កូនខ្មែរភាគច្រើនមិនស្គាល់ ‘មនុស្សល្អ‘ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

កូនខ្មែរភាគច្រើនមិនស្គាល់ ‘មនុស្សល្អ‘

ចែករំលែកចំណេះដឹង

កូនខ្មែរភាគច្រើនមិនស្គាល់ ‘មនុស្សល្អ‘

មនុស្សល្អមិនឋិតលើ រូបស្អាត ចំណេះខ្ពស់ យសធំ ទ្រព្យច្រើន ពាក្យសរសើរ ឬពាក្យបង្អាប់នោះទេ មនុស្សល្អឋិតលើគិតល្អ និយាយល្អ និងធ្វើល្អ ដោយខ្លួនឯង។ 

#គិតល្អគឺ គិតមិនចង់បានរបស់ទ្រព្យឬប្រពន្ធកូនគេ១ គិតមិនបៀតបៀនឬចងគំនុំគេ១ គិតថាធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ឬយល់ថា សង្ខារធម៌សុទ្ធមិនទៀង ជាទុក្ខ មិនមែនខ្លួន១។ 

#និយាយល្អគឺ មិននិយាយកុហក១ មិននិយាយញុះញង់បំបែកបំបាក់គេ១ មិននិយាយជេរស្តីមើលងាយបន្តុះបង្អាប់គេ១ មិននិយាយពាក្យអត់ប្រយោជន៍១។ 

#ធ្វើល្អគឺ មិនសម្លាប់សត្វគ្រប់ប្រភេទ១ មិនលួចរបស់ទ្រព្យគេ១ មិនផិតក្បត់ឬមិនលួចមានសាហាយ១។ បើខ្មែរមិនយល់ឬមិនចេះចាំ នូវមេរៀននេះទេ ខ្មែររមែងសេពគប់មិត្តខុស និងធ្វើខុសដោយខ្លួនឯង។

ការរៀបរាប់ខាងលើនេះ ហៅថា កុសលកម្មបថ១០ 

#សីល៥ មនុស្សល្អរមែងមានសីល៥ មិនសម្លាប់ មិនលួច មិនផិត មិនកុហក និងមិនសេពសុរាឬគ្រឿងញៀន។ សីល៥និងកុសលកម្មបថ១០នេះ ព្រះពុទ្ធឱ្យយកមកវាស់ភាពជាមនុស្សល្អ ហៅថា មនុស្សធម៌។ 

Kong Vichea: “មនុស្សពូកែមានច្រើនរាប់មិនអស់ តែមនុស្សដែលរកបានដោយកម្រគឺមនុស្សល្អ“។


No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត