អានព្រះត្រៃបិដក ២៤ អគ្គិវច្ឆគោត្តសូត្រទី ១ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

អានព្រះត្រៃបិដក ២៤ អគ្គិវច្ឆគោត្តសូត្រទី ១

ចែករំលែកចំណេះដឹង

 

អានព្រះត្រៃបិដក ២៤ អគ្គិវច្ឆគោត្តសូត្រទី ១
វច្ឆគោត្តបរិព្វាជក ក្រាបទូលសួរព្រះមានព្រះភាគថា
បពិត្រព្រះគោត្តមដ៏ចម្រើន ព្រះគោត្តមដ៏ចម្រើន មានសេចក្តីយល់ឃើញថាលោកទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃដូច្នេះឬ។ លោកមិនទៀង។ លោកមានទីបំផុត។ លោកមិនមានទីបំផុត។ នោះជីវិត នោះសរីរៈ។ ជីវិតដទៃ សរីរៈដទៃ។ សត្វខាងមុខអំពីមរណៈទៅកើតទៀត។ សត្វខាងមុខអំពីមរណៈទៅមិនកើតទៀត។ សត្វខាងមុខអំពីមរណៈទៅកើតទៀតខ្លះ មិនកើតទៀតខ្លះ។ សត្វខាងមុខអំពីមរណៈទៅកើតទៀតខ្លះក៏មិនមែន មិនកើតទៀតខ្លះក៏មិនមែន។
បពិត្រព្រះគោត្តមដ៏ចម្រើន ចុះភិក្ខុដែលមានចិត្តរួចស្រឡះហើយយ៉ាងនេះនឹងកើតទៀតក្នុងទីណា។ ម្នាលវច្ឆៈ ពាក្យថាកើតទៀតដូច្នេះមិនគួរទេ។
បពិត្រព្រះគោត្តមដ៏ចម្រើនបើដូច្នោះមានតែមិនកើតទៀតទេឬ។ ម្នាលវច្ឆៈ ពាក្យថាមិនកើតទៀតដូច្នេះក៏មិនគួរ។
បពិត្រព្រះគោត្តមដ៏ចម្រើន បើដូច្នោះមានតែកើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះឬ។ ម្នាលវច្ឆៈ ពាក្យថាកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះ ក៏មិនគួរ។
ម្នាលវច្ឆៈ បុគ្គលការបញ្ញត្តិនៃសត្វ គប្បីបញ្ញត្តិដោយរូបណា រូបនោះតថាគតលះបង់ហើយ កាត់ឬចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតក៏ហើយ ដល់នូវកិរិយាមិនមាន ជារូបមានកិរិយាមិនកើតឡើយទៀតតទៅជាធម្មតា ម្នាលវច្ឆៈ តថាគតរួចស្រឡះហើយចាកចំណែកនៃរូប ជាអ្នកជ្រៅដោយគុណ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បានដោយកម្រយ៉ាងនេះឯង។ ដូចមហាសមុទ្រ នឹងថា កើតទៀតក៏មិនគួរ ថាមិនកើតទៀតទេក៏មិនគួរ ថាកើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថាកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មិនគួរ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត