ទ្រព្យសម្បត្តិរកបានមកហើយ
មិនមែនថាមិនត្រូវអស់ទៅវិញនោះទេ
ប៉ុន្តែគួរតែឲ្យអស់ក្នុងហេតុដែលគួរអស់។
ព្រះពុទ្ធសាសនាបានបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យជា ៤
ចំណែកក្នុងការចំណាយគឺ
១/ ចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន។
២/ ចាយទ្រព្យដើម្បីការពារទ្រព្យ
គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចពីសេចក្ដីអន្តរាយផ្សេងៗ
ដូចជាអន្តរាយព្រោះភ្លើង ព្រោះទឹក ឬក៏អន្តរាយព្រោះចោរជាដើម។
៣/ ចាត់ចែង សម្រាប់ជួយសង្គ្រោះញាតិនិងទុកសម្រាប់ទទួលភ្ញៀវ ដែលមកពីចម្ងាយ... ( សំដៅដល់ពលី៥យ៉ាង មានញាតិជាដើម ) ។
៤/ ចាត់ចែងបរិច្ចាគទាន ដល់សមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់។
ការអស់ទៅនៃទ្រព្យសម្បត្តិ
តាមវិធីដែលរៀបរាប់មកនេះ ឈ្មោះថាអស់ទៅដោយប្រពៃ
មិនគួរឲ្យស្ដាយឡើយ តែដែលអស់ទៅហើយ ថែមទាំងជួយឲ្យរង្គៀសនោះ
គឺសំដៅយកការចំនាយប្រាក់ ក្នុងរឿងអបាយមុខផ្សេងៗដូចជា:
- ចំណាយក្នុងការដើរលេងស្រី
- ចំណាយក្នុងការផឹកទឹកស្រវឹង និងសេពគ្រឿងញៀនផ្សេងៗ
- ចំណាយក្នុងការសប្បាយបរិភោគ ក្នុងភាពជាអ្នកលេងស៊ី
- ចំណាយក្នុងការលេងល្បែងស៊ីសង
- ចំណាយក្នុងការ ដើរលេងតាមច្រកល្ហករឿយៗនៅពេលយប់ព្រលប់
- ចំណាយក្នុងការដើរមើលមហោស្រព ឬល្បែងច្រៀងរាំរឿយៗ
- ប្រកបរឿយៗ នូវការខ្ជិលច្រអូស
- សេពគប់បាបមិត្ត។
សេចក្ដីដូចបានរៀបរាប់មក ខាងលើនេះ
សុទ្ធតែជាអបាយមុខទាំងអស់ បូរាណពោលថា " អបាយមុខ ជង្រុកហិន "
ដូច្នេះត្រូវតែជៀសវាងឲ្យឆ្ងាយ បើមិនដូច្នេះទេ
ពិតជាបង់ទាំងទ្រព្យ អភ័ព្យទាំងបុណ្យ និងធ្ងន់ដោយបាបមិនខាន។
ជីវិតរបស់យើងម្នាក់ៗ
មានតម្លៃណាស់សម្រាប់រង្វង់ក្រុមគ្រួសារ។ ស្វាមីភរិយា
តែងត្រូវការភាពស្មោះត្រង់រវាងគ្នានិងគ្នា
កូនប្រុសស្រីតែងត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយ ចំណែកឪពុកម្ដាយ
ក៏ត្រូវការនូវភាពឱនលំទោននិងការស្ដាប់បង្គាប់ពីកូនវិញដែរ។
ដូច្នេះ បើសមាជិកនីមួយៗនាំក្រុមគ្រួសារណា
មិនយកទ្រព្យសម្បត្តិទៅចំណាយក្នុងរឿងអបាយមុខផ្សេងៗទេ
ក្រុមគ្រួសារនោះ ពិតជាមានសុភមង្គល
មិនមានការទាស់ទែងខ្វែងគំនិតគ្នាឡើយ។
ការចិញ្ចឹមជីវិតស្មើនេះ
សំដៅដល់ការដឹងប្រមាណក្នុងការចាយវាយទ្រព្យសម្បត្តិ មិនខ្ជះខ្ជាយ
ឬថាមិនហ៊ឺហាតាមសម័យ គឺចេះសម្លឹងមើលកាលជាអនាគត
ព្រោះមនុស្សគ្រប់គ្នាដែលកើតពេញលក្ខណៈជាមនុស្ស
បើមិនស្លាប់ពីក្មេងទេ
គង់តែនឹងក្លាយទៅជាអ្នកគ្រប់គ្រងក្រុមគ្រួសារមួយមិនខាន
ហើយអ្នកដែលអាចគ្រប់គ្រង់ក្រុមគ្រួសារបានល្អ
មិនមែនជាមនុស្សខ្ជះខ្ជាយឬថា ជាមនុស្សគ្មានគំនិតនោះឡើយ។
ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ៥០០០ឆ្នាំ
Website
ហេតុគួរចាយទ្រព្យ ៤ យ៉ាង
ចែករំលែកចំណេះដឹង
Tags
#The Business Of Buddhism
ចែករំលែកទីនេះ
About Buddha Dhamma Monk
The Business Of Buddhism
Tags:
The Business Of Buddhism
Subscribe to:
Post Comments (Atom)
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment