សម្ដេចព្រះសង្ឃរាជនៃគណៈមហានិកាយ - Business Buddhism

Website

សម្ដេចព្រះសង្ឃរាជនៃគណៈមហានិកាយ

ចែករំលែកចំណេះដឹង

១. សម្ដេចព្រះមហាសង្ឃរាជ និល ទៀង ជាសម្ដេចព្រះសង្ឃរាជអង្គទី១ ព្រះនាមពេញថា៖ 

សម្ដេចព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដមបរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្ដមបរមបពិត្រ ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុងក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្ដមរាជបនិជាមហាមគ្គនាយ 

     ប្រសូត ថ្ងៃសៅរ៍ ៧កើត ឆ្នាំវក ឆស័ក ព.ស.២៣៦៨/គ.ស.១៨២៤
     សុគត ថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧/២ តុលា គ.ស.១៩១៣
     ទ្រង់កាន់តំណែងពីព.ស.២៤០១ ដល់ ព.ស.២៤៥៧ ក្នុងរជ្ជសម័យព្រះមហាក្ស័ត្រិយ៍ ៣ព្រះអង្គគឺ
          ១. ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គឌួង)
          ២. ព្រះបាទសម្ដេចព្រះនរោត្ដម 
         ៣. ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ។
២. សម្ដេចព្រះធម្មលិខិតសិរីមហាសង្ឃកិច្ចឥន្ទត្ថេរោវ កែ អ៊ុក ជាសម្ដេចព្រះសង្ឃរាជអង្គទី ២
     ប្រសូត ខែកក្ដិក ឆ្នាំកុរ ត្រីស័ក ព.ស.២៣៩៥/គ.ស.១៨៥១
     សុគត ២រោច ខែជេស្ឋ ឆ្នាំជូត ព.ស.២៤៨០/គ.ស.១៩៣៦)
     កាន់តំណែងពីព.ស.២៤៥៨ ដល់ ព.ស.២៤៨០ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។
     ព្រះជន្មាយុបាន ៦៤ ឆ្នាំ នៅក្នុងឆ្នាំខាល ឆស័ក ព.ស. ២៤៥៨ ឝ.ស. ១៩១៤ ព្រះអង្គបាន ទទួលសមណស័ក្តិ ជាព្រះសង្ឃនាយកស្តីទី ។
      ព្រះជន្មាយុបាន ៧៥ ឆ្នាំ នៅក្នុងឆ្នាំរោង សំរឹទ្ធិស័ក ព.ស. ២៤៧២ គ.ស. ១៩២៨ ព្រអង្គបាន ទទួកសមណស័ក្តិជា សម្តេចព្រះធម្មលិខិត សង្ឃនាយក សិរីមហាសង្ឃកិច្ច គណៈមហានិកាយ (ព្រះសង្ឃនាយកស្តីទី ១៥ ឆ្នាំ ) ។
៣. សម្ដេចព្រះមហាសុមេធាធិបតីសង្ឃរាជ ប្រាក់ ហ៊ិន ជាសម្ដេចព្រះសង្ឃរាជអង្គទី ៣
     ប្រសូត ថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស.២៤០៤/គ.ស.១៨៦៣
     សុគត ថ្ងៃ ព្រហស្សតិ៍ ៨កើត ខែកក្ដិក ឆ្នាំកុរ ព.ស.២៤៩១/២០ ខែវិច្ឆិកា គ.ស.១៩៤៧) មានព្រះជន្មាយុ ៨៥វស្សា កណ្ដាលអាធ្រាត្រ។
     កាន់តំណែងពីព.ស.២៤១៨ ដល់ ព.ស.២៤៩១ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។
     ព្រះជន្មាយុបាន ១២ឆ្នាំ បួសជាសាមណេរនៅវត្តសាំងសាមី ក្រុងព្រៃវែង ពីឆ្នាំចរ ចស័ក ព.ស ២៤១៨ គ.ស ១៨៧៤។
     - ព្រះជន្មាយុ ២១វស្សា ឧបសម្បទាជាភិក្ខុ នៅវត្តសាំងសាមី ឆ្នាំមមែ ចត្វាស័ក ព.ស ២៤២៧ គ.ស ១៨៨៣ ព្រះឧបជ្ឈាយ៍អោយនាមបញ្ញាត្តិថា សុធម្មត្ថេរ។
     - ព្រះអង្គបានឡើងជាចៅអធិការវត្តសារាវ័នតេជោ ឃុំលេខ៣ ក្រុងភ្នំពេញ ពីឆ្នាំចរ ត្រីស័ក ព.ស ២៤៥៤ គ.ស ១៩១០។
     - ព្រះជន្មាយុ ៧៥វស្សា នៅក្នុងឆ្នាំឆ្លូវ ព.ស ២៤៨១ ព្រះអង្គបានឡើងជា ព្រះសង្ឃនាយកស្ដីទី (ព្រះរាជក្រឹត្យ លេខ ៦ ចុះថ្ងៃទី ០១ ខែ ហ្វេវ្រីយេ ឆ្នាំ១៩៣៧)។
    - ព្រះជន្មាយុ ៧៧វស្សា ព្រះអង្គបានទទួលឋានន្តរស័ក្ដិ ជាព្រះសង្ឃនាយក (ព្រះរាជ ក្រឹត្យលេខ ២២ ចុះថ្ងៃទី ១៧ ដេសមប្រី ឆ្នាំ១៩៤០)។
   - ព្រះជន្មាយុ ៨០វស្សា ព្រះអង្គបានឡើងសមណស័ក្ដិជាន់ខ្ពស់ជាទី សម្ដេចព្រះពោធិវ័ង្ស ព្រះសង្ឃនាយក នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំមមី ចត្វាស័ក ព.ស.២៤៧៤ គ.ស ១៩៣០។
    - មានព្រះជន្មាយុ ៨១វស្សា ព្រះអង្គបានឡើងសមណស័ក្ដិជាន់ខ្ពស់បំផុត ជាទី សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយក នៅថ្ងៃ ១រោច ខែអស្សុជ ឆ្នាំមមែ បញ្ចស័ក ព.ស ២៤៧៥ ត្រូវនឹងថ្ងៃ១៩ ឧកតូប្រិ៍ ឆ្នាំ១៩៣១។
៤. សម្ដេចព្រះមហាសុមេធាធិបតីសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ជាសម្ដេចព្រះសង្ឃរាជ អង្គទី ៤ និងជាមហាបុរសខ្មែរទី ១
 ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា គ.ស.១៨៨៣
 សុគត  ២៥ កញ្ញា ព.ស. ២៥១៣/គ.ស.១៩៦៩
 កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ។
 ស្នាព្រះហស្ថ៖ សៀវភៅដែលកម្រនឹងធ្វើកើត ថែមទាំងមានប្រយោជន៍ជាច្រើនដូចជា៖
១. វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧ សៀវភៅនេះបានបោះពុម្ពច្រើនមកហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨ បានបោះពុម្ពច្រើនគ្រាហើយ។
៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង (ពុទ្ធសាសនបណ្ឌិត្យ)។
៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ។
៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨ បានបោះពុម្ពច្រើនគ្រាហើយ។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ។
៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧ ទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣។
៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន។
៩. បព្វជ្ជាខន្ធកៈពិស្ដារ។
១០. ចីវរក្ខន្ធៈពិស្ដារ។
១១. អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសន បណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក ដែលពុំអាចស្រាវជ្រាវមកដាក់ក្នុងទីនេះបានដោយពេលមមាញឹក ព្រមទាំងអត្ថបទធម៌ឯទៀតៗជាច្រើន ដែលបោះពុម្ពចុះក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
១២. បាន ពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែក មធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទសរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ ២៥០០។
៥. សម្តេចព្រះមហាសុមេធាធិបតីសង្ឃរាជ ហួត តាត ជាសម្ដេចព្រះសង្ឃរាជ អង្គទី ៥ និងជាសមាជិក                   គណៈកម្មការរៀបចំ និងពិនិត្យវចនានុក្រមខ្មែរ និងជាមហាបុរសខ្មែរទី២
 ប្រសូត្រនៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស២៤៣៥ គ.ស. ១៨៩២ នៅភូមិផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ
 ព្រះអង្គទំនងជាបានចូលទីវង្គតនៅព្រះជន្មាយុ៨៣-៨៤ ព្រះវស្សា (ពុំមានឯកសារអះអាង)
 ស្នាព្រហស្ថនិពន្ធ ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាសង្ខេប (គ.ស. ????)
 ទស្សនៈ៖ ក្នុងពេលរស់នៅត្រូវខំប្រឹងធ្វើការដែលមានប្រយោជន៍កុំសំចៃកម្លាំងទុកឡើយ ព្រោះកម្លាំងនោះបើឲ្យនៅស្ងៀមគង់តែត្រូវរិលរេចថយចុះរាល់ពេលដោយអំណាចជរា។
៦. សម្តេចព្រះមហាសុមេធាធិបតីសង្ឃរាជ ទេព វង្ស ជាសម្ដេចព្រះសង្ឃរាជ អង្គទី ៦
 ប្រសូតនៅថ្ងៃទិ១៥កើត ពេញបូណ៌មី ខែមិគសិរ ឆ្នាំឆ្លូវ សប្តស័ក ព.ស.២៤៦៩
ត្រូវនឹង គ.ស. ១៩២៩ (បើគិតតាមព.ស. ២៤៦៩ សម្តេចប្រសូតនៅឆ្នាំ ១៩២៥ ។





 

No comments:

Post a Comment