វគ្គចម្បាំងក្របីទួភី និងស្តេចស្វាពាលី៖ - Business Buddhism


ថ្ងៃ ព្រហស្បត្តិ៍ ទី 10 ខែ មេសា ឆ្នាំ 2025

basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
demo-image

វគ្គចម្បាំងក្របីទួភី និងស្តេចស្វាពាលី៖

ចែករំលែកចំណេះដឹង
%E1%9E%9C%E1%9E%82%E1%9F%92%E1%9E%82%E1%9E%85%E1%9E%98%E1%9F%92%E1%9E%94%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8%E1%9E%91%E1%9E%BD%E1%9E%97%E1%9E%B8%20%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%81%E1%9E%85%E1%9E%9F%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%96%E1%9E%B6%E1%9E%9B%E1%9E%B8%E1%9F%96%20%282%29
%E1%9E%9C%E1%9E%82%E1%9F%92%E1%9E%82%E1%9E%85%E1%9E%98%E1%9F%92%E1%9E%94%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8%E1%9E%91%E1%9E%BD%E1%9E%97%E1%9E%B8%20%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%81%E1%9E%85%E1%9E%9F%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%96%E1%9E%B6%E1%9E%9B%E1%9E%B8%E1%9F%96%20%283%29
%E1%9E%9C%E1%9E%82%E1%9F%92%E1%9E%82%E1%9E%85%E1%9E%98%E1%9F%92%E1%9E%94%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8%E1%9E%91%E1%9E%BD%E1%9E%97%E1%9E%B8%20%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%81%E1%9E%85%E1%9E%9F%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%96%E1%9E%B6%E1%9E%9B%E1%9E%B8%E1%9F%96%20%284%29
វគ្គចម្បាំងក្របីទួភី និងស្តេចស្វាពាលី៖
ទូភីគឺជាក្របីដ៏ខ្លាំងពូកែមួយដែលមានឪពុកឈ្មោះ មហឹង្សារាជ(ជាកូនព្រះឥសូរ) មហឹង្សារាជនេះអោយតែកូនកើតមកឈ្មោលគឺសម្លាប់ចោល លុះម្តាយទូភីនេះផើមក៏រត់ចេញពីហ្វូង ទៅរកស៊ីតែឯងរហូតទាល់តែកើតបានកូនទូភីនេះមក ។ ពេលទូភីធំសួរម្តាយរកឪពុក ម្តាយថាបាឯងខ្លាំងពូកែណាស់ ចង់ជួបត្រូវតែហាត់វធ័ផ្លែកន្ទួតព្រៃ និងក្រសាំង៧ដើម វធ័កុំអោយផ្លែនោះជ្រុះដល់ដីសិន និងទៅរៀនស៊ីស្មៅ៧វាល ផឹកទឹក៧បឹងសិនចាំទៅជួប ។ លុះហាត់បានសម្រេចហើយ ថ្ងៃមួយក្របីមហឹង្សារាជ ឃើញទូភី ក៏បោះពួយមកសម្លាប់ទូភី ឯទូភីមិនស្គាល់មហឹង្សារាជជាឪពុកក៏វធ័ស្លាប់ទៅ ។ ដោយមានអំនួតពីថ្វីដៃខ្លាំងពូកែរបស់ខ្លួនក្របីទូភី ក៏បន្តទៅរាតត្បាតដល់នគរខះខិន ដែលមានស្តេចស្វាពាលីសោយរាជ្យ ។ ស្តេចស្វាពាលីច្បាំងជាមួយក្របីទូភី អស់ប៉ុន្មានយប់ប៉ុន្មានថ្ងៃមិនចាញ់ឈ្នះ ក៏បបួលទូភីទៅច្បាំងគ្នាក្នុងរូងភ្នំ កុំអោយរំខានដល់ប្រជារាស្រ្ត ។ លុះទៅច្បាំងក្នុងរូងភ្នំក៏នៅតែមិនចាញ់ឈ្នះ កក្រើកផ្អើលអស់ទេវតា អ្នកតាព្រៃភ្នំ ស្តេចស្វាពាលីចេះតែដេញសួរក្របីទូភីថា ៖ឯងខ្លាំងយ៉ាងនេះដោយសារអ្វី ? ដំបូងក្របីទូភីឆ្លើយត្រង់ថាដោយសារទេវតា១០អង្គនៅលើស្នែងអញ លុះច្បាំងតទៅទៀតរកចាញ់ឈ្នះមិនឃើញ ស្តេចស្វាពាលីចេះតែដេញសួរពាក្យដដែលៗ ក្របីទូភីក៏តាំងមានអំនួតហើយក៏ឆ្លើយថា ៖ អញខ្លាំងព្រោះតែអញស៊ីស្មៅ៧វាល ផឹកទឹក៧បឹង ។ ទេវតាដែលនៅការពារទូភីទាំង១០អង្គ ខឹងក៏រត់ទៅជួយស្តេចស្វាពាលីវិញ ក្របីទូភីក៏ថមថយកម្លាំង ស្តេចស្វាពាលីក៏ចាប់ក្បាលក្របីទូភីកាត់កយកតែម្តងទៅ ។
មុនពេលចូលទៅច្បាំងគ្នាក្នុងរូងភ្នំស្តេចស្វាពាលី បានផ្តាំទៅប្អូនរបស់ខ្លួនឈ្មោះសុគ្រីពថា ចូរប្អូនចាំមើលបើឃើញឈាមខ្មៅហូរចេញតាមល្អាងមកក្រៅនោះជាឈាមក្របីទួភីហើយ តែបើឈាមនោះពណ៌ក្រហមគឺជាឈាមបង ដូច្នេះឯងត្រូវយកថ្មសន្ធប់រូងភ្នំនោះកុំអោយទួភីចេញរួច ។ លុះស្តេចស្វាពាលីកាត់ក្បាលក្របីទួភី ឈាមក្របីពណ៌ខ្មៅមែនតែទេវតាទាំង១០ដែលទៅជួយពាលីនោះក៏បាចផ្កាសាទរដល់ជ័យជំនះសុគ្រីព ធ្វើអោយឈាមក្របីទួភីឡើងពណ៌ក្រហមវិញ ហូរចេញមក ឯសុគ្រីពនៅចាំមាត់ល្អាងឃើញដូច្នេះក៏សន្ធប់រូងភ្នំនោះតែម្តង ព្រោះគិតថាបងរបស់ខ្លួនស្លាប់បាត់ហើយ ។ រីឯស្វាពាលីចេញមកវិញមិនរួចក៏ខឹងទាញបានក្បាលក្របីទួភីគប់បំបែកផ្ទាំងថ្មភ្នំនោះបែកអស់ទៅ លុះមកដល់នគរបែជាឃើញប្អូនឡើងសោយរាជ្យជំនួសខ្លួនទៅវិញ កាន់តែខឹងគិតស្មានថាប្អូនក្បត់ខ្លួន ទាញយកស្បែកជើងវាយក្បាលសុគ្រីពកណ្តាលអង្គជំនំ សុគ្រីពខឹងនិងបងក៏រត់ទៅយំនៅឯព្រៃ ឡើងអាចម៏ភ្នែកគរជាដំបូក រហូតព្រះរាម ដើរទៅជួបក៏ហៅមកជាមួយ ។
<<<ពាលី >>> (ពាលិ ឬ វាលិ) ឈ្មោះ​ស្ដេច​ស្វា​មួយ​ក្នុង​រឿង​រាម​កេរ្តិ៍ ។ ពាលីជាស្តេចស្វានៃនគរខះខឹមបុរី រីឯទូភីជាក្របីខ្លាំងពូកែ។ នៅថ្ងៃមួយទូភីបានចូលឈ្លានពានសួនពាលី ក៏កើតជាច្បាំងគ្នាអស់រយៈពេលប្រាំពីរយប់ ប្រាំពីរថ្ងៃមិនឈ្នេះមិនចាញ់។ អ្នកទាំងពីរក៏នាំគ្នាទៅច្បាំងក្នុងគុហាមួយ មុននិងចូលទៅច្បាំងនោះ ពាលីផ្តាំសុគ្រីពជាប្អូននៅចាំមាត់គុហារថា បើឃើញឈាមក្រហមគឺជាឈាមរបស់ខ្លួន ត្រូវខ្ទប់ទ្វា បើឃើញឈាមខ្មៅនោះគឺជាឈាមក្របី ត្រូវបើកទ្វារ។ ពាលីសម្លាប់ទូភីបាន តែវេលានោះជួនជាមានភ្លៀងខ្លាំង ទឹកភ្លៀងធ្វើអោយឈាមមានពណ៌ក្រហម។ សុគ្រីពស្មានថាជាឈាមរបស់ពាលីក៏ខ្ទប់ទ្វារគុហារ។ ឯពាលីចេញមិនរួចក៏កាត់ក្បាលទូភីចោលទម្លាយទ្វារគុហារចេញមក ហើយខឹងនិងសុគ្រីពក៏ជេរវាយបណ្តេញចេញ។ គេសម្គាល់ពាលីមានសម្បុរបៃតងខ្ចីកាត់បៃតងចាស់ ពាក់ម្កុដនាយរោង ឯទូភីគេគូរជាសត្វក្របីសម្បុរខៀវ។ ក្នុងរូបនេះពាលីកំពុងលោតហក់សម្តែងឬកក្អេងក្អាង រីឯក្របីទូភីបញ្ចេញកម្លាំងចូលប្រយុទ្ធ ។

 

baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!

No comments:

Post a Comment

Home