មេរៀនដែលជាគតិបណ្ឌិតទាំង ៦ របស់ ស៊ុន អ៊ូ ធ្វើឲ្យអ្នកកាន់តែខ្លាំងពូកែ​ - Business Buddhism



មេរៀនដែលជាគតិបណ្ឌិតទាំង ៦ របស់ ស៊ុន អ៊ូ ធ្វើឲ្យអ្នកកាន់តែខ្លាំងពូកែ​

សូមជួយចែករំលែកចំណេះដឹង
ស៊ុន អ៊ូ Sun Tzu) គឺជាមេដឹកនាំទ័ពនិងជាទស្សនៈវិទូដ៏ល្បីល្បាញអស្ចារ្យមួយរូបក្នុងសម័យចិនបុរាណ។ លោកបាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា «សិល្បៈនៃសង្រ្គាម» (The ArtofWar)។រហូតមកដល់ពេលនេះទស្សនៈវិជ្ជា ក៏ដូចជាក្បួនយុទ្ធសាស្រ្តសង្គ្រាមរបស់លោកនៅតែមានមានតម្លៃមហាសាល និងត្រូវគេយកទៅអនុវត្តទូទាំងពិភពលោក។ ខាងក្រោមនេះគឺជាមេរៀនដែលជាគតិបណ្ឌិតទាំង ៦ របស់ ស៊ុន អ៊ូ ធ្វើឲ្យអ្នកកាន់តែខ្លាំងពូកែ៖

១)ជ្រើសរើសសមរភូមប្រយុទ្ធដោយឆ្លាតវៃ «អ្នកនឹងទទួលបានជ័យជំនះ ប្រសិនបើអ្នកដឹងថាពេលថាត្រូវវាយប្រយុទ្ធពេលណាមិនត្រូវវាយប្រយុទ្ធ។»

២)ស្គាល់ខ្លួនអ្នកនិងសត្រូវរបស់អ្នក៖ «ប្រសិនបើអ្នកស្គាល់ខ្លួនឯងនិងសត្រូវរបស់អ្នកច្បាស់ អ្នកនឹងឈ្នះគ្រប់សមរភូម។ ប្រសិនបើអ្នកមិនស្គាល់សត្រូវរបស់អ្នក ស្គាល់តែខ្លួនអ្នក អ្នកនឹងអាចឈ្នះឬក៏ចាញ់។ ប្រសិនបើអ្នកមិនស្គាល់សត្រូវរបស់អ្នកហើយថែមទាំងមិនស្គាល់ខ្លួនអ្នកទៀតនោះ អ្នកនឹងបរាជ័យគ្រប់សមរភូមទាំងអស់ជាក់ជាមិនខាន។»

៣)បង្វែងផែនការរបស់អ្នក៖ «នៅពេលអ្នកវាយប្រហារ អ្នកត្រូវធ្វើដូចជាមិនអាចវាយប្រហារ។ នៅពេលអ្នកប្រើប្រាស់កម្លាំងបន្ថែម អ្នកត្រូវធ្វើដូចជាគ្មានសកម្មភាពអ្វីទាំងអស់។ នៅពេលអ្នកនៅជិត អ្នកត្រូវធ្វើឲ្យសត្រូវរបស់អ្នកគិតថាអ្នកនៅឆ្ងាយ។ នៅពេលអ្នកនៅឆ្ងាយ អ្នកត្រូវធ្វើឲ្យសត្រូវរបស់អ្នកគិតថាអ្នកនៅជិត។»

៤)ជៀសវាងការវាយប្រហារ៖ «ដើម្បីឈ្នះសង្គ្រាម១០០សមរភូមមិនមែនមកពីអ្នកមានកម្លាំងទ័ពខ្លាំងឬមានយុទ្ធសាស្រ្តល្អនោះទេ ប៉ុន្តែអ្នកយកឈ្នះសត្រូវរបស់អ្នកដោយការមិនវាយប្រហារ។»

៥) ឱកាសមានគ្រប់ទីកន្លែង៖ «ក្នុងភាពរញេរញ៉ៃ តែងតែលាក់នូវឱកាស។» ៦) គ្មានអ្នកឈ្នះក្នុងសង្រ្គាមនោះទេ៖ «គ្មានឧទារហណ៍បញ្ចាក់ថាប្រទេសមួយទទួលបានផលប្រយោជន៍អំពីសង្រ្គាមអូសបន្លាយនោះទេ។»

ដោយ៖ លង់ វណ្ណៈ

 

Download
Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត