បួស​៦​យ៉ាង​តើ​បួស​មួយ​ណា​ដែល​ចម្រើន​សាសនា ? - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

បួស​៦​យ៉ាង​តើ​បួស​មួយ​ណា​ដែល​ចម្រើន​សាសនា ?

ចែករំលែកចំណេះដឹង

 មិនមែន​អ្នកបួស​ទាំងអស់​សុទ្ធតែ​ជា​អ្នកមាន​ភាពល្អ​បរិសុទ្ធ លះកិលេស​ទាំងស្រុង​នោះ​ទេ បួស​ខ្លះ​ក៏​មិន​ចម្រើន​ដល់​សាសនា​ដែរ ឯ​បួស​ខ្លះ​ទៀត​មិនមែន​ត្រឹមតែ​នាំ​សាសនា​ឱ្យ​ចម្រើន​នោះ​ទេ ថែម​ទាំង​នាំ​សាសនា​ឱ្យ​អាប់ឱន បន្ទាប​សាសនា​ទៀត​ផង ។ប៉ុន្តែ​ក៏​មាន​អ្នកបួស​ជា​ច្រើន​ទៀត​ដែល​បាន​លើក​សាសនា​ឱ្យ​ថ្កុំថ្កើង រុងរឿង ផ្សាយ​សាសនា​ទៅ​កាន់​ពិភពលោក​ឱ្យ​គេ​បាន​ស្គាល់​បានដឹង​ថា​ព្រះពុទ្ធ​សាសនា​ជា​សាសនា​សន្តិភាព ជា​សាសនា​មិន​និយម​ហិង្សា និង​ជា​សាសនា​បំបាត់​សេចក្តី​ទុក្ខ​ទាំងឡាយ ។ ខាងក្រោម​នេះ​អ្នកបួស​៦​យ៉ាង​ដែល​មាននៅ​ក្នុង​សៀវភៅ​ព្រះ​វិន័យ តើ​អ្នកបួស​ទាំងនោះ បួស​មួយ​ណា​ដែល​លើក​សាសនា​ឱ្យ​ថ្កុំថ្កើង ?

១. ឧ​ប​កី​ឡិ​កា បួស​ពេញចិត្ត​នឹង​ការ​លេង

២. ឧ​ប​ទុ​ស្សិ​កា បួស​ទ្រុស្ដសីល ទ្រុស្ដ​សាសនា

៣. ឧ​ប​មុ​យ្ហិ​កា បួស​ល្ងង់ខ្លៅ

៤. ឧបជីវិកា បួស​គ្រាន់តែ​ចិញ្ចឹមជីវិត

៥. ឧ​ប​ចិណ្ណ​កា បួស​សន្សំទ្រព្យ

៦. ឧ​ប​និ​ស្សរ​ណា បួស​ដើម្បី​រលាស់​ខ្លួន​ចេញ​ចាក​ភព ។

 បួស​ទាំង​៦​ពួក​នេះ មាន​តែ​បួស​មួយ​ពួក​គត់​ដែល​បួស​ដើម្បី​ប្រយោជន៍​សាសនា លះ​សម្បត្តិ​លោកិយ មិន​ប្រាថ្នា​អ្វី​ក្រៅពី​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន គឺ​អ្នកបួស​ចំណុច​ទី​៦​ត្រង់​ន័យ​ថា បួស​ដើម្បី​រលាស់​ខ្លួន​ចេញ​ចាក​ភព ៕ សាន សារិន





No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត