កាក់សេនជឿថា អ្នកទាំងអស់គ្នាសុទ្ធតែចង់សន្សំលុយ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

កាក់សេនជឿថា អ្នកទាំងអស់គ្នាសុទ្ធតែចង់សន្សំលុយ

ចែករំលែកចំណេះដឹង

កាក់សេនជឿថា អ្នកទាំងអស់គ្នាសុទ្ធតែចង់សន្សំលុយ ហើយទុកវាប្រើពេលចាំបាច់ណាមួយ តែអ្នកខ្លះនៅស្ទាក់ស្ទើថា លុយសល់ពីចំណាយរួចតិចពេក មិនដឹងថាអាចសន្សំបានដូចគេដែរឬទេ? ហើយបើសន្សំមែន គួរសន្សំដូចម្តេច?

ខាងក្រោមជាតិចនិចមួយចំនួនដើម្បីចាប់ផ្តើមការសន្សំតិចតួច ឬហៅថាការសន្សំបែបមីក្រូ៖

១. កំណត់គោលដៅក្នុងការសន្សំ

ការកំណត់គោលដៅសន្សំបានច្បាស់លាស់ នឹងជួយជំរុញដល់ការបង្កើតផែនការសន្សំមួយដែលត្រឹមត្រូវ ស្របតាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នកផ្ទាល់។ អ្នកអាចចាប់ផ្តើមផែនការសន្សំ តាមរយៈការផ្លាស់ប្តូរទម្លាប់ងាយៗដូចជា ការកាត់ចំណាយមិនចាំបាច់ ដកលុយសន្សំមុនចាយជាដើម។

២. បង្កើតទម្លាប់ក្នុងការសន្សំ

សន្សំតិចគ្មានបញ្ហានោះទេ នៅពេលដែលអ្នកជ្រើសរើសចំនួនលុយដែលស័ក្តិសមនឹងជីវភាពរបស់អ្នក។ សំខាន់បំផុតគឺមានទម្លាប់សន្សំ សន្សំដោយទៀងទាត់​ ចាប់ផ្តើមពីលុយមួយកាក់មួយសេន ឬលុយអាប់ លុយរាយ ដោយមិនបោះបង់ មិនលួចដកលុយមកចាយ ដរាបណាមិនទាន់បានសម្រេចគោលដៅដែលខ្លួនរំពឹងទុក។

៣. ស្វែងរកកន្លែងសន្សំលុយបែបមីក្រូ

បច្ចុប្បន្នមិនខ្វះទេគ្រឹះស្ថានហិរញ្ញវត្ថុដែលមានផលិតផលសន្សំបែបមីក្រូ ដោយអ្នកអាចសន្សំលុយបាន ក្នុងចំនួនតិចតួចប្រចាំខែ ហើយផ្តល់អត្ថប្រយោជន៍ច្រើនដូចជាការប្រាក់ ឬការធានារ៉ាប់រងខ្នាតតូចជាដើម។ ចំពោះការសន្សំវិញ អ្នកគួររស្វែងរកផលិតផលណាដែលអនុញ្ញតឲ្យអ្នកសន្សំប្រាក់ដោយស្វ័យប្រវត្តិ ហើយងាយស្រួលក្នុងការសន្សំប្រចាំខែ។ បន្ថែមពីនេះអ្នកក៏គួររប្រៀបធៀបពីលក្ខខណ្ឌនៃផលិតផលខ្លះៗរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នោះថា តើមួយណាដែលអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកច្រើនជាងគេ។ 

កាក់សេនលើកទឹកចិត្តអ្នកទាំងអស់គ្នាកុំឲ្យមានការខ្មាសអៀនក្នុងការស្វែងរក ឬសាកសួរព័ត៌មានបន្ថែមជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីស្វែងយល់ពីតម្រូវការហិរញ្ញវត្ថុ និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកព្រោះការចាប់ផ្តើមសន្សំទោះជាមួយកាក់ ឬមួយសេនក៏ដោយ  វាគឺជាជំហានដំបូងក្នុងការឈានទៅសម្រេចបានគោលដៅហិរញ្ញវត្ថុពេលអនាគត៕

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត