តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍​ខ្មែរ - Business Buddhism

Website

តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍​ខ្មែរ

ចែករំលែកចំណេះដឹង






























































តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍​ខ្មែរ

  1. ព្រះបាទ​ទសរថ : ស្ដេច​សោយរាជ្យ​នៅ​នគរ​អយុធ្យា
  2. នាង​កោសកល្យា : អគ្គមហេសី​ព្រះបាទ​សសរថ មាតា​ព្រះរាម
  3. នាង​កៃកេសី : អនុមហេសី​ព្រះបាទ​ទសរថ មាតា​ភិរុត
  4. នាង​សមុទ្រទេវី : អនុមហេសី​ព្រះបាទ​ទសរថ មាតា​ព្រះលក្សណ៍ និង​សុត្រុត
  5. ព្រះរាម : រាជបុត្រ​ច្បង​របស់​ព្រះបាទ​ទសរថ និង​នាង​កោសកល្យា
  6. នាង​សិតា : រាជបុត្រ​ចិញ្ចឹម​របស់​ព្រះបាទ​ជនក នគរ​មិថិលា
  7. ព្រះលក្សណ៍ : រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​សមុទ្រទេវី
  8. ព្រះ​សុត្រុត : រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​សមុទ្រទេវី
  9. ព្រះភិរុត : រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​កៃកេសី
  10. រាមលក្សណ៍ : បុត្រ​របស់​ព្រះរាម និង​នាង​សិតា
  11. ជប្បលក្សណ៍ : បុត្រ​ឥសី​ជប្ប ឥសី​រជ្ជប្រិតមុនី “វាល្មិកិ”
  12. សុមាន់តាន់ : មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះរាម
  13. សុមន្តរ : មន្ត្រី​ជាន់​ខ្ពស់​រាជ​បម្រើ​របស់​ព្រះរាម
  14. ព្រះជនក : ស្ដេច​គ្រងរាជ្យ​នៅ​នគរ​មិថិលា
  15. កូខ័ន : ថ្មើរ​ព្រៃ​ស្ដេច​នេសាទ រូប​អាក្រក់ ចិត្ត​ល្អ ជួយ​ព្រះរាមៗ​ទុក​ជា​បងប្អូន​បង្កើត
  16. ពិសិដ្ឋឥសី : ជា​រាជបុរោហិត ធ្វើ​សារ​យាង​ព្រះភិរុត​ចូល​នគរ​អយុធ្យា​វិញ​ដើម្បី​លើក​សព​សំស្ដារ ព្រះបិតា
  17. ពាលី : ស្ដេច​ស្វា គ្រងរាជ្យ​នៅ​ខាន់ខិនបូរី
  18. នាង​ទេពីតារា : មហេសី​សូគ្រីព តែ​ពាលី​ដណ្ដើម​យក​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន
  19. សូគ្រីព : ស្ដេច​ស្វា ត្រូវ​ជា​ប្អូន​ពាលី
  20. អង្គទ : កូន​របស់​ពាលី និង​នាង​មណ្ឌោគិរី
  21. នាង​ស្វាហាយ : ម្ដាយ​ហនុមាន ត្រូវ​បណ្ដាសា​ព្រះឥសូរ ប្អូនស្រី​ពាលី
  22. ហនុមាន : ស្វា​ស ក្មួយ​ពាលី និង​សូគ្រីព
  23. មហា​ជម្ពូរាជ : ស្ដេច​ស្វា​ក្រឡេក​ឆេះ នៅ​ព្រៃ​ហេមពាន្ត
  24. គោ​អសុភរាជ : នៅ​ព្រៃ​ហេមពាន្ត​ដែល​ហនុមាន​ទៅ​យក​ទឹក​ម៉ូត្រ
  25. ជំពូពាន : ស្វា ហោរា​របស់​ព្រះរាម
  26. ខុនងិល : មេទ័ព​ឯក​របស់​មហាជម្ពូ​រាជ
  27. ខុននល : មេទ័ព ដៃ​ស្ដាំ​របស់​មហាជម្ពូរាជ
  28. និលឯក : មេទ័ព​ស្វា “នៅ​ក្នុង​ស្បែក​ធំ” អ្នក​នាំសារ​របស់​ព្រះរាម
  29. និលផាត : មេទ័ព​ស្វា “នៅ​ក្នុង​ស្បែក​ធំ” អ្នក​នាំសារ​របស់​ព្រះរាម
  30. រុក្ខរៈពានរ : មេទ័ព​ស្វា​ដែល​ព្រះរាម​ប្រើ​ឲ្យ​នាំ​ទ័ព​ស្វា​៥​ម៉ឺន​នាក់​ទៅ​បេះ​ផល្លា
  31. ជតាយុ : គ្រុឌ ជា​ជំនិះ​របស់​ព្រះនារាយណ៍
  32. ស្ដេច​កុក : ជា​អ្នក​ទទួល​បណ្ដាំ​នាង​សិតា បាន​ជួប​ព្រះរាម ព្រះលក្សណ៍
  33. នាង​សុវណ្ណមច្ឆា : ភរិយា​ហនុមាន “គំនូរ​នៅ​ព្រះវិហារ​ព្រះកែវមរកត”
  34. មច្ឆានព : កូន​ហនុមាន និង​នាង​សុវណ្ណមច្ឆា
  35. មហឹង្សរាជ : ស្ដេច​ក្របី នៅ​ព្រៃ​ហេមពាន្ត ឪពុក​របស់​ទូភី
  36. នាង​សន្តគិរី : ក្របី​ញី ប្រពន្ធ​មហឹង្សរាជ ម្ដាយ​របស់​ទូភី
  37. ទូភី : កូន​របស់​មហឹង្សរាជ និង​នាង​សន្តគិរី
  38. ពិរុណនាតា : ស្ដេច​នាគ នៅ​បាតាល​ភូជង្គនាគ យក​អាសា​ព្រះនាង​សិតា
  39. វាសុកី : ទេវតា​កាឡា​ខ្លួន​ជា​នាគ​ដើម្បី​ឲ្យ​អសុរ និង​ទេវតា​ទាញ​ព្រ័ត្រ​កូរ​សមុទ្រ​ទឹកដោះ “រូប​ចម្លាក់​នៅ​អង្គរវត្ត”
  40. នាគរាជ : រក្សា​ទឹក​នព​មហាសមុទ្រ​ដែល​ហនុមាន​ទៅ​ដណ្ដើម​យក​មក​ដើម្បី​ផ្សំ​ថ្នាំ​ព្យាបាល​ឲ្យ​ព្រះលក្សណ៍​ដែល​ត្រូវ​មោង្គស័ក​របស់​កុម្ភការណ៍
  41. ពិស្ណុការ : អ្នក​ធ្វើ​រាជរថ​ឲ្យ​ក្រុងរាពណ៍​ពេល​ដែល​រាពណ៍​បរ​រាជរថ​នាំ​នាង​សិតា​ទៅ​សមរភូមិ​ដើម្បី​បញ្ឈឺ​ចិត្ត​ព្រះរាម
  42. ព្រះវាយុ : ឪពុក​របស់​ហនុមាន
  43. ឥសី​ពិស្វាមិត្ត : គ្រូ​របស់​ព្រះរាម និង​ព្រះលក្សណ៍
  44. ឥសី​ពារទ្វាឡ : ឥសី​ដែល​បាន​ជួយ​សម្រួល​ទុក្ខ​សោក​ព្រះរាម
  45. ឥសី​បញ្ចលិង្គ : សុំ​ចុះ​ចាញ់​ទូភី
  46. ឥសី​មគង្គ : ឥសី​ការពារ​សូគ្រីព អង្គ​ឥសី​ដែល​មាន​អង្គជាតិ​ស្លាប់
  47. ព្រះឥន្ទ្រ : បញ្ជា​ឲ្យ​អាត្ម័ន​ពាលី​ទៅ​កើត​នៅ​ស្ថានសួគ៌
  48. នាង​មេខលា : ទេពធីតា​រក្សា​សមុទ្រ
  49. ព្រះអាទិត្យ : បរ​រាជរថ​ទៅ​បំភ្លឺ​មនុស្ស តែ​ហនុមាន​មក​ឃាត់
  50. ពពួក​ទេវតា : ភិតភ័យ​រត់​ទៅ​អង្វរ​ព្រះឥសូរ
  51. ព្រះឥសូរ : បញ្ជា​លែង​នាគ​ពី​ទ្រុង​ទៅ​ដេញ​នាគ​ឥន្ទ្រជិត
  52. ព្រះឥន្ទ្រ : កាឡា​ខ្លួន​ជា​សត្វ​ព្រាយ​តៃសាក​ឲ្យ​ព្រះលក្សណ៍​យក​ថ្លើម​ទៅ​ថ្វាយ​ព្រះរាម
  53. ឥសី​រជ្ជប្រិតមុនី “វាល្មិកិ” : គ្រូ​របស់​ព្រះរាមលក្សណ៍ និង​ជប្បលក្សណ៍
  54. នាង​ទេពរម្ភា : ទេវតា​ដែល​ព្រះឥន្ទ្រ​ប្រើ​មក​កាឡា​ជា​ស្រី​ជំទង់​ជួយ​រំដោះ​រាមលក្សណ៍
  55. ក្រុងរាពណ៍ : ស្ដេច​យក្ស​សោយរាជ្យ​នៅ​នគរលង្កា
  56. នាង​មណ្ឌោលគីរី : អគ្គមហេសី​របស់​ក្រុងរាពណ៍ និង​មាតា​របស់​ឥន្ទ្រជិត
  57. ឥន្ទ្រជិត : បុត្រ​របស់​ក្រុងរាពណ៍ និង​នាង​មណ្ឌោលគីរី
  58. នាង​សុវណ្ណកាន់មយូរ៉ា : មហេសី​របស់​ឥន្ទ្រជិត “រូប​ក្នុង​ស្បែកធំ”
  59. ពិភេគ : ប្អូន​ប្រុស​របស់​ក្រុងរាពណ៍
  60. នាង​សុជាតា : មហេសី​ពិភេគ
  61. ក្រុងខរ : ប្អូន​រាពណ៍
  62. នាង​សុបនខា : ប្អូនស្រី​ក្រុងរាពណ៍​ដែល​ទៅ​ចែ​ចង់​ព្រះរាម ព្រះលក្សណ៍
  63. នាង​បញ្ញកាយ : កូន​ក្រមុំ​ពិភេគ រាពណ៍​ប្រើ​ឲ្យ​កាឡា​ខ្លួន​ជា​នាង​សិតា​ស្លាប់​អណ្ដែត​ទឹក “រូបភាព​ក្នុង​ស្បែកធំ”
  64. កុំប៉ាន់ : ក្មួយ​ក្រុងរាពណ៍ ស្លាប់​ក្នុង​សមរភូមិ​ច្បាំង​ជាមួយ​ហនុមាន “ស្បែកធំ”
  65. វរុលកុមារ : ក្មួយ​ក្រុងរាពណ៍ “រូបចម្លាក់​ស្បែកធំ”
  66. កាមពាលី : ក្មួយ​ក្រុងរាពណ៍
  67. អតិកាយ : មេទ័ព​ក្រុងរាពណ៍
  68. មហារី : សេនា កូន​ទាហាន​របស់​រាពណ៍ កាឡា​ខ្លួន​ជា​ប្រើស
  69. រុក្ខសេន : មេទ័ព​យក្ស ឆ្មាំ​ព្រៃ
  70. ភិរាជ : យក្ស​យាម​ព្រំដែន ឆក់​យក​នាង​សិតា​ ច្បាំង​ជាមួយ​ព្រះលក្សណ៍ៗ​ទន់​ដៃ ព្រះរាម​ក៏​បាញ់​ស្លាប់​ទៅ
  71. ក្រុងជល័ម : យក្ស​មិត្ត​របស់​រាពណ៍ នៅ​ក្រៅ​ចក្រវាឡ
  72. រុក្ខសៈ : មន្ត្រី​របស់​រាពណ៍​ដែល​ឃាត់​មិន​ឲ្យ​រាពណ៍​សម្លាប់​នាង​សិតា​ដោយ​ខុស​ទំនៀម​ទម្លាប់​ក្នុង​ការ​សម្លាប់​អ្នកទោស
  73. នាង​វិតាសី : ប្អូនស្រី​ក្រុងរាពណ៍ យាម​ទ្វារ​ក្រុង​លង្កា ហារ​មាត់ បរបេមាត់​ខាងក្រោម​ដល់​បាតាល ខាងលើ​ជាប់​មេឃ
  74. ក្រុង​ខុនទូសណ៍ : មេទ័ព​របស់​ក្រុងខរ ព្រមទាំង​មេទ័ព​១៤​រូប និង​សេះ​៤​ក្បាល​ត្រូវ​ព្រះរាម​សម្លាប់​នៅ​សមរភូមិ
  75. ត្រីមុខ ឬ​តីស្វីរ : ជា​កូន​របស់​ក្រុងខរ ស្លាប់​ក្នុង​សង្គ្រាម​ជាមួយ​ព្រះរាម ព្រះលក្សណ៍
  76. រាមបរមសូរ : បុត្រ​របស់​ព្រះបាទ​មាកាតិ​សម្លុត​ព្រះបាទ​ទសរថ​ដែល​ចោទ​ព្រះបិតា​របស់​ ព្រះរាម​ថា លួច​យក​ឈ្មោះ​មក​ដាក់​ឲ្យ​រាជបុត្រ​ព្រះអង្គ
  77. ក្អែក​កាកនាសូ : យក្ស​កាឡា​ខ្លួន​មក​បំផ្លាញ​អាស្រម​ឥសី​ពិស្វាមិត្រ
  78. កម្ពណ៍ : យក្ស “ស្បែកធំ” យក្ស​រាំង​ផ្លូវ​ព្រះរាម
  79. វ័នរាជ : យក្ស “រូប​ស្បែក​ធំ”
  80. អថិកាយ : យក្ស “រូប​ស្បែក​ធំ”
  81. មហាកាយ : យក្ស “រូប​ស្បែក​ធំ”
  82. គម្បីលីសាន់ : យក្ស “រូប​ស្បែក​ធំ”
  83. អធិបឡាំ : យក្ស “រូប​ស្បែក​ធំ”
  84. និន្ទសូរ : យក្ស “រូប​ស្បែក​ធំ”
  85. និន្ទវេក : យក្ស “រូប​ស្បែក​ធំ”
  86. វៃវេក : យក្ស “រូប​ស្បែក​ធំ”
  87. សុកច្ចា : យក្ស “ស្បែកធំ” ជាប់​ពន្ធនាគារ​របស់​ក្រុងរាពណ៍​ ហើយ​ត្រូវ​ក្រុងរាពណ៍​ប្រើ​ឲ្យ​កាឡា​ខ្លួន​ជា​នាង​សិតា ហើយ​ត្រូវ​ឥន្ទ្រជិត​កាត់​សិរសា​ដើម្បី​បញ្ឈឺ​ចិត្ត​ព្រះរាម
  88. ក្លាងមឿង ឬ​យក្ស​ភក្ខនេសៈ : យក្ស​សេនា​របស់​រាពណ៍​ដែល​ខ្លាច សន្សំ​តែ​សុខ
  89. នាង​អាតុល័យ : ប្អូនស្រី​របស់​រាពណ៍ កាឡា​ខ្លួន​ធ្វើ​ជា​នាង​សិតា បញ្ចុះបញ្ចូល​នាង​សិតា​ឲ្យ​គូរ​រូប​ក្រុងរាពណ៍
  90. ដំរី​ឰរាវ័ណ : ជំនិះ​របស់​ឥន្ទ្រជិត​នៅ​ពេល​ធ្វើ​ចម្បាំង​លើក​ចុងក្រោយ
  91. ប្រហេត : យក្ស​ហោរា​របស់​ក្រុងរាពណ៍
  92. ហាទរ : កូន​របស់​រាពណ៍ ច្បាំង​ជាមួយ​នឹង​អង្គត
  93. តិសិរ : កូន​ទី​៤​របស់​ក្រុងរាពណ៍ (កូន​ក្រុងរាពណ៍​ត្រូវ​ស្លាប់​ទាំងអស់)
  94. នរាគ័ត : កូន​ទី​៥​របស់​ក្រុងរាពណ៍
  95. មាហាក្បាល : កូន​ទី​៦​របស់​ក្រុងរាពណ៍
  96. ទូរមុខ : កូន​ទី​៧​របស់​ក្រុងរាពណ៍
  97. មុខក្ខ័ស : កូន​ទី​៨​របស់​ក្រុងរាពណ៍
  98. កុម្ភក្រធា : កូន​ទី​៩​របស់​ក្រុង​រាពណ៍
  99. មាលមាទ : យក្ស​សេនា​របស់​រាពណ៍
  100. ស័តពាលី : សេនា​របស់​ព្រះរាម ប្រយុទ្ធ​ជាមួយ​មាលមាទ
  101. ខុនជីព : មេទ័ព​ស្វា មិន​ហ៊ាន​ទៅ​ស៊ើប​យក​ការណ៍​នៅ​លង្កា​ពី​ព្រោះ​ខ្លួន​ចាស់
  102. ខុននន្ទ : មេទ័ព​ស្វា​មិន​ហ៊ាន​ទៅ​លង្កា​ដែរ​ពីព្រោះ​ខ្លាច​នាង​វិតាសី​ជា​ឆ្មាំ​នៅ​នគរ​លង្កា

No comments:

Post a Comment