សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងភណ្ឌគ្រាមក្នុងដែនវជ្ជី ព្រះអង្គត្រាស់នឹងភិក្ខុថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តីអន្ទោលទៅ ត្រាច់រង្គាត់ទៅអស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវធម៌៤ប្រការ ។ ធម៌៤ប្រការនោះតើដូចម្តេចខ្លះ ?
ម្នាលភិក្ខុទាំងឡាយ ធម៌បួនប្រការនោះគឺៈ អរិយសីល គឺសីលដ៏ប្រសើរ១ អរិយបញ្ញាគឺបញ្ញាដ៏ប្រសើរ១ អរិយសមាធិគឺសមាធិដ៏ប្រសើរ១ អរិយវិមុត្គិគឺវិមុត្គិដ៏ប្រសើរ១ ។
ម្នាលភិក្ខុទាំងឡាយ សីល សមាធិ បញ្ញា និងវិមុត្គិ ជាធម៌រកគុណជាតិដទៃប្រសើរជាងគ្មាន ធម៌ទាំងអម្បាលនេះ ព្រះគោតមមានយស បានត្រាស់ដឹងហើយ ។ ព្រះពុទ្ធសម្ដែងធម៌ដល់ភិក្ខុទាំងឡាយ ព្រោះត្រាស់ដឹងច្បាស់ដោយប្រការដូច្នេះ សាស្តាមានចក្ខុធ្វើនូវទីបំផុតនៃទុក្ខហើយ ចេញចាកកិលេសគឺតណ្ហាហើយ ចូរអ្នកទាំងឡាយប្រតិបត្តិធម៌ដោយប្រពៃចុះ ៕ (សុត្តន្តបិដកភាគ៤២)
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។

























































