ប្រស្នាពុទ្ធប្រវត្តិ
១ សំនូរ- ពុទ្ធប្រវត្តិគឺអ្វី? ចំលើយ- គឺជារឿងរ៉ាវដែលពណ៍នាអំពីការប្រព្រឹត្តរបស់ព្រះសមា្មសម្ពុទ្ធ។
២
សំនូរ- ការរៀនពុទ្ធប្រវត្តិមានប្រយោជន៏ដូចម្តេច? ចំលើយ-
មានប្រយោជន៏ជាសំខាន់ក្នុងការប្រតិបត្តិក្នុងព្រះពុទ្ធសាសនាព្រោះពុទ្ធប្រវត្តិចង្អុលបំភ្លឺពុទ្ធចរិយាឪយឃើញជាក់
ស្តែងដូចគ្នានឹងប្រវត្តិរបស់ជាតិនិមួយៗអាចចង្អុលឪយឃើញថាមានដើមកំណើតមកដូចម្តេចខ្លះ។ព្រះសម្ពុទ្ធជាគំរូល្អយ៉ាងវិសេសទ្រង់មានឧបាយនឹងរបៀបចាត់ការក្នុងករណីយកិច្ចដែលជាប្រយោជន៏ដល់ព្រះអង្គឯងទាំងជាប្រយោជន៏ដល់សត្វដទៃ.ជនណាបានរៀនពុទ្ធប្រវត្តិចប់ហើយជននោះតែងបានដឹងនូវពុទ្ធចរិយាថាព្រះអង្គមានអាការល្អយ៉ាងណាខ្លះនេះទុកដូចជាបានឃើញគំរូយ៉ាងល្អដែលជាហេតុធ្វើជីវិត្តរបស់ខ្លួនឪយមានប្រយោជន៏ទាំងប្រព្រឹត្តឪយត្រឹមត្រូវតាមគន្លងធម៌បានឯប្រយោជន៏នោះបើយ៉ាងហោចណាស់
ក៏គង់យក បែបយ៉ាងរបស់ព្រះអង្គ
មកប្រើក្នុងកិច្ចការខាងផ្លូវលោកនេះបានខ្លះៗដូចយើងដែលខំព្យាយាមខំអត់ធន់យកតម្រាប់តាមព្រះអង្គជាដើមៗមួយទៀតអ្នករៀនពុទ្ធប្រវត្តិកាលបានចេះដឹងរឿងរា់វរបស់ព្រះអង្គច្បាស់លាស់ហើយរមែងស្គាល់គុណភាពរបស់ព្រះអង្គរឹតតែខ្លាំងឡើងជាហេតុបណ្តុះបសាទស្សទ្ធាក្នុងព្រះអង្គឪយខ្លាំងក្លាឧបមាដូចយើងនឹករឭកដល់បុព្វបុរស
ដែលបានធ្វើផលប្រយោជន៏ទុកក្នុងត្រកូលយើងៗនឹករលឹកឃើញ គុណនៃលោកនោះ ជាហេតុឪយ
យើងយកតម្រាប់តាមលំអានរបស់លោ។
៣ សំនូរ-
ក្នុងពុទ្ធប្រវត្តិលោកចែកកាលចេញជាប៉ុន្មាន?
គឺអ្វីខ្លះ?រាប់ពីត្រឹមណាទៅដល់ត្រឹមណាហៅថាកាលអ្វី? ចំលើយ-
លោកចែកជា៣៖គឺបឋមពោធិកាល១ មជ្ឈិមពោធិកាល១
បច្ចិមពោធិកាល១រាប់ត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់ដឹងមកដល់ឆ្នាំទី១៥ហៅថាបឋមពោធិកាល១
រាប់ពីត្រឹមឆ្នាំទី ១៦ដល់ឆ្នាំទី៣០ហៅថា មជ្ឈិម ពោធិកាល១។
រាប់ពីឆ្នាំទី៣១ដល់ឆ្នាំ ទី៤៥ហៅថា បច្ចិមពោធិកាល១។ ៤ សំនួរ-
ពុទ្ធប្រវត្តិជាប់ទាក់ទងនឹងការប្រតិបត្តិក្នុងធម្មវិនយ័ដូចម្តេចទៅបានជាលោកយកមករួមទុកក្នុងចំណែកមួយនៃការសិក្សា?
ចំលើយ- ពុទ្ធប្រវត្តិជាឫសគាស់នៃការប្រតិបត្តិ
ជាតួយ៉ាងនៃសេចក្តីប្រតិបត្តិក្នុងផ្លូវព្រះពុទ្ធសាសនា
ជាឧបាយនាំឲ្យកើតសទ្ធាជ្រះថា្លក្នុងព្រះរតនៈត្រៃឪយដុះគំនិតចង់ប្រតិបត្តិព្រះធម្មវិន័យដោយខ្លួនឯងមិនចាំបាច់អ្នកណាបង្ខិតបង្ខំ។
៥ សំនួរ-
សេចត្តីក្នុងពុទ្ធប្រវត្តិបើរួមឪយខ្លីមកមានប៉ុន្មានផ្លូវ?គឺផ្លូវអ្វីខ្លះ?
ចំលើយ- មាន៣ផ្លូវគឺ
ផ្លូវ១ជាប់ទាក់ទងដោយរឿងរ៉ាវ,ផ្លូវ១ជាប់ទាក់ទងដោយអភិនីហារ,ផ្លូវ១ជាប់ទាក់ទងដោយការប្រតិបត្តិធម៏។
៦ សំនួរ -
បណា្តផ្លូវទាំង៣នេះតើផ្លូវណាអាចឪយសម្រេចផលដល់អ្នកសិក្សាដូចម្តេច? ចំលើយ-
ផ្លូវដែលទាក់ទងដោយរឿងរ៉ាវអាចសំរេចផលដល់អ្នករៀនឪយដឹងរឿងរបស់ព្រះពុទ្ធ,ផ្លូវដែលទាក់ទងអភិនីហារអាចសំរេចផលដល់អ្នករៀនឪយកើតសេចក្តីស្ញើចអសា្ចរ្យក្នុងពុទា្ធនុភាពទាំងឪយកើតសទ្ធាជ្រះថ្លាចូលចិត្តក្នុងការប្រតិបត្តិធម័,ផ្លូវដែលជាប់ទាក់ទងដោយការប្រតិបត្តិធម៏
អាចឪយសំរេចផលដល់អ្នករៀនឪយដឹងសេចក្តីប្រព្រឹត្តិនឹង
ហេតុផលតាមពិតដ៏ល្អិតសុខុម។ ៧ សំនួរ - ពុទ្ធភូមិមានប៉ុនា្មន?គឺអ្វីខ្លះ?
ចំលើយ- មាន៣គឺ បញ្ញាធិក១, សទ្ធាធិក១, វីរិយធិក១។ ៨ សំនួរ-
ព្រះបរមសាស្តានៃយើងទ្រងកសាងជាពុទ្ធភូមិអ្វី? កំណត់កាលប៉ុន្មាន
អសងេ្ខយ្យទើបបាន ត្រាស់ជាព្រះពុទ្ធ? ចំលើយ-
ព្រះអង្គកសាងជាបញ្ញាធិក។កំណត់កាល៤អសងេ្ខយ្យនឹង ១សែនក័ប្បទើប បានត្រាស់ជា
ព្រះពុទ្ធ។ ៩ សំនួរ- ក្នុង៤អសងេ្ខយ្យនឹង១សែនក័ប្ប
នោះតើព្រះសាស្តានៃយើងបានព្យាករណ៏(បានទំនាយ)ក្នុងសំណាក់នៃព្រះពុទ្ធប៉ុន្មានព្រះអង្គ?ចូររាប់ព្រះនាមព្រះពុទ្ធទាំងនោះមកមើល?
ចំលើយ- ក្នុងសំណាក់នៃព្រះពុទ្ធ២៤ព្រះអង្គ
គឺព្រះពុទ្ធទីបង្ករ១,កោណ្ឌញ្ញៈ១,សុមង្គលៈ១,សុមនៈ១,រេវតៈ១,
សោភិតៈ១,អនោមទស្សី១,បទុមៈ១,នារទៈ១,បទុមុត្តរៈ១,សុមេធៈ១,សុជាតៈ១,បីយទស្សី១,អត្ថទស្សី១,
ធម្មទស្សី១,សិទ្ធត្ថៈ១,តិស្សៈ១,បុស្សៈ១,វិបស្សី១,សិខី១,វេស្សភូ១,កកុសន្ធៈ១,កោនាគមនៈ១,កស្សបៈ១។
១០ សំនួរ-
ក្នុងសម័យព្រះពុទ្ធទីបង្ករទី១នោះតើព្រះសាស្តានៃយើងសោយព្រះជាតិជាអ្វី?កសាងបារមីដូចមេ្តច?
ចំលើយ- ព្រះអង្គសោយព្រះជាតិជាព្រាហ្មណ៏ មាននាមថាៈសុមេធៈ។
ព្រះសុមេធព្រាហ្មណ៍នេះលាសម្បត្តិចេញបួសជាឬសីបានសំរេចឈាននឹងអភិញ្ញា,ថ្ងៃមួយព្រះតាបសបានធើ្វផ្លូវថ្វាយព្រះពុទ្ធទីបង្ករប៉ុន្តែធ្វើពុំទាន់រួចស្រេចស្រាប់តែព្រះពុទ្ធស្តេចមកដល់ព្រះតាបសក៏ប្រះខ្លួនទ្រាលទៅលើភក់
រួចនិមន្តព្រះសាស្តានឹងភិក្ខុសង្ឃឪយយាងសួរលើខ្លួនឆ្លងភក់នោះទៅ។
ព្រះពុទ្ធទីបង្ករទ្រង់ត្រាស់ព្យាករណ៍ថា
តាបសនេះនឹងបានត្រាស់ជាព្រះពុទ្ធនាមថាគោត្តមក្នុងអនាគត។ ១១ សំនួរ-
ក្នុងសម័យនៃព្រះពុទ្ធកស្សបៈ
ជាគំរប់២៤នោះតើព្រះសាស្តានៃយើងសោយព្រះជាតិជាអ្វី?បានសាងបារមីដូចមេ្តច?
ចំលើយ-
ព្រះអង្គសោយព្រះជាតិជាជោតិបាលមាណព។ជោតិបាលមាណពនេះចេញបួសក្នុងព្រះពុទ្ធសាសនា
បានស្តាប់ពុទ្ធព្យាករណ៍ហើយក៏មានចិត្តជ្រះថ្លាឧស្សាហ៍បំពេញបារមីធម៌៣០ប្រការនឹងមហាបរិច្ចាគ៥ឪយបរិបូណ៏គ្រប់ជាតិដែលព្រះអង្គកើតតាមលំដាប់មក។
១២ សំនួរ-
បារមី៣០ប្រការនោះគឺអ្វីខ្លះ?ក្នុងបារមីមួយៗលោកចែកជាប៉ុន្មាន?ឪយឈ្មោះដូចមេ្តច?បើមិនហៅថាបារមីទេនឹងហៅថាជាអី្វទៀត?
ចំឡើយ -
គឺទាន១,សីល១,នេក្ខម្មៈ១,បញ្ញា១,វិរិយៈ១,ខន្តី១,សច្ចៈ១,អធិដ្ឋាន១,មេត្តា១,ឧបេក្ខា១។លោកចែកចេញជា៣ៗដូចគ្នា។ឪយឈ្មោះថាទានបារមី១,ទានឧបបារមី១,ទានបរមត្ថបារមី១,(តាំងពីសីលដល់ឧបេក្ខាចែកជា៣ៗដូចទានដែររួមគ្នាជាបារមី៣០ប្រការ)។បារមី៣០ប្រការនេះនឹងហៅថាពុទ្ធការកធម៌វិញក៏បាន។
១៣ សំនួរ- មហាបរិច្ចាគ៥ប្រការនោះគឺអ្វីខ្លះ? ចំឡើយ-
គឺអង្គបរិច្ចាគ(លៈបង់អវយវៈណាមួយឪយជាទាន)១,
ធនបរិច្ចាគ(លៈបង់ទ្រព្យសម្បត្តិឪយជាទាន)១,
បុត្តបរិច្ចាគ(លៈបង់កូនឪយជាទាន)១,ទារបរិច្ចាគ(លៈបង់ប្រពន្ធឪយជាទាន)១,
ជីវិតបរិច្ចាគ(លៈបង់ជីវិតឪយជាទាន)១។ ១៤ សំនួរ-
ព្រះសាស្តានៃយើងកាលព្រះអង្គច្យុតិពីអត្តភាពជាព្រះបាទវេស្សន្តរហើយតើព្រះអង្គបានទៅកើតនៅទីណា?
មាននាមថាអ្វី?កំណត់ព្រះជន្មប៉ុន្មានឆ្នាំ? ចំឡើយ-
ព្រះអង្គទៅកើតនៅស្ថានតុសិតសួគ៌។
មាននាមថាសន្តុសិតទេវបុត្ត។កំណត់ព្រះជន្ម៤ពាន់ឆ្នាំទិព្វ
ត្រូវជា៥៧កោដិនឹង៦០សែនឆ្នាំមនុស្ស។
ជម្ពូទ្វីបនិងប្រជាជន
១៥
សំនួរ-
ជម្ពូទ្វីបនៅឯណា?នៅខាងណាប្រទេសយើង?មនុស្សជាតិអ្វីបានចាប់ផ្តើមតាំងមក?
ចំលើយ-
ជម្ពូទ្វីបគឺផែនដីដែលយើងហៅសព្វថ្ងៃនេះថាអិណ្ឌា។ប្រទេសអិណ្ឌានោះនៅខាងទិសពាយ័ព្យនៃ
ប្រទេសកម្ពុជាយើង។មនុស្សជាតិអរិយកៈនេះមិនមែនជាម្ចាស់នៃប្រទេសអិណ្ឌានោះទេ
បាននាំគ្នាលើកចុះមកអំពីផែនដីខាងជើងឆ្លងភ្នំហិមាល័យដោយពិធីរុករានទន្រ្ទានដេញពួកមិលក្ខៈជាម្ចាស់ស្រុកឪយថយចុះខាងត្បូងបន្តិចម្តងៗ,ជនជាតិអរិយកៈនេះឯងបានចូលទៅតាំងលំនៅក្នុងជម្ពូទ្វីបគឺប្រទេសអិណ្ឌានោះ។ពួកមនុស្សអរិយកៈនោះជា
អ្នកចំរើនដោយសេចក្តីចេះដឹងនឹងទំនៀមទំលាប់ហើយមានឬទ្ធីអំណាចជាងពួកមិលក្ខៈដែលជាម្ចាស់ស្រុកដើមទើបអាចចាត់ការតាំងស្រុកទេសនឹងការគ្រប់គ្រងបានល្អជាង។
១៦ សំនួរ- ជម្ពូទ្វីបនោះចែកចេញជាប៉ុន្មានភាគ?ហៅថាអ្វី? ចំលើយ- .ចែកចេញជា២។
រួមខែត្រខាងក្នុងហៅថាមជ្ឈិមជនបទប្រែថា(ប្រទេសកណ្តាល)រួមខែត្រខាងក្រៅហៅថា
បច្ចន្តជនបទប្រែថា(ប្រទេសចុងដែន)។ សក្កជនបទ ១៦ សំនួរ-
សក្កជនបទនោះតាំងនៅទីណា?ហេតុអ្វីបានឈ្មោះថាសក្កជនបទ? ចំឡើយ-
សក្កជនបទនោះតាំងនៅជម្ពូទ្វីបគឺប្រទេសអិណ្ឌាប៉ែកខាងជើងជិតព្រៃហិមពាន។បានជាឈ្មោះថាសក្កជនបទដូច្នោះព្រោះ
មុនដំបូងគេចាប់ ផ្តើមកសាងឡើងក្នុងដងព្រៃសក្កៈ។ ១៧ សំនួរ-
ក្នងសក្កជនបទមាននគរប៉ុន្មាន?ឈ្មោះអ្វីខ្លះ? ចំលើយ-
មាននគរ៣។នគរដើមរបស់ព្រះបាទឪក្ការាជ១, នគរកបិលភស្តុ័១, នគរទេវទហៈ១ ។
១៨សំនួរ- ហេតុអ្វីបានឱយឈ្មោះថានគរកបិលភ័ស្តុ? ចំលើយ-
ហេតុតែព្រះរាជបុត្រាបុត្រីទៅកសាងនគរថ្មីនៅត្រង់ទីលំនៅនៃកបិលតាបស
បានជាសន្មតឈ្មោះ នគរដែល កសាងថ្មីនោះថាកបិលភ័ស្តុ ឪយត្រូវនឹងនាមនៃតាបស ។
សាក្យវង្សនឹងកោលិយវង្ស ១៩ សំនួរ-
ចូររៀបរាប់អំពីកំណើតសាក្យវង្សឱយឃើញថាមានលំដាប់តគ្នាដូចម្តេច? ចំលើយ-
មានដូច្នេះ
រាប់ចាប់ផ្តើមអំពីព្រះរាជបុត្រា៤ព្រះអង្គនឹងព្រះរាជបុត្រី៤ព្រះអង្គ
ជាបងប្អូនផ្សំផ្គំគ្នាជាលំដាប់ រហូតមកដល់ព្រះបាទជយសេនៗនោះមានព្រះរាជបុត្ត១
អង្គព្រះ(សីហហនុ)ៗមានព្រះរាជបុត្រី១ព្រះអង្គព្រះនាម
(យសោធរា)។លុះព្រះបាទជយសេនទីវង្គតហើយ ព្រះសីហហនុឡើងសោយរាជសម្បត្តិ តព្រះវង្ស
ទ្រង់មានព្រះ មហេសី
ព្រះនាម(កញ្ចនា)ជាព្រះកនិដ្ឋភគិនីរបស់ព្រះបាទជាក្សត្រក្រុងទេវទហៈព្រះបាទសីហហនុនេះមានព្រះរាជបុត្រ៥
ព្រះអង្គគឺ សុទ្ធោទនៈ១, សុកោ្កទនៈ១ អមិតោទនៈ១, ធោតោទនៈ១, ឃនិតោទនៈ១,
នឹងព្រះរាជបុត្រី២អង្គទៀតបមិតា១,
អមិតា១។ឯសុទោ្ធទនកុមារបានសោយរាចសម្បត្តិតវង្សមក, មានមហេសី ព្រះនាម
(មាយា)មានព្រហរាជបុត្រ១អង្គ ព្រះនាមថា(សិទ្ធត្ថ)
។ខាងក្រោយមកកាលព្រះនាងមាយាទីវង្គតទៅទ្រង់មាន មហេសីថ្មី១ទៀតព្រះនាម(បជាបតី)ឬ
ហៅថាគោតមី ជួនកាលហៅភ្ជាប់គ្នាទាំងពីថា (បជាបតីគោតមី)
កាលទ្រង់មានមហេសីក្រោយនេះមានព្រះរាជបុត្រា១
អង្គព្រះនាម(នន្ទ)មានរាជបុត្រី១ព្រះអង្គព្រះនាមថា(រូបនន្ទ)។ព្រះសិទ្ធត្ថមានមហេសីព្រះនាម(យសោធរា)
ឬពិម្ពា,មានរាជ បុត្រ១អង្គព្រះនាម (រាហុល)។ ២០ សំនួរ-
ចូររៀបរាប់អំពីកំណើតនៃកោលិយវង្សឱយឃើញថាមានលំដាប់តគ្នាដូចម្តេច? ចំលើយ -
លំដាប់នៃកោលិយវង្សមានដូច្នេះ រាប់ចាប់ផ្តើមអំពីព្រះជេដ្ឋភគិនី
ដែលបានរួមរសសំវាសជាមួយនឹងព្រះបាទ
ទេវទហៈជាលំដាប់មករហូតដល់ព្រះបាទអញ្ជនៈៗនោះមានព្រះមហេសីព្រះនាម យសោធរា,
មានព្រះរាជបុត្រា២ព្រះអង្គ គឺសុប្បពុទ្ធ១ ទណ្ឌបាណិ១,
មានព្រះរាជបុត្រី២ព្រះអង្គ គឺមាយា១ បជាបតីគោតមី១។ ២១ សំនួរ
-ហេតុអ្វីបានជាពួកក្យត្រសាក្យវង្សប្រកាន់ខ្លួនខាំ្លងម៉្លេះ? ចំលើយ-
ហេតុតែត្រកូលរបស់ពួកសាក្យជាត្រកូលខ្ពង់ខ្ពស់ហើយគេគោរពរាប់អានថាមានជាតិដ៏បរិសុទ្ធទាំងខាងបិតា
ទាំងខាងមាតាដែលហៅថាឧភតោសុជាតិមិនច្រឡូកច្រឡំនឹងជាតិថោកទាបដែលមហាជនមិនគោរពរាប់អានមានជាតិចណា្ឌលជាដើមព្រោះហេតុនេះឯងបានជាពួកក្សត្រប្រកាន់ខ្លួនយ៉ាងខ្លាំង
ប្រយត័្នមិនឪយមានពួកដែលមានជាតិត្រកូលនឹងគោត្តថោកទាបជាងខ្លួនចូលច្រឡូកច្រឡំ
ដើម្បីរក្សាត្រកូលរបស់ខ្លួន
ឪយបរិសុទ្ធជាទីគោរពរាប់អានរបស់មហាជនអស់កាលអង្វែង។ ២២ សំនួរ-
ព្រះសាស្តានៃយើងកើតក្នុងវង្សអ្វី? ជាតិអ្វី?
ជាតិនោះមានសេចក្តីវិសេសដូចម្តេច? ចំលើយ - ព្រះអង្គកើតក្នុងវង្សទាំង២
គឺក្នុងសាក្សវង្សខាងព្រះបិតា, ក្នុងកោលិយវង្សខាងព្រះមាតា, ជាជាតិអរិយកៈៗ
នេះជាអ្នកចំរើនដោយចំណេះវិជ្ជានឹងទំនៀមទំលាប់
ស្ទាត់ជំនាញខាងការគ្រប់គ្រងស្រុកទេសព្រមទាំងមានអំណាចច្រើន . ២៣ សំនួរ-
ចូររៀបរាប់អំពីវង្សនៃព្រះសាស្តាឪយឃើញថាមានសៃស្រឡាយតគា្នមកដូចម្តេច? ចំឡើយ -
ព្រះសាសា្តជាព្រះរាជឪសរបស់ព្រះបាទសុទ្ធោទនៈនឹងព្រះនាងមាយា,
ព្រះបាទសុទ្ធោទនៈជាព្រះរាជឪរសរបស់ព្រះបាទសីហហនុៗ
ជាព្រះរាជឱសបរស់ព្របាទជយសេន, មានរឿងរ៉ាវដំណាលថា
ព្រះបាទឪក្កាករាជជាដើមព្រះវង្សនៃព្រះសាស្តា។ ២៤ សំនួរ -
វង្សនៃព្រះសាស្តាគ្រប់គ្រងនគរណា? ចំលើយ -
វង្សខាងព្រះបិតាគ្រប់គ្រងនគរកបិលភ័ស្តុ,
វង្សខាងព្រះមាតាគ្រប់ក្រងនគរទេវទហៈ។ ព្រះសាស្តាចុះចាប់បដិសន្ធិ ២៥ សំនួរ-
ព្រោះហេតុអ្វីបានជាព្រះសន្តុសិតទេវបុត្រច្យុតចាកតុសិតសួគ៌មកចាប់បដិសន្ធិក្នុងផ្ឬៃព្រះមាតា?
ចំលើយ-
ព្រោះទេវតានឹងព្រហ្មក្នុង១មឺនលោកធាតុនាំគ្នាចូលទៅអញ្ជើញព្រះអង្គឱយច្យុតមកកើតក្នុងមនុស្ស
លោកដើម្បីនឹងត្រាស់ដឹងជាព្រះពុទ្ធ។ ២៦ សំនួរ-
ហេតុអ្វីបានជាទេវតានឹងព្រហ្មទាំងនោះដឹងថាព្រះសន្តុសិតទេវបុត្រនឹងបានត្រាស់ជាព្រះពុទ្ធ?
ចំលើយ-
ហេតុតែទេវតានឹងព្រហ្មទាំងនោះបានឮពុទ្ធកោលហាហលដែលសុទ្ធាវាសមហាព្រហ្មស្រែក
ប្រកាស ឃោសនាប្រាប់ថា(កន្លងទៅមុខ១សែនឆ្នាំទៀត
ព្រះសព្វញ្ញូពុទ្ធនឹងកើតឡើងក្នុងលោក)។ ២៧ សំនួរ
-ចុះកោលាហល(សេចក្តីភ្ញាក់ផ្អើល)នោះមានប៉ុន្មានយ៉ាង?គឺអ្វីខ្លះ? ចំលើយ -
មាន៥យ៉ាង។ គឺកប្បកោលាហល(ផើ្អលនឹងឆេះក័ប្ប)១, ពុទ្ធកោលាហល
(ផើ្អលនឹងព្រះពុទ្ធត្រាស់)១, ចក្កវត្តិកោលាហល(ផើ្អលនឹងស្តេចចក្រពត្តិ)១,
មង្គលកោលាហល (ផើ្អលនឹងមង្គល)១, មោនេយ្យកោលាហល(ផើ្អលនឹងមោនេយ្យប្បដិបត្តិ)១។
២៨ សំនួរ -
កាលព្រះសន្តុសិតទេវបុត្រជិតនឹងច្យុតចាកតុសិតសួគ៌នោះតើមានបុព្វនិមិត្តប៉ុន្មានយ៉ាង
កើតឡ់ង ដល់ព្រះអង្គ?អ្វីខ្លះ? ចំលើយ - មាន៥យ៉ាង។
ទិព្វបុបា្ផដែលប្រដាប់ព្រះកាយស្វិតក្រៀម១, សំពត់ទិព្វដែលទ្រង់នោះមានពណ៌ដ៏
សៅហ្មង១, ព្រះសេទោហូរចេញពីព្រះកច្ផប្រទេស១,
ព្រះសរីរកាយប្រកបដោយអាការចាស់ជរាប្រាកដ១,
មានព្រះហទ័យអផ្សុកជាទុក្ខនឿយណាយចាកទេវលោក
មិនត្រេកអរនឹងស្ថិតនៅលើអាសនៈទិព្វ១ ២៩សំនួរ -
កាលព្រះសន្តុសិតទេវបុត្រជិតនឹងច្យុតចាកតុសិតសួគ៌មកកើតជាមនុស្សនោះ
តើព្រះអង្គពិចារណាមើលនូវអ្វី?មានប៉ុន្មានយ៉ាង? ចំលើយ-
ព្រះអង្គពិចារណាមើលនូវមហាវិលោកនៈទាំង៥យ៉ាង,គឺកាល១, ប្រទេស១, ទ្វីប១,
ត្រកូល១, មាតា១, ។ ៣០ សំនួរ
-ព្រះសន្តុសិតទេវបុត្រច្យុតចាកតុសិតសួគ៌មកចាប់បដិសន្ធិក្នុងផ្ទៃស្រីណា?ត្រកូលអ្វី?
នៅថ្ងៃ ខែ ឆ្នាំអ្វី? វេលាណា? ចំលើយ-
ព្រះអង្គចុះចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងសិរីមហាមាយារាជទេវីអគ្គមហេសីនៃព្រះបាទ
សុទ្ធោទនៈមហារាជក្រុងកបិលភ័ស្តុក្នុងសាក្យត្រកូលៈនៅថ្ងៃព្រហស្បតិ៍
ពេញបូណ៌មី ខែអាសាធ ឆ្នាំរកា,វេលាទៀបភ្លឺ។ ៣១ សំនួរ-
ក្នុងវេលាដែលព្រះពោធិសត្វចុះចាប់បដិសន្ធិនោះព្រះមាតាសុបិន្តដូចម្តេចខ្លះ?
ចំលើយ- ព្រះមាតាសុបិន្តថា៖
មហារាជទាំង៤មកលើកប្រះនាងទាំងសិរីសយនានាំទៅព្រៃហិមពាន្ត
ដាក់លើមនោសិលាទំហំ៦០យោជន៍ក្រោមដើមរាំងធំ១កំពស់១០០យោជន៍។ ពួកទេវធីតាមកអញ្ជើញ
ព្រះនាងួទៅស្រង់ទឹក្នុងស្រះអនោត័ត្ត។នៅជិតជិតស្រះនោះមានភ្នំប្រាក់មួយ,
មានវិមានមាស១ នៅ
លើភ្នំប្រាក់នោះ,ព្រះនាងផ្ទុំក្នុងវិមានមាសនោះបែរព្រះសិរិទៅទិសខាងកើត។
មានភ្នំមាសមួយនៅ ជិតភ្នំប្រាក់នោះ,
មានដំរីមួយចុះមកអំពីភ្នំមាសនោះមកហើយឡើងទៅលើភ្នំប្រាក់ប្រម៉ោយកាន់ផ្កា
ឈូកសបន្លឺកោញ្ជនាទចូលមកក្នុងវិមានមាសដើរប្រទក្សិណព្រះនាង៣ជុំហើយហាក់បីដូចចូលទៅ
ក្នុងឧទរព្រះនាងខាងស្តាំ។ព្រះបរមពោធិសត្វចុះចាប់បដិសន្ធិក្នុងវេលានោះឯង។
៣២ សំនួរ-
ព្រាហ្មណ៍ប៉ុនា្មននាក់ទាយព្រះសុបិន្តនិមិត្តថ្វាយព្រះរាជទេវី?ហើយគតិប៉ុន្មានប្រការ?
ចំលើយ - ព្រាហ្មណ៍៦៤នាក់
ទាយសុបិន្តនិមិត្តថាព្រះរាជទេវីនឹងមានព្រះរាជបុត្រៗនោះមានគតិ២ ប្រការគឺ
១បើនៅជាឃរាវាសនឹងបានជាសេ្តចបរមចក្រពត្តិ,
២បើចេញទ្រងព្រះផ្នួសនឹងបានត្រាស់ជា អង្គព្រះសម្មាសម្ពុទ្ធ។ ៣៣ សំនួរ-
កាលព្រះពោធិសត្វគង់នៅក្នុងឧទរព្រះមាតានោះតើមានអ្នកណាមកនៅចាំថែររក្សាព្រះ
គភ៌? ចំលើយ-
មានមហារាជទាំង៤ក្នុងចក្រវាឡនេះព្រមទាំងក្នុងចក្រវាឡឯទៀតកាន់ព្រះខន័មកនៅចាំ
រក្សាព្រះពុទ្ធមាតារហូតគ្រប់១០ខែ។ ៣៤ សំនួរ
-ព្រះពោធិសត្វគង់នៅក្នុងឧទរព្រះមាតាតើមានអាការៈដូចម្តេច? ចំលើយ-
មានអាការដូច្នេះ គឺព្រះអង្គគង់ពែនភ្នែនបែរព្រះភ័ក្រ្តទៅខាងឧទរព្រះមាតា,
បែរព្រះបិដ្ឋិ ទៅខាងបិដ្ឋិព្រះមាតា។ ព្រះមាតាទតឃើញព្រះពោធិសត្វគង់ក្នុងគភ៌,
ឯព្រះពោធិសត្វទតមិនឃើញ ព្រះមាតាទេ។ ព្រះសាស្តាប្រសូតិ ៣៥- សំនួរ
ព្រះពោធិសត្វប្រសូតិមុនពុទ្ធសករាជប៉ុន្មានឆ្នាំ? នៅថ្ងៃ -ខែ- ឆ្នាំ
អ្វី?វេលាណា? ចំលើយ -ព្រះអង្គប្រសូតិមុនពុទ្ធសករាជ៨០ឆ្នាំ, នៅថ្ងៃសុក្រ,
ពេញបូណ៌មីខែពិសាខ, ឆ្នាំ ច, វេលាជិតថ្ងៃត្រង់។ ៣៦ សំនួរ
ព្រះពោធិសត្វប្រសូតិនៅកន្លែងណា?ព្រះមាតាមានអាការៈដូចម្តេច? ចំឡើយ
ព្រះអង្គប្រសូតិនៅព្រៃលុម្ពិនី(ព្រៃសាលព្រឹក្ស)ជាចន្លោះនគរទាំង២គឺនគរកបិលភ័ស្តុ
នឹងនគរទេវទហៈ។ ព្រះមាតា
ទ្រង់ឈរលើកព្រះហស្ថម្ខាងតោងមែកសាលព្រឹក្សហើយប្រសូតិ
មិនមែនផ្ទុំប្រដូតិដូចស្រីដទៃឡើយ។ ៣៧ សំនួរ
ហេតុអ្វីបានជាព្រះពោធិសត្វប្រសូតិក្នុងព្រៃដូច្នោះ?ចូររកគោលមកអាងល្មមឪយស្តាប់បានផងមើល!
ចំលើយ
ហេតុតែព្រះមាតាប្រាថ្នានឹងស្តេចទៅសួរព្រះមាតាបិតានៃព្រះនាងឯទេវទហៈនគរ,
លុះយាងទៅដល់ព្រៃលុម្ពិនីក៏ស្រាប់តែប្រឈួនព្រះឪទរ ហើយប្រសូតិក្នុងព្រៃនោះឯង ។
មានគោលជាសំអាង១ទៀតថាតាមទំនៀមទលាប់របស់ព្រាហ្មណ៍តែងប្រកាន់ថាកាលបើភរិយាមានគភ៌គ្រប់ខែហើយមិនដែល
ប្រសួតិនៅផ្ទះស្វាមីទេ តែងតែទៅប្រសូតិនៅផ្ទះត្រកូលរបស់វខ្លួនវិញ ។ ៣៨
សំនួរ កាលព្រះពោធិសត្វប្រសូតិរូចហើយមានសេចក្តីអស្ចារ្យដូចម្ដេច? ចំលើយ
មានសេ្ដចក្ដីអស្ចារ្យដូច្នេះ គឺមានទរទឹកក្ដៅ១, ទទឹកត្រជាក់១,
ហូរធ្លាក់ពីអាកាសមកលាងជម្រះមន្ទិលគភ៌។
មានសុទ្ធាវាសមហាព្រហ្ម៤អង្គយកបណ្តាញមាសមកទទួលទ្រព្រះពោធិសត្វ។
មានមហារាជ៤អង្គទទួលយកពីមហាព្រហ្ម ទៅទៀត។ ពួកស្រីស្នំទទួលយកពីមហារាជទៅទៀត។
ព្រះពោធិសត្វចុះពីដៃស្រីស្នំហើយទ្រង់ឈរលើផែនដីដោយព្រះបាទ
ទាំងពីរ។មហាព្រហ្មយកស្វេតឆត្រ័បាំងថា្វយ។សុយាមទេវរាជយកវលវិជនីបក់ថា្វយ។ទេវបុត្រ១អង្គកាន់កែវទាំង៧ប្រការ
។
ទេវបុត្រ១អង្គកាន់សុវណ្ណបាទុកា(ស្បែកជើងមាស)។ទេវបុត្រ១អង្គកាន់គ្រឿងរាជកកុធភណ័្ឌ(គ្រឿងសម្រាប់រាជ)ទាំង៥ប្រការ
គឺមកុដ១,ព្រះខន្ធ១, ស្វេតឆត្រ័១សុពណ៌បាទុក១, វាលវិជនី១,
មនុស្សដែលនៅក្នុងទីប្រសូតិទាំងអស់គ្នាក៏បានឃើញសេចក្តី
អស្ចារ្យទាំងនោះជាក់ច្បាស់។ ៣៩ សំនួរ
កាលព្រះពោធិសត្វប្រសូតិរូចហើយចុះពីដៃស្រីស្នំទៅទ្រង់យាងបានប៉ុនា្មនជំហាន?មានបន្លឺវាចាដូចម្តេច?
ចំលើយ ទ្រង់យាងទៅបាន៧
ជំហានហើយឈប់ឈរនៅនឹងរួចបែរព្រះភក្រ្ត័ទៅទិសឧត្តរ,ទ្រងបន្លឺអសភិវាចា(សំដីរបស់សប្បុរស)ថា“ខ្លួនយើងជាកំពូលនៃ
លោកជាបុគ្គលប្រសើរជាងគេក្នុងលោក
ជាចម្បងជាងគេទាំងអស់ក្នុងលោកជាតិនេះជាកំណើតចុងបំផុតរបស់យើងអំណើះត
ទៅមុខយើងលែងកើតទៀតហើយ”។ ៤០ សំនួរ
កាលព្រះពោធិសត្វប្រសូតិនោះមានមនុស្សសត្វនឹងរបស់ប៉ុនា្មនយ៉ាង
កើតក្នុងថ្ងៃជាមួយព្រះអង្គ? ចំលើយ មានមនុស្សសត្វនឹងវត្ថុ៧យ៉ាង គឺ
ព្រះនាងពិម្ពា១, នាយឆន្នមាត្យ១ កាឡុទាយីអាមាត្យ១ សេះឈ្មោះកណ្ឋកៈ១
ដើមពោធិព្រឹក្ស១ កំណបទ្រព្យទាំងបួន១ ហៅថាសហជាតវត្ថុ។ ៤០ សំនួរ
ក្នុងពេលដែលព្រះពោធិសត្វប្រសូតិនោះ មានកើតហេតុអស្ចារ្យប៉ុនា្មនប្រការ?
ចំលើយ មាន៣២ ប្រការ
គឺមានការញាប់ញ័រផែនដីជាដើមដូចជាពេលដែលព្រះអង្គចុះចាប់បដិសន្ធិដែរ។
ទំនាយព្រះលក្ខណៈនៃព្រះសាស្តា ៤១ សំនួរ
ចូររៀបរាប់អំពីកាឡទេវិលតាបសដែលចូលទៅមើលព្រះមហាបុរស
ឱយឃើញថាមានសេចក្តីអស្ចារ្យដុចម្តេចខ្លះ? ចំលើយ
ក្នុងវេលាដែលកាឡទេវិលតាបសរាជចូលទៅសុំព្រះរាជបុត្រមើលនោះ
ព្រះបាទសិរីសុទ្ធោទនៈបង្គាប់ឪយរាជបុរសឪយយកព្រះរាជ បុត្រមកថ្វាយបង្គំតាបស,
ប៉ុនែ្តក្នុងខណៈដែលរាជបុរសនាំមកដល់នោះបែរជាព្រះបាទទាំងពីរនៃព្រះមហាបុរសទៅប្រតិស្ថានលើជដាតាបសវិញ
ព្រះតាបសឃើញហេតុអស្ចារ្យដូចេ្នះក៏ក្រោកចាកអាសនៈធ្វើអញ្ជលីទ្រព្រះបាទាមហាបុរសវិញ។
ពញរះបិតាទតឃើញដូច្នោះក៏ថ្វាយបង្គំព្រះរាជ ឪរសដោយសម្គាល់ថាងូចជាមហាព្រហ្ម។
៤២ សំនួរ ចុះកាឡទេវិលតាមសទាយព្រះមហាបុរសជាប៉ុន្មានយ៉ាង? ចំលើយ ទាយតែម្យ៉ាង
ព្រះមហាបុរសនឹងបានតហរាសជាព្រះពុទ្ធមិនខានឡើយ ៤៣ សំនួរ
ចុះកាឡទេវិលតាប្រាប់អ្នកណាឪយចេញបួសរងចាំព្រះពោធិសត្វដែលបានត្រាសជាព្រះពុទ្ធក្នុងខាងមុខ?
ចំលើយ ប្រាប់នាយឡកកុមារ ជាក្មួយឪយចេញបួស។ នាឡកកុមារក៏ចេញបួសរាមបណ្តាំតាបស
លុះបានជួបនឹងព្រះសាស្តា
ក៏បានទទួលប្រព្រឹត្តិមោនេយ្យប្បដិបត្តិអំពីព្រះអង្គហើយបានសម្រេចព្រះអរហត្តបរិនិព្វានទៅ។ចមណែកកាឡទេវិលតាបសលុះអស់ជីវិតបានទៅកើតក្នុងអរូបភព។
៤៤ សំនួរ
ព្រះពោធិសត្វប្រសូតិបានប៉ុន្មានថ្ងៃទើបព្រះបិតាឪយព្រាហ្មណ៍ទាយលក្ខនៈថ្វាយ?
ចំលើយ រាប់ពីថ្ងៃប្រសូតិបាន៥ថ្ងៃ។ ៤៥ សំនួរ
ចុះព្រាហ្មណ៍ប៉ុន្មាននាក់ជាអ្នកទាយលក្ខណៈ? ព្រហ្មណ៍ទាំងនោះឈ្មោះអ្វីខ្លះ?
ចំលើយ ព្រហ្មណ៍១០៨នាក់
ប៉ុន្តែទ្រង់ជ្រើសយកតែព្រាហ្មណ៍ដែលចេះដឹងត្រៃវេទស្ទាត់ជាងគេ បាន៨នាក់
សល់ពីនោះឪយត្រឡប់ទៅផ្ទះវិញ។ ឯព្រាហ្មណ៍ទាំង៨នោះគឺ រាមព្រាហ្មណ៍១,
លក្ខណៈព្រាហ្មណ៍១, យញ្ញ ព្រាហ្មណ៍១, ធជព្រាហ្មណ៍១, ភោជព្រាហ្មណ៍១,
សុទត្តព្រាហ្មណ៍១, សុយាមព្រាហ្មណ៍១, កោណ្ឌញ្ញៈព្រាហ្មណ៍១, ។ ៤៦ សំនួរ
ចុះបណ្តាព្រាហ្មណ៍ទាំង៨នាក់នោះ
តើព្រាហ្មណ៍ណាទាយព្រះមហាបុរសថាមានគតីប៉ុន្មានយ៉ាង?គឺអ្វីខ្លះ? ចំលើយ
ព្រាហ្មណ៍៧នាក់ ខាងដើមលើកម្រាមដៃពីរឡើង
ហើយទាយជាគតិ២យ៉ាងថា(ព្រះមហាបុរសបើនៅជាឃរាវាដនឹងបានសោយរាជ
សម្បត្តិជាស្តេចចក្រព័ត្តិ,
បើចេញបួសនឹងបានជាព្រះពុទ្ធ)ចំណែកកោណ្ឌញ្ញព្រាហ្មណ៍ដែលក្មេងជាងគេលើកម្រាមដៃតែមួយឡើងហើយទាយ
តែម្យ៉ាងថា(ព្រះមហាបុរសនឹងបានត្រាស់ជាព្រះពុទ្ធ ពិតប្រាកដ) ។
រាជាភិសេក
៤៧
សំនួរ ព្រះមហាបុរសមានព្រះនាមថាអ្វីខ្លះ?
ហេតុអ្វីបានជាគេថ្វាយព្រះនាមដូច្នោះដែរ? ចំលើយ
ព្រះអង្គមានព្រះនាមថា(អង្គីរស) ព្រោះហេតុមានព្រះរស្មីភ្លឺចេញពីព្រះសិរីកាយ។
មានព្រះនាមម្យ៉ាងទៀតថា (សិទ្ធត្ថៈ) ព្រោះហេតុព្រះ
អង្គជាអ្នកធ្វើឪយសម្រេចប្រយោជន៍ ដល់សត្វលោកទាំងពួង។ខាងក្រោយមក
មានព្រះនាមម្យ៉ាងទៀតថា(គោតម)ដោយអំណាចគោត្រ។ ៤៨ សំនួរ
ហេតុដូចមេ្តចបានជាព្រះបាឬសុទោ្ធទនៈបង្គាប់ឪយរក្សាព្រះរាជឪរសយ៉ាងមាំមួនម្ល៉េះ?
ចំលើយ
ហេតុតែព្រះអង្គទ្រង់ជ្រាបដោយសារពួកព្រាហ្មណ៍ក្រាបទូលថាព្រះរាជកុមារនឹងទ្រង់ចេញបួស
ព្រោះបានឃើញទេវទូតទាំង៤ គឺ មនុស្សចាស់ជរា១ មនុស្សឈឺ១, មនុស្សស្លាប់១,
ភេទអ្នកបួស១,
ទើបទ្រង់ត្រាស់ហាមប្រាមមិនឪយមនុស្សទាំង៤ពួកនេះទៅជិតព្រះរាជបុត្រ សោះ។ ៤៩
សំនួរ
ព្រាហ្មណ៍៨នាក់ដែលទាយលក្ខណៈថ្វាយមហាបុរសតើប៉ុន្មាននាក់ស្លាប់មុន?ប៉ុន្មាននាក់នៅរស់ទាន់ព្រះអង្គ?
ចំលើយ ព្រាហ្មណ៍៧នាក់ខាងដើមស្លាប់ទៅមិនព្រះមហាបុរសបានត្រាស់ដឹង,
ប៉ុន្តែបានផ្តាំកូនគ្រប់គ្នាថាឪយចេញបួសតាមព្រះសាស្តា។
ចំណែកកោណ្ឌញ្ញព្រាហ្មណ៍នៅរស់ចេញបួស បានជួបនឹងព្រះសាសា្ត។ ៥០ សំនួរ
ព្រះញាតិវង្សនៃព្រះមហាបុរសមានចំនួនប៉ុនា្មន៊បានគោរពរាប់អានព្រះមហាបុរសដែរឬទេ?
ចំលើយ ព្រះញាតិវង្សខាងព្រះមាតាចំនួន៨០ពាន់, ខាងព្រះបិតា៨០ពាន់
រួមជា១៦០០០០ព្រះអង្គ។ បានគោរពរាប់អានព្រះមហាបុសទាំងអស់
អង្គបានថ្វាយបុត្រមួយៗម្នាក់ ឪយធើ្វជាបរិវារនៃព្រះមហាបុរស។ ៥១ សំនួរ
ព្រះនាងសិរីមហាមាយាប្រសូតិព្រះមហាបុរសកន្លងមកបានប៉ុន្មានថ្ងៃទើបទីវង្គត?
ទីវង្គតហើយបានទៅកើតនៅស្ថានណា?ទិវង្គត ដោយហេតុអ្វី? ចំលើយ
រាប់ពីថ្ងៃប្រសូតិបាន៧ថ្ងៃ។ បានទៅកើតក្នុងតុសិតសួគ៌។
ដោយព្រះនាងអស់ព្រះជន្មត្រឹមប៉ុណ្ណោះមិនមែនដោយហេតុប្រសូតិព្រះ មហាបុរសទេ។ ៥២
សំនួរ ចុះព្រះនាងណាទទួលថែរក្សាបំបៅព្រះមហាបុរសតមកទៀត? ចំលើយ
ព្រះបាទសុទ្ធោទនៈទ្រង់លើកព្រះនាងបជាបតីគោតមីជាព្រះកនិដ្ឋភគិនីនៃព្រះនាងមហាមាយា
ជាអគ្គមហេសីថែរក្សាព្រះមហាបុរសតមក។ ៥៣សនួរ
ព្រះមហាបុរសមានបងប្អូនរួមឧទរជាមួយដែរទេ? ចំលើយ គ្មានទេ។ មានតែរួមបិតាជាមួយ
គឺ ព្រះនន្ទកុមារ១ ព្រះនាងរូបនន្ទា១ ដែលប្រសូតិអំពីព្រះនាងបជាបតិគោតមី។
ព្រះនន្ទកុមារប្អូនព្រះមហាបុរសពីរ បីថ្ងៃប៉ុណ្ណោះ។ ៥៤សំនួរ
កាលព្រះមហាបុរសនៅជាកុមារបានសម្រេចគុណវិសេសអ្វីដែលឬទេ?ក្នុងព្រះជន្មប៉ុនា្មន?
ចំលើយ ព្រះមហាបុរសបានសម្រេចបឋមជ្ឃាន។ ក្នុងព្រះជន្ម៧ថ្ងៃ។ ៥៥សំនួរ
ព្រះមហាបុរសមានព្រះជន្មប៉ុន្មានឆ្នាំព្រះបិតាឪយសាងប្រាសាទប៉ុន្មានថ្វាយ?
ឈ្មោះប្រាសាទអ្វីខ្លះ? ចំលើយ ព្រះមហាបុរសមានព្រះជន្ម១៦ឆ្នាំ
ព្រះបិតាឪយសាងប្រាសាទ៣ថ្វាយ។ គឺ ឈ្មោះចន្ទប្រាសាទ១, កោកកនប្រាសាទ១,
កោញ្ចប្រាសាទ១, ដើម្បីឪយព្រះអង្គគង់នៅរដូវទាំង៣។ ៥៦ សំនួរ
ព្រះមហាបុរសបានសោយរាជសម្បត្តិក្នុងព្រះជន្មប៉ុន្មាន? នៅថ្ងៃ ខែ
ឆ្នាំអ្វី?ស្រ្តីណាបានធ្វើជាព្រះអគ្គមហេសីនៃព្រះមហាបុរស? ចំលើយ
ក្នុងព្រះជន្ម១៦ឆ្នាំ, នៅថ្ងៃសៅរ៍, ពេញបូណ៌មីខែអាសាធ,ឆ្នាំឆ្លូវ
មុនពុទ្ធសករាជ៦៤ឆ្នាំ។ ព្រះនាងយសោធរា(ពិម្ពា)
ព្រះរាជធីតានៃព្រះបាតសុប្បពុទ្ធ ក្នុងក្រុងទេវទហៈ
ដែលប្រសូតិអំពីព្រះនាងអមិតាជានិដ្ឋភគិនីនៃព្រះបាទសុទោ្ធទន
មកធ្វើជាព្រះអគ្គមហេសី។ ព្រះសាស្តាចេញទ្រង់ព្រះផ្នួស ៥៧សំនួរ
ព្រះមហាបុរសទ្រង់ឃើញអ្វីទើបស្តេចចេញទ្រង់ព្រះផ្នួស? ចំលើយ
ព្រះអង្គទ្រង់ឃើញទេវទូតទាំង៤ គឺ មនុស្សចាស់ជរា១, មនុស្សឈឺ១, មនុស្សស្លាប់១,
ភេទអ្នកបួស១។ ៥៨ សំនួរ
ព្រះអង្គឃើញទេវទូតទាំង៤នោះនៅទីណា?អ្នកណានិម្មិតថ្វាយ?ឃើញតែម្តងគ្រប់ទាំង៤ឬដូចម្តេច?
ចំលើយ ព្រះអង្គទ្រង់ឃើញនៅក្នុងឪទ្យាន។ សុទ្ធាវាសទេវតាមកនិមិ្មតថ្វាយ។
មិនមែនឃើញម្តងគ្រប់ទាំង៤នោះទេ គឺកន្លងទៅ៤ខែៗ ទើបឃើញទេវទូតមួយៗ ។ ៥៩ សំនួរ
ចុះទេវទូតទីប៉ុន្មានជាហេតុឪយព្រះអង្គនឿយណាយចាកកាមសុខ?
ប៉ុនា្មនជាហេតុឪយព្រះអង្គជ្រះថ្លាក្នុងការចេញទ្រង់ព្រះផ្នួស? ចំលើយ ទេវទូត
៣ខាងដើមគឺមនុស្សចាស់ ឈឺ នឹង ស្លាប់ជាហេតុឪយ
ព្រះអង្គនឿយណាយចាកកាមសុខ។ទេវទូតទី៤ គឺភេទអ្នកបួសជាហេតុ
ឪយព្រះអង្គជ្រះថ្លាចេញទ្រង់ព្រះផ្នួស។ ៦០ សំនួរ
ព្រះអង្គចេញទ្រង់ព្រះផ្នួសក្នុងព្រះជន្មប៉ុន្មានខែ ថ្ងៃ ខែ
ឆ្នាំអ្វី?វេលាថ្មើណា? ចំលើយ ក្នុងព្រះជន្មគំរប់២៩ឆ្នាំ។ នៅថ្ងៃព្រហស្បតិ៍
ពេញបូណ៌មីខែអាសាធ, ឆ្នាំថោះ, វេលាអធ្រាត្រ។ ៦១ សំនួរ
កាលព្រអង្គចេញទ្រង់ព្រះផ្នួសនោះតើព្រះរាហុលកុមារប្រសូតិហើយឬនៅ? ចំលើយ
ព្រះរាហុលកុមារប្រសូតិក្នុងថ្ងៃដែលព្រះមហាបុរសចេញទ្រង់ព្រះផ្នួសនោះឯងគឺក្នុងពេលដែលព្រះអង្គនៅក្រសាលក្នុងឪទ្យានព្រះរាហុលកុមារប្រសូតិក្នុងថ្ងៃនោះឯងលុះដល់ពាក់កណ្តាលអធ្រាត្រទើបព្រះអង្គចេញទ្រង់ព្រះផ្នួស។
៦២ សំនួរ ចុះព្រះមហាបុរសគង់អ្វីចេញទៅទ្រង់ព្រះផ្នួស?មានអ្នកណាតាមហែទៅផង?
ចំលើយព្រះអង្គគង់សេះកណ្ឋកៈមានដងខ្លួនប្រមាណ១៨ហត្ថ។
មាននាយឆន្នអាមាត្យតោងកន្ទុយសេះតាមហែទៅផង។ ៦៣ សំនួរ
កាលព្រះមហាបុរសចេញទៅផុតពីនគរបានជួបប្រទៈនឹងអ្នកណាដែរឬ? អ្នកនោះនិយាយថាម៉េច?
ចំលើយព្រះអង្គបានជួបនឹងទេវបុត្រមារចុះពីទេវលោកមកស្ថិតនៅឰដ៏អាកាស,
មកនិយាយឃាតព្រះអង្គថា(នែសិទ្ធត្ថ! អ្នកកុំចេញទៅបួសឡើយ, នៅតែ៧ថ្ងៃទៀតទេ
សម្បត្តិជាស្តេចចក្រព័ត្តិនឹងកើតមកដល់អ្នកហើយ)។ ព្រះអង្គត្រាស់ថា(យើងដឹងហើយ
យើងមិន អាលយ័ទេ)មារឮដូច្នោះចៀសចេញបាត់ទៅ។ ៦៤សំនួរ
ចុះព្រះអង្គស្តេចចេញទៅក្នុងរាត្រីនោះកន្លងនគរប៉ុនា្មន? ឈ្មោះអ្វីខ្លះ?
ចម្ងាយផ្លូវប៉ុនា្មន? ទៅគង់នៅទីកន្លែងណា? ចំលើយកន្លងនគរ៣ នគរកបិលភស្តុ័១,
សាវត្ថី១, វេសាលី១, អស់រយៈផ្លូវចម្ងាយ៣០យោជន៍។
ទៅគង់ឆ្នេរស្ទឹងអនោមាខាងត្រើយនាយ។ ៦៥ សំនួរ សេះកណ្ឋកស្លាប់បានទៅកើតនៅទីណា?
មានឈ្មោះអ្វី? ចំលើយទៅកើតនៅទេវលោកជាន់តាវតឹង្ស។ ឈ្មោះកណ្ឋកៈទេវបុត្រ ។ ៦៦
សំនួរ ចុះព្រះមហាបុរសទ្រង់បព្វជា្ជដោយអាការដូចម្តេច?
ចំលើយកាលព្រះអង្គប្រគល់សេះនឹងគ្រឿងប្រដាប់ទៅឪយនាយឆន្នអាមាត្យនាំទៅនគរវិញហើយ
ទ្រង់គង់នៅលើផ្នូកខ្សាច់តែ១ព្រះអង្គឯងទ្រង់ ប្រាថ្នានឹងកាត់ព្រះកេសា។
គ្រានោះព្រះខាន់ទិព្វធា្លក់មកថ្វាយព្រះអង្គកាត់ព្រះកេសាទុកឪយសល់ប្រវែងពីរធ្លាប់
ព្រះកេសាដែលនៅសល់នោះ
វិលទក្ខិណាវដ្ត័រួចទ្រង់អធិដ្ឋានមោលីហើយបោះទៅក្នុងអាកាសព្រះឥន្ទយកប្រអប់កែវមក
ទទួលយកទៅបញ្ចុះទុកក្នុងចូឡាមណីចេតិយនៅ ស្ថាតាវតឹង្ស។ ៦៧ សំនួរ
ចុះព្រះមហាបុរសបានគ្រឿងបរិក្ខារសម្រាប់អ្នកបួសមកអំពីអ្នកណា?
បរិក្ខារនោះមានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
ចំលើយបានមកអំពីឃដិកាមហាព្រហ្មនាំយកមកថ្វាយ។ មាន៨យ៉ាង។គឺ ស្បង់១, ចីពរ១,
សង្ឃាដី១, បាត្រ១, កាំបិតកោរ១, បំពង់ម្ជុល១, វត្ថពន្ធចង្កេះ១, ដម្រងទឹក១, ។
៦៨ សំនួរ ចុះព្រះពស្រ្តចាស់១គូ
ដែលើព្រះអង្គធ្លាប់ទ្រង់កាលនៅជាឃរាវាសនោះតើទៅឯណាទៅ?
ចំលើយមហាព្រហ្មយកទៅបញ្ចុះទុកក្នុងទុស្សចេតិយ កំពស់១២យោជន៍ក្នុងព្រហ្មលោក។
ព្រះសាស្តាធើ្វទុក្ករកិរិយា
៦៩
សំនួរ- កាលព្រះមហាបុរសបព្វជ្ជាហើយបានចូលទៅសិក្សាក្នុងសំណាក់អ្នកណា?
បានដឹងដូចម្តេច?ហេតុអី្វបានជាថាព្រះអង្គត្រាស់ដឹងឯង? ចំលើយ-
កាលព្រះអង្គបព្វជា្ជហើយបានចូលទៅសិក្សាក្នុងសំណាក់អាឡារតាបសកាលាមគោត្រ នឹង
ឧទកតាបសរាមបុត្រ បានចេះដឹងក្នុងរូប ឈានទាំង៤នឹងអរូបឈាន៤។
ចំណេះដែលបានចេះដឹងក្នុងសំណាក់តាបសទាំង២ នោះគ្រាន់តែត្រឹមលោកិយធម៌។
ចំណេះដែលត្រាស់ដឹង ថ្មីនោះ គឺអរិយសច្ចៈ ៤ជាលោកុត្តរធម៌
ហេតុនោះបានជាថាត្រាស់ដឹងដោយកំឡាំងព្រះអង្គឯង។ ៧០ សំនួរ-
ទុក្ករកិរិយាបានសេចក្តីថាមេច?
ហេតុអី្វបានជាព្រះអង្គធ្វើ?ឬព្រះអង្គយល់ខុសទេ? ចំលើយ-បានសេចក្តីថា
ការបំពេញអត្តកិលមថានុយោគ, គឺការព្យាយាមធ្វើខ្លួនឪយលំបាកផ្សេងៗ
ដែលជាផ្លូវមិនបានសំរេចមគ្គផល។បានជាព្រះអង្គ ធើ្វទុក្ករកិរិយានោះ
ដោយហេតុទ្រង់ឈ្វេងយល់ថាទុក្ករកិរិយានេះជាផ្លូវនៃសេចកី្តត្រាស់ដឹងបានខ្លះ,
មួយទៀតព្រោះក្នុងយុគនោះពួកអ្នកប្រព្រឹត្ត វត្តប្រកាន់ការបំពេញទុក្ករកិរិយា
ថាជាវត្តសំខាន់បំផុតដែលជាហេតុឪយព្រះអង្គត្រូវតែប្រព្រឹត្តល្បងមើល
ហើយឪយលើសតទៅទៀត។ មិនមែនយល់ខុសទេ។ ៧១ សំនួរ
-ព្រះមហាបុរសធើ្វទុករកិរិយានៅកន្លែងណា?
មានអ្នកណាខ្លះដឹងឮឃើញជាបន្ទាល់ថាធើ្វមែន? ចំលើយ-
ព្រះអង្គធើ្វនៅដំបន់ឧរុវេលាសេនានិគម ដែនមគធជនបទ។
មានអ្នកឃើញច្រើនជាង៥នាក់ឡើងទៅប៉ុន្តែអ្នកបានទៅជាមួយ៥នាក់គឺ ព្រះកោណ្ឌញ្ញៈ១ ,
ព្រះវប្បៈ១, ព្រះភិទ្ទិយៈ១, ព្រះមហានាម១, ព្រះអស្សជិ១,។
ក្រៅពីនោះមាននាក់ស្រុកដែលមកនិយាយសសើរព្រះឆវ័នៃព្រះ អង្គផងទៀត។ ៧២ សំនួរ -
ព្រះអង្គគង់បំពេញសមណៈធម៌នៅកន្លែងណា?ហេតុអ្វីបានជាព្រះអង្គទ្រង់សព្វព្រះហឬទយ័គង់ក្នុងទីនោះ?
ចំលើយ- ទ្រង់គង់នៅដំបន់ឧរុវេលាសេនានិគមក្នុងមគធជនបទ។
បានជាព្រះអង្គសព្វព្រះហឬទ័យក្នុងទិនោះព្រោះបានឃើញផ្ទៃផែនដីរាបស្មើឆឈើនឹងស្មៅខៀវស្រស់
ជាទីរីករាយចិត្តស្ទឹងហូរមានទឹកថ្លាស្អាត
មានកំពង់ស្រួលល្អគួរឪយសប្បាយគោចរគរាមគឺស្រុកភូមិជាទីត្រាច់ទៅដើម្បីភិក្ខាក៏តាំងជិតជុំវិញជាកន្លែងស្ងាត់មិនវឹកវរដោយពួកជនត្រាច់ទៅ
មកទ្រង់ព្រះតំរិះឃើញថាប្រទេសនោះគួរជាទីតាំងនៅនៃសេចក្តីព្យាយាមរបស់កុលបុត្រអ្នកមានសេចក្តីប្រាថ្នានឹងបំពេញព្យាយាមបាន។
៧៣សំនួរ -
វេលាដែលព្រះអង្គទ្រង់បំពេញទុក្ករកិរិយានោះអស់កាលប៉ុន្មានឆ្នាំទើបបានត្រាស់ដឹងជាព្រះពុទ្ធ?
ចំលើយ - អស់វេលា៦ឆ្នាំទើបបានត្រាស់ដឹងព្រះសមា្មសម្ពុទ្ធ គឺជ្រាបអរិយសច្ច៤
ដូច្នេះ។ ៧៤ សំនួរ-
កាលព្រះមហាបុរសបព្វជ្ជាហើយទ្រង់គង់ក្នុងទីណា?សោយអារដែរឬទេ?បានទទួលពាក្យប្តេជ្ញារបស់អ្នកណាដែរឬ?
ចំលើយ- ទ្រង់គង់ក្នុងអនុបិយវ័ន្ត។មិនសោយអាហារអស់៧ថ្ងៃ,
លុះដល់ថ្ងៃទី៨ទើបព្រះអង្គយាងទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ។ព្រះអង្គបានទទួលពាក្យ
ប្តេជ្ញារបស់ព្រះបាទពិម្ពសារថាបើបានហត្រាស់ដឹងហើយនឹងយាងទៅប្រោសមុនគេ។ ៧៥
សំនួរ
-កាលព្រះមហាបុរសកំពុងធើ្វទុក្ករកិរិយានោះមានអ្នកណាខ្លះទៅបំរើព្រះអង្គ?
ចំលើយ- មានកូនព្រាហ្មណ៏៥នាក់ គឺឈ្មោះ កោណ្ឌញ្ញៈព្រាហ្មណ៍១,
ភិទ្ទិយៈ១,វប្បៈ១, មហានាម១, អស្សជិ១ ដែលចេញបួសតាម មហាបុរសហៅថា
បញ្ចវគ្គិយភិក្ខុ បានទៅគាល់បំរើព្រះអង្គ។
ពុទ្ធបូជា
៧៦សំនួរ-
ក្នុងថ្ងៃដែលព្រះមហាបុរសបានត្រាស់ដឹង
តើព្រះអង្គបានទទួលមធុបាយសអំពីស្រ្តីណា? នៅស្រុកឈ្មោះអ្វី? ចំលើយ-
ព្រះអង្គបានទទួលមធុបាយស អំពីនាងសុជាតា ជាធីតានៃសេនកុដម្ពីក៏,
នៅស្រុកសេនានិគមក្នុងឧរុវេលាប្រទេស។ ៧៧សំនួរ -ចុះមធុបាយសនោះ
ព្រះអង្គពូតជាប៉ុន្មានពំនូត? សោយនៅទីណា?លុះសោយរួចហើយទ្រង់ធ្វើដូចម្តេចទៀត?
ចំលើយ - ព្រះអង្គពូតបាន៤៩ពំនូតប៉ុនៗ គ្រាប់ត្នោត។
ទ្រង់សោយក្បែរឆ្នេរស្ទឹងនេរញ្ជរា។
សោយស្រេចទ្រង់បណ្តែតថាសមាសនោះទៅក្នុងស្ទឹង
ថាសមាសក៏អណ្តែតច្រាស់ទឹកទៅបាន៨០ហត្ថដោយអំណាចទ្រង់អធិដ្ឋានថាសនោះលិចទៅដល់ពិភពកាឡនាគទៅទង្គិចនឹងថាសមាសនៃព្រះ
ពុទ្ធ៣ព្រះអង្គពិបូរាណហើយសៀតស៊កពីក្រោមថាសទាំង៣នោះ។ ៧៨សំនួរ-
កាលព្រះមហាបុរសសោយមធុបាយសរួចហើយទ្រង់យាងទៅទីកន្លែងណា?
បានទទួលអ្វីអំពីអ្នកណា? ចំលើយ- ដល់វេលារសៀលព្រះអង្គយាងទៅកាន់ពោធិព្រឹក្ស។
តាមផ្លូវទៅទ្រង់បានទទួលស្បូវភាំ្លងអំពីសោត្ថិយព្រាហ្មណ៍
ទ្រង់ក្រាលស្បូវក្រោមដើមពោធិព្រឹក្ស។
៧៩
សំនួរ - រតនបល្លង្ក័មានកំពស់ប៉ុន្មានហត្ថ?
ដើមពោធិព្រឹក្សមានកំពស់ប៉ុន្មានហត្ថ? ចំលើយ -រតនបល្ល័ង្កមានកំពស់១៤ហត្ថ។
ដើមពោធិព្រឹក្សមានកំពស់៥០ហត្ថ។
៨០ សំនួរ -ចុះរតនបល្ល័ង្កនោះកើតមកអំពីស្បូវភ្លាំងមែនឬទេ? ចំលើយ -មិនមែនទេ គឺផុះឡើងឯងក្នុងគ្រានោះ ដោយអំណាចព្រះបារមីនៃព្រះមហាបុរស។
៨១
សំនួរ -
កាលព្រះមហាបុរសគង់លើរតនបល្ល័ង្កទ្រង់អធិដ្ឋានព្យាយាមមានអង្គប៉ុន្មាន?
ទ្រង់អធិដ្ឋានថាមេច? ចំលើយ- មានអង្គ៤។ គឺ ស្បែក១ សរសៃ១, ឆ្អឹង១, ឈាម១, ។
ព្រះអង្គទ្រង់អធិដ្ឋានថា( ស្បែក សរសៃ ឆ្អឹង ឈាម នៃយើងចូររីងស្ងូតអស់ទៅចុះ
បើអាត្មាអញមិនបានត្រាស់ទេ នឹងមិនក្រោកចេញពីរតនបល្ល័ង្កនេះឡើយ។
មារវិជ័យ
៨២
សំនួរ -
ក្នុងពេលដែលព្រះមហាបុរសគង់លើរតនបល្ល័ង្កនោះមានអ្នកណាមកផ្ចាញ់ព្រះអង្គដែរឬទេ?
មកផ្ចាញ់នោះតើដោយអាការដូចម្តេចខ្លះ? ចំលើយ-
មានទេវបុត្រមារមកផ្ចាញ់ៗនោះដោយអាការលើកទព័មក,ពលខាងមុខនឹងខាងឆ្វេងនឹងខាងស្តាំកម្រាស១២យោជន៏ដូចគ្នាខងលើកម្រាស៩
យោជន៏។
ទេវបុត្រមារជិះដំរីមេខលាកំពស់១៥០យោជន៏និមិ្មតដៃមួយពាន់កាន់អាវុធផ្សេងៗ។
ចមណែកពលមារនិម្មិតខ្លួនប្លែកគ្នាមានពណ៌
ខៀវលៀងជាដើមពលខ្លះខ្លួនជាសត្វក្បាលជាយក្យពលខ្លះខ្លួនជាយក្យជាម្រឹកបក្សីជាដើម។
៨៣ សំនួរ - ចុះទេវបុត្រមារសំដែងឫទ្ធិផ្ចាញ់ព្រះមហាបុរសដូចម្តេចខ្លះ?
ចំលើយ- ទេវបុត្រមារសំដែងឫទ្ធិ៩ប្រការគឺ ខ្យល់ព្យុះធំ១, ភ្លៀងធំ១,
ភ្លៀងដុំថ្ម១, ភ្លៀងគ្រឿងប្រហារ១, ភ្លៀងរងើកកើ្លង១, ភ្លៀងផេះក្តៅ១,
ភ្លៀងដីខ្យាច់១ ភ្លៀងភក់១ ធើ្វឪយងងិតផ្សែងអ័ព្ទគ្រប់ទិសទាំងបួន១,
ប៉ុន្តែហេតុទាំង៩នេះ
មិនអាចបៀតបៀនព្រះមហាបុរសបានឡើយ។ត្រឡបក្លាយទៅជាគ្រឿងបូជាព្រះអង្គវិញ។
៨៤
សំនួរ - ព្រះមហាបុរសឈ្នះក្រុងមារដោយអំណាចអ្វី? មានប៉ុន្មានយ៉ាង? ចំលើយ -
ព្រះអង្គឈ្នះដោយអំណាចព្រះបារមី ៣០, មហាបរិច្ចាគ៥, នឹងចរិយា៣ប្រការ។
៨៥
សំនួរ- ចុះក្រុងមារអាងអ្វីជាសក្សី? ព្រះមហាបុរសអាងអ្វីជាសក្សី? ចំលើយ-
ក្រុងមារអាងពលយោធាជាសក្សី។ ព្រះមហាបរសអាងមហាប្រឹថពីជាសក្សី។
៨៦
សំនួរ - កាលក្រុងមារចាញ់ព្រះមហាបុរសហើយ បានធើ្វកិរិយាដូចម្តេច? ចំលើយ
-បានលើកដៃទាំង១ពាន់ដាក់លើសិរសី ហើយពោលសសើរដោយគាថា" នមោតេបុរិសាជញ្ញ'' ជាដើម
នមស្ការយ៉ាងនេះហើយហោះរត់ទៅបាត់។
អភិសម្ពោធិ
៨៧
សំនួរ -
រាប់តាំងពីព្រះមហាបុរសទ្រង់ព្រះផ្នួសមកប៉ុន្មានឆ្នាំទើបព្រះអង្គបានត្រាស់ដឹង?
ហេតុអ្វីក៏យូរដល់ប៉ុណ្ណោះ? ចំលើយ
-៦ឆ្នាំ។បានជាយូរដល់ប៉ុណ្ណោះព្រោះធម្មតានិយមឪយព្រះអង្គស្វែងរកសេចក្តី
ត្រាស់ដឹងក្នុងលទ្ធិចាស់ទាល់តែឃើញ ច្បាស់ថាជាផ្លូវខុស
ទើបបានស្វែងរកតាមបញ្ញារបស់ព្រះអង្គដើម្បីជាឧបការៈដល់ការទូន្មានវេនេយ្យនិករក្នុងវេលាដែលបានត្រាស់ដឹងហើយ។
៨៨ សំនួរ -
កាលព្រះមហាបុរសផ្ចាញ់មារស្រេចហើយក្នុងរាត្រីនោះព្រះអង្គបានញាណប៉ុន្មាន?គឺអ្វីខ្លះ?
ចំលើយ -ក្នុងបឋមយាមព្រះអង្គបាននូវបុព្វនិវាសានុស្សតិញ្ញាណ
គឺរឭកឃើញជាតិតាំងពីទី១ទី២ រហូតដល់អនេកជាតិ, ក្នុងយាមទី២
ព្រះអង្គបាននូវចុតូប បាតញ្ញាណ គឺឃើញសត្វច្យុតនឹងកើត, ក្នុងយាមទី៣
ព្រះអង្គបាននូវអាសក្ខយញ្ញាណគឺជ្រាបការធើ្វឪយអស់អាសវៈ។
៨៩
សំនួរ - ព្រះមហាបុរសបានត្រាស់ដឹងនៅស្រុកណា?ក្នុងថ្ងៃ ខែ ឆ្នាំ
អ្វី?វេលាណា? ក្នុងព្រះជន្មប៉ុនា្មន? ចំលើយ
នៅឧរុវេលាប្រទេសសេនានិគមក្បែរឆ្នេរស្ទឹងនេរញ្ជរា, ក្នុងថ្ងៃពុធ,
ពេញបូណ៌មីខែពិសាខ, ឆ្នាំរកា, វេលាជិតអរុណរៈ, ក្នុងព្រះជន្មគំរប់៣៥ឆ្នាំ។
៩០
សំនួរ - ព្រះអង្គជ្រាប់ធម៌អ្វីបានប្តេជ្ញាថាព្រះអង្គបានត្រាស់ដឹង? ចំលើយ
ព្រះអង្គជ្រាប់ហេតុផល បានដល់អរិយសច្ចទាំង៤ គឺព្រះអង្គជ្រាប់ថា
សេចក្តីកើតចាស់ឈឺស្លាប់នឹងយំសោក សេចក្តីចង្អៀតចង្អល់ចិត្ត
ទាំងអម្បាលនេះជាទុក្ខ,
ជា្រប់ថាតណ្ហាគឺសេចក្តីអន្ទះអន្ទែងចង់បានជាហេតុឪយកើតទុក្ខ ដែលហៅថាសមុទយៈ,
ជ្រាប់ធម៌ជាគ្រឿងរំលត់តណ្ហា ដែលហៅថាមគ្គនិរោធ
ជ្រាបបដិបទាដែលជាផ្លូវបដិបត្តិឪយដល់នូវសេចក្តីរលត់ទុក្ខដែលហៅថាមគ្គ(មានអង្គ៨
គឺ បញ្ញាឃើញត្រូវ១, សេចក្តីត្រិះ រិះត្រូវ១, និយាយត្រូវ១,
ធ្វើការងារត្រូវ១, តាំងចិត្តត្រូវ១, ចិញ្ចឹមជីវិតត្រូវ១,
សេចក្តីព្យាយាមត្រូវ១, រឭកត្រូវ១, រួមជាអរិយសច្ច ៤គឺទុក្ខ១ សមុទយៈ១ និរោធ១
មគ្គ១ ។
ពោធិសព្វញ្ញូ
៩១
សំនួរ -កាលព្រះសាស្តាបានត្រាស់ដឹងថ្មីៗ
ទ្រង់គង់នៅកន្លែងណាខ្លះ?ចំនួនប៉ុន្មានថ្ងៃ? ចំលើយ ទ្រង់គង់ក្នុងទីទាំង៧
ដែលហៅថាសត្តមហាឋាន គឺទី១ គង់លើរតនបល្ល័ង្កក្រោមពោធិព្រឹក្ស៧ថ្ងៃ។ ទី២
គង់ក្នុងអនិមិស្សកចេតិយដ្ឋាន
ទតរតនបល្ល័ង្កនោះដោយព្រះនេត្រមិនប៉ប្រិចអស់៧ថ្ងៃ។ ទី៣
គង់ក្នុងរតនចេតិយដ្ឋាន គឺព្រះអង្គយាងចង្រ្កមលើទីចង្រមកែវអស់៧ថ្ងៃ។ ទី៤
គង់ក្នុងរតនឃរចេតិយដ្ឋានគឺផ្ទះកែវទ្រង់ពិចារណានូវបិដកទាំង៣ អស់៧ថ្ងៃ។ ទី៥
គង់ក្រោមអជបាលនិគ្រោធ ទ្រង់ពិចារណាធម៌ដែលព្រះអង្គបានត្រាស់ដឹងអស់៧ថ្ងៃ។ ទី៦
គង់ក្បែរឆ្មេរមុច្ចលិនស្រះអស់៧ថ្ងៃ។ ទី៧ គង់ក្រោមដើមកែសអស់៧ថ្ងៃ
រួមថ្ងៃទាំង៧នោះត្រូវជា៤៩ថ្ងៃ។
៩២ សំនួរ -ចុះក្នុង៤៩ថ្ងៃនោះ ព្រះអង្គសោយចង្ហាន់ដែរឬទេ ព្រោះហេតុអ្វី? ចំលើយ ឥតសោយចង្ហាន់ទេ។ ព្រោះព្រះអង្គឆ្អែតដោយវិមុត្តិសុខ។
៩៣
សំនួរ -កាលព្រះអង្គក្រោមអជបាលនិគ្រោធមានអ្នកណាចូលទៅគាល់ព្រះអង្គដែរឬទេ?
ចំលើយ មានទេវបុត្រមារ ចូលទៅក្រាបទូលអារាធនាឪយព្រះអង្គបរិនិពា្វន។
បន្ទាប់ពីនោះមក មារធីតាទាំង៣នាក់ គឺនាងតណ្ហា១ អរតី១ រាគា១
ចូលទៅចែចង់ព្រះអង្គទៀត។
៩៤ សំនួរ
-ត្រង់ដែលថាព្រះសាស្តាគង់ក្នុងផ្ទះកែវនោះ គឺមានផ្ទះកែវមែនឬទេ? ចំលើយ
មិនមែនទេ។
ផ្ទះកែវរបស់ព្រះអង្គជាវិការៈនៃព្រះសទ្ធម្មទាំងអស់គឺសតិបដ្ឋាន៤ជាភូមិភាគ,ឥទ្ធិបាទ៤ជាសសរ,វិន័យបិដកជាជញ្ជាំង,
សម្មប្បធាន៤ជាក្រប, សមាបត្តិ៨រតនិងផ្ទៃ, សុត្តន្តបិដកជាគ្រឿងដំបូល,
អភិធម្មបិដកជាគ្រឿងប្រក់។
៩៥ សំនួរ - ដែលថាព្រះសាស្តាមានរស្មី៦ពណ៌នោះតើពណ៌អ្វីខ្លះ? ចំលើយ គឺពណ៌ខៀវ១ លឿង១ ក្រហម១ ស១ ហង្សបាទ១ ផ្លេកៗ១ ។
៩៥
សំនួរ -កាលព្រះសាស្តាគង់ក្រោមដើមកែស មានអ្នកណាយកវត្ថុអ្វីមកថ្វាយដែរទេ?
ចំលើយ ព្រះឥន្ទយកផ្លែសម៉ ឈើស្ទន់និងទឹកមកថ្វាយព្រះសាស្តា។
បន្ទាប់ពីព្រះឥន្ទមកមានពាណិជ២នាក់បងប្អូន , បងឈ្មោះតបុស្សៈ
ប្អូនឈ្មោះភល្លិក បាននាំយកសដូវផង់មកថ្វាយព្រះសាស្តាៗ
ទ្រង់ប្រទានព្រះកេសធាតុ៨សរសៃឪយពាណិជនោះ យកទៅបញ្ចុះក្នុងសិង្កុតរចេតិយ
ដើម្បីធ្វើសក្ការបូជា
៩៦ សំនួរ - កាលដែលព្រះសាស្តាទទួលសដូវពីពាណិជនោះតើទ្រង់ទទួលដោយអ្វី? ចំលើយទ្រង់ទទួលដោយបាត្រថ្មដែលស្តេចចតុលោកបាលយកមកថ្វាយ។
៩៧
សំនួរ -ទីសិង្កុតរចេតិយនោះគេបានបញ្ចុះវត្ថុអ្វីខ្លះ? ចំលើយ
គេបានបញ្ចុះគ្រឿងបរិក្ខារនៃព្រះពុទ្ធ៤ព្រះអង្គ ក្នុងភទ្ទក័ប្បនេះ
គឺបញ្ចុះធម្មក្រករបស់ព្រះពុទ្ធកកុសន្ធៈ១ វត្ថពន្ធរបស់ព្រះពុទ្ធកោនាគមនៈ១
សាដករបស់ព្រះពុទ្ធកស្សបៈ១ បញ្ចុះព្រះកេសធាតុ៨សរសៃរបស់ព្រះពុទ្ធគោតម១។
៩៨ សំនួរ -សិង្កុតរចេតិយគេធ្វើនៅស្រុកណា? ចំលើយ នៅក្នុងស្រុកភូមា។
៩៩
សំនួរ - អ្នកណាជាឧបាសកមុនគេបំផុត?ហៅថាអ្វី? ចំលើយ ពាណិជ២នាក់ គឺតបុស្សៈ
និងភលិ្លកៈ ដល់សរណគមន៏ ២គឺ ព្រះពុទ្ធ នឹងព្រះធម៌ ហៅថាទ្វេវាចិកសរណគមន៏។
ព្រហ្មជ្ឈេសនៈ
១០០
សំនួរ - ព្រះទយ័នៃព្រះសាស្តាពេញពោរទៅដោយព្រះមហាករុណាមែនឬទេ?
ហេតុម្តេចកាលព្រះអង្គបានត្រាស់ដឹងហើយ
ត្រឡប់មកជារួញរាព្រះទ័យក្នុងការសំដែងធម៌វិញ?
ខាងក្រោយមកទ្រង់ព្រះតម្រិះដូចម្តេច
បានជាទ្រង់អធិដ្ឋានព្រះទ័យថានឹងទ្រង់សំដែងធម៌ប្រោស សត្វ? ចំលើយ
រឿងនេះជាសេចក្តីពិត,
ព្រះសាស្តានៃយើងទ្រង់ពេញពោរទៅដោយព្រះមហាករុណាមែនៗប៉ុន្តែ
កាលព្រះអង្គបានត្រាស់ដឹងហើយត្រឡប់ជាមានព្រះទ័យរួញរាវិញនោះ
គ្រាន់តែមានក្នុងមូយខណៈចិត្តប៉ុណ្ណោះទេ ដោយទ្រង់ព្រះតម្រិះ
ថាធម៌ដែលតថាគតបានត្រាស់ដឹងហើយនោះជ្រាលជ្រៅណាស់
កម្រពួកសត្វមានកិលេសដូចធូលីមានរាគៈជាដើម នឹងដឹង បានដោយឆាប់រហ័ស។
ក្នុងករណីដូច្នេះកុំថាតែព្រះបរមសាស្តាដែលបានត្រាស់ដឹងធម៌ដ៏ល្អិតសុខុមហើយទ្រង់អល់ឯកក្នុងការសំដែង
ធម៌នេះ ឡើយសូម្បីតែអ្នកដែល
ស្ម័គ្រចិត្តនឹងប្រព្រឹត្តតាមព្រះអង្គហើយគេក៏ធ្វើទៅតាមបានដោយលំបាក
ព្រោះការច្រាស់ក្របែលកិលេស របស់សត្វ អ្នកក្រាសទៅដោយរាគៈ ទោសៈ
មោហៈមិនមែនជាវិស័យកំចាត់បានងាយទេ។
ហេតុនេះកាលព្រះសាស្តាបានត្រាស់ដឹងហើយត្រូវមានព្រះ ទ័យ រួញរាជាធម្មតា។
សូម្បីតែសាមញ្ញជនអ្នកបានសិក្សាវិជ្ជាការណាខ្លះឬធ្វើការងារប្រភេទខ្លះដែលត្រូវរងទុក្ខលំបាកយ៉ាងច្រើន
លុះបានសម្រេចហើយគង់មានចិត្តរួញរាធុញទ្រាន់ខ្លះដូចគ្នាថាការងារបែបនេះ
អ្នកមិនមានព្យាយាមនឹងមានអំណត់ទេ មុខជាមិនអាចនឹងធើ្វបាន សម្រេចឡើយ។
លុះវេលាក្រោយមកព្រះអង្គទ្រង់ពិចារណាឃើញថាវេនេយ្យសត្វមានច្រើនប្រភេទ
គឺបុគ្គលខ្លះមានកិលេសស្រាលស្តើង ខ្លះមានកិលេសក្រាស់
ខ្លះមានឥន្រ្ទីយ៍គឺសទ្ធា, វីរិយៈ, សតិ, សមាធិ, បញ្ញា ខ្លះមានឥន្រ្ទីយ៍ទន់
ខ្លះមានអាការដ៏ល្អ ខ្លះមានអាការដ៏អាក្រក់ ខ្លះប្រដៅងាយ ខ្លះប្រដៅក្រ
ខ្លះអាចនឹងដឹងបាន ខ្លះមិនអាចដឹងបានអ្នកមានគុណសម្បត្តិដូច្នោះជាប្រមាណ
យ៉ាងកណ្តាលបានទទួលអប់រំក្នុងបដិបទាដ៏ជាបុព្វភាគទាល់តែមានឧបនិស្ស័យ,
ក៏នៅតែគួរទទួលការណែនាំក្នុងធម៌ជាន់ទាបជាមុន ដើម្បីឪយកើតមានឧបនិស្ស័យ
កាលបើដូច្នោះការទ្រង់សំដែងធម៌មុខជាមិនឥតផល
អាចសម្រេចប្រយោជន៍ដល់មនុស្សគ្រប់ពួកបានវៀរលែងតែពួកដែលមិនមែនជាវេនេយ្យសត្វព្រះសាស្តាមានព្រះញាណឃើញហេតុឆ្ងាយទ្រង់ព្រះចិន្តាដូចបានពោលមកហើយនេះបានជាទ្រង់ព្រះទ័យថាសំដែងធម៌ទេសនាប្រោសសត្វ។
សំនួរ -
ព្រះសាស្តាកាលនឹងទ្រង់សំដែងធម៌ទេសនាប្រោសវេនេយ្យសត្វទ្រង់ប្រៀបនឹងផ្កាឈូក៤យ៉ាង
រឿងនេះដោយពុទ្ធបំណងដូចម្តេច?ចូររៀបរាប់មើល! ចំលើយ ដោយមានពុទ្ធបំណងថា
មិនទេសនាទូន្មានសត្វទេ
ព្រោះទ្រង់ឃើញថាធម៌ដែលព្រះអង្គទ្រង់ត្រាស់ដឹងនោះជ្តាលជ្រៅណាស់
សត្វដែលមានអាលយ័គឺ
កិលេសកម្រនឹងដឹងបាន។តែខាងក្រោយព្រះអង្គទ្រង់នឹកដល់បុគ្គល៤ពួក
គឺឧគ្ឈដិតញ្ញូបានដល់បុគ្គលដែលបានស្តាប់ធម៌លោកអ្នកប្រាជ្ញសំដែងចប់ហើយ
ក៏បានដឹងយល់ភ្លាម
ប្រៀបដូចផ្កាសឈូកគ្រាន់តែត្រូវកំដៅព្រះអាទិត្យក៏រិកមួយរំពេច
នោះចាត់ជាមួយពួក។
វិបច្ចិតញ្ញូបានដល់បុគ្គលដែលបានស្តាប់ធម៌អ្នកប្រាជ្ញសំដែងទាល់តែលោកចែករំលែកសេចក្តីធម៌នោះឪយល្អិតចេញទៅទៀតទើបបានដឹងយល់
ប្រៀបដូចផ្កាឈូកដែលនឹងរីកក្នុងថ្ងៃស្អែកនេះចាត់ជាពួកមួយ។ នេយ្យបុគ្គល
បានដល់វេនេយ្យសត្វដែលជាសាស្តាដឹកនាំទូន្មានរឿយៗទៅ
ដើម្បីឪយបានសម្រេចមគ្គផលដូផ្កាឈូកដែលនឹងក្នុងថ្ងៃខាងមុខតៗទៅនេះចាត់ជាពួកមួយ។
បទបរមបុគ្គលបានដល់សត្វអ្នកសា្តប់ធម៌ចាំមិន បាន
ទាំងមិនបដិបត្តិតាមប្រៀបដូចជាផ្កាឈូកដែលនឹងទៅជាចំណីត្រីនឹងអណ្តើកដូច្នោះ
នេះចាត់ជាពួកមួយ។
សំនួរ
-អ្នកណាចូលទៅអារាធនាព្រះសាស្តាឪយសំដែងធម៌ប្រោសសត្វ? កាលព្រះអង្គគង់នៅទីណា?
ចំលើយ សហម្បត្តីព្រហ្មទូលអារាធនា។ គ្រានោះព្រះអង្គគង់នៅក្រោមដើមអជលនិគ្រោធ។
ធម្មចក្កប្បវត្តនទេសនា
សំនួរ
-កាលព្រះសាស្តាតាំងព្រះទ័យថានឹងសំដែងធម៌ប្រោសសត្វហើយទ្រង់នឹងនឹកអ្នកណាមុនគេ?
ចំលើយ ទ្រង់នឹកដល់អាឡារតាបស កាលាគោត្រ នឹង ឧទកតាបសរាមបុត្រមុនគេ
រួចទ្រង់ជ្រាបថាតាបសទាំង២រូប នោះក្ស័យជីវិតហួសទៅហើយ។
សំនួរ
-ព្រះសាស្តាសំដែងធម៌ប្រោសអ្នកណាមុនបំផុត?ទ្រង់សំដែងធម៌អ្វី?នៅកន្លែងណា?
ក្នុងស្រុកណា? ចំលើយ ប្រោសបញ្ចវគ្គីយ៍ភិក្ខុមុនគេបំផុត។
ទ្រង់សំដែងធម៌ធម្មចក្ក័។ នៅព្រៃឥសិបទនមិគ្គទាយវន័។ ទៀបនគរពារាណសី។
សំនួរ
-ចុះបណ្តាបញ្ចវគ្គីយភិក្ខុទាំងនោះ តើលោកណាឃើញធម៌មុនគេ? ហើយលោកឃើញដូចម្តេច?
ចំលើយ
ព្រះអញ្ញកោណ្ឌញ្ញៈជាប្រធាននៃពួកភិក្ខុបញ្ចវគ្គីយបានធម្មចក្ខុឃើញធម៌មុនគេ។
លោកឃើញថារបស់ណាមួយដែលបច្ច័យប្រជុំតាក់តែងហើយរបស់
នោះសុទ្ធតែជាភិក្ខុមិនមែនខ្លួនប្រាណ។ របស់ណាមួយកើតឡើងហើយ របស់ទាំងអស់នោះ
មានសេចក្តីរលត់វិញជាធម្មតា។
សំនួរ -
ភីក្ខុបញ្ចវគ្គីយទាំងនោះបានសម្រេចព្រះអរហត្តព្រោះបានស្តាប់ធម៌អ្វី?
ធម៌នោះនិយាយពីអ្វី? ចូរឆ្លើយឪយល្មមស្តាប់បាន! ចំលើយព្រោះបានស្តាប់ធម៌ទេសនា
ហៅថាអនត្តលក្ខណសូត្រ។ និយាយពីខ្លួនមិនទៀងថា :
រាងកាយរបស់យើងនេះជារបស់មិនទៀងទាត់មានសេចក្តីរលត់
និងសេចក្តីបែកធ្លាយទៅជាធម្មតា កាលបើមិនទៀងហើយជាទុក្ខ
កាលជាទុក្ខហើយនឹងប្រកាន់ថាជាខ្លួនជាប្រាណជាយើង ក៏ជាការមិនសមគួរ។
សំនួរ
-ធម្មចក្កប្បវត្តនសូត្រ អនត្តលក្ខណសូត្រ នឹងអាទិត្តបរិយាយសូត្រ
ព្រះសាស្តាទ្រង់សំដែងប្រោសអ្នកណា? ក្នុងទីណា? ចំលើយ ធម្មចក្កប្បវត្តនសូត្រ
នឹងអនត្តលក្ខណសូត្រទ្រង់សំដែងប្រោសបញ្ចវគ្គីយភិក្ខុ
ក្នុងព្រៃឥសិបទនមិគទាយវ័ន នគរពារាណសី។ អាទិត្តបរិយាយសូត្រ
ទ្រង់សំដែងប្រោសភិក្ខុបុរាណជដិល១ពាន់៣អង្គ មានឧរុវេលកស្សបៈជាដើម
ក្បែរឆ្នេរស្ទឹងគយាសីសប្រទេស ដែនមគ្គធៈ។
សំនួរ
-ហេតុអី្វព្រះសាស្តាបានត្រាសដឹងហើយមិនយាងទៅប្រោសព្រះពុទ្ធបិតាមាតា
នឹងញាតិវង្សមុនជនឯទៀត? ចំលើយ ព្រោះតែទ្រង់យល់ឃើញថា
គួរប្រតិស្ថានព្រះពុទ្ធសាសនាទុកក្នុងមគធជនបទមុនសិន
ព្រោះជាដែនធំមានអំណាចព្រមទាំង បរិបូណ៌ដោយសម្បត្តិ មានប្រជាជនច្រើនកុះករ
ទាំងជាទីលំនៅនៃពួកគ្រូ មេលទ្ធិជាច្រើន កាលបើពួកគ្រូទាំងនោះមកចូលព្រះអង្គ
ហើយព្រះអង្គងាយនឹងទូន្មានអ្នកដទៃទៀត។ មួយទៀតមនុស្សជាន់នោះ
ច្រើនមានទិដ្ឋិមានៈប្រកាន់ខ្លួនជាអ្នកធំ
គឺជាមាតាបិតាជីដូនជីតាមាមីងរបស់ព្រះអង្គ។
បើព្រះអង្គបានត្រាស់ដឹងហើយរួចយាងទៅប្រដៅពពួកសាក្យរាជក្នុងកបិលភ័ស្តុតែម្តង
រមែងជាការលំបាកច្រើនឬនឹងមិនបានសម្រេចផល
ព្រោះលោកទាំងនោះកំពុងពេញដោយទិដ្ឋិមានៈប្រកាន់ថាជាអ្នកធំ
ថែមទាំងមិនទាន់បាត់ខឹងក្នុងរឿងស្តេចចេញទៅបួស ដែលគេសំគាល់ថាជា
ការប្រព្រឹត្តិបន្ទាបវង្សត្រកូលផង។
រួមឪយខ្លីមកថាឧបនិស្ស័យឥន្រ្ទីយរបស់លោកទាំងនោះនៅមិនទាន់ចាស់ក្លា
លុះកាលណាព្រះអង្គ ស្តេចទៅប្រោស អ្នកនេះ អ្នកនោះបានសម្រេចប្រយោជន៍
ទាល់តែព្រះកិក្តិគុណសេចក្តីល្អរបស់ព្រះអង្គ ល្បីទៅដល់
ពួកសាក្យរាជៗបាត់ខឹងកើត
មានចិត្តស្រឡាញ់រាប់អានឡើងវិញសេ្តចមកប្រោសជាខាងក្រោយទើបងាយ។
ដោយហេតុបានពោលខាងលើនេះឯង ដែលបណ្តាលមិនឪយ
ព្រះអង្គសេ្តចទៅប្រោសពួកសាក្យរាជមុនគេ។
សំនួរ -
ចុះក្នុងវស្សាត្រាស់ដឹងថ្មីៗព្រះសាស្តាបានធើ្វអ្វីឪយជាប្រយោជន៍ដ៏សមគួរដែលព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធគួរឪយយើងយក
ទុកដាក់ក្នុងចិត្ត ធ្វើជាគំរូបាន? ចំលើយ
រាប់តាំងពីថ្ងៃ១៤កើតខែអាសាធសេ្តចទៅកាន់ព្រៃឥសិបទនមិគយវន័គង់ចាំវស្សានៅទីនោះលុះដល់បញ្ជូនសាវ័កទៅប្រកាសព្រះសាសនា
ក្នុងនានា
ប្រទេសព្រះអង្គក៏យាងទៅកាន់ឧរុវេលាប្រទេសក្នុងវេលាចេញវស្សាហើយ,ក្នុងរយៈកាលនេះទ្រង់បានសំដែងធម៌និងប្រទាន
ឧបសម្បទ័ដល់ សាវ័កសំរេចអរហត្តផល៦០អង្គ គឺបញ្ចវគ្គិយភិក្ខុ៥,ព្រះយស១,
សម្លាញ់ព្រះយស៤, និងសំឡាញ់ព្រះយស៥០ទៀត, ទ្រង់ប្រោសមាតាបិតានិងភរិយាព្រះយស
ដល់នូវរតនត្រ័យជាសរណៈ ជាឧបាសក ឧបាសិកាក្នុងលោកជាដំបូង២នាក់។
សំនួរ
- ព្រោះហេតុអ្វីបានជាព្រះអង្គទ្រង់សំដែងធម៌ដល់បព្វជិតមុនគ្រហស្ថ? ចំលើយ
ព្រោះបព្វជិតធ្លាប់បានអបរំក្នុងផ្លូវប្រតិបត្តិមកជាច្រើនហើយ
ដូចផ្កាឈូកដែលដុះឡើងផុតពីទឹក គ្រាន់តែត្រូវរស្មីព្រះអាទិត្យក៏រិកភ្លាម។
យសបព្វជា
សំនួរ -
កាលព្រះអង្គប្រោសភិក្ខុបញ្ចវគ្គិយរួចហើយតើព្រះអង្គទ្រង់ប្រោសអ្នកណាទៀត?
ចំលើយ ទ្រង់ប្រោសយសកុលបុត្ត
ជាបុត្រនាងសុជាតាដែលបានថ្វាយមធុបាយសដល់ព្រះអង្គ។
យសកុលបុត្របានស្តាប់អនុបុព្វីកថាចប់ហើយក៏បានសមេ្រចសោតាបត្តិផលក្នុងព្រៃឥសិបតនមិគយវ័ន។តពីនោះមកទៀតទ្រង់ប្រោសសេដ្ឋីជាបិតា
ព្រះយសនិងភរិយាសេដ្ឋីជាមាតាព្រះយសព្រមទាំងភរិយាព្រះយសឪយបានសំរេចសោតាបតិ្តផល។
ខាងក្រោយមកព្រះយសបានឧបសម្បទាជា ឯហិភិក្ខុ។
សំនួរ
-ចុះកាលដែលព្រះសាស្តាប្រោសយសកុលបុត្រនិងបិតាមាតាភរិយានៃយសរួចហើយ
តើទ្រង់ប្រោសអ្នកណាទៀត? ឈ្មោះអ្វីខ្លះ? ចំលើយទ្រង់ប្រោសសម្លាញ់យស៤នាក់ទៀតគឺ
វិមលៈ១, សុពាហុ១, បុណ្ណជិ១,
គវម្បតិ១,។តពីនោះមកប្រោសសំឡាញ់ព្រះយស៥០នាក់ទៀតប៉ុន្តែមិនដឹងឈ្មោះអ្វីខ្លះ។សំឡាញ់យស៥៤នាក់បានឧបសម្បទាជាឯហិភិក្ខុដែរ។
សំនួរ - ចុះអ្នកណាជាឧបាសកនិងឧបាសិកាមុនបំផុត?
ចំលើយ បើទេ្វវាចិកសរណគមន៍ គឺអ្នកដល់ព្រះពុទ្ធនិងព្រះធម៌ជាទីពឹងមុនគេ
បានដល់ពាណិជពីរនាក់ឈ្មោះតបុស្សៈ១,ភល្លិកៈ។ បើជាតេវាចិកសរណគមន៍
គឺដល់ព្រះព្រះពុទ្ធព្រះធម៌ព្រះសង្ឈជាទីពឹងបានដល់សេដ្ឋីជាបិតាព្រះយសហៅថាបឋមឧបាសក។
ចំណែកមាតានិងភរិយានៃព្រះយសហៅថាបឋមឧបាសិកា។
សំនួរ
- កាលព្រះសាស្តាគង់ក្នុងព្រៃឥសិបតនមិគទាយវ័នស្ងាត់តែមួយអង្គឯងនោះ
តើមារាធិរាជចូលទៅក្រាបទូលព្រះអង្គថាដូចម្តេច? ចំលើយ ចូលទៅក្រាបទូលថា
បពិត្រព្រះអង្គដ៏ចំរើន! ព្រះអង្គបានរួចចាកបារពន្ធន៍ទាំងពួងហើយ
ប៉ុន្តែគង់មិនរួចពីដៃខ្ញុំទេ។ ព្រះសាសា្តត្រាស់សួរថា៖ម្នាល
មារអើយ!សេចក្តីប្រាថ្នានៃតថាគតក្នុងរូប សំឡេង ក្លិន រស សម្ផស្ស
មិនមានឡើយតថាគតអាចកំចាត់បង់នូវមច្ចុមារបាន, មារបានស្តាប់ហើយក៏កើត
ទុក្ខតូចចិត្តត្រឡប់វិលទៅវិញ។ ឧរុវេលាគមនៈ
សំនួរ - កាលព្រះសាសា្តចេញពីព្រៃឥសិបតនមិគទាយវ័នហើយទ្រង់យាងទៅគង់នៅទីណាទៀត? ចំលើយ ទ្រង់យាងទៅគង់ក្នុងឧរុវេលាប្រទេស។
សំនួរ - កាលទ្រង់យាងទៅតាមផ្លវតើបានប្រោសអ្នកណាដែរ? ចំលើយ បានប្រោសភទ្ទវគ្គិយកុមារ៣០នាក់ឯហិភិក្ខុឧបសម្បទា។
សំនួរ
- ចុះកាលព្រះសាសា្តគង់ក្នុងឧរុវេលាប្រទេសបានប្រោសអ្នកណាខ្លះ? ចំលើយ
បានប្រោសជដិល៣នាក់បងប្អូននិងគ្នាគឺ ឧរុវេលកស្សបៈមានបរិវារ៥០០,
នទីកស្សបៈមានបរិវារ៣០០, គយាកស្សបៈមានបរិវារ២០០,
ឪយបានសម្រេចជាឯហិភិក្ខុឧបសម្បទា ទាំង៣នាក់នឹងបររិវារ១០០០នា់ផង។
សំនួរ
- ព្រះសាសា្តទ្រង់សំដែងបដិហារ្យចំនួនប៉ុន្មានយ៉ាងហើយទ្រងទេសនាធម៌អ្វី?
ចំលើយទ្រង់សំបាដិហារ្យចំនួន១៥០០យ៉ាង។ទ្រង់ទេសនាអាទិត្តបរិយាយសូត្រ។
សំនួរ
- ចុះព្រះសាសា្តប្រោសជដិលរួចហើយទ្រង់យាងប្រោសអ្នកណាទៀត? ចំលើយ
ទ្រង់យាងទៅប្រោសព្រះបាទពិម្ពិសារ
ក្សត្រក្រងរាជគ្រិះព្រមទាំងព្រាហ្មណ៍និងគហបតី១១មឺននាក់
ឪយបានសម្រេចសោតាបត្តិផល, ព្រាហ្មណ៍១ មឺននាក់ទៀត
បានស្ថិតនៅក្នុងព្រះត្រៃសរណគមន៍។
សំនួរ -ព្រះសាសា្តទ្រង់ទេសនាធម៌អ្វី ប្រោសព្រាហ្មណ៍និងគហបតីទាំងនោះ? ចំលើយ ទ្រង់ទេសនាមហានារទជាតក ដោយពិស្តារ។
អគ្គសាវ័កបព្វជា្ជ
សំនួរ
- ព្រះអគ្គសាវ័ករបស់ព្រះសាសា្តគឺអ្នកណា?
លោកមានគុណវិសេសយ៉ាងសំខាន់ដល់សាសនាដូចម្តេច
បានជាព្រះសាសា្តទ្រង់តាំងទុកក្នុងតំណែង ដ៏សំខាន់ដូច្នោះ? ចំលើយ
គឺព្រះសារីបុត្រ និងព្រះមោគ្គល្លាន។
លោកបានជាកម្លាំងរបស់ព្រះសាសា្តក្នុងការប្រកាសផ្សាយសាសនាញាំង
មហាជនឪយកើតសទ្ធាជ្រះថ្លាក្នុងព្រះ
ពុទ្ធសាសនាជាច្រើន។សូម្បីព្រះសាសា្តក៏បានសរសើរលោកទាំងពីរព្រះអង្គនោះដោយឧបមាថា
ព្រះសារីបុត្រប្រៀបដូចជាមាតាញាំងទារកឪយកើត
,ព្រះមោគ្កល្លានប្រៀបដូចស្រីមេដោះចិញ្ចឹមរក្សាទារកដែលកើតហើយនោះ។
ព្រះសារីបុត្ររមែងដឹកនាំមហាជនឪយតាំងនៅក្នុងសោតាបត្តិផល,
ព្រះមោគ្គល្លានរមែងដឹកនាំមហាជនឪយតាំងនៅក្នុងគុណខាងលើដែលខ្ពសជាងនោះទៅទៀត។
បើនិយាយឪយចំទៅថាព្រះសារីបុត្រព្រះសាសា្តលើកដំកើងថាប្រសើរដាច់គេខាងផ្លូវបញ្ញា
អាចសំដែងធម្មច័ក្រនិងចតុរារិយសច្ចបានឆ្ងាយទូលាយ ពិស្តាដូចព្រះអង្គដែរ,
ទាំងឈ្លាសវៃក្នុងការទេសនាទូន្មានមហាជន។
ចំណែកព្រះមោគ្គលា្លនព្រះសាសា្តទ្រង់សរសើរថាជាអ្នកមានឬទ្ធិច្រើនអាចធើ្វៗ
បានដូចសេចក្តីប្រាថ្នាទាំងជាអ្នកឈ្លាសវៃក្នុងការដឹកនាំត្រកូលដែលមិនទាន់ជ្រះថ្លាឪយជ្រះថ្លាបានមិនធើ្វសទ្ធានិងទ្រព្យរបស់ឬាយកឪយខូចខាត់ដូចជាមេឃ្មុំដែលហើរចូលទៅក្នុងសួនផ្កាមិនធើ្វពណ៌និងក្លិនរបស់ផ្កាឪយបាត់បង់ឡើយ
គ្រាន់តែក្រេបជញ្ជកយកតែឪជារសហើយហើរបាត់ទៅព្រះសាសា្តទ្រង់ប្រដៅភិក្ខុឯទៀតឪយប្រព្រឹត្តតាមជាគំរូ។
សំនួរ
-ព្រះសារីបុត្រនិងព្រះមោគ្គល្លានបានបួសក្នុងលទ្ធិដទៃរួចទៅហើយហេតុអ្វីក៏បានជាលះបង់លទ្ធិនោះចោលវិញហើយចូលមកបួសក្នុងព្រ
ពុទ្ធសាសនា? ចំលើយ
ហេតុតែលោកមានប្រក្រតិជសអ្នកភា្ញក់រឭកជានិច្ចមិនភេ្លចខ្លួន
បានបួសក្នុងលទ្ធិរបស់អាចារ្យសញ្ជ័យវេលដ្ឋបុត្រហើយមិនបានសម្រេចមោគ្គធម៌ក៏ធើ្វកតិកានិងគ្នាថាបើអ្នកណាបានមោគ្គធម៌មុនចូលប្រាប់ដល់គា្ន។
ថ្ងៃមួយព្រះសារីបុត្របានទៅជួបនឹងព្រះអស្សជិត្ថេរក៏មានចិត្តជ្រះថ្លានឹងឥរិយាបថរបស់លោកបានសាកសួរដឹឹងថាលោកជាពុទ្ធសាវ័កហើយ
ក៏អារាធនាឪយលោកសំដែងធម៌ុំព្រះអស្សជិត្ថេរបានសម្តែងប្សរប់ត្រង់គោលព្រះពុទ្ធសាសនា
(ធម៌ទាំងឡាយរមែងកើតឡើងព្រោះហេតុ រមែងរលត់ ទៅវិញក៏ព្រោះហេតុ)។
ព្រះសារីបុត្រស្តាប់ធម៌នេះចប់ហើយក៏បានធម្មចក្ខុទើបត្រឡប់មកប្ាប់ព្រះមោគ្គលា្លនៗបានស្តាប់ធម៌នោះហើយក៏បាន
ធម្មចក្ខុដូចគ្នាទើប បបួលគ្នាចូលទៅគាល់ព្រះសាស្តា។
សំនួរ
- អារាមឈ្មោះអ្វីដែលកើតឡើងជាដំបូងក្នុងព្រះពុទ្ធសាសនា? កើតនៅប្រទេសណា?
អ្នកណាជាអ្នកថ្វាយ? ក្នុងវេលាណា? ចំលើយ
អារាមឈ្មោះវេឡុវ័នគឺជាទីឧទ្យានព្រៃឫស្សីតាំងនៅជិតក្រុងរាជគ្រឺះ
ក្នុងដែនមគធៈ ជាទីស្ងប់ស្ងាត់សមល្មមដល់សមណៈ។
ព្រះបាទពិម្ពិសារក្សត្រក្រុងរាជគ្រឺះជាអ្នកថ្វាយៗក្នុងវេលាដែលព្រះសាសា្តព្រមទាំងភិក្ខុសង្ឈ
យាងទៅទទួលភត្តាហារក្នុងព្រះរាជនិវេសន៍ក្នុងកាលដែលព្រះសាសា្តសេ្តចទៅក្នុងដែនមគធៈ
ដើម្បីប្រកាសព្រះសាសនាជាដំបូង៕
សំនួរ
-ចុះព្រះនាមដើមរបស់ព្រះសារីបុត្រ
និងព្រះមោគ្គល្លានហៅថាអ្វី?លោកកើតនៅស្រុកណាជាបុត្រអ្នកណា? ចំលើយ
ព្រះនាមដើមរបស់ព្រះសារីបុត្រ ហៅថាឧបតិស្សៈ លោកកើតក្នុងឧបតិស្សគ្រាម
ជាបុត្រនៃនាងសារីព្រាហ្មណ៍។ ព្រះនាមដើមរបស់ព្រះមោគ្គលា្លន ហៅថាកោលិតៈ
លោកកើតក្នុងកោលិតគ្រាម ជាបុត្រនៃនាងមោគ្គលី្ល។
សំនួរ
-ចុះកាលព្រះសារីបុត្រនិងព្រះមោគ្គល្លានចូលទៅសូមបព្វជា្ជឧបសម្បទាក្នុងសំណាក់ព្រះសាសា្តនោះតើបាននាំបរិវារប៉ុន្មាននាក់ទៅផង?
ចំលើយ បាននាំបរិវារ២៥០នាក់ទៅផង។
សំនួរ
-បណ្តាព្រះអគ្គសាវ័កទាំង២អង្គ លោកណាបានសម្រេចព្រះអរហត្តមុនគេ?
ព្រោះបានសា្តប់ធម៌អ្វី? ចំលើយ ព្រះមោគ្គល្លានបានសំរេចព្រះអរហត្តមុន
គឺរាប់ពីថ្ងៃដែលបានបព្វជ្ជា៧ថ្ងៃ។ព្រោះបានសា្តប់ធាតុកម្មដ្ឋានក្នុងវេលាដែលលោកទៅគង់នៅក្នុងស្រុក
កល្លកវាឡគ្រាមដែនមគធៈ។ឯព្រះសារីបុត្របានសំរេចព្រះអរហត្តក្រោយ
គឺរាប់ពីថ្ងៃដែលលោកបួសមកបាន១៥ថ្ងៃ
ព្រោះបានសា្តប់វេទនាយសូត្រដែលព្រះសាសា្តកំពុងសំដែងប្រោសទីឃខនបរិពាជកជាក្មួយរបស់ខ្លួនក្នុងគុហាឈ្មោះសូករខាត។
សំនួរ - ព្រះសាសា្តទ្រង់តាំងអគ្គសាវ័កទាំងគូ
ព្រមទាំងទ្រង់សំដែងឪវាទបាតិមោក្ខនៅទីណា? ក្នុងថ្ងៃ ខែ ឆ្នាំអ្វី?
ចំលើយក្នុងវត្តវេឡុវន័ ក្បែក្រុងរាជគ្រឹះ ដែនមគធៈ។ ក្នុង១៥កើតខែមាឃឆ្នាំវក។
កបិលវត្ថុគមនៈ
សំនួរ
-កាលព្រះសាសា្តគង់ក្នុងវត្តវេឡុវ័ននោះតើព្រះបាទសុទ្ធោទនៈប្រើអាមាត្យប៉ុនា្មននាក់ឪយទៅនិមន្តព្រះសាសា្តមកកាន់ក្រុងកបិលពស្តុ?
ចំលើយព្រះរាជាប្រើអាមាត្យ១០នាក់ក្នុងម្នាក់ៗមានបរិវារ១ពាន់ៗ
ប្រើឪយទៅ១០ដងគឺ ១នាក់ ១ដង។
សំនួរ -
ចុះអាមាត្យទាំង១០នាក់នោះបានបួសបានសំរេចធម៌អ្វីដែរឬទេ? ចំលើយ
អាមាត្យទាំងអស់នោះ បានបួសហើយបានសម្រេចព្រះអរហត្តផលជាឯហិភិក្ខុឧបសម្បទា។
សំនួរ
- ព្រះថេរអង្គណាដែលបានទទួលនិមន្តព្រះសាសា្តយាងទៅកាន់កបិលព័ស្តុ?
ចំលើយព្រះកាឡុទាយីត្ថេរដែលជាអាមាត្យគំរប់ដប់ ទៅក្រោយគេទាំងអស់
បានទូនិមន្តព្រះសាសា្ត។
សំនួរ
-កាលព្រះសាសា្តយាងទៅដល់នគរកបិលព័ស្តុហើយទ្រង់គង់នៅទីណា?
មានព្រះសង្ឈជាបរិវារប៉ុន្មានអង្គ? ចំលើយព្រះអង្គគង្គក្នុងនិគ្រោធារាម។
មានព្រះសង្ឈជាបរិវារ២មឺនអង្គ។សុទ្ធតែជាព្រះខីណាស្រព។
សំនួរ
-ព្រះសាសា្តទ្រង់ប្រោសព្រះពុទ្ធបិតានិងញាតិវង្សដោយវិធីដូចម្តេច?
ចំលើយដោយវិធីធ្វើយមកប្បដិហារ្យ
គឺទ្រង់និម្មិតទីចង្រ្កមកែវហើយយាងចង្រ្កមក្នុងអាកាសទ្រងនិម្មិតជាព្រះពុទ្ធមួយ
អង្គទៀតឪយឆ្លើយប្រសា្នរបស់ព្រះអង្គ
នៅទីផុតទ្រង់យាងចុះពីអាសមកហើយត្រាសទេសនាមហាវេស្សន្តរជាតក
ព្រោះទ្រង់ប្រារព្ធភ្លៀងបោក្ខរព័ស៌ឪយជាដើមហេតុ។
សំនួរ
-ចុះព្រះពុទ្ធបិតាបានសម្រេចផលអ្វី? បានទ្រង់ព្រះផ្នួសឬទេ?
ចំលើយកាលជួបនិងព្រះសាសា្តគ្រាដំបូង
បានសំរេចព្រះអនាគាមិផល,លុះដលជិតនិងអស់ព្រះជន្ម ទើបបានសំរេចព្រះអរហត្តផល។
ហើយបរិនិពា្វនទៅ ។ ព្រះអង្គមិនបានទ្រង់ព្រះផ្នួសទេ។ ពិម្ពាពិលាប
សំនួរ
- ក្នុងថ្ងៃទីពីរ ព្រះសាសា្តបានប្រោសអ្នកណា?
ឪយបានសំរេចមគ្គផលអ្វី?ដោយទេសនាធម៌អ្វី? ចំលើយ បានប្រោសព្រះនាងបជាបតីគោតមី
ជាព្រះមាតុច្ឆា, ឪយបានសម្រេចព្រះសោតាបតិផល, ដោយឬេសនាមហាធម្មបាលជាតក។
សំនួរ
-
ក្នុងថ្ងៃទីបីព្រះសាសា្តទ្រង់ប្រោសអ្នកណា?ឪយបានសម្រេចផលអ្វី?ដោយទេសនាធម៌អ្វី?
ចំលើយ បានប្រោសព្រះនាងពិម្ពាជាមាតារាហុកុមារ,
ឪយបានសម្រេចព្រះសោតាបតិផល,ដោយទេសនាចន្ទកិន្នរីជាតក។ សាក្យបព្វជ្ជា
សំនួរ
- ក្នុងថ្ងៃទី៤ព្រះសាសា្តទ្រង់ប្រោសអ្នកណា? បានសម្រេចមគ្គផលអ្វី? ចំលើយ
បានប្រោសនន្ទកុមារគឺក្នុងថ្ងៃដែលព្រះនន្ទកំពុងតែធ្វើវិវាហមង្គលជាមួយនិងនាងជនបទកល្យាណី
ព្រះសាសា្តទ្រង់នាំព្រះនន្ទកុមារ វត្តនិគ្រោធារាម
ហើយទ្រងបំបួសព្រះនន្ទកុមារ។ ដល់ថ្ងៃក្រោយមក
ព្រះនន្ទភិក្ខុបានសម្រេចព្រះអរហត្តផល។
សំនួរ -
ចុះព្រះនន្ទត្រូវជាព្រះញាតិព្រះសាសា្តដូចម្តេច?
ចំលើយត្រូវជាព្រះកន្និដ្ឋភាតា
គឺបងប្អូនបង្កើតរបស់ព្រះសាសា្តរួមព្រះបិតាជាមួយ ឯព្រះមាតាផ្សេងគ្នា។ សំនួរ -
ចុះព្រះមាតារបស់ព្រះនន្ទព្រះនាមអ្វី? ត្រូវជាអ្វីនឹងព្រះសាសា្ត?
ចំលើយព្រះនាម មហាបជាបតីគោតមី, ជាព្រះមាតុច្ឆា គឺ ម្តាយមីងរបស់ព្រះសាសា្ត។
ថ្ងៃក្រោយមកព្រះសាសា្តបានប្រោសអ្នកណាទៀត? សំនួរ -
រាប់ពីថ្ងៃដែលព្រះសាសា្តបំបួសព្រះនន្ទមកបាន៧ថ្ងៃ
ចំលើយព្រះអង្គបានទ្រង់បង្គាប់ព្រះសារីបុត្រឪយបំបួសព្រះរាហុលកុមារជាសាមណេរក្នុងថ្ងៃដែលព្រះរាជកុមារតាមសូមកំណត់ទ្រប្យអំពីព្រះអង្គ។
សំនួរ -វត្តជេតពននៅក្នុងនគរណា? អ្នកណាកសាងថ្វាយព្រះសាសា្ត?
ចំលើយនៅក្នុងនគរសាវត្ថី, អនាថបណ្ឌិតសេដ្ឋីកសាងថ្វាយ។
មានក្សត្យសាក្យត្រកូលបន្មានព្រះអង្គ បានចេញបួសក្នុងសំណាក់ព្រះសាសា្ត?
មាន៦ព្រះអង្គគឺ ភទ្ទិយៈ១, អនុរុទ្ធ១, ភគុ១, កិម្ពិលៈ១ , អានន្ទៈ១,
ទេវទត្ត១។
សំនួរ -
ចុះបណ្តាលោកទាំង៦ព្រះអង្គនេះអង្គណាបានសម្រេចគុណវិសេសដូចម្តេច? ចំលើយ
ព្រះភិទ្ទិយៈបានសម្រេចវិជ្ជា៣,
ព្រះអនុរុទ្ធបានទិព្វចក្ខុសម្រេចព្រះអរហត្តផល, ព្រះភគុនឹងកិម្ពិលៈ
បានសម្រេចអរហត្តផល, ព្រះអនន្ទបានសម្រេច ព្រះសោតាបត្តិផល,
ព្រះទេវទត្តបានឫទ្ធិជារបស់បុថុជ្ជន។
មេតេ្តយ្យព្យាករណ៍
សំនួរ
- កាលព្រះសាសា្តយាងមកកាន់នគរកបិលព័ស្តុ លើកទី២ គង់ក្នុងនិគ្រោធារាម
មានអ្នកណាយកវត្ថុអ្វីមកថ្វាយព្រះអង្គដែរទេ? ចំលើយ មានព្រះនាងបជាបតិគោតមី
ជាព្រះមាតុច្ឆារបស់ព្រះអង្គបាានយកសំពត់សាដកពីរផាំ្ទងមកថ្វាយ,
ក្នុងមួយផ្ទាំងៗមានបណោ្តយ១៤ហត្ថ, ទទឹង៥ ហត្ថដូចគ្នា។
សំពត់នេះព្រះនាងធ្វើដោយព្រះហត្ថឯង តាំងពីដាំកប្បាសមក
ដរាប់ត្បាញបានជាសាច់សំពត់
សំនួរ - ព្រះសាសា្តទ្រង់ទទួលសំពត់អំពីព្រះនាងឬទេ? ចំលើយ មិនទទួលទេ, ទ្រង់បង្គាប់ឪយព្រះនាងថ្វាយដល់សង្ឃវិញ។
សំនួរ - ចុះភិក្ខុអង្គណាទទួលសំពត់នោះ? ចំលើយ ព្រះអស្សជិតភិក្ខុដែលទើបបួសថ្មី គង់ចុងអាសន៍បំផុតបានទទួលសំពត់នោះ។
សំនួរ
- ព្រះអជិតភិក្ខុនោះ តើជាបុត្ររបស់អ្នកណា? ចំលើយ
ព្រះអជិតភិក្ខុជាបុត្រនៃព្រះនាងកញ្ចនាជា អគ្គមហេសី នៃព្រះបាទអជាតសត្តុរាជ,
ទៅអនាគតលោកនឹងបានត្រាសជាព្រះពុទ្ធ ព្រះនាមថា មេតយ្យ, ក្នុងភទ្ទក័ប្បនេះ។
ពុទ្ធបិតុនិព្វាន
សំនួរ
- ព្រះសាសា្តត្រាស់ដឹងបានប៉ុន្មានវស្សាទើបព្រះពុទ្ធបិតាបរិនិព្វាន
ហើយអ្នកណាថ្វាយព្រះភើ្លងព្រះពុទ្ធបិតា? ចំលើយ
បាន៥ព្រះវស្សា។ព្រះសាសា្តទ្រង់បង្គាប់ឪយព្រះបហាកស្សត្ថេរ
តាក់តែងជើងថ្ករស្រេចហើយព្រះអង្គលើកព្រះសិរនៃព្រះបិតាដោយព្រះហត្ថ
ព្រះអង្គទ្រង់ស្រោចដោយសុគន្ធវារី រួចលើកព្រះបរមសពដាក់ក្នុងម្ឈូសរតន៍
ទើបព្រះសាសា្តលើកម្ឈូសដោយព្រះអង្គឯងនាំទៅកន្លែងបូជា
ទ្រង់ថ្វាយព្រះភ្លើងដោយព្រះអង្គឯង។
សំនួរ -
ព្រះនាងមហាបជាបតីគោតមីបានទូលសូមបព្វជា្ជក្នុងសំណាក់ព្រះសាសា្តប៉ុន្មានដង?នៅទីណាខ្លះ?
ចំលើយ ព្រះនាងទូលសូម៣ដង។ សូមដំបូងក្នុងនិក្រោធារាមព្រះសាសា្តមិនអនុញ្ញាត,
សូមលើកទី២ក្នុងគុដាគារសាលា មហាវន័បានព្រះអនន្ទជួយអង្វរផង
ព្រះអង្គនៅមិនទ្រង់អនុញ្ញាត, សូមលើកទីក្នុងវត្តជេតពន នគរសាវត្ថីបានព្រះ
អនន្ទជួយអង្វរទៀត ព្រះសាសា្តក៏អនុញ្ញាតឪយបព្វជា្ជឧបសម្បទាដោយគរុធម៌៨ប្រការ។
សំនួរ -ព្រះនាងសូមបព្វជា្ជតែមួយព្រះអង្គឯងទេឬ? ចំលើយ មានខត្តិយកញ្ញា៥០នាក់ជាបរិវារបានបព្វជ្ជាជាមួយនឹងព្រះនាងដែរ។ យមកប្បាដិហារ្យ
សំនួរ
-កាលព្រះទ្រង់ធើ្វយមក្បាដិហារ្យផ្ចាញ់ពួកអន្យតិរ្ថិយនោះតើព្រះអង្គគង់ក្នុងទីណា?
ចំលើយ ព្រះអង្គក្នុងវត្តជេតពនក្បែរក្រុងសាវត្ថី។
សំនួរ
- គ្រូទាំង៦នោះដែលធ្វើយមក្បាដិហារ្យប្រឡងនឹងព្រះសាសា្តនោះឈ្មោះអ្វីខ្លះ?
ចំលើយ គ្រូទាំង៦នាក់នោះឈ្មោះ បូរណកស្សបៈ១ មគ្ខលិគោសាល១, និគ្គណ្ធនាដបុត្រ១,
សញ្ជយវេលដ្ឋបុត្រ១, មកុធកចាយនៈ១, អជិតកេសកម្ពលៈ១,។
សំនួរ
- ហេតុដូចម្តេចបានជាព្រះសាសា្តទ្រង់បញ្ញាតសិក្ខាបទមិនឪយសាវ័កធើ្វបដិហារ្យ?
ចំលើយ មានរឿងដំណាលថា៖
កាលដែលសេដ្ឋីព្យូរបាត្រខ្លឹមចន្ទ័ន៍ដើម្បីល្បងឪយដឹងថា
បើមានលោកណាជាព្រះអរហន្តមែនសូមឪយលោកនោះហោះទៅយកបាត្រចុះ។
វេលានោះព្រះមោគ្គលា្លនត្ថេរ
ប្រើព្រះបិណោ្ឌលការទ្វាជត្ថេរឪយសំដែងបាដិហារ្យឰដ៏អាកាសហើយហោះទៅយកបាត្រនោះបានមក។
ទេសនាបរិវត្តន៍
សំនួរ
-កាលព្រះសាសា្តធ្វើយមកប្បដិហារ្យផ្ចាញ់អន្យតិរិ្ថយស្រេចហើយទ្រង់យាងទៅគង់ចាំវស្សានៅទីណា?
ដើម្បីប្រយោជន៍អ្វី? ចំលើយ គង់ចាំវស្សានៅតាវត្តិង្សពិភព,
ដើម្បីទេសនាព្រះអភិធម្មប្រោសព្រះពុទ្ធមាតា។
សំនួរ
-ព្រះសាសា្តគង់ចាំវស្សាស្ថានតាវត្តិង្សប៉ុន្មានខែក្នុងមនុស្សលោក?
លុះចប់ធម៌ទេសនាហើយព្រះពុទ្ធមាតាបាន សម្រេចមគ្គផលអ្វី? ចំលើយ ចំនួន៣ខែ។
ព្រះពុទ្ធមាតាសោតាបដិផល។ ទេវរោហនបរិវត្តិន៍
សំនួរ
- ព្រះសាសា្តចុះចាកទេវលោកដោយអ្វី? បកគង់ក្នុងទីណា? ចំលើយដោយជណ្តើរទិព្វ៣
ដែលព្រះឥន្ទនិមិត្តថ្វាយ គឺខាងឆេ្វងជណ្តើរមាស, ខាងស្តាំជណ្តើរប្រាក់,
កណ្តាលជណ្តើរ កែវ។មកគង់ក្បែរទ្វារនៃនគរសង័្កស្ស។
អគ្គសាវ័កនិព្វាន
សំនួរ
-ព្រះសារីបុត្រនិងព្រះមោគ្គល្លាន,លោកអង្គណានិព្វានមុន?ហើយលោកនិពា្វនក្នុងកន្លែងណា?
ចំលើយ ព្រះសារីបុត្រនិពា្វនមុន
លោកនិព្វានក្នុងនាលន្ទគ្រាមជាលំនៅរបស់មាតាលោក ក្នុងបន្ទប់ដែលលោកប្រសូតិ។
ចំណែកព្រះមោគ្គលា្លននិព្វានក្រោយព្រះសារីបុត្រ
លោកនិព្វានក្នុងកាឡសិលាប្រទេស។
សំនួរ
-ព្រះអគ្គស្សាវ័កទាំង២អង្គនោះនិព្វានមុនឬក្រោយព្រះសាសា្ត?ហេតុអ្វីបានជាដូច្នោះ?
ចំលើយ លោកនិព្វានមុនព្រះសាសា្ត។ ហេតុតែតាមធម្មតានៃព្រះពុទ្ធពីបុរាណមក។
សំនួរ -មាតាព្រះសារីបុត្របានសម្រេចមគ្គផលអ្វីដែរឬទេ? ចំលើយ បានសម្រេចព្រះសោតាបដិផល,។
សំនួរ
-ព្រះសារីបុត្រនិងព្រះមោគ្គល្លាននិព្វានក្នុងថ្ងៃ ខែ ណា? ចំលើយ
ព្រះសារីបុត្រនិពា្វនក្នុងថ្ងៃ១៥កើត ខែកត្តិក,
ព្រះមោគ្គលា្លននិព្វានក្នុងថ្ងៃ១៥រោច ខែកត្តិក។
ពុទ្ធបរិនិព្វាន
សំនួរ
-ចូរប្រាប់ព្រះជន្មាយុនៃព្រះសាសា្តក្នុងរយៈកាលនេះ កាលស្តេចចេញបព្វជា្ជ
កាលត្រាស់ដឹង កាលបរិនិព្វាន? ចំលើយ កាលស្តេចចេញបព្វជា្ជព្រះជន្មាយុ២៩ឆ្នាំ,
កាលបានត្រាស់ដឹងព្រះជន្មាយុ៣៥ឆ្នាំ, កាលស្តេចចូលបរិនិព្វានព្រះ
ជន្មាយុបាន៨០ឆ្នាំ។
សំនួរ -តាំងអំពីព្រះសាសា្តត្រាស់ដឹងរហូត បរិនិពា្វនរួម វស្សាបានប៉ុន្មាន? ចំលើយ បាន៤៥វស្សា,ព្រះជន្មាយុ៨០ឆ្នាំ។
សំនួរ -ក្នុងវស្សាគំរប់៤៥ព្រះសាសា្តគង្គចាំវស្សាក្នុងទីណា? ចំលើយ ក្នុងស្រុកវេឡុគ្រាម។
សំនួរ
-
ក្នុងរវាង៤៥ព្រះវស្សានោះព្រះសាសា្តទ្រង់បំពេញពុទ្ធកិច្ចប៉ុនា្មនប្រការ?គឺអ្វីខ្លះ?
ចំលើយ ទ្រង់បំពេញពុទ្ធកិច្ច៥ប្រការគឺ កនុងវេលាព្រឹកយាងទៅបិណ្ឌបាត្រ១,
ក្នុងវេលារសៀលទ្រង់ទេសនាប្រោសមហាជន១,
ក្នុងវេលាព្រលប់ទ្រង់ប្រទានឪវាទចំពោះពួកភិក្ខុ១,
ក្នុងវេលាកណ្តាលអធ្រាត្រទ្រង់ដោះស្រាយប្រសា្ននៃពួកទេវតា១,
ដល់វេលាបែកបច្ចុសម័យទ្រង់ប្រមើលនូវសត្វ ដែលមានភព្វ័១នឹងឥតភព័្វ។
សំនួរ
-ក្នុងរវាងដែលទ្រង់បំពេញពុទ្ធកិច្ចនោះ សេ្តចបានចារិកទៅក្នុងនគរណាខ្លះ?
ចំលើយ កាលព្រះអង្គគង់នៅព្រះជន្មនោះបានចារិកទៅក្នុងនគរផ្សេងៗជាច្រើន គឺ
នគរពារាណសី១, នគររាជគ្រឹះ១, នគរសាវត្ថី១, នគរកបិលព័ស្តុ១,នគរវេសាលី១,
នគរបាតលីបុត្រ១, នគរកោសម្ពី១, នគរវេរញ្ជា១, នគរកុសិនារា១, នគរបាវា១,
នគរសាកេត១, នគរចម្ប៉ា១, នគរេដ្ឋទីបកៈ១, នគរអល្លកប្បៈ១, នគរមោរិយៈ១,
កាលព្រះសាសា្តដាក់អាយុសង្ខារទ្រង់គង់ក្នុងទីណា? ក្នុងថ្ងៃខែ ឆ្នាំអ្វី?
សំនួរ
- ដោយមានអ្នកណាចូលទៅអរាធនា? ចំលើយ
លុះចេញវស្សាគំរប់៤៥ហើយព្រះសាសា្តយាងទៅគង់នៅបាវាលចេតិយ,
ទ្រង់ដាក់អាយុសង្ខារក្នុងថ្ងៃពេញបូរមី ខែមាឃ រោង បញ្ចស័ក
ដោយមានមារាធិរាជចូលទៅទូលអារាធនាឪយព្រះអង្គចូលបរិនិព្វាន។
សំនួរ
-ព្រះសាសា្តបរិនិព្វានក្នុងទីណា? ក្នុងថ្ងៃខែឆ្នាំអ្វី?
ក្នុងព្រះជន្មាយុគំរប់ ប៉ុន្មាន? ចំលើយ សាលវ័នឪទ្យាន,
ចន្លោះដើមរាំងទាំងគូរ,ក្បែរក្រុងកុសិនារា, ក្នុងថ្ងៃអង្គារពេញបូណ៌មី
ខែវិសាខ ឆ្នាំម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មាយុគំរប់៨០ឆ្នាំគត់។
ក្នុងថ្ងៃព្រះសាសា្តបរិនិព្វានមានសាវក័ជាធំប៉ុន្មានរូបដែរ?ជាប្រធានក្នុងទីនោះអ្នកណាជាម្ចាស់ចាតរ់ការព្រះសព
សំនួរ
-ដំកលព្រះសពក្នុងទីណា? ចំលើយ មានព្រះសាវ័កជាធំពីររូបគឺ ព្រះអនុរុទ្ធត្ថេរ
និងព្រះអានន្ទត្ថេរជាប្រធាននៅក្នុងទីនោះ។
ពួកមល្លក្សត្រក្រុងកុសិនារាជាម្ចាស់ចាត់ការព្រះសព,
ព្រះសពដំកលនៅក្នុងកកុដពន្ធនចេតិយខាងទិសបូព៌នៃក្រុងកុសិណារា។
ព្រះសាសា្តប្រឈួនព្រះរោគអ្វីមុននិងនិព្វាន?គេដំកលព្រះសពទុកប៉ុន្មានថ្ងៃទើបថ្វាយព្រះភ្លើង?
ប្រឈួនព្រះរោគចុះព្រះលោហិតឬហៅថាបក្ខន្ទិកាពាធ។
គេដំកលព្រះសពទុក្ខ៧ថ្ងៃទើបថ្វាយព្រះភ្លើង។
សំនួរ
-កាលព្រះសាសា្តជិតបរិនិព្វានអ្នកណាចូលទៅសួរប្រសា្ន?ហើយបានជាអ្វី? ចំលើយ
សុភទ្ទបរិពា្វជកបានចូលទៅក្រាបទួលសួរប្រសា្នលុះចប់ធម៌ទេសនាបានសម្រេចអរហត្តផល
ជាបច្ឆិមស្សាវ័ក។
សំនួរ
-កាលជិតនិងបរិនិព្វានព្រះសាសា្តបានប្រទានព្រះបរមពុទ្ធោវាទជាទីបំផុតថាដូចម្តេច?
ចំលើយ ព្រះអង្គបានប្រទានព្រះបច្ចិមោវាទ(ឱវាទជាទីបំផុត)
ទុកថា(ម្នាលភិក្ខុទាំងឡាយ! អ្នកទាំងឡាយចូរញាំងកិច្ច
ទាំងពួងគឺប្រយោជន៍ខ្លួននឹងអ្នកដទៃ នឹងត្រៃសិក្ខា គឺ សិល សមាធិ
បញ្ញាឲ្យដល់ព្រមដោយសេចក្តីមិនប្រមាទចុះ)។ សរសេរដោយ ភិក្ខុថាវរសីលោ គាងជា
No comments:
Post a Comment