បញ្ញាចក្ខុ៥យ៉ាងគឺ៖
- ពុទ្ធចក្ខុៈ ប្រាជ្ញាញាណឃើញចរិត និស្ស័យសត្វ។
- សមន្តចក្ខុៈ ចក្ខុឃើញដោយជុំវិញ (សព្វញ្ញុតញាណ)។
- ញាណចក្ខុៈ បញ្ញាក្នុងអរហត្តមក្គចិត្ត។
- ទិព្វចក្ខុៈ ភ្នែកគឺទិព្វ។
- ធម្មចក្ខុៈ ភ្នែកឃើញធម៌ (បញ្ញាក្នុងមគ្គ៣យ៉ាងខាងក្រោម)។
- ពុទ្ធមំសចក្ខុមាន៥យ៉ាងគឺ៖
- នីលោៈ ពណ៌ខៀវ។
- បីតកោៈ ពណ៌លឿង។
- លោហិតកោៈ ពណ៌ក្រហម។
- កណ្ហោៈ ពណ៌ខ្មៅ។
- ឱទាតោៈ ពណ៌ខ្មៅ។
- បិដ្ឋសុរាៈ សុរាធ្វើដោយម្សៅ។
- បូវសុរាៈ សុរាធ្វើដោយនំ។
- ឱទនសុរាៈ សុរាធ្វើដោយបាយ។
- កិណ្ណប្បក្ខិត្តាៈ សុរាដែលដាក់ពូជសុរា។
- សម្ភារសំយុត្តាៈ សុរាដែលគេប្រកបដោយគ្រឿងផ្សំផ្សេងៗ។
- បុប្ផាសវោៈ ទឹកត្រាំដែលគេធ្វើដោយផ្កាឈើ។
- ផលាសវោៈ ទឹកត្រាំដែលគេធ្វើដោយផ្លៃឈើ។
- មធ្វាសវោៈ ទឹកត្រាំដែលគេធ្វើដោយចាន់ឬទេកឃ្មុំ។
- គុឡាសវោៈ ទឹកត្រាំដែលគេធ្វើដោយទឹកអំពៅ។
- សម្ភារសំយុត្តោៈ ទឹកត្រាំដែលគេដោយគ្រឿងផ្សំផ្សេងៗ។
សាវ័កជាទាយក ទាយិកាលុះដល់កើតជាទេវតារមែងគ្របសង្កត់ទេវតាមិនមែនជាទាយកទាយិកាដោយឋានៈប្រាំយ៉ាងគឺ៖
- ទិព្វអាយុនាៈ ដោយអាយុទិព្វ។
- ទិព្វវណ្ណេនៈ ដោយពណ៌សម្បុរជាទិព្វ។
- ទិព្វសុខេនៈ ដោយាសេចក្ដីសុខជាទិព្វ។
- ទិព្វយសេនៈ ដោយយសជាទិព្វ។
- ទិព្វាធិប្បតេយ្យេនៈ ដោយអាធិបតីជាទិព្វ។
- មានុសកាយុនាៈ ដោយអាយុជារបស់មនុស្ស។
- មានុសកវណ្ណេនៈ ដោយពណ៌សម្បុរជារបស់មនុស្ស។
- មានុសកសុខេនៈ ដោយសេចក្ដីសុខជារបស់មនុស្ស។
- មានុសកយសេនៈ ដោយសក្ដិជារបស់មនុស្ស។
- មានុសកាធិបតេយ្យេនៈ សោយអធិបតីជារបស់មនុស្ស។
- បរិសុទ្ធសីលោៈ មានសីលបរិសុទ្ធ។
- បរិសុទ្ធាជីវោៈ មានអាជិវៈបរិសុទ្ធ។
- បរិសុទ្ធធម្មទេសនាៈ មានធម្មទេសនាបរិសុទ្ធ។
- បរិសុទ្ធវេយ្យាការណោៈ មានវេយ្យាករណ៍បរិសុទ្ធ។
- បរិសុទ្ធញាណទស្សនោៈ មានញាណទស្សនៈបរិសុទ្ធ។
ធាតុដែលគួររលាស់ចេញ៥យ៉ាងគឺ៖
- កាមានំ និស្សរណំៈ រលាស់ចេញនូវកាមទាំងឡាយ។
- ព្យាបាទស្ស និស្សរណំៈ រលាស់ចេញនូវព្យាបាទ។
- វិហេសាយ និស្សរណំៈ រលាស់ចេញនូវការបៀតបៀន។
- រូបានំ និស្សរណំៈ រលាស់ចេញនូវរូបទាំងឡាយ។
- សក្កាយស្ស និស្សរណំៈ រលាស់ចេញនូវសក្កាយៈ។
- កាមេសុ អវីតរាគោៈ ចិត្តមិនទាន់ប្រាសចាកតម្រេកក្នុងកាមទាំងឡាយ។
- កាយេ អវីតរាគោៈ ចិត្តមិនទាន់ប្រាសចាកតម្រេកក្នុងកាយ។
- រូបេ អវីតរាគោៈ ចិត្តមិនទាន់ប្រាសចាកសម្រេកក្នុងរូប។
- សេយ្យសុខំ អនុយុត្តោៈ ចិត្តប្រកបដោយការដេកជាសុខរឿយៗ។
- ទេវនិកាយំ បណិធាយៈ ចិត្តប្រព្រឹត្តព្រហ្មចរិយៈដើម្បីបានជាទេវនិកាយណាមួយ។
- បឋមមជ្ឈានៈ មានអង្គ៥គឺ វតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា។
- ទុតិយជ្ឈានៈ មានអង្គ៤គឺ វិចរៈ បីតិ សុខៈ ឯកគ្គតា។
- តតិយជ្ឈានៈ មានអង្គ៣គឺ បីតិ សុខៈ ឯកគ្គតា។
- ចតុត្ថជ្ឈានៈ មានអង្គ២គឺ សុខៈ ឯកគ្គតា។
- ចញ្ចមជ្ឈានៈ មានអង្គ២គឺ ឧបេក្ខា ឯកគ្គតា។
- ឥទ្ធិវិធៈ ការសម្ដែងឫទ្ធីផ្សេងបាន។
- ទិព្វសោតៈ មានត្រចៀកទិព្វ។
- បរចិត្តវិជ្ជាៈ មានវិជ្ជាដឹងចិត្តអ្នកដទៃ។
- បុព្វេវាសានុសតិញ្ញាណៈ មានញាណដែលអាចរលឹកជាតិបាន។
- ទិព្វចក្ខុៈ មានភ្នែកទិព្វ។
- ឧណភិសិៈ ពូកដែលញាត់ដោយរោមសត្វ។
- វាកភិសិៈ ពូកដែលញាត់ដោយសម្បកឈើ។
- ចោលភិសិៈ ពូកដែលញាត់ដោយកំណាត់សំពត់។
- តិណភិសិៈ ពូកដែលញាត់ដោយស្មៅ។
- បណ្ណភិសិៈ ពូកដែលញាត់ដោយស្លឹកឈើ។
មហាវិលោកនៈ៥យ៉ាងគឺ៖
- កាលៈ ទ្រង់ពិចារណានូវកាល។
- ទ្វីបៈ ទ្រង់ពិចារណានូវទ្វីប។
- បទេសៈ ទ្រង់ពិចារណានូវប្រទេស។
- តោត្តៈ ទ្រង់ពិចារណានូវត្រកូល។
- មាតាៈ ទ្រង់ពិចារណានូវមាតា។
ហាមភោជនប្រកបដោយអង្គ៥យ៉ាងគឺ៖
- អសនំ បញ្ញាយតិៈ ភិក្ខុកំពុងឆាន់។
- ភោជនំ បញ្ញាយតិៈ គេយកភោជនមកប្រគេនទៀត។
- ហត្ថបាសេ ឋិតោៈ ទាញយកនៅក្នុងហត្ថបាស។
- អភិរហតិៈ គេបង្អោនភោជនមកចំពោះ។
- បដិក្ខេបោ បញ្ញាយតិៈ ភិក្ខុហាមភោជន។
- បិព្វណ្ហេ បិណ្ឌបាតំៈ ពេលព្រឹកទ្រង់និមន្តបិណ្ឌបាត។
- សាយណ្ហេ ធម្មទេសនំៈ ពេលល្ងាចទ្រង់សម្ដែងធម៌។
- នទោសេ ភិក្ខុឱវាទំៈ ពេលព្រលប់ត្រង់ប្រទានឱវាទដល់ពួកភិក្ខុ។
- អឌ្ឍរត្តេ ទេវបញ្ហានំៈ ពេលអាធ្រាត្រទ្រង់ដោះប្រស្នាទេវ។
- បច្ចូស្សេវ គតេ កាលេ ភព្វភព្វេ វិលោកនំៈ ពេលជិតភ្លឺទ្រង់ប្រមើលនូវសត្វលោកដែលគួរត្រាសដឹងនិងមិនគួរត្រាសដឹង។
- បុរេភត្តកិច្ចៈ កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត(ពីអរុណរះដល់ថ្ងៃត្រង់)។
- បច្ចាភត្តកិច្ចៈ កិច្ចក្រោយភត្ត( ពីថ្ងៃត្រង់ទៅតល់នឹងល្ងាច)។
- បុរិមយាកមិច្ចៈ កិច្ចយាមខាងដើម(ពីព្រលប់ទល់គ្នានឹងកណ្ដាលអាធ្រាត្រ)។
- មជ្ឈិមយាមកិច្ចៈ កិច្ចក្នុងកណ្ដាលរាត្រី។
- បច្ចឹមយាមកិច្ចៈ កិច្ចក្នុងខាងចុងនៃរាត្រីទល់គ្នានឹងអរុណរះ។
No comments:
Post a Comment