យល់ច្បាស់ពីអារម្មណ៍ដែលត្រូវក្រោកពីគេងទាំងបង្ខំ រួចប្រញាប់ប្រញាល់ទៅកន្លែងធ្វើការ ដើម្បីដោះដូរញើសឈាមជាមួយប្រាក់ខែមួយកញ្ចប់នៅដាច់ខែ - Business Buddhism



យល់ច្បាស់ពីអារម្មណ៍ដែលត្រូវក្រោកពីគេងទាំងបង្ខំ រួចប្រញាប់ប្រញាល់ទៅកន្លែងធ្វើការ ដើម្បីដោះដូរញើសឈាមជាមួយប្រាក់ខែមួយកញ្ចប់នៅដាច់ខែ

សូមជួយចែករំលែកចំណេះដឹង

💵យល់ច្បាស់ពីអារម្មណ៍ដែលត្រូវក្រោកពីគេងទាំងបង្ខំ រួចប្រញាប់ប្រញាល់ទៅកន្លែងធ្វើការ ដើម្បីដោះដូរញើសឈាមជាមួយប្រាក់ខែមួយកញ្ចប់នៅដាច់ខែ។
ពេលខ្លះយើងហត់ ហត់ទាំងកាយ ហត់ទាំងចិត្ត​យើងមានអារម្មណ៍ថាដូចជាម៉ាស៊ីនដែលគេបញ្ជាឱ្យវិលតាមម៉ោងកំណត់។
ប៉ុន្តែ ឈប់សិន​ ទោះបីជាខ្លួនយើងកំពុងបម្រើការឱ្យគេ ក៏មិនមែនមានន័យថា យើងត្រូវបោះបង់ក្ដីស្រមៃចោលនោះដែរ​ បេីយេីង​ចេះ​រៀបចំ​ជីវិត​។
១. រូបមន្តបែងចែកញើសឈាម ឱ្យក្លាយជាទ្រព្យ
ការគ្រប់គ្រងលុយកាក់មិនមែនជារឿងស្មុគស្មាញដល់ថ្នាក់រៀនមិនចេះទេ បងប្អូនគ្រាន់តែត្រូវមានវិន័យបន្តិច។
យើងប្រើគោលការណ៍ ៥០-៣០-២០ ដែលបត់បែន៖
៥០% សម្រាប់តម្រូវការចាំបាច់ ថ្លៃផ្ទះ ទឹកភ្លើង អង្ករ ម្ហូបអាហារ និងការធ្វើដំណើរ។
ផ្នែកនេះហាមលើសដាច់ខាតបើលើស យើងនឹងដង្ហក់។
៣០% សម្រាប់ភាពរីករាយ​ ចូលរួមការងារសង្គម បុណ្យទាន ការជួបជុំមិត្តភក្តិ ឬកាហ្វេបន្តិចបន្តួច។
យើងធ្វើការដើម្បីរស់ មិនមែនរស់ដើម្បីតែធ្វើការទេ ដូច្នេះត្រូវឱ្យរង្វាន់ខ្លួនឯងខ្លះ។
២០% សម្រាប់អនាគត សំខាន់បំផុត​ នេះគឺជាគ្រាប់ពូជ​ ។
ក្នុងនោះ ១០% ទុកសម្រាប់សន្សំក្នុងគ្រាអាសន្ន និង ១០% ទៀតសម្រាប់វិនិយោគលើចំណេះដឹង ឬរបរតូចតាច។
២. ការគណនាដែលបងប្អូនត្រូវដឹង ស្វែងយល់ពីថាមពលនៃពេលវេលា
ឧបមាថា​ បងប្អូនមានប្រាក់ខែ ៤០០ ដុល្លារ ហើយបងប្អូនតាំងចិត្តសន្សំឱ្យបាន ១០% គឺ ៤០ ដុល្លារ ក្នុងមួយខែដើម្បីវិនិយោគ៖
ឆ្នាំទី ១៖ ៤០ ដុល្លារ x ១២ ខែ = ៤៨០$​ ប្រហែលជាមើលទៅតិចតួច
ឆ្នាំទី ៥៖ បើបងប្អូនយកលុយនោះទៅដាក់ក្នុងគណនីសន្សំមានកាលកំណត់ Fixed Deposit​ នៅធនាគារក្នុងស្រុកដែលឱ្យការប្រាក់ប្រហែល ៦% ក្នុងមួយឆ្នាំ៖
សរុបលុយដើម ២,៤០០$
ការប្រាក់សមាស Compound Interest​ បូកបញ្ចូលគ្នា បងប្អូននឹងមានលុយជិត ២,៨០០$ ក្នុងដៃ។
ចុះបើបងប្អូនយក ១០% នោះមកវិនិយោគលើខ្លួនឯង?
រៀនជំនាញបន្ថែម ដូចជាភាសា ឬបច្ចេកទេសលក់។
ពីប្រាក់ខែ ៤០០$ បងប្អូនអាចឡើងដល់ ៦០០ ឬ ៨០០$​ ក្នុងរយៈពេល ២ ឆ្នាំ។
នេះហើយជាដំណើរការនៃការបង្កើនតម្លៃខ្លួន។
លទ្ធផលសរុបមិនមែនគិតតែលើលេខក្នុងកុងធនាគារទេ តែវាជាសមត្ថភាពដែលគ្មានអ្នកណាអាចមកដណ្ដើមពីយើងបាន។
៣. បរិបទការងារ កុំឱ្យគេជិះសេះលែងដៃ
នៅក្នុងកន្លែងធ្វើការ យើងត្រូវធ្វើជាបុគ្គលិកគំរូ។
ធ្វើការឱ្យអស់ពីសមត្ថភាពក្នុងម៉ោងការងារ ព្រោះវាជាក្រមសីលធម៌ និងជាកន្លែងដែលយើងដុះខាត់ជំនាញ ប៉ុន្តែ ត្រូវចាំថា
កុំយកការងារមកដាក់ក្នុងបេះដូងពេក បើក្រុមហ៊ុនជួបបញ្ហា គេអាចដកយើងចេញភ្លាម។
ដូច្នេះយើងត្រូវតែមានផែនការបម្រុងជានិច្ច។
បង្កើតបណ្ដាញទំនាក់ទំនង​ រាប់អានមិត្តរួមការងារ និងដៃគូខាងក្រៅ​ ទំនាក់ទំនងល្អ គឺជាស្ពានឆ្ពោះទៅរកឱកាសថ្មីៗ។
ការធ្វើការឱ្យគេមិនមែនជារឿងខុស ឬជារឿងគួរឱ្យខ្មាសអៀនទេ វាគឺជាដំណាក់កាលនៃការសន្សំទុន។
អ្វីដែលគួរឱ្យខ្លាច គឺការបណ្តោយឱ្យខ្លួនឯងលិចលង់ក្នុងវដ្តនៃប្រាក់ខែ រហូតភ្លេចសាងសង់ជម្រកផ្ទាល់ខ្លួន។
សូមកុំឱ្យគេគ្រប់គ្រងខួរក្បាល ដៃអាចធ្វើការឱ្យគេដើម្បីប្រាក់ខែ តែខួរក្បាល និងបេះដូង ត្រូវតែរក្សាទុកសម្រាប់អនាគតខ្លួនឯង។
💬 អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚
❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត