សេដ្ឋ​កិច្ច​នៃ​ពុទ្ធសាសនា - Business Buddhism

Website

សេដ្ឋ​កិច្ច​នៃ​ពុទ្ធសាសនា

ចែករំលែកចំណេះដឹង

 

សេដ្ឋ​កិច្ច​នៃ​ពុទ្ធសាសនា តាម​លំដាប់លេខរៀងនឹងមានដូចនេះគឺ៖
១ - ទិដ្ឋធម្មិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតបច្ចុប្បន្ន
២ - សម្បរាយិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតថ្មី
៣ - បរមត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់បាននិព្វាន្ដ
អង្គប្រកប ៣យ៉ាង របស់អ្នកជំនួញ
១ មានភ្នែកល្អ គឺស្គាល់ឥវ៉ាន់ ចេះមើលចេះប៉ាន់តម្លៃ ចេះស្មានចំណេញបានត្រឹមត្រូវ។
២ ពូកែក្នុងរឿងជំនួញ គឺស្គាល់កន្លែងទិញ កន្លែងលក់ ដឹងហាងឆេងឡើងចុះ ចេះយកចិត្តអតិ ថិជន… ។
៣ មានប្រភពដើមទុនច្រើន អាចរកលុយមកបណ្តាក់ទុនបាន។
ដកស្រង់និងកែសម្រួលពីសៀវភៅ ៖ ព្រះបាទធម្មិក របស់លោក ហ. មណីចិន្តា
(អត្ថាធិប្បាយ)ទិដ្ឋធម្មិកធម៌គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​ក្នុង​ពិភពលោក​នេះ​មាន ៤ គឺ ៖
១-​​​​​​​ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិល​ច្រអូស​ជានិច្ច ឈ្មោះ​ថា ឧដ្ឋានសម្បទា
២-ការ​ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច​ ឈ្មោះ​ថា អារក្ខសម្បទា
៣-ភាព​ជា​អ្នក​គប់​មិត្ត​ល្អ ឈ្មោះ​ថា កល្យាណមិត្តតា
៤-ភាព​នៃ​ការ​ចិញ្ចឹម​ជីវិត​តាម​លទ្ធភាព ឈ្មោះ​ថា សមជីវីតា
ធម៌ ​ទាំង​​នេះ​ឯង ជា​ប្រភព​ និង​ជា​គ្រឹះ​យ៉ាង​មាំ​សម្រាប់​បណ្ដុះ​បណ្ដាល និង​ទ្រទ្រង់​នូវ​អង្គការ​ពិភពលោក អង្គការ​រដ្ឋ និង​អង្គការ​គ្រួសារ​មួយៗ​ឲ្យ​បាន​ប្រកប​ដោយ​វឌ្ឍនធម៌ ចម្រើន​រុង​រឿង ។ បើ​ខ្វះ​ធម៌​ណា​មួយ អង្គការ​នោះៗ​ត្រូវ​មាន​វិបត្តិ​មិន​ខាន ។ ក្នុង​រដ្ឋ​មួយៗ មាន​អង្គការ​ជាច្រើន​ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ជាដើម ។
ផ្នែក ​សេដ្ឋកិច្ច ដូច​ខាង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បើ​អ្នក​កាន់​ការ​ទាំង​ឡាយ​ក្នុង​ពិភពលោក ខ្វះ​ធម៌​ទី​១​គឺ ឧដ្ឋានសម្បទា កម្ជិល ​មិន​ប្រឹង​ប្រែង​ចំពោះ​ករណីយកិច្ច រវល់​តែ​ប្រចាំ​គ្នា ច្រណែន​គ្នា អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ខំ​រវៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ដើរ​ទាន់​សម័យ​ទេ សេដ្ឋកិច្ច​មិន​ត្រូវ​អមតៈ​បាន​ឡើយ ព្រោះ​នៅ​មាន​ការ​កុហក​បោកប្រាស នៅ​មាន​អំពើ​ពុក​រលួយ លួច​ប្លន់​កេង​កិប សូក​ស៊ី​សំណូក ច្របូក​ច្របល់​ក្នុង​ដំណើរ​ជីវិត ត្រូវ​សិក្សា​បង្កើត​ថ្នាក់​ឲ្យ​សល់​កម្រិត​សីល​សិក្ខា​បាន​ដល់​ការ​សិក្សា​ តាម​មគ្គសច្ច​វិទ្យា ត្រង់​ទី​៣ ទី​៤ និង​ទី​៥ គឺ​ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើន​ឆ្នាំ​ទៀត​ដរាប ដល់​អប់រំ​ចរិយា​មារយាទ​ឲ្យ​បាន​ថ្លៃថ្នូរ​ ស្អាត​បរិសុទ្ធ​ដែល​ហៅ​ថា អរិយ​ចរិយា ។
ទី​២ ចិត្ត​សិក្ខា ក៏​មាន​ន័យ​ត្រូវ​សិក្សា​ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​ លោកុត្តរចិត្ត ដែល​មាន​ឯកភាព​វិសេស​ក្រៃលែង​ ខ្ពស់​បំផុត​ដែរ​គឺ​ចាប់​សិក្សា​ហាត់​ចិត្ត​គំនិត​ស្មារតី​ឲ្យ​នឹង​ល្អ​ល្អះ បង់​នូវ​ភាព​រវើ​រវាយ​រាត់​រាយ​សាវ៉ា ចាប់​តាំង​ពី​កុមារា​កុមារី​ទៅ ។ មេរៀន​ទាំង​ឡាយ​ដែល​គ្រូ​ដាក់​ឲ្យ​សិក្សា និង​ពេល​ដែល​គ្រូ​កំពុង​ពន្យល់ សុទ្ធ​តែ​ជា​វិធី​សិក្សា​ហាត់​ចិត្ត​សតិ​ស្មារតី​ឲ្យ​នឹង​ ឲ្យ​មាន​ឯកភាព​ទាំង​អស់ គឺ​ពេល​កំពុង​ទន្ទេញ​មេរៀន ពេល​កំពុង​ស្ដាប់​គ្រូ​ពន្យល់​នោះ ជា​ការ​ហាត់​ទាក់​ចង​ចិត្ត​សតិ​ស្មារតី​ឲ្យ​នៅ​នឹង​ក្នុង​អារម្មណ៍​តែ​មួយ​ ដែល​ហៅ​ថា ភាវនា ថា សមាធិ ។ អ្នក​បរ​យាន​យន្ត និង​អ្នក​ធ្វើ​កិច្ចការ​ផ្សេងៗ មាន​អ្នក​កីឡា​ជាដើម បើ​មិន​ហាត់​ចិត្ត​សតិ​ស្មារតី​ឲ្យ​នឹង​ល្អ​ជា​សមាធិ​ទេ នឹង​មាន​កំហុស មាន​គ្រោះ​ថ្នាក់​មិន​ខាន ។ ការ​សិក្សា​ហាត់​ចិត្ត​សតិ​ស្មារតី​ឲ្យ​នៅ​នឹង​ជា​សមាធិ​សាមញ្ញ​ត្រឹម​ ប៉ុណ្ណោះ មិន​អាច​កម្ចាត់​បង់​នូវ​គ្រោះថ្នាក់ៗ​ធំៗ​មាន​ការ​កើត​ស្លាប់​ជាដើម​បាន​ ឡើយ ត្រូវ​សិក្សា​បង្កើត​ថ្នាក់​ឲ្យ​ដល់​កម្រិត​ចិត្ត​សិក្ខា បាន​ដល់​ការ​សិក្សា​តាម​មគ្គសច្ច​វិទ្យា​ត្រង់​ទី​៦ ទី​៧ និង​ទី​៨ គឺ សម្មាវាយាម សម្មាសតិ សម្មាសមាធិ ជាច្រើន​ឆ្នាំ​ទៀត ដរាប​ដល់​ចិត្ត​មាន​ឯកភាព​ប្រសើរ​វិសេស​ជា​លោកុត្តរ​ចិត្ត ។
ទី​៣ ពញ្ញា​សិក្ខា ក៏​មាន​ន័យ​ត្រូវ​សិក្សា​ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​លោកុត្តរ​ បញ្ញា​ដែរ គឺ​ចាប់​សិក្សា​បណ្ដុះ​បញ្ញា​តាំង​ពី​រៀន នមោ​… មួយ​ពីរ​… អេ​ប៊ី​… វ៉ាន់​ធូ​… ។ លោក​ក្នុង​សង្គម​ជាតិ និង​ក្នុង​គ្រួសារ​មាន ៤ គឺ ៖
ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្រឿង​ឧបភោគ​បរិភោគ គឺ​ការ​ផ្ដល់​ជំនួយ​ឈ្មោះ​ថា មូល។
ការ ​និយាយ​ពាក្យ​ល្អ ពាក្យ​ពិត​ដែល​នាំ​ឲ្យ​កើត​ការ​ពេញ​ចិត្ត កើត​ផល​ប្រយោជន៍​ដល់​អ្នក​ស្ដាប់ បាន​ដល់​ពាក្យ​សម្ដី​ដែល​និយាយ​ផ្ទាល់ ឬ​និយាយ​ផ្សាយ​តាម​សៀវភៅ តាម​វិទ្យុ តាម​ទស្សនាវដ្ដី និង​តាម​សារព័ត៌មាន​ឈ្មោះ​ថា មូល។
ការ​ជួយ​គាំទ្រ​ប្រយោជន៍​គ្នា​ដោយ​ការយ​វាចា ឬ​ដោយ​ការ​ផ្សាយ​តាម​សៀវភៅ តាម​វិទ្យ តាម​ទស្សនាវដ្ដី និង​តាម​សារព័ត៌មាន​ឈ្មោះ​ថា អត្តចរិយា។
ការ​តាំង​ខ្លួន​ស្មើៗ​ជា​អព្យាក្រឹត និយម​មិត្ត​ភាព​ចំពោះ​មនុស្ស​ជាតិ មិន​ប្រកាន់​ឋានៈ បក្ស​ពួក ពណ៌​សម្បុរ នយោបាយ ឈ្មោះ​ថា សមានក្តតា ។
ធម៌ ​ទាំង​៤​នេះ​ឯង​ជា​ប្រភព និង​គ្រឹះ​សម្រាប់​បណ្ដុះ​បណ្ដាល​ និង​ទ្រទ្រង់​នូវ​នយោបាយ​ក្នុង​ប្រទេស ក្រៅ​ប្រទេស ឲ្យ​មាន​ភាព​ល្អ​ប្រសើរ និង​ជា​ប្រភព​ជា​គ្រឹះ​សម្រាប់​ពង្រីក​សម្រាប់​ទ្រទ្រង់​នូវ​សង្គម​ឲ្យ​មាន​ ការ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ។
ឯ​ សង្គមកិច្ច ដូចជា ការ​ជួយ​ទំនុក​បម្រុង​មនុស្ស​អនាថា កំសត់​ទុគ៌ត ការ​ជីក​អណ្ដូង ជីក​ស្រះ លើក​ទំនប់ ជួយ​ដល់​កសិករ ការ​សង់​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​អ្នក​ជំងឺ ការ​សង់​សាលា​រៀន​សម្រាប់​បណ្ដុះ​ចំណេះ​វិជ្ជា​កុមារ និង​យុវជន ការ​បង្កើត​ក្រុម​កាកបាទ​ក្រហម និង​ការ​បង្កើត​អង្គការ​សង្គ្រោះ​ដទៃៗ​ទៀត​ជាច្រើន​ក្នុង​ពិភពលោក សុទ្ធ​តែ​បាន​កើត​មក និង​គង់វង្ស​នៅ​បាន​ដោយ​សង្គហធម៌​ទាំង​៤​នេះ​ឯង ។
ការ ​នាំ​យក​ទ្រឹស្ដី​ពុទ្ធសាសនា​មក​វែក​ញែក​បន្តិច​នេះ គ្រាន់​តែ​បញ្ជាក់​ឲ្យ​ឃើញ​ថា ពុទ្ធសាសនា​ជា​ទ្រឹស្ដី​លោក ចែង​តែ​អំពី​គោលការណ៍​លោក ដែល​ត្រូវ​ប្រព្រឹត្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្រប​តាម​សភាវៈ​ពិត​របស់​ ពិភពលោក ដើម្បី​បាន​ចម្រើន​រុង​រឿង បាន​សុខ​ស្ងប់ និង​បាន​បរម​សុខ​ជា​អមតៈ​តែ​ប៉ុណ្ណោះ មិន​មែន​ជា​មន្តអាគម​គាថា​អាថ៌កំបាំង​សម្រាប់​ជប់​ប្រស់​ឲ្យ​កើត​ជា​នេះ​ជា​ នោះ​ប្រាស​ចាក​ហេតុផល ឬ​សម្រាប់​ដឹក​នាំ​មនុស្ស​ឲ្យ​មាន​ជំនឿ​ផ្ដេស​ផ្ដាស​ដូច​សាសនា​ដទៃ​ឡើយ ។
សូម​បញ្ជាក់​ថា ព្រះធម៌​ទាំង​អស់​ក្នុង​ទ្រឹស្ដី​ពុទ្ធសាសនា​នោះ​ជា​ធម៌​អ្វី​ក៏​ដោយ ដូចជា ព្រះត្រៃលក្ខណ៍ ដែល​ពុទ្ធសាសនិក​តែ​សម្គាល់​ថា​ជា​ធម៌​កំសត់​ ធម៌​សង្វេគ​សម្រាប់​សូត្រ​កំដរ​ខ្មោច​នោះ ក៏​រឹត​តែ​មាន​ន័យ​ទាក់​ទង​ចំពោះ​ពិភពលោក​កាន់​តែ​ច្រើន​ក្រៃលែង​ជាង​ធម៌​ ទាំង​អស់​ទៅ​ទៀត ព្រោះ​ពិភពលោក​នេះ​ឯង ជា​កាំជណ្ដើរ​ថ្នាក់​ក្រោម​សម្រាប់​ជាន់​ឈរ​ឲ្យ​មាន​ជំហរ​មាំទាំ ទើប​ឈាន​ឡើង​ទៅ​ថ្នាក់​លើ​តាម​កាំ​ជា​បន្ត​បន្ទាប់​គ្នា​ដរាប​ដល់​កាំ​ទី​ បំផុត​គឺ មគ្គផល​និព្វាន ។
ដូចជា​វិធីសិក្សា (Methodology) ទាំង​បី​ក្នុង​ទ្រឹស្ដី​ពុទ្ធសាសនា​ដែល​ធ្លាប់​ហៅ​ថា ត្រៃសិក្ខា និង​ធ្លាប់​ស្ដាប់​យល់​ថា​ជា​ធម៌​ថ្នាក់​ខ្ពស់​សម្រាប់​រៀន​ទៅ​បរលោក​នោះ​គឺ ៖
ទី​១ សីលសិក្ខា មាន​ន័យ​ត្រូវ​សិក្សា​ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​អរិយ​សីល ដែល​មាន​សណ្ដាប់​ធ្នាប់​ចរិយា ថ្លៃថ្នូរ​បំផុត​ក្នុង​លោក​គឺ ចាប់​សិក្សា ហាត់​ចរិយា មារយាទ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​តាំង​ពី​នៅ​ជា​ទារក​ទារិកា ទើប​រៀន​និយាយ​ស្ដី​មិន​ទាន់​ច្បាស់ មាតា​បិតា​បាន​ឲ្យ​សិក្សា​ពី​សណ្ដាប់​ធ្នាប់​ក្នុង​គ្រួសារ​ មាន​ឲ្យ​រៀន​ឆ្លើយ​បាទ​ចាស ឲ្យ​ចេះ​គោរព​ចាស់​ព្រឹទ្ធាចារ្យ​ជាដើម ដល់​ធំ​ទៅ​សាលា​រៀន គ្រូ​បង្រៀន​ឲ្យ​ចេះ​ដឹង​គោរព​ច្បាប់​សាល​ ច្បាប់​រដ្ឋ និង​ច្បាប់​សាសនា ឲ្យ​បាន​ចេះ​ដឹង​អំពី​សីលធម៌ និង​ចរិយាធម៌ តាម​សម័យ​លោក​និយម គឺ​ឲ្យ​មាន​ពាក្យ​សម្ដី​ ការងារ និង​ការ​ចិញ្ចឹម​ជីវិត​ថ្លៃថ្នូរ ។ ការ​សិក្សា​ត្រឹម​ប៉ុណ្ណេះ មិន​ទាន់​មាន​ចរិយា​មារយាទ​ថ្លៃថ្នូរ​ពិត​ប្រាកដ ដែល​អាច​ទទួល​នូវ​សេចក្ដី​សុខ​ស្ងប់ និង​បរម​សុខ​នោះ​ទេ ។
បើ​មាន​ឧដ្ឋានសម្បទា​ហើយ​ខ្វះ​អារក្ខសម្បទា មាន​ការ​ខ្ជះខ្ជាយ មិន​ត្រួត​ពិនិត្យ​ឲ្យ​ដល់​ទី​កន្លែង ចេះ​តែ​ប្រចាំ បណ្ដាក់​គ្នា ម្នាក់​អាង​លើ​ម្នាក់ នៅ​តែ​ក្នុង​ការិយាល័យ រំពឹង​តែ​លើ​ក្រដាស លើ​បញ្ជី​នោះ ផល​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​ខូច​ខាត សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។
បើ​មាន​ធម៌​ទាំង​ពីរ​នេះ​ហើយ ប៉ុន្តែ​ខ្វះ​ធម៌​ទី​៣ គឺ​កល្យាណមិត្តតា មាន​ការ​ទាក់​ទង​ជាមួយ​អ្នក​លក់ អ្នក​ទិញ ជា​មនុស្ស​ទុច្ចរិត​ មាន​ការ​គៃបន្លំ និង​នាំ​គៃបន្លំ​ដោយ​ហេតុ​ណា​មួយ​ ឬ​ក៏​មាន​សហការី​របស់​ខ្លួន​ជា​មនុស្ស​ពុក​រលួយ ត្រូវ​ជើង​នឹង​អ្នក​ទិញ ឬ​អ្នក​លក់ ធ្វើ​ឲ្យ​ខូច​ខាត​ផល​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។
បើ​មាន​ធម៌​ទី១ ទី២ ទី៣ នេះ​គ្រប់​គ្រាន់​ហើយ នៅ​ខ្វះ​ធម៌​ទី​៤​គឺ សមជីវិតា មាន ​ការ​ចំណាយ​ច្រើន​ជាង​ចំណូល ដោយ​ការ​ខ្ជះខ្ជាយ ឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួស​ដែល​បណ្ដាល​មក​ពី​មិន​ចេះ​ប្រើ គឺ​អំពើ​ដែល​គេ​ធ្វើ​តែ​ម្នាក់​កើត យើង​ធ្វើ​៤ ឬ​៥​នាក់​ទើប​កើត ហើយ​មិន​ល្អ​ទៀត ឬ​ទិញ​របស់​មួយ​មុខៗ​ចុល​ច្រើន​ហួស ដើម្បី​បាន​ភាគរយ​អំពី​អ្នក​លក់ ឯ​របស់​ដទៃ​ទៀត​គ្មាន​លុយ​ទិញ​គ្រប់​គ្រាន់ ដែល​នាំ​ឲ្យ​រអាក់​រអួល​ដំណើរ​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ​ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។ កាលបើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ព្រោះ​ខ្លួន​ខ្វះ​សមត្ថភាព ឬ​ព្រោះ​ខ្លួន​ទុច្ចរិត​ហើយ ខំ​ដំឡើង​តម្លៃ​ទំនិញ​ដើម្បី​ទប់​ទល់​នោះ រឹត​តែ​នាំ​ឲ្យ​ចង្រៃ​ធំ​ដល់​សង្គមជាតិ​អ្នក​ប្រើប្រាស់​ថែម​ទៀត ។ ទិដ្ឋធម្មិកធម៌​នេះ មាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណី​កិច្ច​ទាំង​អស់​របស់​អ្នក​ពិភពលោក ដូច​បាន​នាំ​កូន​ចំណុច​តូច​មួយ​ខាងលើ​នេះ​ជា​និទស្សន​ស្រាប់ ។❤️

No comments:

Post a Comment