បញ្ញាចក្ខុ៥យ៉ាងគឺ៖ - Business Buddhism

Website

បញ្ញាចក្ខុ៥យ៉ាងគឺ៖

ចែករំលែកចំណេះដឹង
បញ្ញាចក្ខុ៥យ៉ាងគឺ៖
  • ពុទ្ធចក្ខុៈ ប្រាជ្ញាញាណឃើញចរិត និស្ស័យសត្វ។
  • សមន្តចក្ខុៈ ចក្ខុឃើញដោយជុំវិញ (សព្វញ្ញុតញាណ)។
  • ញាណចក្ខុៈ បញ្ញាក្នុងអរហត្តមក្គចិត្ត។
  • ទិព្វចក្ខុៈ ភ្នែកគឺទិព្វ។
  • ធម្មចក្ខុៈ ភ្នែកឃើញធម៌ (បញ្ញាក្នុងមគ្គ៣យ៉ាងខាងក្រោម)។ពុទ្ធមំសចក្ខុមាន៥យ៉ាងគឺ៖
  • នីលោៈ ពណ៌ខៀវ។
  • បីតកោៈ ពណ៌លឿង។
  • លោហិតកោៈ ពណ៌ក្រហម។
  • កណ្ហោៈ ពណ៌ខ្មៅ។
  • ឱទាតោៈ ពណ៌ខ្មៅ។
សុរាមាន៥យ៉ាងគឺ៖

  • បិដ្ឋសុរាៈ សុរាធ្វើដោយម្សៅ។
  • បូវសុរាៈ សុរាធ្វើដោយនំ។
  • ឱទនសុរាៈ​ សុរាធ្វើដោយបាយ។
  • កិណ្ណប្បក្ខិត្តាៈ សុរាដែលដាក់ពូជសុរា។
  • សម្ភារសំយុត្តាៈ សុរាដែលគេប្រកបដោយគ្រឿងផ្សំផ្សេងៗ។
មេរ័យមាន៥យ៉ាងគឺ៖
  • បុប្ផាសវោៈ ទឹកត្រាំដែលគេធ្វើដោយផ្កាឈើ។
  • ផលាសវោៈ ទឹកត្រាំដែលគេធ្វើដោយផ្លៃឈើ។
  • មធ្វាសវោៈ ទឹកត្រាំដែលគេធ្វើដោយចាន់ឬទេកឃ្មុំ។
  • គុឡាសវោៈ ទឹកត្រាំដែលគេធ្វើដោយទឹកអំពៅ។
  • សម្ភារសំយុត្តោៈ ទឹកត្រាំដែលគេដោយគ្រឿងផ្សំផ្សេងៗ។
ឋានៈ៥យ៉ាងគឺ៖
សាវ័កជាទាយក ទាយិកាលុះដល់កើតជាទេវតារមែងគ្របសង្កត់ទេវតាមិនមែនជាទាយកទាយិកាដោយឋានៈប្រាំយ៉ាងគឺ៖
  • ទិព្វអាយុនាៈ ដោយអាយុទិព្វ។
  • ទិព្វវណ្ណេនៈ ដោយពណ៌សម្បុរជាទិព្វ។
  • ទិព្វសុខេនៈ ដោយាសេចក្ដីសុខជាទិព្វ។
  • ទិព្វយសេនៈ ដោយយសជាទិព្វ។
  • ទិព្វាធិប្បតេយ្យេនៈ ដោយអាធិបតីជាទិព្វ។
ឋានៈ៥យ៉ាងទៀតគឺ៖
  • មានុសកាយុនាៈ ដោយអាយុជារបស់មនុស្ស។
  • មានុសកវណ្ណេនៈ ដោយពណ៌សម្បុរជារបស់មនុស្ស។
  • មានុសកសុខេនៈ ដោយសេចក្ដីសុខជារបស់មនុស្ស។
  • មានុសកយសេនៈ ដោយសក្ដិជារបស់មនុស្ស។
  • មានុសកាធិបតេយ្យេនៈ សោយអធិបតីជារបស់មនុស្ស។
បរិសុទ្ធិ៥យ៉ាងគឺ៖
  • បរិសុទ្ធសីលោៈ មានសីលបរិសុទ្ធ។
  • បរិសុទ្ធាជីវោៈ មានអាជិវៈបរិសុទ្ធ។
  • បរិសុទ្ធធម្មទេសនាៈ មានធម្មទេសនាបរិសុទ្ធ។
  • បរិសុទ្ធវេយ្យាការណោៈ មានវេយ្យាករណ៍បរិសុទ្ធ។
  • បរិសុទ្ធញាណទស្សនោៈ មានញាណទស្សនៈបរិសុទ្ធ។
សម្គាល់ៈ  ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ បរិសុទ្ធដោយធម៌៥យ៉ាងខាងលើទើបប្តេជ្ញាខ្លួនថាជាអ្នកបរិសុទ្ធ ប៉ុន្តែគ្រូពួកខ្លះក្នុងលោកនេះមិនបានបរិសុទ្ធដោយធម៌៥យ៉ាងនេះបែរជាប្ដេជ្ញាថាខ្លួនជាអ្នកបរិសុទ្ធទៅវិញ។

ធាតុដែលគួររលាស់ចេញ៥យ៉ាងគឺ៖
  • កាមានំ និស្សរណំៈ រលាស់ចេញនូវកាមទាំងឡាយ។
  • ព្យាបាទស្ស និស្សរណំៈ រលាស់ចេញនូវព្យាបាទ។
  • វិហេសាយ និស្សរណំៈ រលាស់ចេញនូវការបៀតបៀន។
  • រូបានំ និស្សរណំៈ រលាស់ចេញនូវរូបទាំងឡាយ។
  • សក្កាយស្ស និស្សរណំៈ រលាស់ចេញនូវសក្កាយៈ។
ចំណង់របស់ចិត្ត៥យ៉ាងគឺ៖
  • កាមេសុ អវីតរាគោៈ ចិត្តមិនទាន់ប្រាសចាកតម្រេកក្នុងកាមទាំងឡាយ។
  • កាយេ អវីតរាគោៈ ចិត្តមិនទាន់ប្រាសចាកតម្រេកក្នុងកាយ។
  • រូបេ អវីតរាគោៈ ចិត្តមិនទាន់ប្រាសចាកសម្រេកក្នុងរូប។
  • សេយ្យសុខំ អនុយុត្តោៈ ចិត្តប្រកបដោយការដេកជាសុខរឿយៗ។
  • ទេវនិកាយំ បណិធាយៈ ចិត្តប្រព្រឹត្តព្រហ្មចរិយៈដើម្បីបានជាទេវនិកាយណាមួយ។
អង្គរបស់ឈានទាំង៥គឺ៖
  • បឋមមជ្ឈានៈ មានអង្គ៥គឺ វតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា។
  • ទុតិយជ្ឈានៈ មានអង្គ៤គឺ វិចរៈ បីតិ សុខៈ ឯកគ្គតា។
  • តតិយជ្ឈានៈ មានអង្គ៣គឺ បីតិ សុខៈ ឯកគ្គតា។
  • ចតុត្ថជ្ឈានៈ មានអង្គ២គឺ សុខៈ ឯកគ្គតា។
  • ចញ្ចមជ្ឈានៈ មានអង្គ២គឺ ឧបេក្ខា ឯកគ្គតា។
លោកិយអភិញ្ញា៥យ៉ាងគឺ៖
  • ឥទ្ធិវិធៈ ការសម្ដែងឫទ្ធីផ្សេងបាន។
  • ទិព្វសោតៈ មានត្រចៀកទិព្វ។
  • បរចិត្តវិជ្ជាៈ​ មានវិជ្ជាដឹងចិត្តអ្នកដទៃ។
  • បុព្វេវាសានុសតិញ្ញាណៈ មានញាណដែលអាចរលឹកជាតិបាន។
  • ទិព្វចក្ខុៈ​ មានភ្នែកទិព្វ។
ពូក៥យ៉ាងគឺ៖
  • ឧណភិសិៈ ពូកដែលញាត់ដោយរោមសត្វ។
  • វាកភិសិៈ ពូកដែលញាត់ដោយសម្បកឈើ។
  • ចោលភិសិៈ ពូកដែលញាត់ដោយកំណាត់សំពត់។
  • តិណភិសិៈ ពូកដែលញាត់ដោយស្មៅ។
  • បណ្ណភិសិៈ ពូកដែលញាត់ដោយស្លឹកឈើ។
សម្គាល់ៈ ពួកទាំង៥យ៉ាងនេះព្រះពុទ្ធទ្រង់អនុញ្ញាហើយ។

មហាវិលោកនៈ៥យ៉ាងគឺ៖
  • កាលៈ ទ្រង់ពិចារណានូវកាល។
  • ទ្វីបៈ ទ្រង់ពិចារណានូវទ្វីប។
  • បទេសៈ ទ្រង់ពិចារណានូវប្រទេស។
  • តោត្តៈ ទ្រង់ពិចារណានូវត្រកូល។
  • មាតាៈ ទ្រង់ពិចារណានូវមាតា។
សម្គាល់ៈ ព្រះបរមពោធិសត្វមុននឹងទ្រង់មកកើតក្នុងឋានមនុស្សតែងពិចារណានូវហេតុទាំង៥យ៉ាងនេះសិន កាលបើឃើញថាគ្រប់គ្រាន់បរិបូណ៌ទាំង៥ហើយទើបទ្រង់ចុតចាកតុសិតទេវលោកមកបដិសន្ធិក្នុងឋានមនុស្ស។

ហាមភោជនប្រកបដោយអង្គ៥យ៉ាងគឺ៖
  • អសនំ បញ្ញាយតិៈ ភិក្ខុកំពុងឆាន់។
  • ភោជនំ បញ្ញាយតិៈ គេយកភោជនមកប្រគេនទៀត។
  • ហត្ថបាសេ ឋិតោៈ ទាញយកនៅក្នុងហត្ថបាស។
  • អភិរហតិៈ គេបង្អោនភោជនមកចំពោះ។
  • បដិក្ខេបោ បញ្ញាយតិៈ ភិក្ខុហាមភោជន។
ពុទ្ធកិច្ច៥យ៉ាងគឺ៖
  • បិព្វណ្ហេ បិណ្ឌបាតំៈ ពេលព្រឹកទ្រង់និមន្តបិណ្ឌបាត។
  • សាយណ្ហេ ធម្មទេសនំៈ ពេលល្ងាចទ្រង់សម្ដែងធម៌។
  • នទោសេ ភិក្ខុឱវាទំៈ ពេលព្រលប់ត្រង់ប្រទានឱវាទដល់ពួកភិក្ខុ។
  • អឌ្ឍរត្តេ ទេវបញ្ហានំៈ ពេលអាធ្រាត្រទ្រង់ដោះប្រស្នាទេវ
  • បច្ចូស្សេវ គតេ កាលេ ភព្វភព្វេ វិលោកនំៈ ពេលជិតភ្លឺទ្រង់ប្រមើលនូវសត្វលោកដែលគួរត្រាសដឹងនិងមិនគួរត្រាសដឹង។
ពុទ្ធកិច្ច៥យ៉ាងគឺ៖
  • បុរេភត្តកិច្ចៈ កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត(ពីអរុណរះដល់ថ្ងៃត្រង់)។
  • បច្ចាភត្តកិច្ចៈ កិច្ចក្រោយភត្ត( ពីថ្ងៃត្រង់ទៅតល់នឹងល្ងាច)។
  • បុរិមយាកមិច្ចៈ កិច្ចយាមខាងដើម(ពីព្រលប់ទល់គ្នានឹងកណ្ដាលអាធ្រាត្រ)។
  • មជ្ឈិមយាមកិច្ចៈ កិច្ចក្នុងកណ្ដាលរាត្រី។
  • បច្ចឹមយាមកិច្ចៈ កិច្ចក្នុងខាងចុងនៃរាត្រីទល់គ្នានឹងអរុណរះ។
សម្គាល់ៈ ក្នុងអដ្ឋកថាព្រហ្មជាលសូត្រ និងអដ្ឋកថាធម្មបថពោលថាគ្របើព្រះសម្មាសម្ពុទ្ធទ្រង់តែងប្រមើលមើលឧបនិស្ស័យសត្វក្នុងមួយថ្ងៃពីរដងគឺពេលជិតភ្លឺ និងក្នុងពេលល្ងាច ពេលជិតភ្លឺប្រមើលមើលពីកណ្ដាប់ចក្រវាឡរហូតដល់គន្ធកុដិ ពេលល្ងាចពីគន្ធកុដិទៅកណ្ដាប់ចក្រវាឡ។


 

No comments:

Post a Comment