ទិដ្ឋធម្មិកធម៌ ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​ ​យ៉ាង - Business Buddhism



ទិដ្ឋធម្មិកធម៌ ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​ ​យ៉ាង

សូមជួយចែករំលែកចំណេះដឹង

 

ឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ច​មិន​ត្រូវ​អមតៈ​បានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូក​ស៊ី​សំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើត​ថ្នាក់ឲ្យ​ដល់​កម្រិត​សីលសិក្ខា​ បាន​ដល់​ការ​សិក្សា​តាមមគ្គសច្ចវិទ្យា ត្រង់ទី​ ៣ ទី​ ៤ និងទី​ ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជា​ច្រើន​ឆ្នាំ​ទៀត​ដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ​ ដែលហៅថា អរិយចរិយា

       បើមានឧដ្ឋានសម្បទា​ ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះ​តែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផល​នៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។

      បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី​ ៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នក​លក់ អ្នក​ទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬ​ក៏​មាន​សហការី​របស់​ខ្លួន​ ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។

      បើមានធម៌ទី​ ១ ទី​ ២ ទី​ ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី​ ៤​ គឺ សមជីវិតា មានការចំណាយ​ច្រើន​ជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះ​ប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ​ ៤ ឬ​ ៥​ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញ​របស់​មួយ​មុខៗ​ ចូល​ច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់​គ្រាន់ ដែល​នាំ​ឲ្យ​រអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។

     កាលបើសេដ្ឋកិច្ចធ្លាក់ចុះ​ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញ​ដើម្បី​​ទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ​ អ្នកប្រើប្រាស់ថែមទៀត ។

    ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូច​បាន​នាំ​កូន​ចំណុច​តូចមួយខាងលើនេះជានិទស្សនៈស្រាប់ ។

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត