ការចាយលុយលឿនដូចចុច Skip Ad ក្នុង YouTube​ ចុចតែមួយភ្លែត បាត់អស់រលីងពីខ្លួន​ - Business Buddhism



ការចាយលុយលឿនដូចចុច Skip Ad ក្នុង YouTube​ ចុចតែមួយភ្លែត បាត់អស់រលីងពីខ្លួន​

សូមជួយចែករំលែកចំណេះដឹង

💵ការចាយលុយលឿនដូចចុច Skip Ad ក្នុង YouTube​ ចុចតែមួយភ្លែត បាត់អស់រលីងពីខ្លួន​ ដែលយើងម្នាក់ៗតែងតែជួប ឬបានឃើញផ្ទាល់ភ្នែក​ និង​គួរ​ឲ្យ​យកទៅ​ពិចារណា​។
ដូច​ជាសាច់​រឿង​នេះ​ មានមនុស្សពីរនាក់ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា តំណែងដូចគ្នា ហើយរកចំណូលបាន ៤,០០០,០០០៛ ស្មើគ្នាជារៀងរាល់ខែ។
ម្នាក់ដំបូង ឱ្យតែដល់ថ្ងៃបើកលុយភ្លាម ទឹកមុខញញឹមបិទមាត់មិនជិត។
គេចាប់ផ្តើមដើរផ្សារ ទិញខោអាវថ្មីដែលបញ្ចុះតម្លៃ ៥០% បបួលមិត្តភក្តិទៅញ៉ាំស៊ុបប៊ូហ្វេ និងប្តូរទូរសព្ទស៊េរីថ្មីដោយបង់រំលស់។
គេគិតថា "ខំធ្វើការហត់ ត្រូវរង្វាន់ឱ្យខ្លួនឯងខ្លះ"។
ប៉ុន្តែត្រឹមថ្ងៃទី ១៥ នៃខែ ទឹកមុខញញឹមនោះប្រែជាស្រពោន ព្រោះលុយក្នុងកាបូបនៅសល់ត្រឹម ២០០,០០០៛ ខណៈថ្ងៃបង់ថ្លៃផ្ទះ និងថ្លៃទឹកភ្លើងជិតមកដល់។
ចំណែកម្នាក់ទៀត គេមិនមែនមិនចេះចាយទេ តែគេមាន "ប្រព័ន្ធ" ចាត់ចែងច្បាស់លាស់។
គេយល់ថាការរកលុយបានច្រើន មិនមែនមានន័យថា​ មានបានទេ បើមិនចេះរក្សាវាទុក។
⚠️ ផែនការអនុវត្ត ដើម្បីដោះខ្លួនចេញពី "ភាពក្រដដែលៗ"
បើអ្នកមិនចង់ឱ្យជីវិតហត់នឿយដូចការរត់ម៉ារ៉ាតុង តែលទ្ធផលនៅសូន្យដដែល ចូរអនុវត្តតាមជំហានទាំង ៣ នេះ៖
១. ឈប់ចាយតាម "អារម្មណ៍" ហើយប្រើ "ខួរក្បាល" គណនា
មុននឹងដកលុយទិញអ្វីមួយ ឈប់សួរថា "ចង់បានទេ?"
តែត្រូវសួរថា ទិញហើយ តើវាបង្កើតលុយឱ្យយើងវិញដែរ​ ឬទេ?
ឧទាហរណ៍៖ បើអ្នកចង់ទិញកាបូបយួរដៃតម្លៃ ៤០០,០០០៛ គ្រាន់តែដើម្បីឱ្យមើលទៅហឺហារ នោះអ្នកកំពុងខាតបង់លុយសុទ្ធ។
ផ្ទុយទៅវិញ​ បើអ្នកយកលុយ ៤០០,០០០៛ នោះទៅរៀនវគ្គជំនាញខ្លីៗ ឬទិញសម្ភារៈយកមកផលិតរបស់លក់បន្ត អ្នកកំពុងដាំគ្រាប់ពូជលុយឱ្យរីកដុះដាល។
២. បែងចែកលុយជា "កញ្ចប់" ភ្លាមៗ រូបមន្ត ៥០/៣០/២០
កុំយកលុយមកច្របល់ចូលគ្នាជុំតែមួយ។
បើអ្នករកបាន ៤,០០០,០០០៛ ចូរចាត់ចែងដូចខាងក្រោម៖
៥០% (២,០០០,០០០៛)​ សម្រាប់ចំណាយចាំបាច់ ផ្ទះ ម្ហូប ទឹកភ្លើង។ អស់​ គឺឈប់ ចំណាយត្រឹមហ្នឹង។
៣០% (១,២០០,០០០៛)​ សម្រាប់ចំណាយតាមចំណង់ និងការអភិវឌ្ឍខ្លួន ដើរលេងខ្លះរៀនខ្លះ។
២០% (៨០០,០០០៛)​ សម្រាប់សន្សំ និងវិនិយោគ។
នេះជា "លុយសម្រាប់អនាគត" ដែលហាមប៉ះពាល់ដាច់ខាត។
៣. ឈប់ធ្វើជា "ទាសករទំនិញបញ្ចុះតម្លៃ"
ស្លាកបញ្ចុះតម្លៃ ៥០% មិនមែនមានន័យថា​ អ្នក "សន្សំបាន ៥០%" ទេ តែវាមានន័យថា​ អ្នក "ចំណាយអស់ ៥០%" ទៅលើរបស់ដែលប្រហែលជាអ្នកមិនចាំបាច់ត្រូវការផង។
បើរបស់មួយតម្លៃ ២០០,០០០៛ បញ្ចុះសល់ ១០០,០០០៛។
បើអ្នកមិនទិញ អ្នកសល់លុយ ១០០,០០០៛ ពេញនៅក្នុងហោប៉ៅ។
ប៉ុន្តែបើអ្នកទិញព្រោះតែវាថោក អ្នកបាត់បង់លុយ ១០០,០០០៛ ភ្លាមៗ។
🧠 ចងចាំទុក "លុយមិនស្រឡាញ់មនុស្សខំប្រឹងទេ... តែវាស្រឡាញ់មនុស្សឆ្លាត"។
ទោះអ្នករកបាន $៥០០ ឬ $៥,០០០ ក៏ដោយ បើរបៀបចាត់ចែងលុយបែបដដែល លទ្ធផលចុងក្រោយគឺ "អស់" ដូចគ្នា ខុសត្រង់តែអស់លឿន ឬអស់យឺតជាងបន្តិចប៉ុណ្ណោះ។
ការដែលអ្នកដឹងថា​ ខ្លួនឯងមានបញ្ហាគឺជាចំណុចចាប់ផ្តើមដ៏ល្អ។
ប៉ុន្តែការដឹងតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ អ្នកត្រូវមាន "ប្រព័ន្ធ" ដូចដែលបានរៀបរាប់ខាងលើ។
ឱ្យលុយទៅធ្វើការឱ្យយើង មិនមែនឱ្យយើងធ្វើការបម្រើលុយពេញមួយជីវិតឡើយ។
💬 អរគុណអ្នកទាំងអ្នកអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚
❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត