ការមិនធ្វេសប្រហែស - Business Buddhism

Website

ការមិនធ្វេសប្រហែស

ចែករំលែកចំណេះដឹង

អប្បមាទោ កុសលេសុ ធម្មេសុ សេចក្តីមិនធ្វេសប្រហែសក្នុងធម៌ទាំងឡាយជាកុសល។ពាក្យថា “មិនធ្វេសប្រហែស” បានដល់សភាវធម៌ដែលផ្ទុយគ្នានឹងពាក្យថា“ធ្វេសប្រហែស”។សេចក្តីមិនធ្វេសប្រហែសនោះ បានដល់ការមិនភ្លេចភ្លាំងស្មារតីគឺកិរិយាមិនស្រវឹងមិន​ពុល​គំនិត​ភ្លេច​ខ្លួន​ទៅ​ក្នុងឥដ្ឋារម្មណ៍គឺ លាភ យស សរសើរសុខឬថាមិន​ស្រវឹង​ទៅ​តាម​ដំណើរ​សេចក្តី​ស្រវឹង​៣​ប្រការ​គឺ ស្រវឹង​ថា​ខ្លួន​មាន​វ័យ​នៅ​ក្មេង​១ថា​ខ្លួន​មិន​មាន​រោគ​១ថា​ខ្លួន​មាន​ពូជ​អំបូរ​ប្រកប​ដោយ​ជីវិត​រស់​នៅ​វែង​១ ។ពាក្យថា “ធម៌ទាំងឡាយជាកុសល”បាន​ដល់​កុសល​ធម៌ច្រើន​យ៉ាងជាដើម។ កុសលធម៌​ទាំងអស់ដែលកើតឡើងក្នុងសន្តានចិត្តរបស់បុរសស្រ្តីទៅបានក៏​ដោយ​គុណ​នៃ​អប្បមាទ​ធម៌ឬថាមាន​អប្បមាទធម៌​ជា​ប្រភព​(ជាដែនកើត) ដូច្នេះ​ក៏​បាន ព្រោះ​ហេតុ​នោះ​ទើប​លោក​ពោល​ថា
“អប្បមាទធម៌ គឺ​សេចក្តី​មិន​ធ្វេស​ប្រហែស”នេះ​ចាត់​ជា​ធម៌​មាន​ឧបការៈ​ច្រើន”។
ពុទ្ធភាសិតនេះ ជាមច្ឆិមវាចា គឺ​ជា​ព្រះ​ពុទ្ធដីកាពៅ​បំផុត​ក្នុង​ពេល​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​
អាពាធ​ ជា​ទម្ងន់​ទៀប​បរិនិព្វាន។អប្បមាទធម៌​មាន​ឧបការៈ​ទាំង​គតិលោក
ទាំងគតិធម៌ ដូច​បុគ្គល​ត្រូវ​ការប្រាថ្នា​ទ្រព្យ​សម្បត្តិ យសបរិវារ ដើម្បី​លើក​ឋានៈ​ខ្លួន​ឲ្យ​ខ្ពង់​ខ្ពស់
ឃើញ​ថា​ជាក់​ច្បាស់​ក្នុង​លោក​នេះ​ទៅ​បាន​ ព្រោះ​អាស្រ័យ​អប្បមាទធម៌​ទំាង​អស់ ។
ចំណែក​គតិធម៌ដូច​បុគ្គល​អ្នក​បំពេញ​ទាន សីល ភាវនា រហូត​ដល់​ការ​ប្រឹង​ប្រែង​ព្យា​យាម​មិន
បន្ធូ​របន្ថយ​ក្នុង​កា​រចម្រើន​ កម្មដ្ឋាន ដរាប​ដល់​បាន​សម្រេច​មគ្គ​ផល​ក៏​ព្រោះ​គុណនៃ
​អប្ប​មាទ​ធម៌​ទាំង​អស់។ការខ្ជិលច្រអូសនិងភាពខ្ជីខ្ជា ជាមន្ទិលដល់កិច្ចការទាំងពួង។
Laziness andcarelessness is the obscles of alltasks.
ហេតុជាទីតាំងដែលនាំឲ្យកើតបុណ្យហៅថា “បុញ្ញកិរិយាវត្ថុ” មាន១០យ៉ាងគឺៈ
There are ten ways of making-merit called “Puñña-kiriya-vatthu” as followings:
១. បុណ្យសម្រេចដោយការអោយទាន (ទានមយៈ)។
1. Giving or generosity (Dāna-mayaŋ puñña-kiriya-vatthu)
២. បុណ្យសម្រេចដោយការរក្សាសិល (សីលមយៈ)

2. Moral conduct or virtue (Sīla-maya)
៣. បុណ្យសម្រេចដោយការចម្រើន(សមាធិ)ភាវនា (ភាវនាមយៈ)។

3. Meditation or mental development (Bhāvana-maya …. )
៤. បុណ្យសម្រេចដោយអបច្ចាយនៈ គឺការគោរព (អបច្ចានមយៈ)។

4. Respect or reverence (Apacayana-Maya) ៥. បុណ្យសម្រេចដោយការជួយខ្នះខ្នែងចាត់ចែងកិច្ចការកិច្ចការជាប្រយោជន៍ដល់អ្នកដទៃ
(វេយ្យាវច្ចមយៈ)។
5. Service in helping others (Veyyāvacca-maya )
៦. បុណ្យសម្រេចដោយការឧទ្ទិសផលបុណ្យ (បត្តិទានមយៈ)។

6. Transference of merit (Pattidāna-maya)
៧. បុណ្យសម្រេចដោយការអនុមោទនា(ត្រេកអរនឹងអំពើល្អរបស់អ្នកដទៃ)
(បត្តានុមោទនាមយៈ)។ 7. Rejoicing in other’s merit(Pattānumodanā-maya)
៨. បុណ្យសម្រេចដោយការផ្សព្វផ្សាយឬសំដែងធម៌ (ធម្មទេសនាមយៈ)។

8. Expounding or teaching the dhamma (Dhammadesanā-maya)
៩. បុណ្យសម្រេចដោយការស្តាប់ធម៌ (ធម្មសវនមយៈ)។

9. Listening to the dhamma (Dhammasavana-maya)
១០. បុណ្យសម្រេចដោយការតម្រង់ទិដ្ឋិអោយត្រូវត្រង់ជាសម្មាទិដ្ឋិ (ទិដ្ឋុជុកម្ម)
10. Correcting one’s views (Didthujukamma puñña-kiriya-vatthu) បុញ្ញកិរិយាទាំង១០យ៉ាងនេះជាជម្រើសរបស់សប្បុរសជនទាំងឡាយជ្រើសរើសធ្វើ
ទៅតាមអធ្យាស្រ័យរបស់ខ្លួន សុទ្ធសឹងតែជាអំពើដេលនាំអោយកើតបុណ្យកុសលទាំងអស់។
These 10 ways of making merits are the choice for people to
do good deed or making merits. All are the virtuous ways.

No comments:

Post a Comment