Read Moreហេតុអ្វីបានជាខ្មែរយើង តែងឲ្យពរថា «សូមឲ្យមានរូបល្អដូចនាងវិសាខា?»«សូមឲ្យមានតម្រិះដូចនាងអមរា មានប្រាជ្ញាដូចព្រះមហោសថ មានចិត្តសន្តោសដូចព្រះវេស្សន្តរ មានរូបឆោមល្អដូចនាងវិសាខា មានឫទ្ធិខ្លាំងក្លាដូចព្រះមោគ្គលាន....»។ នេះគឺជាឃ្លាពរជ័យមួយរបស់ខ្មែរ ដែលគេនិយមពោលទៅកាន់អ្នកណាម្នាក់ ពេលចូលបុណ្យជាបច្ច័យឬសម្ភារផ្សេងៗ។ សារព័ត៌មានថ្មីៗ ពុំបានអត្ថាធិប្បាយពីរឿងនាងអមរា ព្រះមហោសថ ព្រះវេស្សន្តរ និងព្រះមោគ្គល្លាន ក្នុងទីនេះទេ ដោយសូមអត្ថាធិប្បាយតែរឿងនាងវិសាខាប៉ុណ្ណោះ។ នាងវិសាខា ជាស្ត្រីល្អ កម្រមានក្នុងលោក។ នាងវិសាខា ជាកូនរបស់សេដ្ឋីមួយរូប នៅក្នុងក្រុងសាវត្ថី នាសម័យពុទ្ធកាល។ នាងវិសាខា ត្រូវបាន គេចាត់ទុកថា ជាស្ត្រីដ៏ឆ្នើម និងជាមហាឧបាសិកាដ៏មានសទ្ធាមួយរូប ព្រោះនាង បានបរិច្ចាគនូវទ្រព្យសម្បត្តិជាច្រើន ដើម្បីកសាងវត្តបុព្វារាម ថ្វាយព្រះសម្មាសម្ពុទ្ធ និងផ្គត់ផ្គង់ព្រះភិក្ខុសង្ឃរាប់ពាន់អង្គ។ នាង បានសម្រេចសោតាបត្តិផលតាំងពីអាយុ ៧ឆ្នាំ និងប្រកបដោយលម្អ៥ប្រការ។
នាងវិសាខា ជាស្ត្រីមានឧបនិស្ស័យខ្ពស់ និងជាអ្នកមានបុណ្យសន្សំមកតាំងពីអតីតជាតិយ៉ាងពិសេសក្រៃលែង។ ដោយសារតែផលបុណ្យជាប់ខ្លួនពីអតីតជាតិ នាង វិសាខា ក៏បានសម្រេចសោតាបត្តិផលតាំងពីអាយុ ៧ឆ្នាំ និងប្រកបដោយបញ្ចពិធកល្យាណី។ បញ្ចពិធកល្យាណី សំដៅលើស្រី្តដែលមានលម្អ៥យ៉ាង គឺ ១. លម្អដោយសក់, ២. លម្អដោយសាច់, ៣. លម្អដោយឆ្អឹង, ៤. លម្អដោយសម្បុរ និង ៥. លម្អដោយវ័យ។
លម្អដោយសក់ សំដៅយកសក់ស្ត្រី ដែលមានសរសៃល្អិត មានពណ៌ដូចស្លាបកំភេម និងមានចុងឡើងលើ ដូចសណ្ឋានកន្ទុយក្ងោកពង់ ពេលរំសាយចុះក្រោម ហើយមិនមានស្កូវឡើយ សូម្បីមានអាយុមួយរយឆ្នាំ ក៏នៅមានពណ៌រលើបរលោងល្អដូចកាលពីក្មេង។
លម្អដោយសាច់ សំដៅយកសាច់ដែលល្អម៉ត់ហ្មង ឥតមន្ទិលសៅហ្មងបន្តិចឡើយ និងមានបបូរមាត់ពណ៌ក្រហមរលោង ដូចកុលាបក្រហម ហើយទោះបីមានអាយុមួយរយឆ្នាំ ក៏នៅក្រហមរលោងស្រស់ដូចស្រីក្រមុំ។
លម្អដោយឆ្អឹង សំដៅយកឆ្អឹងធ្មេញស្ត្រីប្រកបដោយលម្អ ដែលមានលក្ខណៈជិតស្និទ្ធរាបស្មើ មិនចំពើស និងមានពណ៌សរលោងដូចជាត្បូងពេជ្រ ឬដូចជាស័ង្ខដែលបុគ្គលច្នៃយ៉ាងល្អ។ បើហានិយាយឡើងកាលណា មានពន្លឺព្រាតៗ ហើយសូម្បីមានអាយុរាប់រយឆ្នាំ ក៏ធ្មេញនៅតែរាបស្និទ្ធដូចកាលអាយុ ១៦ឆ្នាំ។
លម្អដោយសម្បុរ បានដល់ស្បែកស្ត្រីប្រកបដោយលម្អនៃពណ៌យ៉ាងគឺ ពណ៌សនិងពណ៌ខ្មៅ។ ពណ៌ស មានពណ៌ដូចជាកណ្ណិការ រលើបរលោងស្អាតឥតមានអាចម៍រុយ ឬសម្លាកមន្ទិលសៅហ្មង។ ពណ៌ខ្មៅ គឺពណ៌ខៀវស្រស់ដូចផ្កាឧប្បល ជាសម្បុរមានទឹកដមរលើបរលោង។
លម្អដោយវ័យ សំដៅលើស្រី្តដែលនៅតែល្អស្អាតដូចជាវ័យក្មេងកាលពីមានអាយុ១៦ឆ្នាំ ទោះបីស្ត្រីនោះប្រសូតបុត្រមួយរយដង និងមានអាយុមួយរយឆ្នាំក៏ដោយ ក៏នៅតែល្អស្រស់គ្រប់អាវយវៈដូចជាស្ត្រីពេញក្រមុំ។
នាងវិសាខាមានអាយុ រហូតដល់១២០ឆ្នាំ និងមានកូន២០ ក្នុងកូននិមួយៗ មានចៅ២០ ក្នុងចៅនិមួយៗ មានកូន២០ រួមទាំងកូនទាំងចៅទាំងចៅទួតចំនួន៨៤២០នាក់ ឥតមានឈីស្លាប់មួយឡើយ។ បើទោះបីជានាងមានអាយុ១២០ឆ្នាំ និងមានកូនចៅ៨៤២០នាក់ក៏ដោយ តែនាងនៅតែមានរូបសម្ផស្សស្រស់បស់ដូចស្រីក្រមុំ ដែលធ្វើគេមើលមិនស្គាល់ថា មួយណា ជានាងវិសាខា ខណៈពេលនាងកំពុងស្ថិតក្នុងចំណោមកូនចៅរបស់នាងទាំងនោះ៕
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
Subscribe to:
Post Comments (Atom)
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
























































No comments:
Post a Comment