តួអង្គក្នុងរឿងរាមកេរ្តិ៍ខ្មែរ
ព្រះបាទទសរថ : ស្ដេចសោយរាជ្យនៅនគរអយុធ្យា
នាងកោសកល្យា : អគ្គមហេសីព្រះបាទសសរថ មាតាព្រះរាម
នាងកៃកេសី : អនុមហេសីព្រះបាទទសរថ មាតាភិរុត
នាងសមុទ្រទេវី : អនុមហេសីព្រះបាទទសរថ មាតាព្រះលក្សណ៍ និងសុត្រុត
ព្រះរាម : រាជបុត្រច្បងរបស់ព្រះបាទទសរថ និងនាងកោសកល្យា
នាងសិតា : រាជបុត្រចិញ្ចឹមរបស់ព្រះបាទជនក នគរមិថិលា
ព្រះលក្សណ៍ : រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
ព្រះសុត្រុត : រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
ព្រះភិរុត : រាជបុត្ររបស់ព្រះបាទទសរថ និងនាងកៃកេសី
រាមលក្សណ៍ : បុត្ររបស់ព្រះរាម និងនាងសិតា
ជប្បលក្សណ៍ : បុត្រឥសីជប្ប ឥសីរជ្ជប្រិតមុនី “វាល្មិកិ”
សុមាន់តាន់ : មន្ត្រីជាន់ខ្ពស់របស់ព្រះរាម
សុមន្តរ : មន្ត្រីជាន់ខ្ពស់រាជបម្រើរបស់ព្រះរាម
ព្រះជនក : ស្ដេចគ្រងរាជ្យនៅនគរមិថិលា
កូខ័ន : ថ្មើរព្រៃស្ដេចនេសាទ រូបអាក្រក់ ចិត្តល្អ ជួយព្រះរាមៗទុកជាបងប្អូនបង្កើត
ពិសិដ្ឋឥសី : ជារាជបុរោហិត ធ្វើសារយាងព្រះភិរុតចូលនគរអយុធ្យាវិញដើម្បីលើកសពសំស្ដារ ព្រះបិតា
ពាលី : ស្ដេចស្វា គ្រងរាជ្យនៅខាន់ខិនបូរី
នាងទេពីតារា : មហេសីសូគ្រីព តែពាលីដណ្ដើមយកមកធ្វើជាប្រពន្ធរបស់ខ្លួន
សូគ្រីព : ស្ដេចស្វា ត្រូវជាប្អូនពាលី
អង្គទ : កូនរបស់ពាលី និងនាងមណ្ឌោគិរី
នាងស្វាហាយ : ម្ដាយហនុមាន ត្រូវបណ្ដាសាព្រះឥសូរ ប្អូនស្រីពាលី
ហនុមាន : ស្វាស ក្មួយពាលី និងសូគ្រីព
មហាជម្ពូរាជ : ស្ដេចស្វាក្រឡេកឆេះ នៅព្រៃហេមពាន្ត
គោអសុភរាជ : នៅព្រៃហេមពាន្តដែលហនុមានទៅយកទឹកម៉ូត្រ
ជំពូពាន : ស្វា ហោរារបស់ព្រះរាម
ខុនងិល : មេទ័ពឯករបស់មហាជម្ពូរាជ
ខុននល : មេទ័ព ដៃស្ដាំរបស់មហាជម្ពូរាជ
និលឯក : មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
និលផាត : មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
រុក្ខរៈពានរ : មេទ័ពស្វាដែលព្រះរាមប្រើឲ្យនាំទ័ពស្វា៥ម៉ឺននាក់ទៅបេះផល្លា
ជតាយុ : គ្រុឌ ជាជំនិះរបស់ព្រះនារាយណ៍
ស្ដេចកុក : ជាអ្នកទទួលបណ្ដាំនាងសិតា បានជួបព្រះរាម ព្រះលក្សណ៍
នាងសុវណ្ណមច្ឆា : ភរិយាហនុមាន “គំនូរនៅព្រះវិហារព្រះកែវមរកត”
មច្ឆានព : កូនហនុមាន និងនាងសុវណ្ណមច្ឆា
មហឹង្សរាជ : ស្ដេចក្របី នៅព្រៃហេមពាន្ត ឪពុករបស់ទូភី
នាងសន្តគិរី : ក្របីញី ប្រពន្ធមហឹង្សរាជ ម្ដាយរបស់ទូភី
ទូភី : កូនរបស់មហឹង្សរាជ និងនាងសន្តគិរី
ពិរុណនាតា : ស្ដេចនាគ នៅបាតាលភូជង្គនាគ យកអាសាព្រះនាងសិតា
វាសុកី : ទេវតាកាឡាខ្លួនជានាគដើម្បីឲ្យអសុរ និងទេវតាទាញព្រ័ត្រកូរសមុទ្រទឹកដោះ “រូបចម្លាក់នៅអង្គរវត្ត”
នាគរាជ : រក្សាទឹកនពមហាសមុទ្រដែលហនុមានទៅដណ្ដើមយកមកដើម្បីផ្សំថ្នាំព្យាបាលឲ្យព្រះលក្សណ៍ដែលត្រូវមោង្គស័ករបស់កុម្ភការណ៍
ពិស្ណុការ : អ្នកធ្វើរាជរថឲ្យក្រុងរាពណ៍ពេលដែលរាពណ៍បររាជរថនាំនាងសិតាទៅសមរភូមិដើម្បីបញ្ឈឺចិត្តព្រះរាម
ព្រះវាយុ : ឪពុករបស់ហនុមាន
ឥសីពិស្វាមិត្ត : គ្រូរបស់ព្រះរាម និងព្រះលក្សណ៍
ឥសីពារទ្វាឡ : ឥសីដែលបានជួយសម្រួលទុក្ខសោកព្រះរាម
ឥសីបញ្ចលិង្គ : សុំចុះចាញ់ទូភី
ឥសីមគង្គ : ឥសីការពារសូគ្រីព អង្គឥសីដែលមានអង្គជាតិស្លាប់
ព្រះឥន្ទ្រ : បញ្ជាឲ្យអាត្ម័នពាលីទៅកើតនៅស្ថានសួគ៌
នាងមេខលា : ទេពធីតារក្សាសមុទ្រ
ព្រះអាទិត្យ : បររាជរថទៅបំភ្លឺមនុស្ស តែហនុមានមកឃាត់
ពពួកទេវតា : ភិតភ័យរត់ទៅអង្វរព្រះឥសូរ
ព្រះឥសូរ : បញ្ជាលែងនាគពីទ្រុងទៅដេញនាគឥន្ទ្រជិត
ព្រះឥន្ទ្រ : កាឡាខ្លួនជាសត្វព្រាយតៃសាកឲ្យព្រះលក្សណ៍យកថ្លើមទៅថ្វាយព្រះរាម
ឥសីរជ្ជប្រិតមុនី “វាល្មិកិ” : គ្រូរបស់ព្រះរាមលក្សណ៍ និងជប្បលក្សណ៍
នាងទេពរម្ភា : ទេវតាដែលព្រះឥន្ទ្រប្រើមកកាឡាជាស្រីជំទង់ជួយរំដោះរាមលក្សណ៍
ក្រុងរាពណ៍ : ស្ដេចយក្សសោយរាជ្យនៅនគរលង្កា
នាងមណ្ឌោលគីរី : អគ្គមហេសីរបស់ក្រុងរាពណ៍ និងមាតារបស់ឥន្ទ្រជិត
ឥន្ទ្រជិត : បុត្ររបស់ក្រុងរាពណ៍ និងនាងមណ្ឌោលគីរី
នាងសុវណ្ណកាន់មយូរ៉ា : មហេសីរបស់ឥន្ទ្រជិត “រូបក្នុងស្បែកធំ”
ពិភេគ : ប្អូនប្រុសរបស់ក្រុងរាពណ៍
នាងសុជាតា : មហេសីពិភេគ
ក្រុងខរ : ប្អូនរាពណ៍
នាងសុបនខា : ប្អូនស្រីក្រុងរាពណ៍ដែលទៅចែចង់ព្រះរាម ព្រះលក្សណ៍
នាងបញ្ញកាយ : កូនក្រមុំពិភេគ រាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតាស្លាប់អណ្ដែតទឹក “រូបភាពក្នុងស្បែកធំ”
កុំប៉ាន់ : ក្មួយក្រុងរាពណ៍ ស្លាប់ក្នុងសមរភូមិច្បាំងជាមួយហនុមាន “ស្បែកធំ”
វរុលកុមារ : ក្មួយក្រុងរាពណ៍ “រូបចម្លាក់ស្បែកធំ”
កាមពាលី : ក្មួយក្រុងរាពណ៍
អតិកាយ : មេទ័ពក្រុងរាពណ៍
មហារី : សេនា កូនទាហានរបស់រាពណ៍ កាឡាខ្លួនជាប្រើស
រុក្ខសេន : មេទ័ពយក្ស ឆ្មាំព្រៃ
ភិរាជ : យក្សយាមព្រំដែន ឆក់យកនាងសិតា ច្បាំងជាមួយព្រះលក្សណ៍ៗទន់ដៃ ព្រះរាមក៏បាញ់ស្លាប់ទៅ
ក្រុងជល័ម : យក្សមិត្តរបស់រាពណ៍ នៅក្រៅចក្រវាឡ
រុក្ខសៈ : មន្ត្រីរបស់រាពណ៍ដែលឃាត់មិនឲ្យរាពណ៍សម្លាប់នាងសិតាដោយខុសទំនៀមទម្លាប់ក្នុងការសម្លាប់អ្នកទោស
នាងវិតាសី : ប្អូនស្រីក្រុងរាពណ៍ យាមទ្វារក្រុងលង្កា ហារមាត់ បរបេមាត់ខាងក្រោមដល់បាតាល ខាងលើជាប់មេឃ
ក្រុងខុនទូសណ៍ : មេទ័ពរបស់ក្រុងខរ ព្រមទាំងមេទ័ព១៤រូប និងសេះ៤ក្បាលត្រូវព្រះរាមសម្លាប់នៅសមរភូមិ
ត្រីមុខ ឬតីស្វីរ : ជាកូនរបស់ក្រុងខរ ស្លាប់ក្នុងសង្គ្រាមជាមួយព្រះរាម ព្រះលក្សណ៍
រាមបរមសូរ : បុត្ររបស់ព្រះបាទមាកាតិសម្លុតព្រះបាទទសរថដែលចោទព្រះបិតារបស់ ព្រះរាមថា លួចយកឈ្មោះមកដាក់ឲ្យរាជបុត្រព្រះអង្គ
ក្អែកកាកនាសូ : យក្សកាឡាខ្លួនមកបំផ្លាញអាស្រមឥសីពិស្វាមិត្រ
កម្ពណ៍ : យក្ស “ស្បែកធំ” យក្សរាំងផ្លូវព្រះរាម
វ័នរាជ : យក្ស “រូបស្បែកធំ”
អថិកាយ : យក្ស “រូបស្បែកធំ”
មហាកាយ : យក្ស “រូបស្បែកធំ”
គម្បីលីសាន់ : យក្ស “រូបស្បែកធំ”
អធិបឡាំ : យក្ស “រូបស្បែកធំ”
និន្ទសូរ : យក្ស “រូបស្បែកធំ”
និន្ទវេក : យក្ស “រូបស្បែកធំ”
វៃវេក : យក្ស “រូបស្បែកធំ”
សុកច្ចា : យក្ស “ស្បែកធំ” ជាប់ពន្ធនាគាររបស់ក្រុងរាពណ៍ ហើយត្រូវក្រុងរាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតា ហើយត្រូវឥន្ទ្រជិតកាត់សិរសាដើម្បីបញ្ឈឺចិត្តព្រះរាម
ក្លាងមឿង ឬយក្សភក្ខនេសៈ : យក្សសេនារបស់រាពណ៍ដែលខ្លាច សន្សំតែសុខ
នាងអាតុល័យ : ប្អូនស្រីរបស់រាពណ៍ កាឡាខ្លួនធ្វើជានាងសិតា បញ្ចុះបញ្ចូលនាងសិតាឲ្យគូររូបក្រុងរាពណ៍
ដំរីឰរាវ័ណ : ជំនិះរបស់ឥន្ទ្រជិតនៅពេលធ្វើចម្បាំងលើកចុងក្រោយ
ប្រហេត : យក្សហោរារបស់ក្រុងរាពណ៍
ហាទរ : កូនរបស់រាពណ៍ ច្បាំងជាមួយនឹងអង្គត
តិសិរ : កូនទី៤របស់ក្រុងរាពណ៍ (កូនក្រុងរាពណ៍ត្រូវស្លាប់ទាំងអស់)
នរាគ័ត : កូនទី៥របស់ក្រុងរាពណ៍
មាហាក្បាល : កូនទី៦របស់ក្រុងរាពណ៍
ទូរមុខ : កូនទី៧របស់ក្រុងរាពណ៍
មុខក្ខ័ស : កូនទី៨របស់ក្រុងរាពណ៍
កុម្ភក្រធា : កូនទី៩របស់ក្រុងរាពណ៍
មាលមាទ : យក្សសេនារបស់រាពណ៍
ស័តពាលី : សេនារបស់ព្រះរាម ប្រយុទ្ធជាមួយមាលមាទ
ខុនជីព : មេទ័ពស្វា មិនហ៊ានទៅស៊ើបយកការណ៍នៅលង្កាពីព្រោះខ្លួនចាស់
ខុននន្ទ : មេទ័ពស្វាមិនហ៊ានទៅលង្កាដែរពីព្រោះខ្លាចនាងវិតាសីជាឆ្មាំនៅនគរលង្កា
No comments:
Post a Comment