មាឃបុណ្ណមី
មាឃៈបុណ្ណមីជាថ្ងៃអស្ចារ្យ ពួកជនខេមរាជ្រះថ្លាវន្ទា គេារពឱនកាយថ្វាត់ថ្វាយភគវា បង្គំបាទាបូជាភ្ញីផ្កា ។ ថ្ងៃ១៥កេីតកំណេីត៥ជាក់ ដែលអស់លេាកអ្នកគេារពជ្រះថ្លា នឹកដល់ព្រះគុណនៃអង្គសាស្តា ទ្រង់ត្រាស់ទេសនាប្រេាសដល់សព្វសត្វ។
កាលដែលព្រះពុទ្ធទ្រង់គង់លេីភ្នំ ខ្ពស់ទាបតូចធំឥតមានវិបត្តិ បរិព្វាជននិស្ស័យមិនខ្ចាត់ ចូលមកប្រតិបត្តិគេារពសាស្តា ។ ទីយៈនខៈហេតុតែនិស្ស័យ ក្នុងរតនត្រៃនៃពុទ្ធសាសនា ប្រគល់កាយចិត្តប្រណិតថ្លៃថ្លា ទ្រង់ស្តាប់ទេសនាដេាយការស្ងប់ស្ងាត់។
ព្រះអង្គទ្រង់លេីកត្រង់វេទនា ៣ រង្គាយសេចក្តីដេាយព្រះបរិយត្តិ ធ្វេីឲ្យអ្នកស្តាប់ដ៏ច្រេីនពេកក្តាត់ ឃ្លាតចាកវិបត្តិបានយល់ត្រឹមត្រូវ ។ បរិព្វាជកអង្គុយជិតនេាះ ក៏បានចាក់ធ្លុះសេាតាភ្លាមទៅ ដេាយអំណាចធម៌បង្ហាញប្រាប់ផ្លូវ ដ៏ល្អពេកកូវគុណព្រះសម្ពុទ្ធ ។ ចំណែកបរិស័ទបង្គំជិតដែរ បង្អេានក្រសែចិត្តដ៏មុះមុត ត្រងត្រាប់អត្ថន័យថ្លៃថ្លាបំផុត ក៏បានរលត់កិលេសតណ្ហា ។
ព្រះសារីបុត្រជាម្កុដក្នុងសង្ឃ ក្រេាយបានផ្ចិតផ្ចង់ព្រះអរហន្តា ព្រះពុទ្ធទ្រង់ប្ញទ្ធិក៏ប្រកាសថា ជាពុទ្ធដីកាសាវ័កសន្និបាត ។ ព្រះសារីបុត្រនិងព្រះមេាគ្គល្លាន ជាក្បួនជាស្ពានកាយចិត្តត្រង់ស្អាត ជាសាវ័កឆ្នេីមឥតមានភ្លាត់ផ្លាត ទទួលឱវាទក្នុងជាតិចុងក្រេាយ។
ក្នុងថ្ងៃប្រជុំផ្តុំដេាយសង្ឃា ដ៏ច្រេីនមហិមាមិនណាត់ទុកឡេីយ ចូលរួមដេាយស្មេាះឥតសេាះកន្តេីយ ដូចបានពេាលហេីយមួយពាន់ជាងអង្គ ។ សុទ្ធតែអរហន្តឯហិភិក្ខុ លះបង់កងទុក្ខប្រព្រឹត្តផ្ចិតផ្ចង់ ព្រះចន្ទភ្លឺច្បាស់រួមផ្កាយផូរផង់ រួមគ្នាជាកង់បង្កេីតកងបុណ្យ ។
ក្នុងថ្ងៃនេះដែរមិនតែប៉ុណ្ណឹង ឱវាទថ្លៃថ្លឹងពេាលឥតស៊យស៊ុន ប្រេាសដល់សាវ័កព្រមដេាយព្រះគុណ រួចចាកទារុណពីភពអបាយ ។ អ្នកបានយល់ហេីយស្បេីយក្នុងចិន្តា គេារពជ្រះថ្លាបូជាចិត្តកាយ លះបង់ធ្វេីទានដេាយមិននឹកស្តាយ រីករាយសប្បាយនឹងបុណ្យកុសល ។
ពេលព្រឹកព្រលឹមទន្ទឹមមុនភត្ត ជាពេលកំណត់ដែលត្រូវមកដល់ ស្តេចយាងបិណ្ឌបាតយកផលាផល ហេីយមានបន្ទូលនឹងអានន្ទថា ។ ម្នាលអានន្ទអេីយកុំឡេីយបែកបែរ មកកៀកជិតក្បែរតថាគតរ៉ា តេាះ! េយីងនឹងទៅចេតិយបាវា ទទួលដីកាដេាយចិត្តរីករាយ ។
ក្នុងពេលនេាះឯងព្រះពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់ត្រាស់បទបែបមានន័យ ជាឱឡារិកឲ្យយល់សេចក្តី តែអានន្ទថ្លែមិនយល់អីសេាះ។ ព្រះអង្គត្រាស់ថាម្នាលអានន្ទអេីយ អ្នកកុំនៅឡេីយចូលចេញទៅចុះ អានន្ទត្រាស់ថាបពិត្រទានប្រេាស ទទួលពេលនេាះក៏ចេញបាត់ទៅ ។
ចំណែកពួកមារពេលបានឱកាស ចូលមកជិតព្រះមិនរេរង់នៅ ទូលអារាធនាតាមបែបឆៅៗ ក្នុងចិត្តហ្មងសៅឲ្យទ្រង់និព្វាន ។ ព្រះពុទ្ធត្រាស់ថាម្នាលមារចិត្តបាប អ្នកចូលមកក្រាបបង្គំរួមមាន ឲ្យតថាគតស្តេចចូលនិព្វាន មិនយូរប៉ុន្មានកន្លង៣ខែ ។
ទ្រង់ដាក់អាយុសង្ខារពេលនេាះ ញ័រកក្រេីកអស់ផ្គរលាន់ហូរហែ ធ្វេីឲ្យអានន្ទចាប់ភ្លឹករឹតទ្វេ ព្រេាះដេាយសារសំឡេងនេាះឯង ។
ថ្ងៃ១៥កេីតមាឃៈបុណ្ណមី ពួកជនប្រុសស្រីជ្រះថ្លាក្រៃលែង រឮកនឹកគុណដល់សង្ឃគម្តែង ទាំងចាស់ទាំងក្មេងមិនអែអលឡេីយ។
សាធុសាធុមាឃៈបូជា សូមញាតិគ្រប់គ្នាកុំធ្វេីកន្តេីយ គួរតែប្រញាប់រូតរៈឲ្យហេីយ ធ្វេីបុណ្យកុំឡេីយខ្លាចអស់កម្លាំង។
ដេាយអំណាចបុណ្យមាឃៈបូជា សូមបាបវេទនាកុំមកប្រឆាំង ចិត្តនឹកធ្វេីបុណ្យដេាាយការតតាំង ដេីម្បីច្បែច្បាំងនឹងពួកកិលេស ។
ជាតិនេះជាតិមុខសូមបានសុខា ចងចាំធម៌អាថ៌រៀនឲ្យឆាប់ចេះ នឹងជួបបណ្ឌិអ្នកមានចំណេះ ប្រឹងប្រែងដូច្នេះសូមដូចបំណង ។
ជាទីបពា្ចប់កងទុក្ខទាំងឡាយ បវេសចៀសឆ្ងាយកុំមកផ្តេាះផ្តង ខ្ញុំសូមប្រាថ្នាដេាយចិត្តនឹកផ្សង ជាតិនេះកន្លងសូមដល់និព្វាន ។
No comments:
Post a Comment