្រទេសខ្មែរយើងនៅក្នុងរាជ្យគ្រិន្ទ្រវរ្ម័ន បេសកជនចិនរូបនេះនិយាយថា «តាមសេចក្តីអ្នកស្រុកស្តេចអង្គមុនៗមិនដែលយាងទៅណាទេ ព្រោះខ្លាចមានរឿងហេតុ ។ សេចក្តីនេះបញ្ជាក់ថា ស្តេចអង្គមុនៗមានសត្រូវនៅជុំវិញខ្លួនច្រើន គឺថា ប្រហែលមានជម្លោះ ឬការមិនទុកចិត្តគ្នារវាងព្រះរាជា និងប្រជារាស្ត្ររវាងព្រះអង្គនិងអ្នកដែលចង់ដណ្តើមរាជបល្ល័ង្ក ។ សិលាចរិកមួយក៏បាននិយាយពីរាជជ័យវរ្ម័នទី ៨ ថា «ដែនដីទ្រដោយក្សត្រជរាមួយព្រះអង្គ បានទទួលរងនូវការលំបាក ដែលសត្រូវជាច្រើនបង្កឡើង ។ ប៉ុន្តែ យើងពុំដឹងហេតុច្បាស់ថា ពិតជាសត្រូវខាងក្នុង ឬខាងក្រៅទេ ។
ប្រវត្តិខ្មែរ បើធ្វើសង្គ្រាមទល់មុខកម្រចាញ់សត្រូវណាស់ អ្វីដែលខ្មែរចាញ់គេ នោះគឺល្បិចញុះញង់ឱ្យខ្មែរកាប់ចាក់គ្នាឯង បែកបាក់កម្លាំងសាមគ្គី ពេលខ្មែរចុះខ្សោយ ពេលនោះហើយ ជាពេលវេលាល្អដែលសត្រូវអាចលេបទឹកដី និងគ្រប់គ្រងខ្មែរបាន ។ បណ្តាំបុព្វបុរសខ្មែរ និងថ្មីៗនេះបណ្តាំរបស់កវីម្ចាស់ស្ទឹងសង្កែ គឺលោក គង់ ប៊ុនឈឿន មុនពេលដែលលោកលាចាកលោកទៅ​ លោកផ្តាំថា «ខ្មែរត្រូវតែសាមគ្គីគ្នា» ព្រោះលោកដឹងថា ចំណុចខ្សោយរបស់ខ្មែរគឺឆាប់ជឿស្លុងនឹងកលល្បិចសត្រូវណាស់ ។ មិនថាសម័យកាលណាទេ បើយើងខ្វះសាមគ្គីភាពហើយ គឺយើងគ្មានថ្ងៃនឹងអាចកសាងជាតិឱ្យខ្លាំងក្លាបានឡើយ ។
ដកស្រង់ផ្នែកខ្លះពីសៀវភៅ ៖ អាទិទេពក្រុងអង្គរ
ពីក្រុមការងារ ៖ Ebook Cambodia

No comments:

Post a Comment