ចម្លើយ គឺសាមញ្ញបំផុត ជោគជ័យមិនមែនជារឿងដែលយើងត្រូវរត់ដេញតាមឱ្យហត់ទេ តែវាជារឿងដែលយើង "ទាក់ទាញ" មកវិញ តាមរយៈបុគ្គលដែលយើងបានក្លាយជា។
បើចង់បានលុយច្រើនជាងមុន អ្នកត្រូវតែក្លាយជាមនុស្សដែល "ពូកែជាងមុន" សិន។
ជំហានទី ១៖ ស្វែងរកគំនិត បញ្ហាមិនមែនខ្វះលុយ គឺខ្វះគំនិត
មនុស្សភាគច្រើនគិតថា "បើខ្ញុំមានលុយ ខ្ញុំនឹងមានគំនិតរកស៊ី" តែការពិតគឺ "បើអ្នកមានគំនិត លុយនឹងរត់មកដោយខ្លួនឯង"។
អានសៀវភៅ ៣០ នាទីក្នុង ១ ថ្ងៃ៖ សៀវភៅ ១ ក្បាល គឺជាបទពិសោធន៍រាប់ឆ្នាំរបស់អ្នកនិពន្ធ។ ការអានជួយឱ្យអ្នកចំណេញពេលវេលាដែលត្រូវដើរខុស។
សង្កេតមើលតម្រុយនៃជោគជ័យ មនុស្សពូកែតែងបន្សល់ទុកនូវរបៀបធ្វើការ។
ចូរមើលឱ្យឃើញពីវិធីសាស្ត្រដែលគេប្រើ មិនមែនមើលតែលទ្ធផលដែលគេបានទេ។
ប៉ាវមនុស្សពូកែញ៉ាំបាយ កុំខ្លាចចំណាយលុយ ៤០,០០០៛ ឬ ៨០,០០០៛ ដើម្បីប៉ាវមនុស្សពូកែញ៉ាំបាយ ព្រោះសម្ដីតែ ១ ម៉ាត់របស់គេ អាចជួយឱ្យអ្នកចំណេញបានរាប់លាននៅថ្ងៃមុខ។
ជំហានទី ២៖ វិន័យខ្លួនឯង ពីចំណេះដឹង ទៅជាការអនុវត្ត
ចំណេះដឹងដែលមិនបានអនុវត្ត គឺជាចំណេះដឹងដែលស្លាប់។ អ្នកត្រូវមានវិន័យតូចតាចជាប្រចាំ។
ឧបមាថា បច្ចុប្បន្នបងប្អូនមានចំណូល ១,៦០០,០០០៛ ក្នុង ១ ខែ។
បើបងប្អូនប្រើវិន័យអភិវឌ្ឍខ្លួន ដូចជាការរៀនជំនាញបន្ថែម ឌីជីថល ម៉ាឃីតធីង, ការលក់, ឬភាសាបរទេស ក្នុងរយៈពេល ២ ឆ្នាំខាងមុខ៖
១. ឆ្នាំទី ១ ដំណាក់កាលសាបព្រោះ
សមត្ថភាពបងប្អូនកើនឡើង ចំណូលអាចហក់ឡើងដល់ ២,៤០០,០០០៛ កើនឡើង ៨០០,០០០៛ ពីចំណូលដើម។
២,៤០០,០០០៛ - ១,៦០០,០០០៛ = ៨០០,០០០៛ នេះគឺជា "ផលចំណេញ" ពីការរៀនសូត្រក្នុងឆ្នាំដំបូង។
២. ឆ្នាំទី ២ ដំណាក់កាលប្រមូលផល
បងប្អូនក្លាយជាអ្នកជំនាញក្នុងផ្នែកនោះ ចំណូលអាចឡើងដល់ ៤.០០០.០០០៛។
៤,០០០,០០០៛ - ២,៤០០,០០០៛ = ១,៦០០,០០០៛ ការកើនឡើងបន្ថែមទៀតដោយសារភាពស្ទាត់ជំនាញ។
បើបងប្អូន មិនអភិវឌ្ឍខ្លួន រយៈពេល ២ ឆ្នាំ ចំណូលនៅដដែលគឺ ១,៦០០,០០០៛។
បើបងប្អូន អភិវឌ្ឍខ្លួន៖ រយៈពេល ២ ឆ្នាំ ចំណូលកើនឡើងបានដល់ ៤,០០០,០០០៛។
ផលខុសគ្នា ៤,០០០,០០០៛ - ១,៦០០,០០០៛ = ២.៤០០,០០០៛ ក្នុង ១ ខែ។
ឃើញទេ? ក្នុង ១ ខែ បងប្អូនចំណេញលើសមុន ២,៤០០,០០០៛។
បើគិតក្នុង ១ ឆ្នាំ បងប្អូននឹងមានលុយបន្ថែមរហូតដល់ ២៨,៨០០,០០០៛។
ការវិនិយោគលើខ្លួនឯង ផ្ដល់ផលចំណេញខ្ពស់ជាងការផ្ញើលុយនៅធនាគារទៅទៀត!
ជំហានទី ៣៖ ភាពស្មោះត្រង់ (កុំព្យាយាមបំបែកប្រព័ន្ធ)
នៅពេលបងប្អូនចាប់ផ្ដើមពូកែ និងមានលុយចូលមក កុំព្យាយាមរកផ្លូវកាត់ដែលមិនត្រឹមត្រូវ។
ធ្វើឱ្យ "ត្រូវ" ជាជាងធ្វើឱ្យ "លឿន"៖ ការប្រើល្បិចដើម្បីចំណេញរយៈពេលខ្លី នឹងធ្វើឱ្យតម្លៃខ្លួនរបស់អ្នកធ្លាក់ចុះ។
ភាពស្មោះត្រង់ជាទ្រព្យ៖ ក្នុងលោកនេះ មនុស្សពូកែមានច្រើន តែមនុស្សពូកែហើយស្មោះត្រង់មានតិចណាស់។
បើបងប្អូនមានទាំង ២ នេះ បងប្អូននឹងក្លាយជាមនុស្សដែលគេចង់សហការជាមួយបំផុត។
បើបងប្អូនមិនផ្លាស់ប្តូរទម្លាប់អ្វីទាល់តែសោះពីថ្ងៃស្អែកទៅ តើបងប្អូនគិតថា ៥ ឆ្នាំខាងមុខ ជីវិតបងប្អូននឹងខុសពី ៥ ឆ្នាំមុនដែរ ឬទេ?
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 
























































