គុណរបស់ព្រះដ៏មានព្រះភាគ
១. បញ្ញាគុណៈ ព្រះអង្គជាសព្វញ្ញូពុទ្ធ
២. វិសុទ្ធិគុណៈ ព្រះអង្គបរិសុទ្ធដោយការលះបង់កិលេសដាច់ជាសមុច្ឆេទ
៣. ករុណាគុណៈ ព្រះអង្គបរិបូរដោយព្រហ្មវិហារធម៌ និងអប្បមញ្ញាធម៌ចំពោះសព្វសត្វ ។
ហេតុនេះ នៅក្នុងថ្ងៃវិសាខបូជាសូមពុទ្ធបរិស័ទជាសប្បុរសទាំងឡាយចូរធ្វើនូវអាមិសបូជាផង បដិបត្តិបូជាផង បូជាថ្វាយចំពោះព្រះត្រៃរតន៍ដោយសេចក្ដីគោរពប្រព្រឹត្តិទៅក្នុងត្រៃសិក្ខាគឺ សីល សមាធិ បញ្ញា ជាការប្រតិបត្តិនៅកតញ្ញូកតវេទីចំពោះព្រះសម្មាសម្ពុទ្ធក្នុងនាមយើងជាពុទ្ធបរិស័ទ។
























































