ទស្សនៈវិស័យសេដ្ឋកិច្ចរបស់ពុទ្ធសាសនាចែកចេញជាពីរផ្នែកគឺ៖
១) សេដ្ឋកិច្ចជាន់ទាប ជាការទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារទូទៅៈ
+ ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ ៤ប្រការ៖
- ការសំភីសង្វាតស្វែងរកទ្រព្យគ្រប់ប្រភេទ ទាំងមានរូបនិងគ្មានរូប
- ការចេះស្គាល់ពីរបៀបទុនដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ
- ការចេះសេពគប់នឹងមិត្តសម្លាញ់មានចរិយាថ្លៃថ្នូរ ឬចេះច្នៃមិត្តអាក្រក់ឱ្យក្លាយជាមិត្តល្អ
- ការចេះចាយវាយឱ្យសមដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុងភាពសន្តោស។
+ ការវៀចាកអបាយមុខ ៤ប្រការដែលនាំឱ្យសូន្យទ្រព្យ៖ មានល្បែងស្រី ល្បែងស្រា ល្បែងស៊ីសង នឹងសេពគប់មនុស្សអាក្រក់
+ ប្រកាន់យកនូវសុខ ៤ប្រការ៖
- សុខកើតអំពីការមានទ្រព្យដែលបានមកពីកម្លាំងធ្វើការផ្ទាល់ខ្លួន
- សុខកើតមកពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន
- សុខកើតអំពីការមិនជំពាក់បំណុលគេ
- សុខកើតអំពីការប្រកបអាជីវកម្មដែលគ្មានទោស។
២) សេដ្ឋកិច្ចជាន់ខ្ពស់ ដំបូងបង្អស់មនុស្សត្រូវខិតខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាង ឱ្យមានវឌ្ឍនភាពនៅក្នុងកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន។ យើងម្នាក់ៗ ត្រូវតែព្យាយាមធ្វើចៅហ្វាយនៃសេចក្តីត្រូវការ មានន័យថាព្យាយាមលុះត្រាតែបានសម្រេច បើមិនបានកុំឈប់ កុំថយក្រោយ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែល ព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះថា មរមត្ថប្រយោជន៍ និងមានលំដាប់លេខរៀងដូចជាសេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មី និងសេដ្ឋកិច្ចសម្រាប់ជីវិតព្រះនិព្វាន។
































































No comments:
Post a Comment