ប្រយោជន៍​៤​យ៉ាង - Business Buddhism


ថ្ងៃ អង្គារ៍ ទី 08 ខែ មេសា ឆ្នាំ 2025

demo-image

ប្រយោជន៍​៤​យ៉ាង

ចែករំលែកចំណេះដឹង
នៅ​ក្នុង​សៀវភៅ​ពុទ្ធ​វចនាធិប្បាយ បាន​ពន្យល់​ឱ្យ​មនុស្ស​ចូល​ចិត្ត​នូវ​ការ​ប្រព្រឹត្ត​ប្រយោជន៍​៤​យ៉ាង ឬ​ហៅ​ថា​សម្បរាយិក​ត្ថ​ប្រយោជន៍ ដែល​ឱ្យ​ផល​ភ្លាម​ៗ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ ប្រយោជន៍​៤​យ៉ាងនោះ​គឺៈ
១-​ឧដ្ឋានសម្បទា ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ​ទាំងពួង ខំប្រឹង​កសាង​សេចក្តី​ល្អ ខំប្រឹង​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​ខ្លួនឯង សម្រាប់​គ្រួសារ សម្រាប់​សង្គម​ជាតិ និង​សម្រាប់​ពិភពលោក​ទាំងមូល ។
២-​អារក្ខ​សម្បទា ការ​រក្សា​នូវ​ទ្រព្យ​ដែល​ខ្លួ​ល​បាន​រក​ចេះ​សន្សំ ចេះ​រក្សា ចេះ​ទុកដាក់ ចេះ​ការពារ​ទ្រព្យ​ដែល​ខ្លួន​រកបាន​ហើយ​កុំឱ្យ​បាត់បង់​ដោយហេតុ​ណាមួយ ។
៣-​កល្យាណមិត្ត​តា ចេះ​រាប់អាន​មិត្ត ព្រះពុទ្ធ​សម្តែង​ថា សេពគប់​បណ្ឌិត​រមែង​ជោគជ័យ​ជា​មង្គល​ដ៏​ឧត្តម កុំ​សេពគប់​បុគ្គល​ពាល ព្រោះ​ពាល​មិន​ដែល​នាំ​មក​នូវ​សេចក្តីចម្រើន​ឡើយ ។
៤-​សមជីវិតា ការ​ចិញ្ចឹមជីវិត​បាន​ត្រឹមត្រូវ រកបាន​តិច ចាយ​តិច កុំ​ចាយ​លើស​ចំណូល កុំ​ចំណាយ​ទៅ​លើ​អំពើ​អបាយមុខចំណាយ​ទៅ​លើ​អ្វី​ៗ​ត្រូវ​ត្រិះ​រិះ​ពិចារណា ។
ធម៌​នាំ​ឱ្យ​កើត​ប្រយោជន៍​៤​យ៉ាងនេះ​កើត​មាន​ចំពោះ​បុគ្គល​ណា នឹង​នាំ​ក្តី​ចម្រុងចម្រើន នាំ​ជោគជ័យ​ដល់​បុគ្គល​នោះ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ភ្លាម​ៗ ៕ សាន សារិន

 

Download
baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!

No comments:

Post a Comment

Home