តក់ៗពេញបំពង់ សំណេរតែងសេចក្តីបែបពន្យល់ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

តក់ៗពេញបំពង់ សំណេរតែងសេចក្តីបែបពន្យល់

ចែករំលែកចំណេះដឹង

សុភាសិតខ្មែរ

 តក់ៗពេញបំពង់ សំណេរតែងសេចក្តីបែបពន្យល់

សុភាសិតនេះមានអត្ថន័យដូចតទៅ៖

     “តក់សូរឮដោយតំណក់ទឹកស្រក់ ។ បំពង់វត្ថុមានរាងមូលទ្រវែងមានប្រហោង មានមាត់ មានបាតសម្រាប់ដាក់វត្ថុផ្សេងៗ ។ ឧទាហរណ៍ បំពង់ទឹកត្នោត បំពង់សម្រាប់ត្រង់ទឹកត្នោត ។ (វចនានុក្រមខ្មែរ)

     “តក់ៗពេញបំពង់គឺការសន្សំសំចៃ សន្សឹមៗ ធ្វើអ្វីដោយការតស៊ូ អត់ធ្មត់ ព្យាយាម រហូតទាល់តែទទួលបានផលពេញលេញ ។

តើសុភាសិតនេះបង្រៀនពីអ្វី?

     ដូនតាខ្មែរចង់បង្រៀនជនប្រុសស្រីឱ្យមានការព្យាយាម អត់ធ្មត់ក្នុងការធ្វើអ្វីមួយដោយសន្សឹមៗ ពីចំនួនតិចតួចស្តួចស្តើងដោយមិនបង្ខំ ឬប្រញាប់ចង់បានផលលឿនពេក ។

សុភាសិតនេះបង្រៀនឱ្យកូនប្រុសស្រីមានការព្យាយាមរៀនសូត្រ បំពេញការងារ ឬប្រកប​របរចិញ្ចឹមជីវិតដោយភាពអំណត់ អត់ធន់ សន្សំសំចៃ និងខិតខំយកឈ្នះឧបសគ្គនានា កុំបោះបង់ចោល ដោយងាយ ។ ធ្វើអ្វីមួយដោយចាប់ផ្តើមពីតិចទៅច្រើន កុំបោះបង់ការខិតខំប្រឹងប្រែងតស៊ូរបស់ខ្លួន ធ្វើបែបនេះ អ្នកនឹងទទួលជោគជ័យនៅថ្ងៃមុខជាពុំខាន។

តើសុភាសិតនេះទាក់ទងយ៉ាងដូចម្តេចជាមួយវប្បធម៌ខ្មែរ?

     តាំងពីសម័យបុព្វបុរសរហូតដល់បច្ចុប្បន្ន ខ្មែរមានគំរូជាច្រើនដែលបង្ហាញពីបុគ្គលមានការតស៊ូ ព្យាយាម អត់ធ្មត់ធ្វើការងារជម្នះ​ឧបសគ្គរហូតទទួលជោគជ័យ ។ នៅក្នុងអក្ស​រសិល្ប៍​ខ្មែរ​រឿងកុលាបប៉ៃលិន តួអង្គប្រុស​ឈ្មោះ​ ចៅចិត្រ ដែលមានឋានៈត្រឹមតែជាកម្មករជីកត្បូង ជាមនុស្ស​ឧស្សាហ៍ព្យាយាម អត់ធ្មត់ ធ្វើការងារយ៉ាងហ្មត់ចត់ ។ ចៅចិត្រខិតខំធ្វើការងារទាល់​តែថៅកែពេញចិត្ត រីកូនក្រមុំថៅកែក៏ពេញចិត្តនឹងចៅចិត្រដែរ ។ ការសន្សំអំពើល្អ ភាពឧស្សាហ៍ព្យាយាម និងភាពអំណត់​អត់ធន់របស់ចៅចិត្រ ធ្វើឱ្យគាត់សម្រេចក្តីស្រមៃរបស់គាត់ ទីបញ្ចប់គាត់ទទួលបាន​នាងឃុននារី​ធ្វើជាភរិយា គាត់បានក្លាយជាកូនប្រសាថៅកែត្បូងនៅខេត្តប៉ៃលិន ។ ដូចសុភាសិតខ្មែរពោលថាព្យាយាមគង់បានសម្រេចសន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

     មានមនុស្សជាច្រើនទៀតនៅលើសកលលោកដែលបង្ហាញពីគំរូនៃការខិតខំធ្វើការងារពីតូចទាប ឆ្លងកាត់បរាជ័យច្រើនដង ប៉ុន្តែមិនរាថយរហូតទទួលជោគជ័យយ៉ាងត្រចះត្រចង់ ។​ តួយ៉ាងដូចជាលោក ប៊ីល ហ្គេត លោក ស្ទីវ ចបស៍ លោក ថូម៉ាស ថមសុន លោក ចាក ម៉ា ជាដើម ។ល។ ពួកគាត់សុទ្ធសឹង​ជាអ្នក​ចាប់ផ្តើមពីបន្តិចម្តងៗ សន្សំធនធនពីតិចតួច ឆ្លងកាត់ឧបសគ្គរាប់មិនអស់ ។ ពួកគាត់សុទ្ធតែបានជម្នះការលំបាករហូតទទួលបានជ័យជំនះនិងកេរ្តិ៍ឈ្មោះល្បីរន្ទឺដល់បច្ចុប្បន្ន ។ យើងសុទ្ធតែបានឃើញនិងកំពុងប្រើប្រាស់សមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងនោះ ។  

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត