សំណាបយោងដី ស្រីយោងប្រុស - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សំណាបយោងដី ស្រីយោងប្រុស

ចែករំលែកចំណេះដឹង

អត្ថន័យ

“សំណាប ន. ស្រូវដែលដុះក្នុងថ្នាលដោយសាប, លុះដល់កាលកំណត់ត្រូវដកយកទៅស្ទូង ។ ដក​សំណាប ។ (វចនានុក្រមខ្មែរ)” 

“យោង កិ. ធ្វើឱ្យអណ្តែតឡើង ជួយស្រោចស្រង់សង្រ្គោះដោយនាំមុខឱ្យបានប្រយោជន៍ ឱ្យបានស្រួល ឧទាហរណ៍៖ យោងឱ្យរួចពីក្រីក្រ យោងញាតិ រកស៊ីយោងគ្នា និយាយយោងគ្នា ឆ្លើយយោងគ្នា ។”

“សំណាបយោងដី ស្រីយោងប្រុស” ជាន័យធៀប ភរិយាក៏មានតួនាទីសំខាន់ក្នុងការជួយស្រោច ស្រង់​សង្រ្គោះ​​ស្វាមីដោយនាំមុខឱ្យបានប្រយោជន៍ នៅពេលគ្រួសារធ្លាក់ក្នុងវិបត្តិ ការជួយសង្គ្រោះនិង យោង​គ្នា​ឱ្យ​រួច​ពី​វិបត្តិ ក្រីក្រ ឬនិយាយយោងគ្នាដើម្បីសម្រាលបន្ទុក ឬធ្វើឱ្យស្ថានភាពស្រួលមកវិញ ។

សុភាសិតនេះក៏ត្រូវបានប្រើក្នុងទាំងក្នុងសង្គមគ្រួសារផង និងការងារផងដែរ ជាពិសេសក្នុង​សម័យ​ទំនើប ដែល​​ស្រ្តីនិងសម្លេងរបស់ពួកគេត្រូវបានគេស្តាប់ លើកកម្ពស់ និងទទួលយកជា​ដៃគូមិន​អាច​ខ្វះ​បានក្នុង​ការ​អភិវឌ្ឍ​សង្គម ។

តើសុភាសិតនេះបង្រៀនពីអ្វី?

     សុភាសិតនេះបង្រៀនពីការជួយជ្រោមជ្រែងគ្នា ពឹងផ្អែក ជួយទំនុកបម្រុងគ្នា ឬជួយស្រោចស្រង់ សង្រ្គោះ​នាំ​មុខ​ឱ្យបានប្រយោជន៍ ។ ជាប្តីប្រពន្ធក្នុងគ្រួសារ ក៏ត្រូវការជួយស្រោចស្រង់គ្នាជ្រោមជ្រែង​សង្រ្គោះគ្នា​ទៅវិញ​ទៅ​មកពីប្រពន្ធដោយមិនអាចខ្វះបាន ដើម្បីនាំមុខឱ្យបានជាប្រយោជន៍ ឱ្យបានស្រួល និងមាន​សុភមង្គលក្នុងគ្រួសារ ។

តើសុភាសិតនេះទាក់ទងយ៉ាងដូចម្តេចជាមួយវប្បធម៌ខ្មែរ?

     កាលណានិយាយពីសំណាប កសិករខ្មែរគ្រប់រូបស្គាល់ច្បាស់ ប្រជាជនខ្មែរ៨០%ជាអ្នកធ្វើស្រែ ចំការ។ មុន​នឹង​​កសិករស្ទូងស្រូវ កសិករត្រូវត្រៀមសំណាបឱ្យបានល្អជាមុនសិន ប៉ុន្តែសំណាបល្អមិន ទាន់គ្រប់គ្រាន់ទេ គឺត្រូវ​ពឹង​ផ្អែក​លើដីលានឬថ្នាលដែរ។ សំណាបយោងដី គឺសំដៅសំណាបល្អត្រូវការដី រីឯដីក៏ត្រូវការសំណាប​ល្អបូក​រួម​បច្ចេកទេសកសិកម្មផ្សេងទៀត ទើបនាំឱ្យសន្ទូងនោះលូតលាស់ជាស្រូវ​ល្អបង្កើតផលច្រើនដល់កសិករ ។​

     ដូច្នេះសុភាសិតនេះបានបង្កប់នូវខ្លឹមសារ និងពាក្យពេចន៍សាមញ្ញក្នុងន័យអប់រំ និងដាស់តឿនមនុស្ស ជាពិសេស​ជនជាតិខ្មែរទាំងពីរភេទ គ្រប់ស្រទាប់វណ្ណៈអាចយល់និងពិចារណា​បានទាំងអស់គ្នា ។

ហូ វល័ក្

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត