សេចក្ដីពន្យល់សុភាសិត​ «ចេះពីរៀន មានពីរក» - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សេចក្ដីពន្យល់សុភាសិត​ «ចេះពីរៀន មានពីរក»

ចែករំលែកចំណេះដឹង

 

ចេះពីរៀន មានពីរក

និយមន័យៈ អ្វីៗ​ទាល់​តែ​រៀន ទាល់​តែ​រក ទើប​ចេះ ទើប​មាន ។

អត្ថាធិប្បាយ

ចេះ​ពីរៀន

ចំណេះ​អ្វី​ក៏​ដោយ ទាល់​តែ​រៀន​ទើប​ចេះ ។ បើ​គេ​រៀន​គ្មាន​គ្រូ​ក៏​គង់​គេ​រៀន​សង្កេត​មើល​គេ រៀន​ពិចារណា រៀន​អាន​ទ្រឹស្ដី​របស់​គេ រៀន​ធ្វើ រៀន​ពិសោធន៍​ខ្លួនឯង​ទើប​ចេះ ។

បើតាម​ទ្រឹស្ដី​ព្រះពុទ្ធ​ជា​ម្ចាស់ អ្នក​រៀន​ត្រូវ​ប្រកប​ដោយ​អង្គ​​គឺ សុ ចិ បុ លិ ។ សុ (សុត្តៈ) = ស្ដាប់​គេ​ពន្យល់ ចិ (ចិន្តៈ) = គិត ពិចារណា បុ (បុច្ឆៈ) = សាកសួរ​បញ្ជាក់ លិ (លិខិតៈ) កាត់​ត្រា​ទុក​ចំណាំ ។ រូបមន្ត​ទាំង​៤​នេះ​គឺ​ជា​បិតា​នៃ​ការ​សិក្សា ។

មាន​ពី​រក

ទ្រព្យសម្បត្តិ​អ្វី​ក៏​ដោយ ទាល់​តែ​រក​ទើប​មាន បើ​គេ​មិន​រក​យក​មក ក៏​គង់​គេ​រក​សម្ភារៈ​ផ្សេងៗ​មក​ធ្វើ​ដោយ​ខ្លួន​ឯង​ដែរ ដូចជា ដើម្បី​បាន​ផ្ទះ​នៅ គេត្រូវ​ខំ​ប្រឹង​រក​លុយ​ដើម្បី​ទិញ​សម្ភារៈ​មក​ធ្វើ​ផ្ទះ ឬ​រក​លុយ​ដើម្បី​ទិញ​ម្ហូបម្ហា និង​ទិញ​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ។

ប៉ុន្តែ​អ្វី​ដែល​គេ​មិន​រក​សោះ​ស្រាប់​តែ​មាន​ដែរ​គឺ មាន​ជំងឺ​រោគាពាធ និង​ទុរគតភាព ។

 
សេចក្ដីពន្យល់សុភាសិត​ «ចេះពីរៀន មានពីរក»
ធ្វើអ្វីក៏ដោយ ត្រូវតែឆ្លងកាត់ការហ្វឹកហាត់ជានិច្ច ព្រោះមនុស្សកើតមក សុទ្ធតែល្ងង់ដូចតែគ្នា គ្មាននរណាឆ្លាតជាងនរណាទេ តែអ្វីដែលធ្វើឲ្យមានអ្នកចេះនិងអ្នកល្ងង់នោះ គឺបណ្ដាលមកការប្រឹងប្រែងឧស្សាហ៍ព្យាយាម មិនរាថយ មិនខ្លាចឧបសគ្គ។ សុក្រាត បានពោលថា «អ្វីដែលនៅជុំវិញ សុទ្ធតែជាគ្រូយើង» មិនថាអ្វីទាំងអស់ សុទ្ធតែជាគ្រូរបស់យើងទាំងអស់ ឲ្យតែយើងតាំងចិត្តរៀនសូត្រ ហើយក្នុងនាមជាមនុស្សក៏ត្រូវស្វែងរកនិងសន្សំសំចៃផងដែរ ដើម្បីរក្សាលំនឹងក្នុងជីវិត។ ដូចនេះ នៅត្រង់សុភាសិតនេះ គេបានបង្កប់នូវន័យក្រើនរំឭកដ៏ប្រសើរ។
បើក្រឡេកមើលនៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរមួយចំនួន តួអង្គភាគច្រើនសុទ្ធតែមានការតស៊ូប្រឹងប្រែង។ ចៅចិត្រ នៅក្នុងរឿងកុលាបប៉ៃលិន (របស់លោក ញ៉ុក ថែម) មានចំណេះជំនាញ រៀនចប់ប្រកាសនិយប័ត្រនៅសម័យនោះ មានភាពអំណត់តស៊ូ ខិតខំប្រឹងប្រែងធ្វើការងារមិនថាយប់ថ្ងៃ។ លទ្ធផល មិនមែនឥតប្រយោជន៍ទេ គឺគេទទួលបានវិញនូវការតបស្នងយ៉ាងប្រសើរ រហូតដល់នាងឃុន នារី បាក់ចិត្តស្រឡាញ់ ហើយទទួលការទំនុកបម្រុងពីសំណាក់លោក ហ្លួងរតនសម្បត្តិ ទៀតផង។ អ្វីៗមិនអាចដើរមករកយើងទេ សមដូចស្រីហិតោបទេស បានពោលថា «គ្មានសត្វម្រឹគណា បោលចូលមាត់សីហដែលកំពុងដេកទេ» ចំណែកកំណាព្យរបស់លោកតាក្រមង៉ុយក៏បានបង្ហាញផងដែរថា «ប្រើចង់ស្រាលខ្លួន ត្រូវរៀនឲ្យមួន ឲ្យមាំចាំស្ទាត់ បើចេះស្ទាក់ស្ទើរ ងីងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។» មានពលកម្ម ទើបមានសមិទ្ធផល កាន់តែធ្វើ កាន់តែទទួល។ ដាំស្វាយ បានស្វាយ ដាំក្រូច បានក្រូច នៅក្នុងសាច់រឿងមួយទៀត គឺរឿងទេរវង្សកុមារឬចៅស្រទបចេក (របស់កវី យស ងិន) ក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា តួអង្គចៅស្រទបចេក ដែលធ្លាប់ជាកូនសេដ្ឋី ហើយបែរជាធ្លាក់ខ្លួនក្រតោកយ៉ាក សូម្បីតែឪពុកម្ដាយក៏ស្លាប់ចោលទៀត នៅសល់តែខ្លួនទទេ គ្មានញាតិបងប្អូន តែបានទទួលការទំនុកបម្រុងពីអ្នកជិតខាង ហើយគេជាមនុស្សឧស្សាហ៍ណាស់ តាំងចិត្តរៀនសូត្រជានិច្ច ទីបំផុតក៏មានភព្វវាសនាក្លាយទៅជាស្ដេចផែនដី។ ទុំ តួអង្គក្នុងរឿង ទុំទាវ (របស់ភិក្ខុសោម) ចេះស្មូត ក៏ព្រោះតែហាត់រៀន ពេជ្រចេះផ្លុំខ្លុយក៏ព្រោះតែរៀន មាននរណាកើតមកមិនរៀននោះ សូម្បីតែព្រះសមណគោត្ដមនៃយើង ក៏ចៀសមិនផុតពីការរៀនសូត្រឡើយ។ សម ក្នុងរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ (របស់លោក សួន សុរិន្ទ) បានបង្ហាញថា ជីវិតតស៊ូរបស់គេ គឺមិនសាបសូន្យ ទោះ សម មិនបានរៀនជ្រៅជ្រះ តែគេបានរៀនពីបរិយាកាសខាងក្រៅឬពីសង្គមខាងក្រៅ ដែលធ្វើឲ្យគេចេះពីវិធីរស់នៅក្នុងសង្គមបានយ៉ាងល្អ ហើយមានភាពអត់ធ្មត់ខ្ពស់ ការព្យាយាមរបស់ សម ធ្វើឲ្យគេមានការងារធ្វើនៅទីបំផុត គឺត្រូវមន្ត្រីវ័យមើលឃើញពីសមត្ថភាពនិងភាពស្មោះត្រង់របស់គេ។ អ្នកនិពន្ធភាគច្រើន តើគេចេះមកពីណា? ពិតហើយ ចេះពីរៀន គ្មាននរណាមួយមិនរៀនឡើយ ប៉ុន្តែក៏ត្រូវមានវិធីរបស់វាដែរ មិនមែនចេះរៀនឡើយ។ បុគ្គលខ្លះ ខំប្រឹងពីភាពក្រីក្ររហូតក្លាយខ្លួនទៅជាមហាសេដ្ឋីពិភពលោក តួយ៉ាងដូចជា លោក លី កាស៊ីងជាដើម។ តើមានអ្វីខុសប្លែកទៅ បើយើងប្រឹងប្រែងនោះ ឬមួយសុខចិត្តដេកចាំព្រេងវាសនាប្រទានឲ្យ? វាគ្មានផ្លូវនោះទេ ដរាបណានៅមួយកន្លែង ដរាបនោះប្រៀបដូចជារូបចម្លាក់យ៉ាងដូច្នោះឯង។ សូមក្រឡេកមកមើល អក្សរសិល្ប៍បុរាណមួយទៀត គឺរឿងរាមកេរ្ដិ៍ ព្រះរាមចេះក្បួនយុទ្ធសាស្ត្រដ៏ចំណាន ដោយសារតែការប្រឹងប្រែងរៀនរបស់ទ្រង់។ សូម្បីតែទេវតាទាំងមួយរយមួយនគរក៏ប្រៀបពុំបានសោះឡើយ។ តើមានអ្វីត្រូវប្រកែកតវ៉ាទៀតទេ? នេះហើយជាហេតុផលដែលប្អូនសិស្សានុសិស្សទន្ទឹងចង់អានបំផុតនោះ។
ផ្ទុយទៅវិញ ការចេះដឹងនិងការមានបាន មិនមែនពឹងពាក់ត្រឹមតែខ្លួនឯងទេ គឺទាមទារនូវកក្ដាខាងក្រៅជាច្រើនដូចជា គ្រួសារ មិត្តភក្តិ លោកគ្រូ-អ្នកគ្រូ បរិយាកាសខាងក្រៅ រួមទាំងការលើកទឹកចិត្តផងដែរ។ សូម្បីតែ ព្រះរាម ទុំ ចៅស្រទបចេក សម ចៅចិត្រ ក៏សុទ្ធតែពឹងលើកត្តាខាងលើដូចគ្នា ទើបអាចសម្រេចបាន។
ដូចនេះសុភាសិត «ចេះពីរៀន មានពីរក» នេះ ពិតជាមានន័យទូលំទូលាយណាស់ មិនមែនសំដៅតែទៅលើការសិក្សាមួយមុខប៉ុណ្ណោះទេ អ្វីក៏ដោយឲ្យតែចេះដោយការរៀន ទោះតាមវិធីប្រយោលឬផ្ទាល់ក្ដី តែក៏មិនមែនមានន័យថាខ្លួនឯងតែម្នាក់អាចធ្វើបាននោះឡើយ គឺត្រូវមានគ្រូឧទ្ទេសឬអ្នកណែនាំផ្លូវដ៏ល្អ មានការលើកទឹកចិត្តពីញាតិមិត្តបងប្អូន និងសង្គម ទើបអាចសម្រេចផលល្អ ហើយក៏ត្រូវមានការតាំងចិត្តខ្ពស់ដែរ។
អធិប្បាយដោយខ្ញុំបាទ រស់ វាសនា
រង់ចាំរាល់មតិកែលម្អដោយក្ដីរីករាយ
សៀមរាប ថ្ងៃទី០៩ មិថុនា ២០១៨

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត