មេទ័ពគ្រប់គ្រងក្រុងល្វោ ព្រះកំស្ដេងអញ ឝ្រីលក្ម្សីបតីវម៌្ម - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

មេទ័ពគ្រប់គ្រងក្រុងល្វោ ព្រះកំស្ដេងអញ ឝ្រីលក្ម្សីបតីវម៌្ម

ចែករំលែកចំណេះដឹង
មេទ័ពគ្រប់គ្រងក្រុងល្វោ ព្រះកំស្ដេងអញ ឝ្រីលក្ម្សីបតីវម៌្ម vraḥ kaṃsteṅ añ śrī lakṣmīpatīvarmma ជាមេទ័ពដ៏សំខាន់តែមួយរូបគត់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០៦-១០៥០) ដែលមានចារឹកក្នុងសិលាចារឹកអូស្មាច់ បកប្រែ ៖ យើងមិនដឹងថាកេីតអ្វីឡេីងទេ ប៉ុន្តែនៅសម័យក្រោយមានសិលាចារឹករបស់ព្រះបាទសុរិយវរ្ម័នទី១ ដែលគេហៅថាសិលាចារឹកអូស្មាច់ បានរៀបរាប់ប្រាប់រឿងរ៉ាវ ធ្វើឲ្យយើងដឹងថា ល្វោនិងលពបុរីធ្លាប់ជាស្រុកវាលរហោដ្ឋានពីមុន ក្នុងសិលាចារឹកត្រង់កន្លែងដែលជាភាសាសំស្ក្រឹតបានប្រាប់ថា ព្រោះទោសនៃកលិយុគ ធ្វើឲ្យស្រុកល្វោនេះក្លាយជាព្រៃ មានសត្វកាចសាហាវពាសពេញ ជាទីគួរអោយខ្លាច ធ្លាប់តែជាទីដែលស្រស់ស្អាតក្លាយជាស្រុកដែលគ្មានមនុស្សដូចប៉ាឆា ជាទីចោលសាកសព ដូច្នេះទេីបព្រះបាទសុរិយវរ្ម័នទី១ បញ្ជាអោយមេទ័ពសំខាន់របស់ព្រះអង្គគឺ ស្រីលក្ម្សីបតីវម៌្ម មកជួសជុល មកកសាងស្រុកនេះឡើងវិញអោយស្រស់ស្អាត។ ឥទ្ធិពលខ្មែរបុរាណក្នុងដែនដីនេះមានភាពតភ្ជាប់គ្នានឹងក្រុងអង្គរ ទេីបបានជាមានស្ថាបត្យកម្មព្រះប្រាង្គផ្សេងៗ និងសិលាចារឹកភាសាខ្មែរបុរាណ។ សិលាចារឹកដែលសំខាន់ដែលនិយាយអំពីកម្ពុជាបុរាណក្នុងសម័យព្រះបាទសុរិយវរ្ម័នទី១ គឺកាលពីប្រហែល១ពាន់ឆ្នាំមុន ហើយក៏មានភាពសំខាន់ពាក់ព័ន្ធជាមួយសាសនស្ថានឬស្ថាបត្យកម្មដែលនៅខាងក្រោយនេះ គឺសិលាចារឹកដែលយើងហៅថាសិលាចារឹកសានស៊ូងភាសាខ្មែរ។ សិលាចារឹកសានស៊ូងនេះមានភាពសំខាន់ណាស់ ព្រោះបានរៀបរាប់ប្រាប់រឿងរ៉ាវដែលទាក់ទងនឹងក្សត្ររបស់កម្ពុជាបុរាណនៅសម័យនុះគឺព្រះបាទសុរិយវរ្ម័នទី១ បានរៀបរាប់ប្រាប់ថាបរិវេណនេះមានតាបស ព្រះសង្ឃមហាយាន ព្រះសង្ឃថេរវាទ អាស្រ័យនៅ ហាមមនុស្សទាំងឡាយចូលមកធ្វេីកង្វល់ហាមមកធ្វេីកង្វល់គឺហាមមករំខាន ព្រះភិក្ខុនិងព្រះតាបសទាំងអស់នោះ អោយពួកលោកបានបំពេញតបៈ គឺអោយលោកអង្គុយបដិបត្តិធម៌ ហើយយកនូវផលនៃការបដិបត្តិនោះថ្វាយដល់ព្រះចៅផែនដីសម័យនោះគឺព្រះបាទសុរិយវរ្ម័នទី១ ។ ហើយក្នុងសិលាចារឹកត្រង់នេះនិយាយអំពីការហាមពួកសត្វផ្សេងៗដែលចូលមកក្នុងបរិវេណនេះ ដូចជាហាមក្របី ពពែ មាន់ ទា ហេីយដែលសំខាន់ហាមស្វាចូលមកក្នុងបរិវេណនេះ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត