គំនោលសេដ្ឋកិច្ចជាន់ខ្ពស់ - Business Buddhism

Website

គំនោលសេដ្ឋកិច្ចជាន់ខ្ពស់

ចែករំលែកចំណេះដឹង

 កាលបើនិយាយដល់គោលគំនិតរបស់ពុទ្ធសាសនា ដែលបង្រៀនអោយមនុស្សយកចិត្ដទុកដាក់ ធ្វើខ្លួនអោយមានវឌ្ឍ​ភាព​ក្នុង​ផ្លូវ​សេដ្ឋ​កិច្ច​ជាន់​ទាប, ដែល​ជា​បុព្វ​ហេតុ​សំរាប់​ធ្វើ​អោយ​ងាយ​ស្រួលដល់ការប្រតិបត្ដិតាមសីលធម៌ ក៏គួរនិយាយដល់គំនោលសេដ្ឋ​កិច្ច​ជាន់​ខ្ពស់ ដែល​លោក​អោយ​ឈ្មោះ​មួយ​បែប​ទៀ ត​ថា កំពស់ចិត្ដក្នុងទីនេះផងព្រោះពុទ្ធសាសនា មិនមែនមានបំណងត្រឹមតែដឹកនាំជីវិតមនុស្ស​អោយ​រស់ នៅ​ប្រកប​ដោយ​វឌ្ឍ​ភាព​ក្នុង​លោក​នេះ​ និង​លោក​ដទៃ​ទៀតប៉ុណ្ណឹងទេ, គឺត្រូវការអោយមនុស្សធ្វើជាម្ចាស់នៃតណ្ហាតទៅ​ទៀត​។ ក្នុង​ន័យ​ថា, ដំបូង​មនុស្ស​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​សេដ្ឋ​កិច្ច​គ្រប់​យ៉ាង អោយមានវឌ្ឍនភាពនៅក្នុងកំរិតមធ្យម រហូតដល់កំរិតខ្ពស់ ដើម្បីផ្ដល់សេចក្ដីសុខ​ស្រួល​ដល់​ជីវិត​របស់​ខ្លួន​។ តែ​វឌ្ឍ​ន​ភាព នៃ​ជីវិត​ខាង​សម្ភារៈ វាមិនមែនជាធាតុមានកំពស់ដល់ថ្នាក់ទីបំផុតទេ ព្រោះអ្វី? ព្រោះចិត្ដរបស់មនុស្ស​យើង​ វា​ជា​ធាតុ​មួយ​ដែល​គេ​មិន​អាច​បំបាត់​ រឺ​បំពេញ​សេច​ក្ដី​ត្រូវ​ការ​របស់វាបានទេ។ គឺវាចេះតែចង់កើត ចង់បាន ចង់មានគ្មានចប់ គ្មានអស់ហើយ​ឡើយ តួ​យ៉ាង​ដំបូង​វា​ចង់​បាន​តែ​នាឡិ​កា យើង​រក​នាឡិ​កា​អោយ​បាន ឈ្មោះ​ថា​យើង​បាន​បំបាត់​ចំណង់ ឬ​​សេច​ក្ដី​ត្រូវ​ការ​របស់​វា​បាន​មួយ​ហើយ​។ តែ​កង្វះ​របស់​វា​នៅ​មាន​ទៅ​ទៀត បើ​មិន​នាឡិកា​ដដែល​ក៏​អ្វី​ផ្សេង​ៗ ដទៃ​ៗ​ទៀត គ្មាន​ចេះ​គ្រប់​គ្រាន់​ឡើយ​។ តើ​មាន​បុគ្គល​ណា​ម្នាក់ អាច​​បំពេញ​កង្វះ​នេះ​បាន​ទេ​?​ ចំលើយ​គ្មាន​! នេះ​ហើយ​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​បាន មាន​ព្រះ​ពំនោល​ថា សត្វ​លោក​មាន​កង្វះ​ជា​និច្ច, មាន​មិន​ឆ្អែត​មិន​ស្កប់​ស្កល់​ជា​​ប្រ​ក្រតី​ ជា​មួយ​គ្នា​នេះ សត្វ​លោក​ជា​ទាសៈ​នៃ​កង្វះ នៃ​ចំណង់​នៃ​សេច​ក្ដីត្រូវ​ការ​របស់​ខ្លួន ឧនោ លោ​ភោ អតិតោ តណ្ហា ទាសោ ។ ពុទ្ធ​សាស​និក​ម្នាក់​ៗ​​ត្រូវ​​តែ​ដឹង​​ថា របស់​​ណា​ខ្លះ​ដែល​ចាំ​បាច់​ត្រូវ​មាន របស់​ណា​ខ្លះ​ដែល​មិន​ចំា​បាច់​ត្រូវ​មាន​ និង​របស់​ណា​ខ្លះ​ទៀត​ដែល​មាន ហើយ​​វា​​មាន​ពលា​នុ​ភាព​ដុត​ចិត្ដ​វិញ្ញាណ​យើង​អោយ​ក្ដៅ​ក្រ​ហាយ​រោល​រាល​ប្រាស​ចាក​សេច​ក្ដី​សុខ​​ស្ងប់​​ប្រាស​​ចាក​​គំនិត​​សន្ដិ​​។

    ព្រះសម្មាសម្ពុទ្ធរបស់យើង ព្រះអង្គឃើញថា គំរោងការរបស់មនុស្សលោកត្រូវការយកប្រាក់ជាសរណៈ ជា​ទី​ពឹង ជា​ធាតុ​ចាំ​បាច់​របស់​គេ ដូច​នេះ​ហើយ​ទើប​ព្រះ​អង្គ​ចាត់​វិធាន​ការ សេដ្ឋកិច្ចជាន់ខ្ពស់របស់ព្រះអង្គ ផ្ទុយពីគេវិញម្ដង គឺក្នុងន័យនេះហើយ ដែល​អ្នក​ស្រាវ​ជ្រាវ​ជា​ទូ​ទៅ មាន​គំហើញ​ស្រប​គ្នា​ថា វិធាន​ការ​រឺ​គំរោង​សេដ្ឋ​កិច្ច​របស់ពុទ្ធសាសនាថ្នាក់ទាប និងថ្នាក់កណ្ដាលមានលក្ខណៈត្រូវគ្នានឹងគំរោង​ការ​សេដ្ឋ​កិច្ច​របស់​អ្នក​សេដ្ឋ​សាស្រ្ដ​ក្នុង​ពិភព​លោក​។ តែ​គំរោង​ការ​សេដ្ឋកិច្ចរបស់ពុទ្ធសាសនាមានលក្ខណៈ និងកំរិតគុណភាពខ្ពស់ជាង​សេដ្ឋ​កិច្ច​នៃ​អ្នក​សេដ្ឋ​សាស្រ្ដ​ទូ​ទៅ ព្រោះ​អ្វី​? ព្រោះ​ព្រះ​ពុទ្ធ​សាសនា​គ្មានប្រាក់ដូចគេ, ហើយអ្នកអនុវត្ដនៅតែមានជីវិតប្រព្រឹត្ដទៅបានដដែល។

    ក្នុងវិន័យ ព្រះសម្ពុទ្ធបានបញ្ញាត្ដសិក្ខាបទហាមភិក្ខុចាប់កាន់រឺទទួលប្រាក់ ជាមួយគ្នានេះដែរ តំរូវអោយមានអា​បត្ដិ​ដល់​ភិក្ខុ​ដែល​បាន​ប្រ​ព្រឹត្ដ​ល្មើស​ នេះ​ជា​ទង្វើ​មួយ​ដែល​ព្រះ​ពុទ្ធ​សាសនា​បាន​បង្ហាញអោយពិភពលោកឃើញថា មិនប្រើមាសប្រាក់ក៏អាចធ្វើការ​ធំ​ៗ បាន​សំរេច​ផល​ពិត​ៗ​ ដូច​អ្នក​ប្រើ​ប្រាក់​ដែរ​។​

    គំនោលការដែលហៅថាសេដ្ឋកិច្ចជាន់ខ្ពស់ រឺជាន់លើបំផុតរបស់សម្មាសម្ពុទ្ធ គឺខំប្រឹងធ្វើខ្លួនអោយជាម្ចា ស់នៃតណ្ហា រឺ​រស់​នៅ​លើ​តណ្ហា នៅ​ក្នុង​គំនិត​សិក្សា​ជា​ធាតុ​អ្វី​ខ្លះ មាន​ប៉ុន្មាន ដែលហួសសេចក្ដីត្រូវការរបស់ជីវិត អ្វីខ្លះ មានប៉ុន្មាន ដែលធ្វើអោយជីវិតហ៊ឹក​ហាក់​ហ៊ី​ហា លុះ​ក្លាយ​ខ្លួន​ជា​ទាស​ភាព​នៃ​តណ្ហា​។

    ព្រះបរមគ្រូយើង បានអនុញ្ញាតរបស់ចាំបាច់សំរាប់ភិក្ខុរស់មាន៤ ប្រការដែលយើងស្គាល់គ្រប់គ្នាជាបច្ច័ យបួន ដែល​ត្រូវ​នឹង​ពាក្យ​អង់​គ្គេស​​ថា ​Four requisites គឺ​សំពត់​ស្លៀក​ដណ្ដប់ (ចីវរ) អាហារចិញ្ចឹមជីវិត (បិណ្ឌបាត) ទីស្នាក់អាស្រ័យ (សេនាសនៈ) និងអោសថ ​សំរាប់​ព្យា​បាល​ជំងឺ​ (គិលាន​ភេសជ្ជៈ)​។ គ្រឿង​សំរាប់​រស់​ទាំង​បួន​ប្រការនេះ ព្រះអង្គបញ្ជាអោយភិក្ខុជាឧបជ្ឈាយ៍ រឺឧបសម្បទាចារ្យ​សូត្រ​ប្រកាស ប្រាប់​ភិក្ខុ​ដែល​ទើប​នឹង​បួស​ថ្មី​អោយ​បាន​ដឹង​ភ្លាម​ៗ ដើម្បីខំរស់ ខំអនុវត្ដសេដ្ឋកិច្ចនេះតាមពុទ្ធានុញ្ញាត។ ភិក្ខុគ្មានសំពត់ល្អប្រើ អនុញ្ញាត​អោយ​រើស​កំណាត់​សំពត់​ដែល​គេ​ចោល ទី​នេះ​បន្ដិច​ទី​នោះ​បន្ដិច​យក​មក ប៉ះប៉ុនដេរភ្ជាប់ជាចីវរសំរាប់ប្រើប្រាស់ គ្មានអាហារបរិភោគ អោយ​អាស្រ័យ​អាហារ បិណ្ឌ​បាត​តាម​តែ​​គេ​អោយ តិច​ក្ដី​ច្រើន​ក្ដី​ឆ្ងាញ់​ក្ដី​មិនឆ្ងាញ់ក្ដីទៅតាមរឿង គ្មានលំនៅឋានល្អនៅ អោយយកដើមឈើជាទីលំ​នៅ​អា​ស្រ័យ គ្មាន​ឱសថ​ប្រកប​ដោយ​គុណ​ភាព​ជំងឺ អោយ​ត្រង​ទឹក​មូត្រ​អោយ​ស្អាត​ប្រើ​ជំនួស លុះ​ត្រា​តែ​កើត​។

    ក្រៅពីនេះទៀត នៅមានបញ្ញាត្ដិជាច្រើនប្រការដែលអ្នកអាចគួរដឹងជាមួយគ្នានេះដែរ ដូចជាហាមមិនអោយ​ប្រើ​គ្រឿង​ប្រដាប់ ដែល​គេ​ធ្វើ​ដោយ​មាស​ប្រាក់ រឺ​អ្វី​ទៅ​ទៀត​ដែល​មាន​ភាព​ប្រហាក់ប្រហែលនឹង មាសប្រាក់ រឺរបស់ដែលមានតំលៃខ្ពស់ជាង​មាស​ប្រាក់ ហើយ​ជា​របស់​តុប​តែង​ខ្លួន​ប្រាណ ហាម​មិន​អោយ​សុំ​របស់​ពី​ជនណា ដែលគេគ្មានបានបវារណា រឺអនុញ្ញាតទុកជាមុន បើគ្មានការចាំបាច់​ជា​ពិសេស ហាម​មិន​អោយ​ប្រ​មូល​សន្សំ​របស់​ស្ដុក​ទុក ដើម្បី​អួត​មានអួតសម្បូណ៍ តឹងរឹងជាងនេះទៅទៀត អាហារសំណល់ ហាមមិនអោយ​ទុក​ដាក់​ដើម្បី​បរិ​ភោគ​ម្ដង​ជា​ពីរ​ដង រឺ​ច្រើន​ជាង​នេះ​ក្នុង​ថ្ងៃ​ខាង​មុខ។ គោលការធំៗដែល ព្រះសម្មាសម្ពុទ្ធបានចាត់ បានធ្វើសេចក្ដីបំភ្លឺមានដូចនេ៖

    ១ - ចំណង់អិតព្រំដែន ជាហេតុនាំអោយកើតទុក្ខ រលត់ចំណង់គ្មានព្រំដែនបាន ដោយគ្មានសេសសល់សេចក្ដីទុក្ខព្រួយត្រូវ​រលត់​ភ្លាម​គ្មាន​ចាំ​បាច់​សុំ​សេច​ក្ដី​ប្រោស​ប្រាណ អំពី​ព្រះ​អាទិ​ទេព​ណា​ឡើយ​។

    ២ - ភិក្ខុទាំងឡាយណា ពុំបានធ្លាក់ខ្លួនជាទាសភាពរបស់តណ្ហាដែលជាហេតុមានកម្លាំងប្រអូសប្រទាញតាមច្បាប់ធម្មជាតិ ភិក្ខុ​ទាំង​ឡាយ​នោះ​ឈ្មោះ​ថា​មាន​វឌ្ឍន​ភាព​ខាង​ផ្លូវ​ចិត្ដ​ ដែល​ជា​គុណ​ធម៌​មានតំលៃ​កម្រ​នឹង​មានដល់មនុស្សជាតិក្នុងសកលលោក។

    គំនោលរបស់ខ្ញុំក្នុងខាងដើមថា គំនោលសេដ្នកិច្ចគឺការស្នង សេចក្ដីត្រូវការរបស់មនុស្ស តែគំនោលសេ ដ្ឋកិច្ចជាន់​ខ្ពស់​របស់​ពុទ្ធសាសនា មិន​មែន​ការ​ស្នង​សេច​ក្ដី​ត្រូវ​ការ​ទេ គឺការបញ្ឈប់នូវសេចក្ដីត្រូវការដែ លមិនចាំបាច់។ ទន្ទឹមគ្នានេះ ខំប្រឹងធ្វើខ្លួនអោយ​បាន​ជា​ចៅ​ហ្វាយ​លើ​សេច​ក្ដី​ត្រូវ​ការ​នោះ លុះ​ត្រា​តែ​បាន​បើ​មិន​បាន​កុំ​ឈប់ កុំថយក្រោយអោយសោះ ប្រសិនបើចង់កំទេចសេក្ដីទុក្ខអោយអស់ ព្រោះ​គ្មាន​ទង្វើ​ណា​ដទៃ​ទៀត​ក្រៅ​អំពី​ទង្វើ​នេះ​ទេ ក្នុង​រឿង​រំលត់រំលាយទុក្ខដែលយើងកំពុងជួបប្រទះក្នុងជីវិតសព្វថ្ងៃ នេះ។ នេះ ជាសេដ្ឋ​កិច្ច​ជាន់​ខ្ពស់ រឺ​ជាន់​លើ​សំរាប់​ភិក្ខុ​ រឺ​គ្រហស្ថ​ដែល​មាន​កំពស់​ចិត្ដ​ខ្លាំង​ក្លា មានកំរិតអរិយ សច្ចៈ ដែលពុទ្ធសាសនារបស់យើងអោយឈ្មោះថា «បរមត្ថ​ប្រយោជ​ន៍» ប្រសិន​បើ​ និយាយ​ពី​សេដ្ឋ​កិច្ច​នៃ​ពុទ្ធសាសនា តាម​លំដាប់លេខរឿងនឹងមានដូចនេះគឺ៖

១ - ទដ្ឋធម្មិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតបច្ចុប្បន្ន
២ - សម្បរាយិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតថ្មី
៣ - បរមត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់បាននិព្វាន្ដ

    អ្នកអានគប្បីដឹងថា សេដ្ឋកិច្ចទាំងបីប្រភេទនេះ បើស្ដីអំពីលំដាប់ដែលគេត្រូវធ្វើ ត្រូវប្រកបណាមុនណា បន្ទាប់ណា​ក្រោយ ធាតុ​នេះ​មាន​ខ្ទង់​លេខ​ដូច​សរ​សេរ​មក​ហើយ​នេះ តែបើស្ដីអំពីគុណភាព ពុទ្ធសាសនា យើងពុំបានទុកដាក់អោយមានកំពស់ ទំនាបជាងគ្នាទេ ពំនោល​ថា ទិដ្ឋ​ធម្មិកត្ថ​ប្រយោជន៍​ទាប សម្បរា​យិ​កត្ថ​ប្រយោជន៍​កណ្ដាល បរមត្ថប្រយោជន៍ខ្ពស់នោះ វាមានលក្ខណត្រឹមតែស្រួល​បង្រៀន ស្រួល​ពន្យល់ ស្រួល​ទេសន៍​ប៉ុណ្ណោះ ដោយ​អាស្រ័យ​គំនិត​និង​សំនេរ​ក្នុង​ខាងដើមរបស់ខ្ញុំក៏បានដាក់ថា បច្ចុប្បន្នទាប បរលោកថ្នាក់កណ្ដាល និង និព្វាន្ដ​ថ្នាក់​ខ្ពស់​អីចឹង​ដែរ​ រី​ឯ​សេច​ក្ដី​ពិត​របស់​រឿង​នេះ​វិញ គឺជីវិតបច្ចុប្បន្នក៏ជា ធាតុមានថ្នាក់ទាបកណ្ដាលខ្ពស់ និព្វាន្ដក៏មានថ្នាក់ទាបកណ្ដាល​ខ្ពស់​ដូច​ៗ​គ្នា ក្នុង​បច្ចុ​ប្បន្ន​សេដ្ឋ​កិច្ច​ទាប ជីវ​ភាព​មនុស្ស​ទាប សេដ្ឋកិច្ចមធ្យម ជីវភាពមនុស្សកណ្ដាល សេដ្ឋកិច្ចខ្ពស់ ជីវភាពមនុស្សខ្ពស់។ ចំណែក​សេដ្ឋ​កិច្ច​និព្វាន្ដ​ សោត្ដា​បន្ន​បុគ្គល និង​សក​ទាគា​មិ​បុគ្គល​ថ្នាក់​ទាប អនាគមិបុគ្គលថ្នាក់កណ្ដាល អរហត្ដបុគ្គល ថ្នាក់ខ្ពស់។ បើយោលទៅ​តាម​រឿង​ជាតក​នៃ​ ព្រះ​ពោធិ​សត្វ គឺ​ព្រះ​ពុទ្ធ​បរម​គ្រូ​របស់​យើងកាលមិនទាន់បាន​ត្រាស់ ព្រះអង្គខំប្រឹងតស៊ូយ៉ាងប្ដូរផ្ដាច់ប្រកបអាជីវកកម្ម​គ្រប់​យ៉ាង​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​សេដ្ឋ​កិច្ច​របស់​គ្រួសារ និង សង្គម​ប្រ​ជា​ជាតិ​គឺ ធ្វើអោយកំរិតជីវភាពទាំងបច្ចុប្បន្ន ទាំងបរលោកស្ថិតនៅក្នុងថ្នាក់ខ្ពស់​បំផុត ដើម្បី​ជា​ស្ពាន​ចំលង​អាត្មា​នៃ​ព្រះ​អង្គ អោយ​បាន​ដល់​សេដ្ឋ​កិច្ច​ចុង​ក្រោយបង្អស់ គឺនិព្វាន្ដនឹងឯង ដូចនេះ ព្រោះអ្វី? ព្រោះប្រយោជន៍​បច្ចុប្បន្ន (អុដ្ឋាន​អរក្ខ​ កល្យាណ​មិត្ដតា សម​ជីវ​តា)​ ត្រូវបានជាស្ពាននៃប្រយោ ជន៍បរលោក (ទុក្ខ, សមុទយៈ, និរោធៈ, មគ្គ) កើត​មាន​បាន​​ដោយ​អា​ស្រ័យ​ស្ពាន គឺ​ប្រយោជន៍​បរ​លោក ជា​បន្ដ​ប​ន្ទាប់​​គ្នា ដូច​​នេះ​​ជីវិត​នីមួយ​​ៗ ត្រូវ​ធ្វើ​សេដ្ឋ​កិច្ច គឺ​ខំ​ប្រ​កប​អា​ជីវ​កម្ម​រាល់​ប្រ​ភេទ​ដើម្បី​រស់​នៅ​​ខ្ពង់​ខ្ពស់​ក្នុង​លោក​នេះ​​ផង ខំ​​ធ្វើ​​បុណ្យ​ទាន​ដើម្បី​​រស់​​នៅ​​ថ្លៃ​​ថ្នូរ​​ក្នុង​លោក​ខាង​មុខ​ផង ​ខំចំរើន​អរិយសច្ចៈធម៌ ដើម្បីសំរេចមគ្គផលនិព្វាន្ដ​ក្នុង​ជីវិត​ចុង​ក្រោយ​បង្អស់​ផង។​

    ដើម្បីអោយពុទ្ធសាសនិក បានស្គាស់សេដ្ឋកិច្ច មានគុណភាពខ្ពង់ខ្ពស់បណ្ដើរៗនៅក្នុងក្របខ័ណ្ឌមួយថ្មីទៀត ព្រះពុទ្ធសា​សនា​បាន​ស្នើ​អរិយ​ទ្រព្យ​៧​ប្រការ​ដែល​គេ​ធ្លាប់​ស្គាល់​គ្រប់​គ្នា​មក​ហើយថា ទ្រព្យនេះមានតំ លៃខ្ពស់ជាងទ្រព្យធម្មតាដែលមនុស្សយើងធ្លាប់មាន ធ្លាប់​បាន​ប្រើ​ប្រាស់​មក​ហើយ​ មាន​ដូច​នេះ​គឺ​។

១ - សទ្ធា : ជឿនូវរបស់ដែលគួរជឿ ជឿបុណ្យគុណទោសជាដើម
២ - សីល : កិរិយារក្សាកាយវាយចាចិត្ដអោយរៀបរយ សុចរិត
៣ - ហិរិ : ខ្មាសអៀនចំពោះទង្វើបាប ទុចរិត
៤ - អោតប្ប : ស្លុតខ្លាចចំពោះទង្វើបាប ទុចរិត
៥ - ពាហុសច្ចៈ : ភាពជាបុគ្គលមានការរៀនសូត្រច្រើន ពហូសូត្របុគ្គល
៦ - ចាគ : បរិចាគទានទៅតាមការគួរ
៧ - បញ្ញា : ចេះយល់ដឹងថា ប្រយោជន៍ មិនប្រយោជន៍ជាដើម

    ពុទ្ធសាសនាមានយោបល់ថា បើជានណាមានទ្រព្យខាងក្នុង រឺទ្រព្យប្រសើរហៅ «អរិយទ្រព្យ» នេះហើយ ទ្រព្យ​សម្បត្ដិ​ខាង​ក្រៅ​នឹង​កើត​មាន​ដល់​គេ​ដាយ​ស្វ័យ​ប្រ​វត្ដិ ក្នុង​ពេល​ណាមួយមិនខានឡើយ។ ផ្ទុយទៅ វិញជនដែលមានទ្រព្យសម្បត្ដិខាងក្រៅ តែខ្លួនពុំបាន​រស់​នៅ​ក្នុង​សីល​ធម៌​ រឺ​គ្មាន​អរិយ​ទ្រព្យ​ខាង​ក្នុង​៧ ប្រការ​ជួយ​គាំ​ទ្រផងទេ លោកថាទ្រព្យសម្បត្ដិខាងក្រៅនោះ មុខជាពុំអាចស្ថិតស្ថេរមានយូរ រឺ​បាន​រហូត​តាម ចំណង់​របស់​ខ្លួន​ឡើយ​។

No comments:

Post a Comment