ពាក្យ​​«​ប្រមាថ និង​ប្រមាទ​»​ មានន័យ​​ខុសគ្នា​​ដូចម្តេច​?​ - Business Buddhism

Website

ពាក្យ​​«​ប្រមាថ និង​ប្រមាទ​»​ មានន័យ​​ខុសគ្នា​​ដូចម្តេច​?​

ចែករំលែកចំណេះដឹង

​មនុស្ស​មួយចំនួនធំ​យល់ថា​ពាក្យ​«​ប្រមាថ និង​ប្រមាទ​» ជា​ពាក្យ​តែមួយ មានន័យ​ដូចគ្នា និង​អ្នកខ្លះ​មិនដឹងថា​ពាក្យ​ទាំងពីរ​នេះ ប្រើប្រាស់​ក្នុងន័យ​ខុសគ្នា​ផង​ទេ​។​

​តាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ​ទាំងពីរ​នេះ ប្រើប្រាស់​ក្នុងន័យ​ខុសគ្នា​។​

​ប្រមាថ ថ្នាក់​ពាក្យ​ជា ន​. (​សំ​) មានន័យថា ការ​បៀតបៀន​គេ​, ការ​ញាំញី​គេ​, ការធ្វើ​ទុក​បុក​ម្នេញ​ឲ្យគេ​លំបាក​, ការ​មើលងាយ​គេ​។ ប្រើ​ជា កិ​. ក៏បាន ដូចជា មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ​។ មនុស្ស​ប្រមាថ​ចាស់ គឺ​មនុស្ស​មើលងាយ​ចាស់​។ ប្រមាថកាតទាន គឺ​មើលងាយ​បៀតបៀន ឲ្យគេ​ខាត​លាភ​ខាត​ប្រយោជន៍​។​

​ឯ ប្រមា​ទ នេះ​វិញ មាន​ថ្នាក់​ពាក្យ​ជា ន​. ដូចគ្នា (​សំ​, បា​.​ប​មាទ​) មានន័យថា ការ​ភ្លេច​ស្មារតី​, ធ្វេស​ស្មារតី​, សេចក្តី​ប្រហែស​, ការ​ប្រហែសធ្វេស​។ កិ​. គឺ ភ្លេច​, ធ្វេស​, ប្រហែស​។ «​ជន​ណា​ប្រមា​ទ ប្រព្រឹត្ត​ឃ្លៀងឃ្លាត ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី នៅ​មានជីវិត តាម​ដោយ​ការណ៍​ពិត ថា​ស្លាប់​ស្រេច​ហើយ​»៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

 

No comments:

Post a Comment