អំពីរូបក្ខន្ធ.!
ព្រះពុទ្ធសម្តែងហើយថា កាយនេះមិនមែនជារបស់អ្នកទាំងឡាយទេ ទាំងមិនមែនជារបស់អ្នកដទៃ គឺជាមហាចោរ ។ ការឃើញដូច្នោះ ជាសតិប្បដ្ឋានភាវនា។ ម្នាលភិក្ខុ របស់ណាមានសេចក្តីវិនាសជាធម្មតា របស់នោះជារបស់មុសា ព្រះនិព្វានណាមិនមានសេចក្តីវិនាសជាធម្មតា ព្រះនិព្វាននោះ ឈ្មោះថា ជាអរិយសច្ចៈដ៏ឧត្តម។
……………………………….……………………….
អំពីរូបក្ខន្ធ៖ រូបនេះជាសភាវ:ចាស់ជរាគ្រាំគ្រា រូបជាសំបុកនៃរេាគ។ ការកេីតឡេីងនៃរូប គឺជាការកេីតឡេីងនៃរេាគទាំងឡាយ ការមានប្រាកដនៃរូប គឺជាការមានប្រាកដនៃជរា និង មរណ:។ រូបមានជំងឺ រូបមានរេាគ, ជំងឺក្តី រេាគក្តី មិនមែនសភាវ:ដ៏ទៃទេ គួរតែរូបក្ខន្ធហ្នឹងតែម្តង។ ស្រលាញ់រូប គឺស្រលាញ់េរាគ បេីខ្លាចរេាគ ក៏ត្រូវខ្លាចរូប។ រូបឈឺសេាះម្តេចបានជាគិតថាខ្លួនជាអ្នកឈឺ គ្រាន់តែនិយាយថាខ្លួនឈឺទៅវាបានហេីយ ប៉ុន្តែដេាយបរមត្ថត្រូវឃេីញថា រូបឈឺ។
កាយដែលប្រកបដេាយមហាភូតរូប ៤ ជារបស់បែកធ្លាយ ពេារពេញដេាយរបស់មិនស្អាត មានក្លិនស្អុយ ពុំមែនជាសត្វបុគ្គលឡេីយ ហេីយក៏ពុំមែនមានសត្វបុគ្គល អាស្រ័យនៅក្នុងរូបកាយដែរ រូបកាយនេះកាលដែលវិញ្ញាណប្រាសចេញទៅហេីយ ពេាល គឺចុតិចិត្តមកដល់ វិញ្ញាណរលត់ទៅមិនមានចិត្តអាស្រ័យនៅក្នុងរូបកាយ សេចក្តីដឹងខ្លួនថាអញពុំមាននៅក្នុងសាកសពឡេីយ។
បុគ្គលណាមានបញ្ញា ពិចារណាឃេីញនូវរូបកាយ របស់ខ្លួនឯងដែលនៅរស់នេះ ថាជាធាតុមិនដឹង ដូចជាសាកសពដែរ គឺបានចែកដាច់ចេញអំពីនាមធម៌ សាកសពនេាះយ៉ាងណា សរីរ:នេះក៏យ៉ាងនេាះដែរ បុគ្គលនេាះឈ្មេាះថាបានចម្រេីននូវរូបកម្មដ្ឋាន។ បុគ្គលដែលស្លាប់ចាកអំពីលេាកនេះទៅ ពុំមាននៅក្នុងលេាកនេះយ៉ាងណា អ្នកដែលបានចម្រេីននូវរូបកម្មដ្ឋាន ក៏ពុំមាននៅក្នុងលេាកនេះយ៉ាងនេាះដែរ ថែមទាំងពុំមាននៅក្នុងលេាកដ៏ទៃទៀតផង ព្រេាះឃេីញដេាយបញ្ញាតាមសេចក្តីពិត នូវវិញ្ញាណដែលដេាយឡែកអំពីរូបកាយនេាះ ត្រឹមតែវិញ្ញាណប៉ុណ្ណេាះ។
៚*សូមពុទ្ធបរិស័ទទាំងអស់ មេត្តាកុំប្រមាទ កុំបណ្តែតបណ្តេាយបញាក្នុងការពិចារណានូវ ធាតុដី ទឹក ភ្លេីង ខ្យល់ ។ ៚
សសម្ភារបឋវី (ធាតុដី) ៖ ធាតុណាជាខាងក្នុង ដែលសន្មត់ថាខ្លួន ជារបស់រឹង ជារបស់គ្រេាគគ្រាត ជាឧបាទិន្នករូប គឺរូបដែលកម្មជាអ្នកសាង បានដល់ សក់ទាំងឡាយ រេាមទាំងឡាយ ក្រចកទាំងឡាយ ធ្មេញទាំងឡាយ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង តម្រងនេាម បេះដូង ថ្លេីម លំពែង ក្រពះ សួត ពេាះវៀនធំ ពេាះវៀនតូច អាហារថ្មី អាហារចាស់ លលាដ៏ក្បាល ខួរក្នុងក្បាល នេះហៅថាបឋវីធាតុខាងក្នុង។ បុគ្គលគួរឃេីញនូវគ្រប់អាការៈ ដែលជាសសម្ភារបឋវី មានសក់ទាំងឡាយនេាះថា មិនមែនជាសត្វឡេីយ គឺរកអ្វីជាខ្លួនសត្វ ខ្លួនបុគ្គលនៅក្នុងកាយពុំមានឡេីយ។
វិញ្ញាណដែលកេីតតាមទ្វារទាំង ៦ កាលដែលកេីតឡេីងហេីយ ក៏ត្រូវកន្លងផុតទៅ ពេាលគឺវិញ្ញាណរលត់ វិញ្ញាណក៏ជាអនត្តា ពុំមែនជាសត្វបុគ្គលឡេីយ។
សសម្ភារអាបេា (ធាតុទឹក) ៖ ធាតុណាជាខាងក្នុង ដែលសន្មត់ថាខ្លួន ជាទឹក រាវ ជា ឧបាទិន្នករូបដែលកម្មបានតាក់តែង បានដល់ ប្រម៉ាត់ ស្លេះ ខ្ទុះ ឈាម ញេីស ខ្លាញ់ខាប់ ខ្លាញ់រាវ ទឹកភ្នែក ទឹកមាត់ ទឹកសំបេារ ទឹករំអិល ទឹកមូត នេះហៅថា អាបេាធាតុ (ធាតុទឹក) ខាងក្នុង។ សសម្ភារអាបេាទាំងអស់នេះ មិនមែនជាមនុស្ស ឬសត្វឡេីយ គ្រាន់តែជាធាតុប៉ុណ្ណេាះ គឺសត្វបុគ្គលនៅក្នុងរូបកាយពុំមានទេ។
អាការៈទាំងអស់ជាធាតុដី ២០ និងជាធាតុទឹក ១២ អាការៈណាមួយក៏ដេាយសុទ្ធតែជាធាតុ មិនមែនជាសត្វបុគ្គលតួខ្លួនឡេីយ ហេីយមិនគួរប្រកាន់ថា ជារបស់ខ្លួនដែរ ព្រេាះថា វិញ្ញាណមានការកេីតឡេីងហេីយ តែងតែរលត់ទៅវិញជាធម្មតា វិញាណក៏មិនមែនជាខ្លួន ដូច្នេះតេីបានអ្វីដេីម្បីធ្វេីជាម្ចាស់លេីរូបកាយនេះ។
រូបកាយជារបស់មិនស្អាត មានក្លិនស្អុយ ដេាយអាស្រ័យសសម្ភារបឋវីធាតុ (ធាតុដី) និងសសម្ភារអាបេាធាតុ (ធាតុទឹក) នេះឯង។
សសម្ភារតេជេា (ធាតុភ្លេីង) ៖ ធាតុណាជាខាងក្នុង ដែលសន្មត់ថាខ្លួន ជាភ្លេីង ក្តៅ ជាឧបាទិន្នករូប គឺរូបដែលមានកម្មជាអ្នកសាង បានដល់៖
+ តេជេាធាតុ ដែលញាំុកាយឲ្យសព្វ១។
+ តេជេាធាតុ ដែលញាំុងកាយឲ្យគ្រាំគ្រា១។
+ តេជេាធាតុ ដែលដុតកាយឲ្យក្រហល់ក្រហាយ១។
+ តេជេាធាតុ សម្រាប់ដុតភេាជន អាហារបរិភេាគ ដែលលេបចូលទៅឲ្យរលាយ១។
នេះហៅថាតេជេាធាតុ ជាខាងក្នុង គ្រាន់តែជាធាតុពិតៗ ពុំមែនជាមនុស្ស ឬសត្វ ឡេីយ នៅក្នុងកាយសូន្យចាកសត្វ។
សសម្ភារវាយេា (ធាតុខ្យល់)៖ ធាតុណាជាខាងក្នុង ដែលសន្មត់ថាខ្លួន ជាខ្យល់ តឹង ញ័រ តាក់តែងដេាយកម្ម មានវិញ្ញាណជាទីអាស្រ័យ ជាឧបាទិន្នករូប បានដល់ខ្យល់បក់ឡេីងលេី ១, ខ្យល់បក់ចុះក្រេាម ១,
ខ្យល់បក់ក្នុងផ្ទៃ ១, ខ្យល់បក់ក្នុងពេាះវៀន ១, ខ្យលបក់សព្វសព៌ាង្គកាយ ១, ខ្យល់ដកដង្ហេីមចូល ចេញ ១, នេះហៅថាវាយេាធាតុ (ធាតុខ្យល់) ខាងក្នុង។
*ដី ទឹក ភ្លេីង ខ្យល់ ជាខាងក្រៅ ធំ ច្រេីនខ្លាំង គគ្រឹកគគ្រេងយ៉ាងណាក្តី ក៏គង់អស់ទៅសូន្យទៅ ចុះបេីកាយនេះដែលតាំងនៅដេាយ ដីបន្តិចបន្តួច ទឹកបន្តិចបន្តួច ភ្លេីងបន្តិចបន្តួច ខ្យល់បន្តិចបន្តួច យ៉ាងនេះ នឹងមិនអស់ទៅសូន្យទៅដូចម្តេចបាន។ បុគ្គលតាំងនៅដេាយរូបកម្មដ្ឋានរឿយៗ ក៏រមែងមានចិត្តគ្រាកចេញអំពីកាយ ដែលប្រកបដេាយមហាភូតរូប ៤ នេះ ព្រេាះមិនប្រកបដេាយសត្វបុគ្គល។ )
* អាកាសទទេជាទីវាល ដែលអាស្រ័យគ្រឿងឈេីខ្លះ អាស្រ័យវល្លិសម្រាប់ចងខ្លះ អាស្រ័យដីសម្រាប់លាបខ្លះ អាស្រ័យស្បូវសម្រាប់ប្រក់ខ្លះ ផ្គុំជាមួយគ្នាហេីយ ក៏រាប់ហៅថា ផ្ទះបាន យ៉ាងណាកមុិញ អាកាសដែលអាស្រ័យឆ្អឹងខ្លះ អាស្រ័យសរសៃខ្លះ អាស្រ័យសាច់ខ្លះ អាស្រ័យស្បែកខ្លះ រួបរួមជាមួយគ្នាហេីយ ទេីបហៅថាជារូបកាយបានដូច្នេាះឯង។
នគរឆ្អឹងដែលសាងឡេីងដេាយកម្ម ឆ្អឹងនេាះត្រូវបានចងរឹត ទៅដេាយសរសៃទាំងឡាយ បិទបូកលាបដេាយសាច់ និង ឈាម ស្រេាបពាសដេាយស្បែក ពេញដេាយរបស់មិនស្អាត មានក្លិនស្អុយ ជាទីធ្លាក់ចុះនៃ ជរា ព្យាធិ និង មរណៈ ព្រមទាំង ភ្លេីង រាគៈ ទេាសៈ មេាហៈ។
* ចក្ខុវិញាណកេីតឡេីងព្រេាះអាស្រ័យ ចក្ខុប៉ះនឹងរូប, ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញាណមិនទៀង សតិរលឹករឿយៗចំពេាះការកេីតឡេីង និងការរលត់ទៅវិញនៃរបស់ដែលមិនទៀងទាំងនេាះ ចំពេាះទ្វារត្រចៀក ទ្វាច្រមុះ ទ្វារអណ្តាត ទ្វារកាយ និិង ទ្វារចិត្ត ក៏មានសភាវៈធម៌ពិតៗ កេីតឡេីងហេីយ ក៏រលត់បាត់ទៅវិញ។
* បេីវិញ្ញាណរលត់អស់ពីរូបកាយ រូបកាយក៏ជាសាកសព សេចក្តីដឹងខ្លួនថាអញ មិនមាននៅក្នុងសាកសពឡេីយ ទេាះជារូបអ្វីក៏ដេាយ ដូចជារូបមនុស្សយេីងដែលនៅរស់នេះ ក៏ជាធាតុមិនដឹង ដូចជាសាកសពដែរ ប៉ុន្តែខុសប្លែកត្រង់មនុស្សរស់ គឺមានវិញ្ញាណ មានការសេាយអារម្មណ៌ មានការចាំអារម្មណ៌ មានការនឹកគិតផ្សេងៗ ពេាលគឺមនុស្សរស់មាន វេទនា សញា សង្ខារ វិញាណ ព្រេាះមាន ផស្សៈតាមទ្វារទាំង ៦ ជាបច្ច័យ, នាមក្ខន្ធទាំង ៤ នេះ ដាច់ដេាយឡែកអំពីរូបក្ខន្ធ ព្រេាះរូបជាធាតុមិនដឹង ឯនាមវិញជាធាតុដឹង គឺដឹងនូវអារម្មណ៌ ហេីយក៏រលត់បាត់ទៅវិញ ទេាះបីជារូបក៏កេីតរលត់ៗ មិនតាំងនៅ មិនឋិតថេរ, ក្នុងលេាកនេះ គឺខន្ធលេាក សុទ្ធតែជារបស់ផ្សំផ្គុំ ដេាយហេតុ ដេាយបច្ច័យ រួចហេីយរមែងបែកធ្លាយ ។
(អត្ថបទដកស្រង់ពីសៀវភៅ ខន្ធ៥ជាទេាស)
……………………………….……………………….

No comments:
Post a Comment