ពុទ្ធសាសនា_និងសេដ្ឋកិច្ច_ជាអត្ថបទដែលជាប់លេខ១ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ពុទ្ធសាសនា_និងសេដ្ឋកិច្ច_ជាអត្ថបទដែលជាប់លេខ១

ចែករំលែកចំណេះដឹង
តើពុទ្ធសាសនា និងសេដ្ឋកិច្ច មានការទាក់ទងគ្នាយ៉ាងណា ? តើពុទ្ធសាសនាមានគោលការណ៍អ្វីខ្លះ ក្នុងការធ្វើឲ្យវិស័យសេដ្ឋកិច្ចបានចម្រើនលូតលាស់ ? តើពុទ្ធសាសនា នាំឲ្យសេដ្ឋកិច្ចចុះទន់ខ្សោយ ដូចមតិមជ្ឈដ្ឋានខ្លះចោទនិងរិះគន់មែនឬ ?
[@𝐷𝑜𝑒𝑢𝑟𝑚𝑇ℎ𝑒𝑎𝑟𝑎𝑃𝑎𝑔𝑒]
តើពុទ្ធសាសនា និងសេដ្ឋកិច្ច មានការទាក់ទងគ្នាយ៉ាងណា?
~~~~~~~~~~~~~~~~~~~~
សេដ្ឋកិច្ចពុទ្ធសាសនាមិនមែនជាចលនាប្រឆាំងជាមួយនឹងការរីកចម្រើនរបស់ពិភពលោកនោះទេ ប៉ុន្តែវាការដាស់ពិភពលោកឱ្យភ្ញាក់ និងជាការបង្ហាញនូវហានិភ័យនៃការរីកចម្រើនរបស់ពិភពលោកដោយពឹងផ្អែកលើចំណង់លោភៈនិងការបំផ្លាញធនធានធម្មជាតិ ដើម្បីយកទៅផ្គត់ផ្គងសេចក្តីត្រូវការគ្មានព្រំដែនកំណត់របស់មនុស្ស។ ពុទ្ធសាសនាបង្រៀនមនុស្សឱ្យយល់ពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នារវាង បុគ្គល+សង្គម+ធម្មជាតិ។ លោកគ្រូធម្មបណ្ឌិត ហេងមណីចិន្តា តែងតែប្រៀបធៀបតួអង្គទាំងបីនេះទៅនឹងចង្ក្រាន្តដែលមានជើងបី គឺថាបើបាត់ជើងណាមួយហើយនោះ ចង្រ្កាន្តនោះមិនអាចទ្រកំសៀវបាននឹងល្អទេ។
សេដ្ឋកិច្ចពុទ្ធសាសនាមានវិសាលភាពធំណាស់ ខ្ញុំមិនអាចលើកមកសរសេរក្នុងអត្ថបទនេះអស់ទេ ព្រោះខ្ញុំគិតថាអត្ថបទនេះវាវែងល្មមឱ្យអ្នកទាំងអស់គ្នាខឹងខ្ញុំគ្រប់គ្រាន់ហើយ! ខ្ញុំសូមបញ្ចប់ដោយពាក្យជូនពរសូមឱ្យមានសេរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរទាំងអស់គ្នា!
ពិតណាស់ដែលថាសេដ្ឋកិច្ចទីផ្សារបានផ្ដល់ឱកាសឱ្យមានការប្រកួតប្រជែងនិងការប្រើប្រាស់ធនធនធម្មជាតិដោយសេរី។ ប៉ុន្តែសំនួរដែលយើងត្រូវចោទសួរថា៖ តើការប្រកួតប្រជែងននោះមានសមធម៌ មនុស្សធម៌ និងមានយុត្តិធម៌សម្រាប់អ្នកខ្សោយជាងដែរឬទេ? ដើម្បីបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួន ប្រទេសអ្នកមាន ក្រុមហ៊ុនធំៗ បានស្រូបយកធនធានធម្មជាតិពីប្រទេសអ្នកក្រជាច្រើន ដើម្បីផ្គត់ផ្គងការផលិតរបស់ខ្លួន ដោយសារតែប្រទេសអ្នកក្រគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផលិតខ្លួនឯង។ ដើម្បីពង្រីកទីផ្សារបស់ខ្លួន ក្រុមហ៊ុនធំៗ បានលេបត្របាក់ក្រុមហ៊ុនតូចៗ តាមយុទ្ធសាស្រ្ដ creative destruction។ នៅពេលដែលសង្វាក់ផលិតកម្មក្រុមហ៊ុនធំៗទាំងនោះរីកចម្រើន ផលិតផលមានទីផ្សារធំទូលាយ (ទីផ្សារសេរី) បានជំរុញកំណើនសេដ្ឋកិច្ចប្រទេសនោះកាន់តែខ្លាំងជាងមុន។ បញ្ហាត្រង់ថា យុទ្ធសាស្រ្ដនេះហាក់ដូចជាផ្ដល់ជ័យជំនះទៅឱ្យប្រទេសអ្នកមានច្រើនជាងប្រទេសអ្នកក្រនៅក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ។ ប្រទេសអ្នកក្រស្ទើរតែគ្មានកំលាំងប្រកួតជាមួយនឹងប្រទេសយក្សៗ ទាល់តែសោះនៅលើសង្វៀនទីផ្សារសេរីនេះ។ នៅមានចំនុចអវិជ្ជមានជាច្រើនទៀត ដែលខ្ញុំមិនអាចលើកមកនិយាយក្នុងទីនេះអស់។
បញ្ហាធំរបស់ប្រព័ន្ធនេះគឺចេះតែជំរុញមនុស្សឱ្យស្រវឹងនឹងបរិភោគនិយម (consumerism) បរិភោគកាន់តែច្រើន កាន់តែល្អ ក្នុងគោលបំណងបង្កើនប្រាក់ចំនេញកាន់តែច្រើន។ បើសិនជាយើងមិនទាន់ចង់បរិភោគទេ ប្រព័ន្ធនេះនឹងប្រើយុទ្ធសាស្រ្ដផ្សព្វផ្សាយ (advertisement) ដោយជួលមនុស្សល្បីៗ ស្អាតៗ មកប្រាប់យើងថាបរិភោគទៅ វាល្អណាស់ វាលូយណាស់ លូយដូចជាខ្ញុំអ៊ីចឹង។ ការផ្សព្វផ្សាយមួយចំនួនធំមិនបានគិតពីសីលធម៌ សណ្ដាប់ធ្នាប់ និងផលអវិជ្ជមានដល់សង្គមទាំងមូលនោះទេ គឺគិតត្រឹមតែបង្កើនចំណងលោភៈរបស់អ្នកប្រើប្រាស់ឱ្យកាន់តែខ្លាំងជាងមុនប៉ុណ្ណោះ។ យើងនៅមិនទាន់ដឹងទេថាវានឹងមានអ្វីកើតឡើងនៅក្នុងរយៈពេល ១០ឆ្នាំ ៥០ ឆ្នាំ និង ១០០ ឆ្នាំទៅមុខទៀតនោះ បន្ទាប់ពីធនធានធម្មជាតិដូចជាប្រេងកាត រ៉ែ ព្រៃឈើ ឆ្នេរសមុទ្រ។ល។ ត្រូវបានគេស្រូបយកទៅផ្គត់ផ្គង់ចំណងលោភៈ ការបរិភោគគ្មានដែនកំណត់និងភាពរីកចម្រើនសេដ្ឋកិច្ចរបស់ពួកគេនោះ។ សង្ឃឹមថាវានឹងមិនធ្ងន់ធ្ងជាងកូរ៉ូណាទៅចុះ!
ដើម្បីថែរក្សាតួអង្គទាំងបីនេះឱ្យនៅជាមួយគ្នាបាន ពុទ្ធសាសនាបង្រៀនមនុស្សឱ្យបរិភោគដោយការប្រុងប្រយ័ត្ន (បច្ចវេក្ខណវិធី) កុំអាងមានអី បរិភោគនោះ ប្រយ័ត្នវាពុល រាគរូស ក្អួតចង្អោរ ឆ្លងមេរោគ និងរៀនបរិភោគឱ្យល្មម (មត្តញ្ញុតា) កុំតិចពេក ខ្លាចវាឆាប់ហេវ គ្មានកំលាំងបំពេញការងារ និងកុំច្រើនពេកប្រយ័ត្នថ្ងៃក្រោយគ្មានអីឆី វាហល់ វាធាត់ជ្រុល វាដុះក្បាលពោះ ក្លាយខ្លួនទៅជាខ្ចិល ធ្វើការលែងកើត។ បើមានច្រើន បរិភោគមិនអស់ទេ យកវាទៅជួយអ្នកដទៃ ជួយសង្គម និងពិភពលោក (សង្គហៈធម៌)។
ផ្ទុយពីសេដ្ឋកិច្ចមូលធននិយមដែលផ្ដោតតែលើការបង្កើនចំណង់លោភៈរបស់មនុស្សឱ្យកាន់តែខ្លាំង ក្នុងគោលបំណងឱ្យមនុស្សមានតម្រូវការកាន់តែខ្ពស់ ដើម្បីពួកគេមានឱកាសលក់ផលិតផលចេញបានច្រើន បង្កើនកំណើនសេដ្ឋកិច្ច ដោយមិនគិតពីអន្តរាយធនធានធម្មជាតិនោះ សេដ្ឋកិច្ចពុទ្ធសាសនាផ្ដោតសំខាន់លើសុខុដុមភាពរវាងបុគ្គល+សង្គម+ធម្មជាតិ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ «បុគ្គល» ត្រូវតែចេះគ្រប់គ្រងចំណង់លោភៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រោះថាបើមិនដូច្នេះទេ ចំណង់នោះវានឹងទៅបំផ្លាញសង្គម និងធម្មជាតិជាមិនខាន។ នៅពេលដែលសង្គមនិងធម្មជាតិត្រូវបានបំផ្លាញអស់ហើយ ទោះបីចំណូលប្រចាំឆ្នាំ (GDP) របស់ប្រជាជនក្នុងប្រទេសនីមួយៗកើនឡើងដល់មួយរយលានដុល្លារក៏ដោយ ក៏វាគ្មានន័យអ្វីដែរ។ ព្រះពុទ្ធសម្ដែងថា៖ «ពិភពលោកនេះនឹងអន្តរាយដោយសារតែចំណង់គ្មានដែនកំណត់របស់មនុស្ស (កិលេសន្តរាយ)»។ ស្របគ្នាជាមួយនឹងព្រះពុទ្ធដែរ មហាត្មគន្ធីយល់ថា៖ «ពិភពលោកនេះវាគ្រប់គ្រាន់សម្រាប់តម្រូវការរបស់មនុស្ស ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់ភាពលោភលន់នៃមនុស្ស»។
#មេរៀនឃរាសវាសធម៌ #ប្រយោជន៍ ៣ យ៉ាង -បិដកអដ្ឋកថាលេខ ៤៨ សន្ធានវគ្គ ទំព័រ ២៥១-២៥៩
Lesson on the Dharma of the Three Benefits - Pitaka Atthakatha No. 48, Sandhana Parga, pages 251-259

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត