ទង្វើ ៤យ៉ាង ដែលនាំដល់ជីវភាពថ្កុំថ្កើង ៖ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ទង្វើ ៤យ៉ាង ដែលនាំដល់ជីវភាពថ្កុំថ្កើង ៖

ចែករំលែកចំណេះដឹង

ទង្វើ ៤យ៉ាង ដែលនាំដល់ជីវភាពថ្កុំថ្កើង ៖

១- ឧដ្ឋានសម្បទា គឺការប្រឹងប្រែងព្យាយាម ពោលគឺការបដិបត្តិដោយស្មារតីតស៊ូ មិនខ្លាចហត់នឿយក្នុងមុខរបរ ដើម្បីស្វែងរកទ្រព្យ (មុខរបរស្របតាមកាលៈទេសៈ)។
២- អារក្ខសម្បទា គឺការរក្សា ពោលគឺការចេះគ្រប់គ្រង ថែរក្សា សន្សំ សំចៃ មិនខ្ជះខ្ជាយនូវ ទ្រព្យសម្បត្តិដែលខ្លួនរកបានមក ដោយមិនឲ្យបាត់បង់ទៅដោយឥតប្រយោជន៍ឡើយ ។
៣- សមជីវិតា គឺការចិញ្ចឹមជីវិតដោយមិនប៉ះពាល់ដល់អ្នកដទៃ និងដោយស្មើ ពោលគឺ​ មិនប្រកបរបទុច្ចរិត និងចេះកំណត់ដឹងនូវ ចំណូលនិងចំណាយរស់នៅឲ្យល្មមនឹងទ្រព្យ ដែលជាចំណូលមិនមែនចេះតែចង់ហ៊ឺហាឡូយឆាយ ហើយខ្ជះខ្ជាយដោយការចាយវាយនោះឡើយ តែក៏មិនត្រូវកំណាញ់ពេកដែរ គឺត្រូវចេះចែកទាន និងបរិច្ចាគដើម្បីក្តីសុខដល់ខ្លួនឯងផងនិងអ្នកដទៃផងដែរ ។
៤- កល្យាណមិត្តតា គឺការសេពគប់រកមនុស្សល្អជាមិត្ត មិនប្រព្រឹត្តតាមបុគ្គលណា ដែលដើរក្នុងផ្លូវខុស ពោលគឺគប់មនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ ជាបុគ្គលគួរគោរពរាប់អានជាអ្នកណែនាំក្នុងផ្លូវល្អផ្លូវចម្រើន មកជាមិត្តដើម្បីចម្រើនក្នុងការងាររស់នៅជាសុខក្សេមក្សាន្ត ។

(ពុទ្ធោវាទ)

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត