មកដឹងមូលហេតុក្នុងធម៌ បរាភវសូត្រ តែងតែមានឃ្លា ( នាំឲ្យវិនាស ) ? - Business Buddhism

Website

មកដឹងមូលហេតុក្នុងធម៌ បរាភវសូត្រ តែងតែមានឃ្លា ( នាំឲ្យវិនាស ) ?

ចែករំលែកចំណេះដឹង

មកដឹងមូលហេតុក្នុងធម៌ បរាភវសូត្រ តែងតែមានឃ្លា ( នាំឲ្យវិនាស ) ?

បរាភវសូត្រ (អានថា ប៉ៈ រ៉ា ភៈ វៈ) តែងត្រូវបានព្រះសង្ឃសូត្រនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃនាពេលទៀបភ្លឺ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ។ នៅក្នុងបរាភវសូត្រនេះជារឿយៗគេឮឃ្លាមួយដែលថា នាំឲ្យវិនាស។ ឃ្លានេះជាហេតុនាំឲ្យអ្នកខ្លះមានទស្សនៈថា ពួកគេមិនហ៊ានស្ដាប់ធម៌បរាភវសូត្រទេ ព្រោះខ្លាចវិនាស។

តាមពិតបរាភវសូត្រមានន័យថា «មាត្រាដែលពោលពីធម្មជាតិដែលគ្មានក្ដីចម្រើន ឬធម៌ជាហេតុនាំឲ្យមានក្ដីវិនាស» សូត្រនេះមាននៅក្នុងគម្ពីរសុត្តន្តបិដកខុទ្ទកនិកាយ សុត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦។ ធម៌នេះយើងអាចអះអាងថា មិនមែនធ្វើឲ្យអ្នកស្ដាប់បានដល់នូវក្ដីវិនាសឡើយ ផ្ទុយទៅវិញធ្វើឲ្យអ្នកស្ដាប់បានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យវិនាស ហើយឲ្យគេជៀសវាង ដើម្បីគេចឲ្យផុតពីក្ដីវិនាសហើយ ប្រសិនបើគេមិនបានស្ដាប់ធម៌នេះ គេអាចនឹងមិនដឹងពីហេតុដែលនាំឲ្យវិនាសហេតុនេះអាចនឹងប្រព្រឹត្តខុសជាហេតុនាំឲ្យវិនាសទៅវិញទេ។

ក្នុងនោះព្រះពុទ្ធបានបង្រៀនពីហេតុផលសាមញ្ញៗ និងជាក់ស្ដែងដូចជាថា បុគ្គលដែលមានវ័យចំណាស់ពេកហើយយកមនុស្សក្មេងជាប្រពន្ធប្ដីភាពជាបុគ្គលអកត្ដញ្ញូ មិនដឹងគុណឪពុកម្ដាយ អ្នកលេងល្បែង ៣ប្រការ គឺល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់គ្រប់ប្រភេទ ភាពជាអ្នកខ្ជិលច្រអូសជាដើមថាហេតុនាំមកនូវក្ដីវិនាស ៕ប្រភព៖ ក្រសួងវប្បធម៌

No comments:

Post a Comment