តក់ៗពេញបំពង់ - Business Buddhism


ថ្ងៃ អង្គារ៍ ទី 22 ខែ មេសា ឆ្នាំ 2025

basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
demo-image

តក់ៗពេញបំពង់

ចែករំលែកចំណេះដឹង
Business%20Buddhism%20kh%20855%20%2868%29
FB_IMG_1694345912521

 តក់ៗពេញបំពង់

សុភាសិតនេះមានអត្ថន័យដូចតទៅ៖


     “តក់” សូរឮដោយតំណក់ទឹកស្រក់ ។ “បំពង់” វត្ថុមានរាងមូលទ្រវែងមានប្រហោង មានមាត់ មានបាតសម្រាប់ដាក់វត្ថុផ្សេងៗ ។ ឧទាហរណ៍ បំពង់ទឹកត្នោត បំពង់សម្រាប់ត្រង់ទឹកត្នោត ។ (វចនានុក្រមខ្មែរ)


     “តក់ៗពេញបំពង់” គឺការសន្សំសំចៃ សន្សឹមៗ ធ្វើអ្វីដោយការតស៊ូ អត់ធ្មត់ ព្យាយាម រហូតទាល់តែទទួលបានផលពេញលេញ ។


តើសុភាសិតនេះបង្រៀនពីអ្វី?


     ដូនតាខ្មែរចង់បង្រៀនជនប្រុសស្រីឱ្យមានការព្យាយាម អត់ធ្មត់ក្នុងការធ្វើអ្វីមួយដោយសន្សឹមៗ ពីចំនួនតិចតួចស្តួចស្តើងដោយមិនបង្ខំ ឬប្រញាប់ចង់បានផលលឿនពេក ។


សុភាសិតនេះបង្រៀនឱ្យកូនប្រុសស្រីមានការព្យាយាមរៀនសូត្រ បំពេញការងារ ឬប្រកប​របរចិញ្ចឹមជីវិតដោយភាពអំណត់ អត់ធន់ សន្សំសំចៃ និងខិតខំយកឈ្នះឧបសគ្គនានា កុំបោះបង់ចោល ដោយងាយ ។ ធ្វើអ្វីមួយដោយចាប់ផ្តើមពីតិចទៅច្រើន កុំបោះបង់ការខិតខំប្រឹងប្រែងតស៊ូរបស់ខ្លួន ធ្វើបែបនេះ អ្នកនឹងទទួលជោគជ័យនៅថ្ងៃមុខជាពុំខាន។


តើសុភាសិតនេះទាក់ទងយ៉ាងដូចម្តេចជាមួយវប្បធម៌ខ្មែរ?


     តាំងពីសម័យបុព្វបុរសរហូតដល់បច្ចុប្បន្ន ខ្មែរមានគំរូជាច្រើនដែលបង្ហាញពីបុគ្គលមានការតស៊ូ ព្យាយាម អត់ធ្មត់ធ្វើការងារជម្នះ​ឧបសគ្គរហូតទទួលជោគជ័យ ។ នៅក្នុងអក្ស​រសិល្ប៍​ខ្មែរ​រឿងកុលាបប៉ៃលិន តួអង្គប្រុស​ឈ្មោះ​ ចៅចិត្រ ដែលមានឋានៈត្រឹមតែជាកម្មករជីកត្បូង ជាមនុស្ស​ឧស្សាហ៍ព្យាយាម អត់ធ្មត់ ធ្វើការងារយ៉ាងហ្មត់ចត់ ។ ចៅចិត្រខិតខំធ្វើការងារទាល់​តែថៅកែពេញចិត្ត រីកូនក្រមុំថៅកែក៏ពេញចិត្តនឹងចៅចិត្រដែរ ។ ការសន្សំអំពើល្អ ភាពឧស្សាហ៍ព្យាយាម និងភាពអំណត់​អត់ធន់របស់ចៅចិត្រ ធ្វើឱ្យគាត់សម្រេចក្តីស្រមៃរបស់គាត់ ទីបញ្ចប់គាត់ទទួលបាន​នាងឃុននារី​ធ្វើជាភរិយា គាត់បានក្លាយជាកូនប្រសាថៅកែត្បូងនៅខេត្តប៉ៃលិន ។ ដូចសុភាសិតខ្មែរពោលថា “ព្យាយាមគង់បានសម្រេច” ឬ “សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា”


     មានមនុស្សជាច្រើនទៀតនៅលើសកលលោកដែលបង្ហាញពីគំរូនៃការខិតខំធ្វើការងារពីតូចទាប ឆ្លងកាត់បរាជ័យច្រើនដង ប៉ុន្តែមិនរាថយរហូតទទួលជោគជ័យយ៉ាងត្រចះត្រចង់ ។​ តួយ៉ាងដូចជាលោក ប៊ីល ហ្គេត លោក ស្ទីវ ចបស៍ លោក ថូម៉ាស ថមសុន លោក ចាក ម៉ា ជាដើម ។ល។ ពួកគាត់សុទ្ធសឹង​ជាអ្នក​ចាប់ផ្តើមពីបន្តិចម្តងៗ សន្សំធនធនពីតិចតួច ឆ្លងកាត់ឧបសគ្គរាប់មិនអស់ ។ ពួកគាត់សុទ្ធតែបានជម្នះការលំបាករហូតទទួលបានជ័យជំនះនិងកេរ្តិ៍ឈ្មោះល្បីរន្ទឺដល់បច្ចុប្បន្ន ។ យើងសុទ្ធតែបានឃើញនិងកំពុងប្រើប្រាស់សមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងនោះ ។  


ហូ វល័ក្ខ

baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!

No comments:

Post a Comment

Home