ភ័យ​ក្នុង​អា​ហារ​ ៤ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ភ័យ​ក្នុង​អា​ហារ​ ៤

ចែករំលែកចំណេះដឹង
ភ័យ​ក្នុង​អា​ហារ​ ៤
ក្នុង​អា​ហារ​ទាំង​ ៤​ យ៉ាង​នេះ​ ដែល​ឲ្យ​សម្រេច​នូវ​អា​ហារ​កិច្ច​ដោយ​អំណាច​នៃ​ការ​ឧ​បត្ថម្ភ​ជា​ដើម​ គួរ​ឃើញ​ភ័យ​ ៤​ ប្រ​ការ​ ។ ក្នុង​វឡិ​ង្កា​រា​ហារ​ បាន​ដល់​ភ័យ​គឺ​ សេច​ក្តី​ប្រាថ្នា​ ។ ក្នុង​ផស្សា​ហារ​ បាន​ដល់​ភ័យ​គឺ​ ការ​ជាប់​ជំ​ពាក់​ ។​ ក្នុង​មនោ​សញ្ចេត​នា​ហារ​បាន​ដល់​ភ័យ​គឺ​ការ​ប្រ​មូល​ម​ក​ (ពោល​គឺ​ការ​សន្សំ​កម្ម​) ។​ ឯ​វិញ្ញាណា​ហារ​ បានដល់​គឺ​ការ​ធ្លាក់​ចុះ​កាន់​កំណើត​ (​ពោល​គឺ​បដិសន្ធិ​នោះ​ឯង​ ) ។
✨ព្រោះ​ហេតុ​អ្វី​ ?
ព្រោះ​ថា​ សត្វ​ទាំង​ឡាយ​សាង​ភ័យ​ គឺ​សេច​ក្តី​ប្រាថ្នា​ក្នុង​កវឡិង្ការាហារ​ ប្រឈម​មុខ​នឹង​ក្តៅ​រងា​ជាដើម​ ។​ ធ្វើ​ការ​ងារ​ផ្សេង​ៗ​ ដើម្បី​ត្រូវ​ការ​អា​ហារ​ រមែង​ចូល​ដល់​សេច​ក្តី​ទុក្ខ​មិន​តិច​តួច​ឡើយ​ ។ បុគ្គល​ខ្លះ​ សូម្បី​បាន​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​ហើយ​ក៏​ដោយ​ ក៏​នៅ​មាន​ការ​ស្វែង​រក​អាហារ​ ដោយ​ការ​ស្វែង​រក​ដែល​ពុំ​សម​គួរ​ មាន​វេជ្ជកម្ម​ជា​ដើម​ ។ ព្រោះ​ការ​ចិញ្ចឹម​ជី​វិត​ខុស​ ក៍​បាន​ទៅ​ជាបុគ្គល​ដែល​ត្រូវ​គេ​និន្ទា​ពោល​ទោស​ក្នុង​បច្ចុប្បន្ន​នេះ​ ដល់​ទៅ​ក្នុង​ភព​ខាង​មុខ​ ក៏​កើត​ជា​សមណ​ប្រេត​ ដោយ​ន័យ​ដែល​បាន​ពោល​ទុក​ហើយ​ក្នុង​លក្ខណ​សំយុត្ត​ មាន​ជា​អាទិ៍​ថា សូម្បី​សង្ឃា​ដី​របស់​អ្នក​ ក៏​ត្រូវ​ភ្លើង​ឆេះ​ទ្រ​លោម​ហើយ​ សេច​ក្តី​ប្រាថ្នា​ក្នុង​កវឡិង្ការា​ហារ​នោះ​ឯង​ គប្បី​ជ្រាប​ថា​ជា​ភ័យ​ ព្រោះ​ហេតុ​នេះ​ឯង​។
ជន​ទាំង​ឡាយ​ដែល​មាន​អស្សាទៈ​ (​ត្រេក​អរ​ជាប់​ចិត្ត​)​ ក្នុង​ផស្សៈ​ ក៏​ប្រ​ព្រឹត្ត​ខុស​ចំពោះ​កិរិយា​របស់​អ្នក​ដទៃ​ដែល​ស្វា​មី​គេ​រក្សា​គ្រប់​គ្រង​ ឬ​ក៏​ប្រ​ព្រឹត្ត​អទិន្នា​ទាន​ជា​ដើម​ កាល​ដែល​ម្ចាស់​គេ​ចាប់​បាន​ គេ​ចាប់​ប្រ​គល់​ឲ្យ​ដល់​ព្រះ​រាជា​ ។ តទៅ​ទៀត​ព្រះ​រាជា​ក៏​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​ទណ្ឌ​កម្ម​ ដោយ​ប្រ​ការ​ផ្សេង​ៗ​ លុះ​ដល់​ស្លាប់​ទៅ​ ក៏​ត្រូវ​បាន​ទទួល​ភ័យ​ គឺ​ទុគ្គ​តិ ។ កម្ម​ដែល​មាន​ អស្សាទៈ​ក្នុង​ផស្សៈ​ ជាឫស​គល់​ ជា​ហេតុ​ឲ្យ​ជួប​ប្រ​សព្វ​ភ័យ​ទាំង​បច្ចុ​ប្បន្ន​ ទាំង​ក្នុង​បរ​លោក​ដោយ​ប្រ​ការ​ដូច្នេះ​។
ចំណែក​ឯ​ភ័យ​ក្នុង​ភព​ទាំង​ ៣​ ដែល​មាន​កុសល និង​អ​កុសល​កម្ម​នោះ​ ជា​មូល​ដ្ឋាន​ ភ័យ​នោះ​នឹ​ង​មក​ដោយ​សព្វ​គ្រប់​ទាំង​អស់​ ព្រោះ​ការ​ប្រ​មូល​មក​នូវ​កុសល​កម្ម​ និង​អកុសល​កម្ម​នោះ​ឯង​។
ព្រោះ​ហេតុ​នេះ​ ការ​ប្រមូល​មក​ក្នុង​មនោ​សញ្ចេត​នា​ហារ​នោះ​ឯង​ គប្បី​ជ្រាប​ថា​ ជា​ភ័យ​។
រី​ឯ​បដិសន្ធិ​វិញ្ញាណ​វិញ​ ក៏​រមែង​ទទួល​មក​នូវ​បដិ​សន្ធិ​នាម​រូប​នោះ​ឯង​ កើត​ឡើង​ក្នុង​ទី​ដែល​ចាប់​កំណើត​ និង​ការ​ដែល​បដិ​សន្ធិ​វិញ្ញាណ​នោះ​ កើត​ឡើង​ហើយ​ ភ័យ​គ្រប់​យ៉ាង​ក៏​កើត​ឡើង​ដូច​គ្នា​ ព្រោះ​មាន​បដិសន្ធិ​នោះ​ជា​ឫស​គល់​ ។ ព្រោះ​ហេតុ​ដូច​ដែល​ពណ៌​នា​មក​ហើយ​នេះ​ឯង​ ការ​ចាប់​កំណើត​ គឺ​បដិសន្ធិ​វិញ្ញាណ​ គប្បី​ជ្រាប​ថា​ ជា​ភ័យ​ក្នុង​វិញ្ញាណាហារ​ ដូច្នេះ​ឯង​។
(​ការ​កំណត់​ដឹង​នូវ​អា​ហារ​ទាំង​ ៤​ ដើម្បី​កម្ចាត់​បង់​នូវ​ភ័យ​ គប្បី​សិក្សា​ក្នុង​ បុត្តមំ​ស​សូត្រ​ ក្នុង​សំ​យុត្ត​និ​កាយ​ និ​ទាន​វគ្គ​ ជា​បន្ត​ទៀត​ )។
ព្រះ​ពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ដុត​ព្រៃ​ ព្រះ​ធម៌​ដុត​ព្រៃ​គឺ​ កិលេស​ ប្រៀប​ដូច​ជា​ភ្លើង​ដុត​ព្រៃ​ ព្រះ​សង្ឃ​ដែល​ជា​បុញ្ញក្ខេត្ត​ ព្រោះ​ដុត​កិលេស​បាន​ហើយ​ ប្រៀប​ដូច​ភូមិ​ភាគ​ដែ​ល​ជា​ស្រែ​ ព្រោះ​ដុតព្រៃ​​អស់​ហើយ​។
ស្រង់​ចាក​សៀវ​ភៅ​ " ​ជំនួយ​សតិ​ភាគ ១៣ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គបណ្ឌិត​ធម្មា​ចារ្យ ប៊ុត សាវង្ស។
ដោយ​៥០០០​ឆ្នាំ​
……………………………….……………………….
🍃ធម្មទាន FB: សច្ចធម៌- ចិរំ តិដ្ឋតុ ពុទ្ធសាសនំ

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត