សម្លរម្ជូ​ទងល្ពៅ (ទងល្ពៅ ១គីឡូកន្លះ, ត្រី កន្លះ​គីឡូ, ត្រីឆ្អើរ ១កូនចានចង្កិះ) - Business Buddhism

Website

សម្លរម្ជូ​ទងល្ពៅ (ទងល្ពៅ ១គីឡូកន្លះ, ត្រី កន្លះ​គីឡូ, ត្រីឆ្អើរ ១កូនចានចង្កិះ)

ចែករំលែកចំណេះដឹង


 ៙ គ្រឿង​ផ្សំ ៖

១- ទងល្ពៅ ១គីឡូកន្លះ

២- ត្រី (តាម​ចំណូលចិត្ត) កន្លះ​គីឡូ

៣- ត្រីឆ្អើរ (យក​តែ​សាច់) ១កូនចានចង្កិះ

៤- ប្រហុក ១ស្លាបព្រាបាយ

៥- ម្សៅស៊ុប ២ស្លាបព្រាបាយ

៦- ទឹកត្រី ២ស្លាបព្រាបាយ

៧- ស្ករស ១ស្លាបព្រាបាយ

៨- អំបិល ១ស្លាបព្រាកាហ្វេ

៩- អម្ពិលទុំ

១០- ម្ទេស ៦

១១- ខ្ទឹមស ៣កំពឹស

១២- ម្អម

១៣- ទឹក ឬ​ទឹកស៊ុប ២លីត្រ

៙ របៀប​ធ្វើ ៖

១- សក​ទងល្ពៅ​អោយ​ស្អាត កាត់​វែង​ល្មម យក​តែ​ខ្ចីៗ រួច​ត្រាំទឹក និង​លាង​អោយ​ស្អាត។

២- ហាន់​ខ្ទឹម ម្ទេស និង​ម្អម​ល្អិតៗ ទុក​មួយ​អន្លើ។

៣- ដាំ​ទឹក​អោយ​ពុះ ជ្រំ​ប្រហុក រួច​ស្រង់​ពពុះ​ចោល​សឹម​ដាក់​ត្រីឆ្អើរ អំបិល ស៊ុប​មាន់ ស្ករ ទឹកត្រី និង​បន្លែ​ចូល​ទុក​អោយ​ពុះ។

៤- ពេល​ពុះ​ដាក់​ត្រី​ចូល​ទុក​អោយ​ពុះ​ដាក់​អំពិល​ចូល​ទុក​អោយ​ពុះ​ម្តង​ទៀត សឹម​ដាក់​ម្អម ខ្ទឹម និង​ម្ទេស​ចូល​កូ​អោយ​សព្វ​ជាការស្រេច៕

No comments:

Post a Comment