មុខ​ជំនួញ​៣​យ៉ាង​ជា​គំនិត​ដ៏​ឆ្លាត​វៃ​របស់​ព្រះ​អង្គ - Business Buddhism

Website

មុខ​ជំនួញ​៣​យ៉ាង​ជា​គំនិត​ដ៏​ឆ្លាត​វៃ​របស់​ព្រះ​អង្គ

ចែករំលែកចំណេះដឹង

 ព្រះពុទ្ធ​លោក​បង្ហាញ​ពី​លក្ខណៈ​ធ្វើ​ជំនួញ​៣​យ៉ាង​ដើម្បី​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ បរិបូរ​ដោយ​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន ដើម្បី​បញ្ចៀស​ទស្សនៈ​មួយ​ចំនួន​ដែល​ថា ព្រះពុទ្ធ​បង្រៀន​មនុស្ស​តែ​ពី​រឿង កម្ម ផល បុណ្យ បាប អ៊ីចឹង​ហើយ​បានជា​អ្នក​ដើរ​តាម​ភាគច្រើន​ជា​អ្នកក្រ ។

ដើម្បី​ឱ្យ​ជំនួញ​របស់​ខ្លួន​ដើរទៅ​ដោយ​រលូន​នោះ សាធុជន​គួរ​អនុវត្ត​ទៅ​តាម​ទិស​ដៅ​បី​ចំណុច​របស់​ព្រះពុទ្ធ​ដូច​តទៅៈ

១-​ជា​អ្នកមាន​បញ្ញា គឺ​ភាព​វៃឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ដឹង​ថា​ធ្វើ​យ៉ាងណា​ខាត និង​ធ្វើ​យ៉ាងណា​ឱ្យ​ចំណេញ ស្គាល់​កាល ស្គាល់​រដូវ​នៃ​មុខរបរ​នីមួយ​ៗ ស្គាល់​ទីផ្សារ​សម្រាប់​លក់​ដូច​ជា កន្លែង​ណា​លក់​បាន​ថ្លៃ កន្លែង​ណា​លក់​បាន​ថោក ស្គាល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ក្នុង​ទីនោះ​ៗ គេ​ត្រូវការ​ទំនិញ​ណា​ត្រូវ​យក​ទំនិញ​នោះ​ទៅ​លក់ តាម​សេចក្ដី​ត្រូវការ​របស់​គេ​ជាដើម ។

២-​ប្រឹងប្រែង ព្យាយាម គឺ​ខិតខំ​សង្វាត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ ពោល​គឺ​មិន​ខ្ជិលច្រអូស មិន​ទុក​បង្អាប់​ឲ្យ​ហួស​សេចក្ដី​ត្រូវការ​របស់​អ្នកទិញ ។

៣-​ជា​អ្នក​ប៉ិន​ប្រសប់​ក្នុង​ការ​ទាក់ទង​អតិថិជន​បាន​ច្រើន ទៅ​ទីណា​ៗ​តែង​មាន​គេ​រាប់អាន មាន​គេ​ស្រឡាញ់ ចេះ​ធ្វើខ្លួន​ឲ្យ​គេ​ស្រឡាញ់​រាប់អាន និង​ជាទី​ទុកចិត្ត​របស់​អ្នក​ដទៃ ជា​អ្នក​រួសរាយ​រាក់ទាក់ ។

តើ​មាន​កន្លែង​ណា​ដែល​ព្រះពុទ្ធ​លោក​បង្រៀន​ឱ្យ​មនុស្ស​ក្រ ឬ​ទន់ខ្សោយ​ស្មារតី​នោះ? អ្នក​ដែល​ចោទ​ព្រះពុទ្ធ​សាសនា​ដោយ​ប្រការ​ផ្សេង​ៗ ប្រៀប​បីដូច​ជា​មនុស្ស​អប្ប​ឥត​វិជ្ជា ហើយ​ខំ​ស្រែ​កថា​លោក​នេះ​ងងឹត​ណាស់ លោក​នេះ​គ្មាន​ពន្លឺ​ទេ ព្រោះ​គេ​គ្មាន​ភ្នែក​គឺ​បញ្ញា ដើម្បី​សិក្សា​ស្រាវជ្រាវ​នូវ​ខ្លឹមសារ​ឲ្យ​បាន​ច្បាស់លាស់ ។



ពេលវេលាចេះតែទៅមុខ ❤️❤️❤️🇰🇭🇰🇭🇰🇭🇰🇭💲💲💲💲💯💯💯-នមោ ពុទ្ធាយ ៖ សូមនមស្ការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធ
-ឧ អា ក ស៖
ឧ គឺ ឧដ្ឋានសម្បទាៈ ដល់ព្រមដោយការប្រឹងប្រែងធ្វើការងារផ្សេងៗ
អា គឺ អារក្ខសម្បទាៈ ដល់ព្រមដោយការថែរក្សាទ្រព្យសម្បត្តិដែលរកបាន។
ក គឺ កល្យាណមិត្តតាៈ សេពគប់មិត្តភក្តិល្អៗ មិនរាប់អានសេពគប់ជាមួយជនពាល។
ស គឺ សមជីវិតាៈ ចិញ្ចឹមជីវិតដោយស្មើ (ចេះចាយវាយ ទុកដាក់)
គិតជាវិជ្ជមាន៖
អក្សរសាស្រ្ត វប្បធម៌យើង មានឥទ្ធិពលផ្សព្វផ្សាយជ្រួតជ្រាបដល់ប្រទេសជិតខាងយកទៅប្រើប្រាស់ ដូចនេះ បើបានផ្សព្វផ្សាយទៅកាន់ពិភពលោកទៀត កាន់តែល្អប្រពៃ។
-----------------------------------------------------------------
✅សមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនយូរអង្វែងរហូតជានិរន្តរ៍
✅ការស្តាប់ព្រះធម៍ដោយល្អរមែនបាននូវប្រទីបគឺ បញ្ញា
✅សមអរគុណសម្រាប់ការគាំទ្រនូវឆានែលព្រះធម៌នេះ!
✅វន័យជា(មហា)មន្តស្នេហ៍ពូកែផុតក្នុងលោក ។
✅វន័យជាមហាស្នេហ៍ពូកែផុតក្នុងលោក ។
-----------------------------------------------------------------
❤️🇰🇭🙏*S O C I A L M E D I A*🙏🇰🇭❤️
សូមចុចលីងខាងក្រោម សម្រាប់ចូលក្រុមចែករំលែកពិសេសបន្ថែម: https://t.me/+uBCOSZyl0G1mOTU1
...................................................................
Follow បណ្តាញសង្គមរបស់ BusinessBuddhism៖
Website:http://bit.ly/3RyQEKR
Facebook: https://bit.ly/3Y2QrCp
YouTube: https://bit.ly/3lalHkf
TikTok: http://bit.ly/3l7OrtX
Instagram: https://bit.ly/3wUG6wd
Linkedin: https://bit.ly/3YrYusd
Twitter: https://bit.ly/3l7nyGC

No comments:

Post a Comment